Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
7518 | 20101190

កោះជេជូ#៥-សង់សានឺលឈូលផុង វ៉ល់ចង់រី - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/30

Travel regions : South Korea
 | Hits : 539281
https://blog.lookandwalk.com/mn/blog/mazinguide/1850/trackback

សង់សានឺលឈូលផុង 성산일출봉


ពួកយើងពិតជាសោកស្តាយណាស់ដែលមិនបានទៅសប់ជីឃរជី ដូច្នេះពួកយើងបានឡើងឡានទៅកន្លែងបន្ទប់ទៀតគឺកន្លែងមើលព្រះអាទិត្យរះសង់សានដែលនៅមិនឆ្ងាយហើយអាចមើលឃើញពីចំណតរថយន្តសប់ជីឃរជី។

រយៈពេល១៥នាទីពួកយើងបានមកដល់កន្លែងមើលព្រះអាទិត្យរះសង់សាន (បូជនីយស្ថានធម្មជាតិលេខ ៤២០) ដែលជាកន្លែងដែលទាក់ទាញសម្រាប់អ្នកទេសចរនៅផ្នែកខាងកើតនៃកោះជេជូតូ ហើយនិងជាទីកន្លែងដែលបានដាក់បញ្ចូលជាបេតិកភ័ណ្ឌពិភពលោកដោយអង្គការយូណេស្កូស្របជាមួយនិងភ្នំធម្មជាតិបំរុងហាលឡាសាន និង ប្រព័ន្ធល្អាងកំអ៊ែរភ្នំភ្លើងខរម៉ុនអូរឺម។



កន្លែងមើលព្រះអាទិត្យរៈសង់សានត្រូវបានកើតឡើងដោយសារតែបន្ទុះភ្នំភ្លើងធ្វើអោយមានរាងជាមាត់ភ្នំភ្លើងហើយដំបូងវាត្រូវបានបែងចែកដាច់ចេញពីផ្ទៃដីប៉ុន្តែផ្នែកភាគខាងកើតនៃកោះបានដុះហើយក៏តភ្ជាប់ជាមួយនិងកោះជេជូតូ។

វាមានបីផ្នែកនៃកោះដែលប្រសប់ជាមួយនិងមហាសមុទ្រហើយហ៊ុមព័ទ្ធទៅដោយច្រាំងថ្មឆ្នេរសមុទ្រដែលមើលទៅហាក់ដូចជាត្រូវបានកាត់ផ្តាច់ ចំណែកឯកំពូលមាត់ភ្នំភ្លើងពោរពេញទៅដោយថ្មកំពូលភ្នំ៩៩ដែលមើលទៅដូចជាវិមាន។ ដូច្នេះគេក៏ចាប់ផ្តើមហៅវាថា សង់សាន (សង់គឺវិមាន និង សានគឺភ្នំ)។ ទេសភាពព្រះអាទិត្យរះដែលមើលពីកន្លែងសង្កេតផ្កាយនៃសង់សានត្រូវបានជ្រើសរើសជាទេសភាពស្រស់ស្អាតបំផុតមួយក្នុងចំណោមដប់នៃយ៉ង់ជូតាំងពីយូរណាស់មកហើយ ហើយវាត្រូវបានហៅថាកន្លែងមើលព្រះអាទិត្យរះដែលក្លាយជាកន្លែងមួយទៀតតំណាងអោយកោះជេជូតូ។


វាមានចម្ងាយប្រហែល២០នាទីដោយដើរពីច្រកចូលទៅកាន់កន្លែងសង្កេត។ កន្លែងសង្កេតគឺពោរពេញទៅដោយមនុស្សដែលពួកយើងបានព្យាយាមគេចតាំងពីនៅចំណតរថយន្ត។
ជាពិសេសមានអ្នកទេសចរជនជាតិបរទេសជាច្រើន ដែលពួកយើងបានលឺភាសាបរទេសស្ទើរតែគ្រប់ជំហាន ហើយភាគច្រើនពួកគេគឺជាជនជាតិចិន។

ដូច្នេះហើយពួកយើងបានរកឃើញថាដូចជាប្លែកដែលសូម្បីតែម្ចាស់ហាងដែលនៅទល់មុខកន្លែងលក់សំបុត្រក៏និយាយភាសាបរទេសបានយ៉ាងល្អរួមទាំង ហេន្ញរអេ ជីប (ផ្ទះនៃស្រ្តីជ្រមុជទឹក) នៅសង់សាន។



វាមានចម្ងាយប្រហែល២០នាទីដោយដើរពីច្រកចូលទៅកាន់កន្លែងសង្កេត។ កន្លែងសង្កេតគឺពោរពេញទៅដោយមនុស្សដែលពួកយើងបានព្យាយាមគេចតាំងពីនៅចំណតរថយន្ត។
ជាពិសេសមានអ្នកទេសចរជនជាតិបរទេសជាច្រើន ដែលពួកយើងបានលឺភាសាបរទេសស្ទើរតែគ្រប់ជំហាន ហើយភាគច្រើនពួកគេគឺជាជនជាតិចិន។

ដូច្នេះហើយពួកយើងបានរកឃើញថាដូចជាប្លែកដែលសូម្បីតែម្ចាស់ហាងដែលនៅទល់មុខកន្លែងលក់សំបុត្រក៏និយាយភាសាបរទេសបានយ៉ាងល្អរួមទាំង ហេន្ញរអេ ជីប (ផ្ទះនៃស្រ្តីជ្រមុជទឹក) នៅសង់សាន។


នៅខាងស្តាំមានជម្រាលឡើងសំដៅទៅកាន់កន្លែងសង្កេតសង់សាន។ ប្រហែលមកពីអាកាសធាតុក្តៅពេកហើយបានជាខ្ញុំឃើញមានមនុស្សជាច្រើនដើរចុះទៅក្រោមសំដៅទៅកាន់ ហេញ៉រអេជីបជំនូយអោយការឡើងទៅកាន់កន្លែងសង្កេតវិញ។

ខ្ញុំបានមកសង់សានរាល់ពេលដែលខ្ញុំមកលេងកោះជេជូតូប៉ុន្តែខ្ញុំមិនដែលមានឱកាសបានទៅកាន់កន្លែងសង្កេតសោះ។ ដូច្នេះលើកនេះ ខ្ញុំចង់សាកឡើងទៅប៉ុន្តែមនុស្សដែលនៅជិតខ្ញុំបានធ្វើអោយខ្ញុំគ្មានជំរើសក្រៅពីទៅតាមផ្លូវខាងឆ្វេង។

លើកក្រោយខ្ញុំប្រាកដជាយកស្បែកជើងឡើងភ្នំរបស់ខ្ញុំមកហើយឡើងទៅភ្នំសានប៉ាង់ និងកន្លែងមើលព្រះអាទិត្យរះ សង់សាន។



នៅពេលដែលខ្ញុំបានឡើងទៅដល់ខាងលើកំពូល ខ្ញុំបានដើរលេងជុំវិញទៅខាងឆ្វេង ផ្ទៃជញ្ជាំងសមុទ្រយ៉ាងធំសម្បើមនៃសង់សានបានបង្ហាញអោយឃើញហាក់ដូចជាវាកំពុងតែអណ្តែតនៅលើផ្ទៃទឹក។

ច្រាំងថ្មពណ៌ប្រផេះដែលមើលទៅហាក់ដូចជាម្គុដ ហើយនិងវិមានដែលស៊ីគ្នាព្រមទាំងរុក្ខជាតិពណ៌បៃតងដែលព្យាយាមវារឡើងហាក់ដូចស្លែដែលនៅគ្រប់ទីកន្លែងទាំងអស់។

រួមទាំងមហាសមុទ្រដែលនៅខាងក្រោម ទេសភាពនៃភ្នំសង់សានមើលពីផ្នែកនេះពិតជាស្រស់ស្អាតណាស់ទោះបីជាយើងមិនបានទៅដល់កន្លែងសង្កេតក៏ដោយ។

ប្រសិនបើអ្នកមើលអោយច្បាស់ទៅកាន់ច្រាំងថ្មនៃសង់សាន អ្នកនឹងឃើញនូវរាងស្រទាប់បន្ទាត់ទ្រេត ហើយវាគឺជាផេះនៃភ្នំភ្លើងតាំងពីពេលដែលភ្នំភ្លើងនេះបានផ្ទុះចេញមកក្រៅ ហើយប្រែទៅជាគ្រាប់ថ្មភ្នំភ្លើង។



NX300 | f/6.3 | iso 100 | 2014:05:12 22:34:48 | Flash did not fire. | 18mm


នៅផ្នែកខាងក្រោមនៃភ្នំសង់សាន ផ្ទៃសមុទ្រពណ៌ខៀងកំពុងតែបកទង្កិចមកពួកយើងដែលធ្វើអោយខ្ញុំចង់តែប៉ះនាពេលនេះ។ នៅខណៈនេះ ហេញ៉រ (ស្រ្តីជ្រមុជទឹក)បានបញ្ចប់ការនិយាយរបស់ពួកគេជាភាសាកូរ៉េនិងភាសាចិនហើយបានចាប់ផ្តើមច្រៀងចម្រៀងប្រជាប្រិយប្រពៃណី (អ៊ីអរតូសាណា) ដែលជាចម្រៀងដែលពួកគេច្រៀងមុនពេលដែលឡើងទូកចេញទៅសមុទ្រ។
សំឡេងរបស់ពួកគេបានកងរំពងយ៉ាងលឺតាមរយៈមេក្រូដែលបានដាក់នៅជិតនោះ ដូច្នេះអ្នកដែលនៅជុំវិញកន្លែងនោះអាចលឺវាបាន។



ពេលដែលខ្ញុំបានងាកទៅកាន់សមុទ្រទិសខាងជើងកន្លែងដែលសង់សានក៏បែរទៅទីនោះដែរ សូរសំឡេងនៃសមុទ្រនិងដីដែលបានជួបគ្នាដែលធ្វើអោយមាននូវរលកពណ៌សរបក់ទៅទំនប់រលកសមុទ្រនៅសង់សានភរដែលនៅពីចម្ងាយ។


ថ្មដែលនៅជិតនោះនីមួយៗហាក់ដូចជារូបចម្លាក់ដ៏ប្រណិតដែលពួកយើងមិនអាចមើលឃើញនៅនឹងដីទេ ហើយវាគ្រាន់តែជាផ្នែកមួយនៃសមុទ្រដ៏ស្រស់ស្អាតនេះតែប៉ុណ្ណោះ។

អា ខ្ញុំចង់ស្ទូចត្រីស្ទើរតែស្លាប់ហើយ ប៉ុន្តែតើខ្ញុំអាចស្ទូចត្រីនៅទីនេះបានទេ?



ខ្ញុំឃើញកោះមួយដែលលាតសន្ធឺងនៅកណ្តាលមហាសមុទ្រ។ វាគឺជាកោះដែលធំជាងគេទីពីរនៃកោះជេជូតូហើយត្រូវបានហៅថា អ៊ូតូពីព្រោះវាគឺជាកោះដែលតូចមួយដែលមើលទៅដូចជាសត្វគោកំពុងតែដេក។

អ្នកអាចទៅកាន់កោះនោះតាមកូននាវាដែលចេញដំណើររៀងរាល់ម៉ោង ហើយវាគឺកន្លែងដែលល្បីល្បាញមួយដែលមានភ្ញៀងទេសចរជាច្រើនបានមកកោះជេជូតូដើម្បីទៅទស្សនាកោះនេះ។


នៅអ៊ូតូកន្លែងដែលអ្នកគួរតែទៅទស្សនាមុនពេលស្លាប់គឺកន្លែងទេសចរណ៍មួយក្នុងចំណោម១០០១ក្នុងប្រទេសកូរ៉េ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរទីប្រាំពីរនៅអ៊ូតូដែលមានទេសភាពយ៉ាងពិសេសគឺរូងភ្នំដុងអាន់ក្យ៉ង់ ហើយអ្នកនៅកោះជេជូតូបានហៅថា ឃូរ៉េ ឃុតគូម៉ង់ (រន្ធច្រមុះរបស់សត្វត្រីបាឡែន) ដែលមានន័យថាគឺជារូងដែលសត្វត្រីបាឡែនអាចរស់នៅបាន។
ច្រកចូលត្រូវបានលេចបាត់នៅពេលដែលមានជំនោរទឹកខ្ពស់ និងបង្ហាញអោយឃើញនៅពេលដែលមានជំនោរទឹកទាប ហើយនៅខាងមុខមានសមុទ្រខម់ម៉ូលរេ (ខ្សាច់ខ្មៅ) ដែលលាតសន្ធឹងដែលបង្កើតឡើងដោយការបែកបាក់នៃថ្មពពុះ។

វាជារឿងចម្លែកដែលនៅម្ខាងទៀតនៃអ៊ូតូមានខ្សាច់ពណ៌សរដែលគ្រប់ដណ្តប់ដោយកំទេចផ្កាថ្មដែលដូចនិងប៉ូរ៉ាកៃនៃប្រទេសហ្វីលីពិន ដូច្នេះអ្នកអាចរីករាយជាមួយភាពខុសគ្នានៃសមុទ្រក្នុងកន្លែងតែមួយ។


បន្ទាប់ពីទស្សនានៅសង់សាននិងអ៊ូតូនៅលើភ្នំ នៅពេលដែលពួកយើងត្រលប់ទៅផ្លូវបំបែកវិញសត្វសេះដែលមានសក់អង្កាញៗកំពុងរង់ចាំរួចរាល់សម្រាប់ភ្ញៀវទេសចរជិះកំសាន្តនៅទីវាលដែលនៅខាងក្រោយរបង។


នៅជិតកន្លែងលក់សំបុត្រ ពួកយើងបានញ៉ាំការ៉េម ហើយមើលទេសភាពនៃភ្នំសង់សានដែលពួកយើងប្រហែលជានឹងមិនអាចបានមកលេងម្តងទៀតទេនាពេលខាងមុខ ហើយពួកយើងក៏ត្រលប់ទៅចំណតរថយន្តវិញ។
នៅតាមផ្លូវទៅភ្នំសង់សានពីសប់ជីឃរជី ហើយនៅលើកំពូលនៃកន្លែងមើលព្រះអាទិត្យរះសង់សាន ទេសភាពពិតជាអស្ចារ្យណាស់ដែលអ្នកអាចឃើញមានអ្នកថតរូបជាមួយនិងកាមេរ៉ាធំៗពីព្រោះទីនេះល្បីល្បាញដោយមានវាលស្មៅនិងសួនផ្កានៅគ្រប់រដូវ។
សម្រាប់ខ្ញុំ តំបន់សង់សានគឺជាកន្លែងទី១ដែលខ្ញុំនឹកឃើញពេលខ្ញុំគិតពីកោះជេជូតូ ហើយជាកន្លែងដែលអ្នកអាចមានអារម្មណ៍ពីទេសភាពនៃកោះជេជូតូ ដូច្នេះកន្លែងមើលព្រះអាទិត្យរះសង់សានគឺជាកន្លែងដែលអ្នកគួរតែទៅហើយមិនមែនជាជម្រើសទេប្រសិនបើអ្នកមានគំរោងទៅលេងកោះជេជូតូ។


Map

អាស័យដ្ឋានៈ ១១៤ សង់សានរី សង់សាននឺប សរក្វីផូស៊ី កោះជេជូតូ (제주특별자치도 서귀포시 성산읍 성산리 114)
ទូរស័ព្ទលេខៈ ០៦៤ ៧១០ ៧៩២៣
ម៉ោងបើកៈ មួយម៉ោងមុនពេលព្រះអាទិត្យរះដល់មួយម៉ោងក្រោយពេលព្រះអាទិត្យរះ



ហេញ៉រ សុនតក់គីណេ 해녀 순덕이네


អាហារពេលថ្ងៃត្រង់សម្រាប់ថ្ងៃនេះ ពួកយើងនឹងជិះទូកស្ទូចត្រីនៅជិតសង់សានប្រហែលជាពីរម៉ោង ហើយញ៉ាំត្រីដែលពួកយើងចាប់បាន ប៉ុន្តែពួកយើងត្រូវតែលុបចោលការស្ទូចត្រីដោយសារតែរលកខ្ពស់ពេក។

ដូច្នេះពួកយើងបានដើរតាមបណ្តោយឆ្នេរបន្តិចទៅទិសខាងជើងពីច្រកចូលនៃកន្លែងមើលព្រះអាទិត្យរះសង់សាន។

នៅពេលដែលពួកយើងមើលមិនសូវឃើញភ្នំសង់សាន ពួកយើងក៏ចាប់ផ្តើមស្វែងរក ភោជនីយដ្ឋានដើម្បីញ៉ាំអីដែលមានតែនៅកោះជេជូតូ ដោយសារតែការស្ទូចត្រីលើទូកត្រូវបានលុបចោល។


ពេលដែលយើងមើលជុំវិញមាត់សមុទ្រ ហ៊ឺ តើនោះគឺជាទូកតូចមួយនៅលើភ្នំ?

ខ្ញុំឃ្លាន ហើយការស្ទូចត្រីក៏ត្រូវបានលុបចោល ហើយខ្ញុំមានអារម្មណ៍កាន់តែសោកស្តាយនៅពេលដែលខ្ញុំបានឃើញទូកនោះ។

តើកន្លែងនេះគឺជាកន្លែងអ្វី? ទាន់ពេលល្មម ខ្ញុំបានឃើញផ្លាកសញ្ញាមួយ ដូច្នេះខ្ញុំក៏បានរត់ទៅមើលវា។



“ឆូគឺន យ៉ងសានី វ៉ាត់ ផូលថក” ??? ឈ្មោះនៅលើផ្លាកសញ្ញាធ្វើអោយខ្ញុំច្រលំកាន់តែខ្លាំង។ តើនេះគឺជាភាសាកូរ៉េ? ណាស់ហើយចុះ ឈ្មោះចម្លែកនេះបានហៅថា ផូលថក គឺដូចជាបន្ទប់រង់ចាំសម្រាប់ ហេញ៉រ (ស្រ្តីជ្រមុជទឹក) ផ្លាស់ប្តូរសំលៀកបំពាក់របស់ពួកគេមុនពេលចុះទៅក្នុងទឹកនិងផ្លាស់ប្តូរព័ត៌មានអំពីមហាសមុទ្រ។


ហេញ៉រ (ស្រ្តីជ្រមុជទឹក) អ្នកដែលជ្រមុជទៅក្នុងទឹកដោយគ្មានឧបករណ៍ពិសេសអ្វីមួយដើម្បីប្រមូលគ្រឿងសមុទ្រ។ មានគេប្រាប់ខ្ញុំថា ការងារនេះប្រហែលជាត្រូវបានដាក់បញ្ចូលជាបេតិកភ័ណពិភពលោក យ៉ូណេស្កូ ពីព្រោះវាគឺអាចរកឃើញមានតែនៅក្នុងប្រទេសកូរ៉េ និងកន្លែងមួយចំនួនក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះនៅក្នុងពិភពលោកទាំងមូល។

នៅខាងក្រោយ ផូលថក មានភោជនីយដ្ឋានសាមញ្ញមួយហៅថា ហេញ៉រ ស៊ូនថកគីណេ ដែលដាក់ដំណើរការដោយហេញ៉រនៅជេជូ ដែលមានតែឯង ហើយពួកយើងក៏ប្រញាប់ចូលទៅខាងក្នុងព្រោះតែឃ្លាននិងស្ទើរតែស្រក់ទឹកមាត់ពេលនឹកឃើញពីគ្រឿងសមុទ្រស្រស់ៗ។


ជញ្ជាំងត្រូវបានបិទដោយក្រដាក់កត់ត្រាតូចៗ ដែលបានបន្សល់ទុកដោយអតិថិជនដែលធ្លាប់បានមកកាន់ទីនេះពីមុនមក។

វាគឺខុសគ្នាពីភោជនីយដ្ឋាន យូរីណេដែលនៅទីប្រជុំជនកោះជេជូតូ ដែលមានសុទ្ធតែហត្ថលេខារបស់មនុស្សល្បីៗ ប៉ុន្តែកាលបរិច្ឆេទនៅលើក្រដាស់បានធ្វើអោយយើងភ្ញាក់ផ្អើលដោយសារតែភោជនីយដ្ឋាននេះមានវ័យចំណាស់ ដូច្នេះអាហារនៅទីនេះក៏ប្រហែលជាឆ្ញាញ់ដែរ។


ពួកយើងបានអង្គុយនិងញ៉ាំទឹកមួយកែវ ហើយនៅពេលដែលពួកយើងព្យាយាមកាម៉ង់ ស្រ្តីជាម្ចាស់ហាងបានរត់មកហើយបាននិយាយអ្វីដែលពួកយើងស្តាប់បានត្រឹមតែពាក់កណ្តាលនៃអ្វីដែលគាត់បាននិយាយ។

អ្វីដែលខ្ញុំអាចស្តាប់បានហើយយល់នោះគឺថា ពួកយើងត្រូវតែកាម៉ង់បាយដាច់ដោយឡែកពីការកាម៉ង់ផ្សេងៗទៀត។



ពួកយើងបានមើលឈ្មោះមុខម្ហូបនៅលើជញ្ជាំងហើយនិងពាក្យចម្លែកៗដូចជា អ៊ូរីក្វន់តាំង ណាមមីក្វន់តាំង ឃឺនន្ញន់ សិតន្ញន់ ។ល។

ហើយខ្ញុំត្រូវបានប្រាប់ថា ឃឺនញ៉ន់ សិតញ៉ន់ ម៉ាល់ជេតញ៉ន់ និងចូគឺនញ៉ន់គឺជាការហៅកូនស្រីទៅតាមលំដាប់នៅកោះជេជូតូដូចជា កូនស្រីទីមួយ កូនស្រីទីពីរ កូនស្រីទីបី និងកូនស្រីទីបួន។

ណាស់ហើយ ពួកយើងរំពឹងថាតម្លៃអាស្រ័យទៅតាមទំហំ។ ទីបំផុតពួកយើងបានកាម៉ង់ ហេម៉ូលថាំង និងត្រីស្បៃការអាំងប្រលាក់ជាមួយនិងគីមឈី ហើយនិងអាហារដែលតំណាងអោយកោះជេជូតូ អ៊ុកតូមគូអ៊ី (ត្រីសមុទ្រម្យ៉ាងអាំង)។


វាត្រូវការចំនាយពេលយូរជាងភោជនីយដ្ឋានផ្សេងៗបន្តិច ហើយខ្ញុំរំពឹងថាពីព្រោះតែគាត់ចាប់ផ្តើមចម្អិន និងលាងសម្អាតក្រោយពេលគាត់ទទួលបានការកាម៉ង់ ហើយមុនពេលដែលគាត់បម្រើអាហារដែលយើងបានកាម៉ង់ គាត់បានដាក់នូវអាហារបន្ថែមខ្លះៗ។



អាហារបន្ថែមគឺប្រហាក់ប្រហែលនិងម្ហូបដែលពួកយើងឧស្សាហ៍ញ៉ាំលើកលែងតែមានកូនត្រីសារឌីនធំៗ។ នៅពេលដែលពួកយើងកំពុងតែគិតថាតើយើងបានគិតខុសដែលមកភោជនីយដ្ឋានមួយនេះដោយឯកឯងដែលឬទេ?


អាហារដំបូងដែលពួកយើងបានកាម៉ង់ ហេម៉ូលថាំង ជាមួយនិងគ្រឿងសមុទ្រស្រស់ៗនៅក្នុងឆ្នាំងធំមួយដែលត្រូវបានបម្រើដាក់នៅលើតុ។ វ៉ាវ មើលទៅអស្ចារ្យណាស់។

នៅខាងលើមានខ្យងសមុទ្រម្យ៉ាងតូចៗដែលវៀចចុះវៀចឡើង ហើយព័ទ្ធជុំវិញពីព្រោះតែចំហាយពីខាងក្រោមហើយពេលដែលខ្ញុំភ្លក់ស៊ុប វាត្រូវបានដាំយ៉ាងត្រឹមត្រូវ ហើយរស់ជាតិយ៉ាងស្រស់ស្រាយគឺពិតជាឈ្ញុយឆ្ញាញ់។

នៅក្នុងឆ្នាំង ខ្ញុំបានឃើញមានសំបកខ្យង គ្រុំ លាសច្រើនប្រភេទ ក្តាម និងបង្គារដែលពួកយើងត្រូវយកពួកវាចេញមកចម្អិនដោយដាច់ដោយឡែក។ ប៉ុន្តែគ្រឿងសមុទ្រគឺមានជាតិអំបិលនៅក្នុងវា ប្រសិនបើអ្នកចម្អិនវាលើកម្តៅក្តៅពេក វាប្រហែលជាមានរស់ជាតិប្រៃ ដូច្នេះអ្នកត្រូវតែចម្អិនវាដោយយកចិត្តទុកដាក់បំផុត។



បន្ទាប់មកទៀតគឺ អ៊ុកតូមគូអ៊ីពីកោះជេជូតូ។ វាគឺមិនមែនអាហារឆៅប៉ុន្តែវាត្រូវបានលាងនិងប្រឡាក់ជាមួយអំបិល ហាលហើយអាំងជាមួយភ្លើងធ្យូង ដូច្នេះវាអត់មានក្លិនត្រីប៉ុន្តែវាមានរស់ជាតិឆ្ញាញ់ណាស់។

អ៊ុកតូមនេះគឺល្បីល្មមគ្រប់គ្រាន់ដែលត្រូវបានគេហៅថា ម្ចាស់ក្សត្រីនៃមហាសមុទ្រ ហើយអ្នកត្រូវតែសាកវាពីព្រោះវាគឺជាត្រីម្យ៉ាងដែលតំណាងអោយកោះជេជូតូជាមួយនិងត្រី ថាគឺមផារី និងត្រីឆារីតូម។



ចុងក្រោយ អាហារដែលខ្ញុំចូលចិត្តនៅកោះជេជេតូ ឈររីមរ្យ៉ូ (អាហារដែលស្ងោរជាមួយនិងទឹកជ្រលក)។ កូធឺងអរ ឈររីមត្រូវបានត្រាំក្នុងទឹកជ្រលក់ម្រិចក្រហមនិងចម្អិនដោយចំហុយ។

អ្នកទាំងអស់គ្នាគឺហាក់ដូចជាភ្ញាក់ផ្អើល។ ខ្លាញ់របស់ត្រីស្បៃកា និងស្បែកត្រីពណ៌សរត្រូវបានរុំជុំវិញដោយដុំគឺមឈី។

ខ្ញុំសន្និដា្ឋនថាមានត្រីស្បៃកាប្រហែលជាបួនប្រាំ ដូច្នេះពួកយើងមានលើសពីការគ្រប់គ្រាន់ ហើយទឹកជ្រលក់គឺឆ្ញាញ់ពេលដែលខ្ញុំបានញ៉ាំវាជាមួយនិងបាយមួយស្លាបព្រា ឫក៏លាយជាមួយនិងឆៃថាវដែលចម្អិនបានយ៉ាងត្រឹមត្រូវ។


ជាធម្មតាបាយមួយចានគឺគ្រប់គ្រាន់ ប៉ុន្តែខ្ញុំបានកាម៉ង់ថែមមួយទៀតពីព្រោះតែឈររីម (អាហារដែលស្ងោរជាមួយនិងទឹកជ្រលក) ហើយខ្ញុំចាកចេញពីភោជនីយដ្ឋាននេះជាមួយនិងក្បាលពោះយ៉ាងធំ។

ការទៅហេញ៉រ សុនតក់គីណេដោយមិនបានត្រៀមទុកគឺជាជំរើសយ៉ាងល្អក្នុងដំណើរកំសាន្តរបស់ពួកយើងមិនថាវាមានឈ្មោះល្បីល្បាញឫក៏អត់។

ជាពិសេសគឺ ហេម៉ូលថាំង (ស្ងោរគ្រឿងសមុទ្រហឹរ) អ៊ុកតូម និងកូទីងអរឈររីមទាំងអស់ដែលពួកយើងបានកាម៉ង់គឺសុទ្ធតែជាគ្រឿងសមុទ្រ និងត្រីដែលចាប់បានពីទឹកសមុទ្រ ប៉ុន្តែវាគ្មានក្លិនត្រីអ្វីបន្តិចសោះ។

ថែមទាំង ខ្ញុំត្រូវតែនិយាយថាអ្នកអាចរីករាយជាមួយនិងរស់ជាតិនៃសមុទ្រកោះជេជូតូ ពីព្រោះអ្នកអាចសាករស់ជាតិនៃគ្រឿងសមុទ្រស្រស់ៗជាច្រើនប្រភេទដែលចាប់បានដោយហេញ៉រនៅនិងមុខរបស់អ្នកតែម្តង។


Map

អាស័យដ្ឋានៈ ៤២-៥ ឆុងថាលរី ឃូឆាអឺប ជេជូស៊ី កោះជេជូតូ (제주특별자치도 제주시 구좌읍 종달리 42-5)
ទូរស័ព្ទលេខៈ ០៦៤ ៧៨៤ ០០៧៣
ម៉ោងបើកៈ ៩:០០ ដល់ ២០:០០



វ៉ល់ចង់រី ហេផ្យន់ 월정리 해변


បន្ទាប់ពីពួកយើងបានញ៉ាំអីរួចរាល់ហើយ ពួកយើងបានទៅជិះសេះរបស់ជេជូដែលនៅជិតទីនោះ បន្ទាប់មកពួកយើងបានទៅឆ្នេរសមុទ្រដើម្បីទៅញ៉ាំកាហ្វេ។



វាមានឆ្នេរសមុទ្រមួយចំនួននៅភាគខាងជើងនៃកោះជេជូដូចជា គីមញ៉ង់ហេស៊ូយ៉ុកចាំង ដែលមាននាវាសម្រាប់ជិះកំសាន្តជាច្រើន និងឆ្នេរខ្យាច់យ៉ាងធំនៃឆ្នេរសមុទ្រហាមថក ប៉ុន្តែពួកយើងបានសម្រេចចិត្តទៅឆ្នេរសមុទ្រវ៉ល់ចង់រីដែលមានសមុទ្រដូចជាគ្រាប់ត្បូងមរកតដែលជាទីកន្លែងដែលអ្នកអាចមានអារម្មណ៍ហាក់ដូចជាកំពុងនៅភាគខាងត្បូងអញ្ចឹង។



NX300 | f/7.1 | iso 100 | 2014:05:13 02:41:10 | Flash did not fire. | 18mm


ឆ្នេរសមុទ្រវ៉ល់ចង់រីគឺមិនធំដូចជាឆ្នេរសមុទ្រផ្សេងៗទេ ដូច្នេះវាមិនត្រូវបានចាត់ទុកជាឆ្នេរសមុទ្រទេ វាជារៀងល្អដែលធ្វើអោយវាស្អាតហើយស្ងប់ស្ងាត់ដែលជាកន្លែងដ៏ល្អសម្រាប់ការញ៉ាំកាហ្វេមើលទេសភាពយ៉ាងស្រស់បំព្រង។


ថ្ងៃនោះ ពួកយើងមិនបានមើលឃើញមាត់សមុទ្របានច្បាស់ទេពីព្រោះតែមានរលកដោយសារតែអាកាសធាតុមិនសូវល្អ ប៉ុន្តែឆ្នេរសមុទ្រដែលដូចទៅនិងគ្រាប់ត្បូងមរកតគឺពិតជាប្លែកដែលទាក់ទាញភ្នែករបស់ខ្ញុំ។



វាលខ្សាច់ដែលនៅខាងក្រោមនៃកង្ហាខ្យល់បង្កើតអគ្គីសនីដែលកំពុងតែបក់តិចៗពីចម្ងាយ គូស្នេហ៍ដែលបានបន្សល់ទុកនូវរូបបេះដូង និងឈ្នោះរបស់ពួកគេនៅលើខ្សាច់ដោយអោយរលកបកមើលលើ។

ពិតជាគួរអោយច្រណែនណាស់ ប៉ុន្តែខ្ញុំមិនត្រូវធ្វើបែបនេះទេ ពីព្រោះខ្ញុំប្រហែលជាបាត់វាដែរបើធ្វើដូចពួកគេ។ ដូច្នេះពួកយើងក៏គួរតែបន្សល់ទុកអ្វីមួយនៅលើឆ្នេរសមុទ្រដែរ។



អា ស្រស់ស្អាតណាស់ ពិតណាស់គួររូបតែងតែល្អជាងអក្សរនៅលើឆ្នេរសមុទ្រ។ ដូច្នេះពួកយើងបានថតរូបក្មេងៗសិស្សបឋមសិក្សាជាមួយនិងភាពស្រស់ស្អាតទុកជាអនុស្សាវរីយ៍ហើយបិទនៅនិងគូទពួកគេ។


ពួកយើងគឺជាអ្នកបំផ្លាញបានកំពុងតែលេង? ឆ្នេរខ្សាច់នៃឆ្នេរសមុទ្រវ៉ល់ចង់រីមិនដែលសូម្បីតែសម្រាកបន្តិចណាសោះ ហើយរលកពណ៌សរក៏បន្តបំបែកនូវច្រាំងសមុទ្រផងដែរ។


នៅមាត់សមុទ្រនៃឆ្នេរសមុទ្រវ៉ល់ចង់រីមានភោជនីយ៍ដ្ឋានមួយចំនួន កន្លែងស្នាក់នៅ និងហាងកាហ្វេ។ ក្នុងចំណោមទាំងអស់នេះ ពួកយើងបានរកឃើញហាងកាហ្វេដែលមានពីរជាន់ជាកន្លែងដែលពួកយើងអាចមើលឃើញទេសភាពនៃសមុទ្រទាំងមូលបានយ៉ាងស្ងប់ស្ងាត់។



ពួកយើងបានកាម៉ង់កាហ្វេអាមេរិចកាណូជាមួយនិងទឹកកកម្នាក់មួយកែវ ដើរឡើងទៅជាន់ទីមួយ ហើយមើលទៅមហាសមុទ្រដោយអង្គុលលើជណ្តើរឈើយ៉ាងស្រួលដែលមាននៅលើដំបូល។
ភេសជ្ជៈដែលអាចអ្វីអោយបបូរមាត់ដែលកំពុងតែស្រេករបស់ខ្ញុំអាចសើមបាន ខ្យល់អាកាសបរិសុទ្ធ មហាសមុទ្រដែលហាក់ដូចជាត្បូងមរកតដែលលាតសន្ធឹងនៅហ្នឹងភ្នែករបស់ខ្ញុំ ខ្ញុំប្រាកដណាស់ថាទីនេះពិតជាឋានសួរគ៌ាពិតមែន។


ប្រហែលមកពីឆ្នេរសមុទ្រវ៉ល់ចង់រីគឺជាទិសដៅចុងក្រោយក្នុងដំណើរកំសាន្តរបស់ពួកយើង វាងគ្មានអ្វីដែលពិសេសដែលទាក់ទាញភ្នែករបស់ពួកយើងសោះ ប៉ុន្តែពួកយើងបាននៅទីនោះរយៈពេលយូរដែរដើម្បីមើលសមុទ្រ ហើយអង្គុយម្តងទៀតនៅលើកៅអ៊ីថ្មពពុះដែលនៅឆ្នេរសមុទ្ររហូតដល់ទីបំផុតពួកយើងក៏សម្រេចចិត្តត្រលប់ទៅការពិតរបស់ពួកយើងវិញ។



ក្នុងកំឡុងពេលដែលពួកយើងត្រលប់ទៅឡានហើយបើកទៅអាកាសយាន្តដ្ឋានវិញ ព្រះអាទិត្យរៀបនឹងលិច ពួកយើងបានអង្គុយនិងចង់ចាំរឿងគ្រប់យ៉ាងដែលពួកយើងបានធ្វើនៅកោះជេជូតូ

ក្នុងចំណោមកន្លែងដែលទាក់ទាញភ្ញៀវទេសចរជាច្រើននៅកោះជេជូតូ ពួកយើងបានខកខានមិនបានទៅលេងកន្លែងខ្លះៗដោយសារតែមានអាកាសធាតុមិនសូវល្អ ប៉ុន្តែពួកយើងរីករាយជាមួយនិងម្ហូបដែលពួកយើងចង់សាកជាខ្លាំងរួមជាមួយនិងអារម្មណ៍លំហែកាយនៅក្រោមបរិយាកាសដ៏ប្លែក។



មិនដូចតារាងកាលវិភាគទេសចរផ្សេងៗដែលពេញដោយការរវល់ ពួកយើងមានពេលទំនេរជាច្រើន ដូច្នេះពួកយើងបានហៅដំណើរកំសាន្តនេះថា ហៀលលីង ធ្រីប ដែលបានធ្វើអោយពួកយើងបានចងចាំគ្រប់របស់ដែលស្រស់ស្អាតសប់ពេញរាងកាយនិងភ្នែករបស់ពួកយើង។

ប្រហែលជានឹងមានគូរស្នេហ៍ផ្សេងៗមកអង្គុយនៅលើកៅអ៊ីថ្មពពុះហើយបែរមុខទៅរកសមុទ្រនៅវ៉ល់ចង់រី ហើយសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់កោះជេជូតូ និងសង្ឃឹមថាអារម្មណ៍របស់ពួកគេនឹងបានស្រស់ស្រាយ។

ប្រសិនបើអ្នកមានឱកាសមកលេងនៅកោះជេជូតូនាវិស្សមកាលខាងមុខ ហេតុអ្វីអ្នកមិនមកលេងទីនេះហើយទទួលយកអារម្មណ៍នេះដោយខ្លួនអ្នកផ្ទាល់។


Map

អាស័យដ្ឋានៈ ៦៥២-៤ វ៉ល់ចង់រី ឃូឆាអឺប ជេជូស៊ី កោះជេជូតូ (제주특별자치도 제주시 구좌읍 월정리 652-4)




성산일출봉, 전망대, 세계자연유산, 해녀순덕이네, 월정리해변, 카페, 해물탕, 고등어, 옥돔, 구이, 조림, 커피, SeongsanSunrisePeak, Observatory, WorldNaturalHeritage, HaenyeoSundeoginae, Woljeong-riBeach, Café, SpicySeafoodStew, Mackerel, Godeung-eo, Okdom, Gui, Jorim, coffee, 城山日出峰, 展望台, 世界自然遺産, 海女スントクイネ, 月亭里海辺, カフェ, 海鮮鍋, ヘムルタン, サバ, アマダイ, オクトム, 焼き, 煮つけ, コーヒー, 世界天然遗产, 海女顺德家, 月汀里海滩, 咖啡馆, 海鲜汤, 鲭鱼, 鲷鱼, 烤, 炖, 咖啡, ซองพระอาทิตย์ขึ้นสูงสุด, หอดูดาว, มรดกโลก, นักดำน้ำShundeบรรจุ, เดือนสะอาดชายหาด, ร้านกาแฟ, ซุปอาหารทะเล, ปลาทู, branchiostegusjaponicus, ย่าง, ต้ม, กาแฟ
One line comment(2) 
PDF
Bookmark
E-mail
0bytes / 200bytes
View list