Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
364 | 3189277

ម៉ាកហ្កុកស៊ូ (មីគ្រាប់ធញ្ញជាតិខ្មៅ) 막국수 - (ម្ហូបកូរ៉េ)
 | 미분류
Last Modified : 2020/08/19

Travel regions : South Korea
 | Hits : 193384
https://blog.lookandwalk.com/mn/blog/foodguide/5996/trackback

១. គ្រឿងផ្សំ


- គ្រឿងផ្សំសំខាន់: មីគ្រាប់ធញ្ញជាតិខ្មៅ

- គ្រឿងផ្សំបន្ថែម: ទឹកស៊ុបសាច់គោ, ទឹកម្ទេស, ជ្រក់ឆៃថាវឬក៏ត្រសក់ជាមួយនឹងទឹកខ្មេះ, សារាយសមុទ្រស្ងួត, ពងមាន់, លៗ


២. ការវាយតម្លៃរសជាតិ

-រសជាតិហឹរ:★★★☆☆
-រសជាតិប្រៃ: ★★☆☆☆
-រសជាតិផ្អែម: ★★☆☆☆
-រសជាតិជូរ: ☆☆☆☆☆



៣. ការណែនាំអំពីម៉ាកហ្កុកស៊ូ

មីត្រជាក់និងបង្កើនចំណងអាហាររបស់អ្នកនៅពេលដែលអ្នកបាត់បង់ចំណងអាហារនៅរដូវក្ដៅ. មីចំណងចំណូលចិត្តសម្រាប់ជនជាតិកូរ៉េ, នេងម្យ៉ុនគឺបានតាមក្រោយនៃមីម៉ាកហ្កុកស៊ូ, ដែលគឺជាប្រភេទមីគ្រាប់ធម្មជាតិខ្មៅ.


ម៉ាកហ្កុកស៊ូគឺជាមីគ្រាប់ធញ្ញជាតិខ្មៅដែលបានដាក់ចូលទៅក្នុងទឹកស៊ុបត្រជាក់. វាមកពីខេត្តហ្កាងវ៉ុនដែលគឺជាតំបន់ប្រមូលផលគ្រាប់ធម្មជាតិខ្មៅធំជាងគេនៅប្រទេសកូរ៉េ.


ម្ហូបនេះគឺបានយកទៅថ្វាយស្ដេចអ៉ីនជូនៅក្នុងសតវត្សរាជវង្សចូសុន. នៅពេលនោះប្រជាជនមិនអាចញ៉ាំអាហារដោយសារតែការបំពានរបស់ជនជាតិជប៉ុនទៅប្រទេសកូរ៉េនៅក្នុងឆ្នាំ ១៥៩១.

អំឡុងពេលនោះ, មានប្រភេទម្យ៉ាងដែលប្រជាជនអាចប្រមូលផលបានយ៉ាងលឿនក្នុងរយៈពេល ៨០ថ្ងៃ. ហើយប្រទេសបានណែនាំឲ្យប្រជាជនគួរតែប្រមូលផលគ្រាប់ធញ្ញជាតិខ្មៅ, ដែលបណ្ដោយឲ្យមានការបង្កើតជាច្រើនប្រភេទខុសគ្នាហើយក្នុងចំណោមមួយនោះគឺមីម៉ាកហ្កុកស៊ូ.


មូលហេតុដែលគេដាក់ឈ្មោះវាថាម៉ាកហ្កុកស៊ូទោះបីជាគ្រឿងផ្សំចម្បងរបស់វាគឺគ្រាប់ធម្មជាតិខ្មៅដោយសារតែគេមានន័យថា 'ម្ហូបដែលអ្នកអាចធ្វើតាមគ្រប់របៀបដែលអ្នកចង់បានគ្រប់ពេលវេលា'.


មីម៉ាកហ្កុកស៊ូគឺបានធ្វើឡើងពីគ្រាប់ធញ្ញជាតិខ្មៅ. សម្រស់ធម្មជាតិខ្មៅគឺមិនស្វិតដើរវាគ្មានភាពយឺតនោះទេហើយវាក៏មានរសជាតិល្វិងផងដែរ. ទោះបីជាសព្វថ្ងៃនេះហាងជាច្រើនតែងតែលាយគ្រាប់ធម្មជាតិជាមួយនឹងម្សៅស្រូវសាលីវាគឺជាគម្រោងដែរអត់បានគ្រោងទុកជាមុន.

នៅលើមីគ្រាប់ធញ្ញជាតិដែលមានសភាពរឹង, អាហារតុបតែងបានដាក់បន្ថែមដោយទឹកជ្រលក់ម្ទេសហឹរហ្កូជូចាំង, ពងមាន់, ត្រសក់ឬក៏ឆៃថាវ (ឆៃថាវហាន់ជាចំណិតផ្សំគ្រឿងជាមួយនឹងទឹកខ្មេះ), សារាយសមុទ្រស្ងួតហាន់និងប្រេងល្ង. ហេតុដូច្នេះបើសិនជាអ្នកលាយទាំងអស់ដែលគ្មានទឹកស៊ុបវានឹងក្លាយជាប៊ីប៊ីមម៉ាកហ្កុកស៊ូ. ហើយបើសិនជាវាបានយកមកជាមួយនឹងកំសៀវដែរមានទឹកស៊ុបត្រជាក់ក្នុងនោះ, ដែរអ្នកអាចចាក់ចូលទៅក្នុងមីដើម្បីធ្វើមូលម៉ាកហ្កុកស៊ូ.

ប៊ីប៊ីមម៉ាកហ្កុកស៊ូគឺមានរសជាតិខ្លាំងរបស់ទឹកហ្កូជូចាំងហើយមូលម៉ាកហ្កុកស៊ូគឺមានរសជាតិឆ្ងាញ់ដែលបានចេញមកពីទឹកស៊ុបត្រជាក់នោះ.


ទឹកស៊ុបនេះគឺទឹកស៊ុបដុងជីមី (ទឹកគីមឈីឆៃថាវ) ដែលបានធ្វើឡើងពីឆៃថាវឬក៏ទឹកស៊ុបសាច់គោត្រជាក់.


វាត្រជាក់, ឆ្ងាញ់និងរៀបរយ.


ទោះបីជាវាគឺជាម្ហូបពិសេសដែលតំណាងឲ្យខេត្តហ្កាងវ៉ុន, វាក៏ទទួលបានការគាំទ្រជាច្រើនពីមនុស្សពេញមួយប្រទេសដោយសារតែរសជាតិត្រជាក់និងហឹររបស់វាអាចបង្កើនចំណង់អាហាររបស់ពួកគេនៅក្នុងរដូវក្ដៅ.


វាស្រដៀងទៅនឹងមីនេងម្យ៉ុន, ដែលល្បីជាមួយនឹងភ្ញៀវទេសចរក៏ប៉ុន្តែវាក៏ខុសគ្នាអញ្ចឹងខ្ញុំចង់អោយលោកអ្នកសាកល្បងវាម្ដង.


wikipedia서 자세하게 살펴보기



៤. ប្រភេទនៃម៉ាកហ្កុកស៊ូ

នៅពេលដែលអ្នកនិយាយថាម៉ាកហ្កុកស៊ូ, ព្រោះគេតែងតែមានន័យថាមូលម៉ាកហ្កុកស៊ូ, មីនៅក្នុងទឹកស៊ុបត្រជាក់.


ហើយក៏មានមីប៊ីប៊ីមម៉ាកហ្កុកស៊ូ, មីដែរអត់មានទឹកស៊ុបប៉ុន្តែជាមួយនឹងទឹកហ្កូជូចាំងវិញ, ហើយនិងអន់ម្យ៉ុនម៉ាកហ្កុកស៊ូ, មីដែរញ៉ាំជាមួយនឹងទឹកស៊ុបក្ដៅ.


ហើយនៅខេត្តចូនចុន, លោកអ្នកក៏អាចរកឃើញមីចេងបានម៉ាកហ្កុកស៊ូ, មីដែលដាក់នៅក្នុងចានធំជាមួយនឹងទឹកជ្រលក់ហឹរនិងបន្លែជាច្រើនប្រភេទសម្រាប់មនុស្សប៉ុន្មាននាក់.


Canon EOS 550D | f/5.0 | iso 100 | 2012:02:01 14:50:25 | Flash did not fire, compulsory flash mode | 23mm



៥. របៀបដើម្បីញុាំម៉ាកហ្កុកស៊ូអោយកាន់តែឆ្ងាញ់

ហាងនីមួយៗប្រើប្រាស់មីប្រភេទខុសគ្នាៗ.
បើសិនជាវាគឺជាហាងអាហារជំនាញ, លោកអ្នកត្រូវតែរង់ចាំរាងយូរបន្តិចពីព្រោះពួកគេនឹងចាប់ផ្ដើមធ្វើមីគ្រាប់ធញ្ញជាតិខ្មៅបន្ទាប់ពីអ្នកកម្ម៉ង់វា. .

ម្សៅមីគ្រាប់ធញ្ញជាតិខ្មៅ ១០០%នឹងរាងរឹងបើសិនជាអ្នកធ្វើវាទុកមុន, ហេតុដូច្នេះពួកគេនឹងចាប់ផ្ដើមធ្វើបន្ទាប់ពីមានការកម្ម៉ង់. ទោះបីជាអ្នកត្រូវរង់ចាំយូរបន្តិច, វាមានរសជាតិជ្រៅនិងឆ្ងាញ់ប៉ុន្តែអត់មានរសជាតិស្វិតនោះទេ.


ហេតុដូច្នេះហាងម៉ាកហ្កុកស៊ូជាច្រើនតែងតែប្រើប្រាស់មីប្រភេទស្ងួតដែលមានម្សៅស្រូវសាឡីនិងគ្រាប់ធញ្ញជាតិខ្មៅ. វាចំណាយពេលវេលាតិចជាងហើយវាក៏មានរសជាតិស្វិតក៏ប៉ុន្តែវាមិនឆ្ងាញ់ដូចប្រភេទដើមរបស់វាឡើយ.


ហេតុដូច្នេះខ្ញុំសូមណែនាំឲ្យលោកអ្នកទៅញ៉ាំនៅហាងអាហារជំនាញដែលប្រើប្រាស់មីជាមួយនឹងគ្រាប់ធញ្ញជាតិខ្មៅខ្ពស់, ក៏ប៉ុន្តែខ្ញុំក៏មិនប្រាកដថាអ្នកនឹងចូលចិត្តមីសភាពមិនស្វិតនោះឡើយ.


ហើយបើសិនជាអ្នកប្រឹងប្រែងស្វែងរកហាងអាហារជំនាញ, ខ្ញុំចង់ឱ្យអ្នកសាកល្បងញ៉ាំម្ហូបដោយមិនថែមទឹកជ្រលក់អ្វីទាំងអស់.


លោកអ្នកនឹងមិនអាចទទួលបានរសជាតិរបស់ប្រេងល្ងនិងរសជាតិដើមរបស់គ្រាប់ធញ្ញជាតិខ្មៅបើសិនជាអ្នកដាក់ទឹកជ្រលក់ច្រើនពីព្រោះតែរសជាតិខ្លាំងរបស់វា.



Canon EOS 550D | f/5.0 | iso 100 | 2012:02:01 14:51:06 | Flash did not fire, compulsory flash mode | 26mm


マッククス, 막국수, 메밀, 강원도, 냉면, 동치미, makguksu, buckwheat, Gangwon-do, naengmyeon, dongchimi
One line comment(6) 
PDF
Bookmark
E-mail
0bytes / 200bytes
View list