Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
737 | 20082978

គូនសាន #៤ ផ្ទះចាស់របស់ហ៊ីរ៉ូស៊ូ - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/31

Travel regions : South Korea
 | Hits : 500341
https://blog.lookandwalk.com/mn/blog/mazinguide/1742/trackback

ផ្ទះចាស់របស់ហ៊ីរ៉ូស៊ូ 히로쓰가옥

វាបានត្រូវគេហៅថា ផ្ទះរបស់ហាយ៉ាស៊ី ដោយសារតែមានឈុតឆាកដែលលោកចៅហ្វាយ ហាយ៉ាស៊ី ដែលបានដើរចេញពីទីនេះហើយពាក់ស្បែកជើងសង្រែករបស់ជនជាតិជប៉ុននៅក្នុងរឿងកុនមួយដែលមានចំនងជើងថា “កូនប្រុសរបស់លោកឧត្តមសេនីយ”។ ផ្ទះនេះបានគ្រប់គ្រងដោយ ហ៊ីរ៉ូស៊ូដែលគាត់ធ្លាប់ជាសមាជិកនីតិបញ្ញិត្តម្នាក់នៃគណៈកម្មការក្រសួងគូនសាន បន្ទាប់ពីគាត់បានរកប្រាក់បានជាច្រើនពីហាងលក់សំពត់លេនិន ហើយផ្ទះនោះមានទីធ្លាបែបជប៉ុនដែលមានសភាពស្រស់ស្អាត។







នេះគឺជាសួនច្បារបែបជនជាតិជប៉ុន។ មានអំពូលដែលធ្វើពីថ្ម មានហាងទឹកមួយ ហើយក៏មានថូដាក់រុក្ខជាតិមួយដែលបានធ្វើឡើងសំរាប់ដាក់នៅក្នុងសួនច្បារ ដែលវាមើលទៅដូចជាមានលក្ខណៈប្លែកខុសពីសួនច្បារបែបកូរ៉េ។



នេះគឺជាផ្លូវដែលនាំយើងទៅកាន់ជាន់ទី២។



នេះគឺទេសភាពនៃសួនច្បារដែលយើងមើលពីជាន់ទី២។ អគារពីរដាច់គ្នាដែលមានដំបូលតែមួយ។ ដូចនេះវាក៏មានសួនច្បារមួយទៀតនៅជ្រុងម្ខាងទៀតនៃអគារ។



នេះគឺជាទេសភាពនៅខាងក្រោយផ្ទះ។



នៅទីធ្លាខាងក្រោយ មានម្លប់ដើមឈើនិងដើមផ្កាជាច្រើន។ វាគឺជាជំរកដែលមានសេរីភាពមួយដែលអាចធ្វើអោយយើងអាចបំភ្លេចបាននូវការពិតដ៏លំបាកមួយ។




មនុស្សម្នាជាច្រើនព្រមទាំងគូរស្នេហ៍ជាច្រើនគូរកំពុងតែមានការចាប់អារម្មណ៍ទៅលើផ្ទះនេះដែលមានសភាពស្រស់បំព្រងខ្វាត់ខ្វែងជាងអ្វីដែលពួកគេបានគិតទុក ហើយពួកនឹងមិនភ្លេចថតរូបភាពទេ។



Map

អាស័យដ្ឋានៈ ៥៨-២ ស៊ីនហឹងដុង ទីក្រុងគូនសាន ឆលឡាប៉ូកដូ (전라북도 군산시 신흥동 58-2)



អគារហាត់ប្រាណគូនសាន
군산체육관



នៅតាមផ្លូវទៅកាន់វត្ត ដុងគូកសាពីផ្ទះចាស់របស់ហ៊ីរ៉ូស៊ូ ខ្ញុំបានឃើញអគារហាត់ប្រាណមួយដោយចែដន្យហើយខ្ញុំក៏បានធ្វើដំណើរទៅកាន់ទីនោះ។ រូបភាពនៃអ្នកប្រដាល់មួយរូបបានរំលឹកខ្ញុំដល់ប្រដាល់អាជីពនៅក្នុងឆ្នាំ១៩៧០។ ជើងឯកប្រដាល់ពិភពលោកដែលមនុស្សទាំងអស់គ្នានៅខាងភូមិនេះបានស្រែកហ៊ោយ៉ាងកងរំពងនិងស្រែកអបអរសារទរនៅទល់មុខកញ្ចក់ទូរទស្សន៍សខ្មៅ។



នៅក្នុងបន្ទប់ងងឹត ខ្ញុំឃើញមានពន្លឺព្រះអាទិរ្យដែលបានជះចូលតាមរយះបង្អួចដែលមើលទៅដូចជាសេចក្តីសង្ឃឹមអញ្ចឹង។ នៅសម័យដើម នៅពេលដែលយើងទាំងអស់គ្នាឃ្លាន រាមច្បងរបស់ពួកយើងត្រូវតែខំប្រឹងហ្វឹកហាត់នៅក្នុងទីលានហាត់ប្រដាល់សុបិន្តថានឹងបានក្លាយទៅជាជើងឯកប្រដាល់ដើម្បីអោយបានរួចផុតពីភាពក្រីក្រ។



Map
អាស័យដ្ឋានៈ ២២-១៨ វ៉ល់ម្យ៉ងដុង ទីក្រុងគូនសាន ឆលឡាប៉ូកដូ (전라북도 군산시 월명동 22-18)



히로쓰가옥, 일본식가옥, 집, 일본식가정집, 군산체육관, 체육관, 추억, HirotsusoldhouseGeta, Japanesesandals, House, GunsanGym, Gym, Memory, 廣津家屋, 日本式家屋, 家, 日本式家庭, 群山体育館, 体育館, 思い出, ヒロス故居, 日本房屋, 房子, 日本式住宅, 群山体育馆, 体育馆, 追忆, เขียนHiroบ้าน, ญี่ปุ่นบ้าน, บ้าน, บ้านญี่ปุ่น, Kunsanยิม, ห้องออกกำลังกาย, ความทรงจำ
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list