Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
56 | 916869

ហ្កតអុីតសាខាសុងរ៉ីដាន, ហាងអាហារមិចស៊ីកូដែរត្រូវរៀបជួរចាំ
 | 서울먹거리
Last Modified : 2020/09/30

Travel regions : South Korea
 | Hits : 41785
https://blog.lookandwalk.com/mn/blog/tourseoul/6096/trackback
មានហាងម្ហូបអាហារល្បីជាច្រើននៅតំបន់សុងរ៉ីដានហ្កិល. វាហាក់មើលទៅដូចជាអុីថេវ៉ុនទិសខាងកើតអញ្ចឹង. ហាងភាកច្រើនគឺមានភ្ញៀវរៀបជួរនៅថ្ងៃចុងសប្តាហ៍, ក៏ប៉ុន្តែខ្ញុំឮថាកន្លែងដែរខ្ញុំទៅថ្ងៃនេះគីជាកន្លែងដែរមនុស្សឈររៀបជួរថ្ងៃក្នុងសប្តាហ៍ដូចគ្នា. តាមគំនិតរបស់ខ្ញុំ, ខ្ញុំមិនយល់ថាហេតុអ្វីបានជាមនុស្សយើងឈររៀបជួរចាំដើម្បីញុាំបែបនេះក៏ប៉ុន្ដែលើកនេះខ្ញុំបានយល់ថាហេតុអ្វីបានជាយើងឈរចាំរយៈពេលជាងមួយម៉ោងហើយ. នេះគឺហាង 'ហ្កតអុីត', ជាហាងមួយដែរជាទីនិយមនៅតំបន់សុងរ៉ីដានហ្កិល.



SM-G986N | f/2.2 | iso 50 | 2020:07:25 14:04:25 | Flash did not fire. | 2.2mm


វាមានភ្ញៀវជាច្រើនលើសលប់. ភ្ញៀវទាំងអស់គឺពាក់ម៉ាស់, ក៏ប៉ុន្តែរឿងជំងឺកូវីត ១៩គីមិនមានផលប៉ះពាល់អ្វីនោះទេ. ពេលនោះគឺរាងក្ដៅដែរនៃថ្ងៃចុងសប្ដាហ៍ហើយមនុស្សជាច្រើនកំពុងតែឈររៀបជួរចាំទោះបីជាពេលនោះមិនមែនជាម៉ោងបាយក៏ដោយ.



SM-G986N | f/1.8 | iso 40 | 2020:07:25 14:04:43 | Flash did not fire. | 5.4mm


ផ្លាកសញ្ញាហាងគឺគួរអោយស្រលាញ់. តាមឈ្មោះរបស់ហាងគឺហ្កតអុីតតើនេះគឺជាលក្ខណៈតួអក្សរពាក់ហ្កតមែនទេ? ការពន្យល់ដ៏សាមញ្ញពិតជាទាក់ទាញភ្នែកខ្ញុំណាស់.



SM-G986N | f/1.8 | iso 40 | 2020:07:25 14:07:11 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 40 | 2020:07:25 14:05:00 | Flash did not fire. | 5.4mm


ដោយសារតែមឺនុយនៅទីនេះមានភាពខុសគ្នាបន្តិចហើយមឺនុយមូលដ្ឋានគឺដូចគ្នា, យើងត្រូវសរសេរឈ្មោះរបស់យើង, ចំនួនមនុស្ស, និងមុខម្ហូបជាមុននៅទីធ្លារងចាំខាងក្រៅមុនពេលចូលទៅក្នុងហាង. បើសិនជាលោកអ្នកទុកព័ត៌មានតាមលេខរាងបុគ្គលិកនឹងចេញមកនឹងពន្យល់អ្នកនៅពេលដែលមានអ្នកណាម្នាក់ចេញពីហាង. វាគឺជាហាងដ៏ល្បីមួយក៏ប៉ុន្តែអត់មានតុអង្គុយជាច្រើននៅក្នុងហាងនោះទេដូច្នេះត្រូវការរយៈពេលយូរដើម្បីរង់ចាំ.



SM-G986N | f/1.8 | iso 40 | 2020:07:25 14:09:42 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 40 | 2020:07:25 14:09:47 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 40 | 2020:07:25 14:09:52 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 40 | 2020:07:25 14:09:58 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 64 | 2020:07:25 14:12:08 | Flash did not fire. | 5.4mm


ម្ហូបនៅទីនេះគឺឆ្ងាញ់ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យវាល្បីគឺដោយសាតែចំនួនរបស់ម្ហូបគឺច្រើនគួរសម. ជាទូទៅវាប្រហែលជាមានភាពខុសគ្នាបន្តិចរវាងរូបថតរបស់ម្ហូបនឹងម្ហូបពិតប្រាកដ. ក៏ប៉ុន្តែម្ហូបនៅទីនេះគឺដូចរូបភាពយ៉ាងអញ្ចឹង.



SM-G986N | f/1.8 | iso 160 | 2020:07:25 14:24:54 | Flash did not fire. | 5.4mm




SM-G986N | f/2.2 | iso 250 | 2020:07:25 14:47:30 | Flash did not fire. | 2.2mm


តាដា! បន្ទាប់ពីរងចាំរយៈពេលមួយម៉ោងចុងក្រោយខ្ញុំបានចូលទៅក្នុងហាងបន្ទាប់ពីចាំមួយម៉ោង. មនុស្សជាង ២០ នាក់កំពុងតែញ៉ាំអាហាររបស់ពួកគេ.



SM-G986N | f/1.8 | iso 320 | 2020:07:25 14:49:30 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 640 | 2020:07:25 15:03:12 | Flash did not fire. | 5.4mm


នៅលើកន្សែងជួតមាត់ក៏មានការពន្យល់ដ៏គួរឱ្យស្រឡាញ់ផងដែរ. ម្ហូបប្រចាំរបស់ហាងនេះគឺហ្កតបូនិងហ្កតហ្វាជីតា. ហ្កតបូគឺជាសាឡាត់លាយជាមួយនឹងបាយឥណ្ឌា, សាច់ហាន់ជាចំណិត, និងបន្លែ, ហើយហ្កតហ្វាជីតាគឺជាមុខម្ហូបដែលលោកអ្នកខ្ចប់បន្លែនិងសាច់នៅក្នុងនំបន្ទះស្ដើង.



SM-G986N | f/2.2 | iso 1250 | 2020:07:25 15:19:01 | Flash did not fire. | 2.2mm


គឺជាម្ហូបហ្កតបូ (ខ្នាតធំ). វាពិតជាសម្បូរពណ៌ស្រស់ស្អាតនិងមើលទៅគួរឲ្យឆ្ងាញ់ហេតុដូច្នេះនៅពេលដែលម្ហូបបានមកដល់ខ្ញុំមិនអាចនិយាយអ្វីក្រៅពី 'វ៉ោ!' ខ្ញុំបានកម្ម៉ង់នំថាគោបន្ថែមដែលលោកអ្នកអាចឃើញនៅខាងឆ្វេងដៃ. ទោះបីជាវាគ្រាន់តែជាសាឡាត់ក៏ប៉ុន្តែវាសម្បូរទៅដោយសាច់ហើយលោកអ្នកអាចញ៉ាំវាដោយខ្ចប់វាចូលទៅក្នុងនំបន្ទះស្ដើងជាមួយនឹងទឹកជ្រលក់ហ្កូកាម៉ូលបន្ថែមហេតុដូច្នេះចំនួនគឺគ្រប់គ្រាន់.



SM-G986N | f/2.2 | iso 1250 | 2020:07:25 15:20:29 | Flash did not fire. | 2.2mm


នេះគឺជាឈុតម្ហូបប៊ីដែលមានម្ហូបហ្កតហ្វាជីតា. មកនេះមានដំឡូងបារាំងបំពង, ហ្កូកាម៉ូល, ទឹកម្ទេសនិងទឹកជ្រលក់ជូរ. បើសិនជាអ្នកដាក់ជីវ៉ាន់ស៊ុយជាមួយនឹងគ្នាហើយដាក់ទៅលើនំបន្ទះស្ដើងវានឹងកាន់តែបន្ថែមរសជាតិទៅទៀត. មុខម្ហូបទាំងពីរនេះគឺមានគ្រឿងផ្សំជាច្រើនហេតុដូច្នេះវាមានរសជាតិខុសៗគ្នាហើយគ្រឿងផ្សំនីមួយៗគឺស៊ីចម្រៅនឹងគ្នាក៏ប៉ុន្តែពួកវាអត់បាត់បង់លក្ខណៈពិសេសរបស់ពួកវាឡើយអញ្ចឹងទើបខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលញ៉ាំវា.


SM-G986N | f/2.2 | iso 1250 | 2020:07:25 15:20:34 | Flash did not fire. | 2.2mm




SM-G986N | f/1.8 | iso 640 | 2020:07:25 15:03:05 | Flash did not fire. | 5.4mm


បន្ថែមជាមួយនឹងទឹកម៉ូជីតូផ្លែប៉ោម, ភេសជ្ជៈដែលល្បីជាងគេក្នុងចំណោមទាំងអស់. ហាងនេះគឺមាន ៤សាខានៅផ្លូវសុងរ៉ីដានហ្កិល, សួនច្បារអូឡាំពិច, សុងស៊ូ (តុកសម), និងយុនណាម (ហុងដេ).



SM-G986N | f/2.2 | iso 80 | 2020:07:25 15:58:07 | Flash did not fire. | 2.2mm


  • ម្ហូបអាហារ ★★★★★

រសជាតិ, ចំនួន, និងរូបរាងគឺល្អទាំងអស់!

  • អនាម័យ ★★★☆☆

ធម្មតា

  • សេវាកម្ម ★★★☆☆

ធម្មតា

  • បរិយាកាស ★★★☆☆

ផ្នែកខាងក្នុងគឺគួរសមជាមួយនឹងតម្លៃសមរម្យ, ក៏ប៉ុន្តែវារាងអ៊ូអរបន្តិចដោយសាតែមានមនុស្សច្រើន.

  • ភាពងាយស្រួល ★★★★★

ដើរ ៤នាទីពីច្រកចេញទី ១ជួរទី ៩នៃស្ថានីយសុងផាណារ៉ូ.

  • ម៉ោងធ្វើការ: ១១:០០~២២:០០, ម៉ោងសម្រាកចាប់ពី ១៥:០០~១៦:១០លើកលែងតែថ្ងៃចុងសប្តាហ៍
  • ចំនួនមនុស្សណែនាំ: ២នាក់ (តុអង្គុយភាគច្រើនគឺសម្រាប់តែមនុស្សពីរនាក់អញ្ចឹងលោកអ្នកអាចយកកន្លែងអង្គុយបានយ៉ាងលឿន)
  • ម្ហូបណែនាំ: ហ្កតបូ, ហ្កតហ្វាជីតា, ទឹកម៉ូជីតូផ្លែប៉ោម
  • តម្លៃ: ១៥,០០០វ៉ុនសម្រាប់ហ្កតបូ, ២០,០០០វ៉ុនសម្រាប់ហ្កតហ្វាជីតា, ៥,០០០វ៉ុនសម្រាប់ទឹកម៉ូជីតូផ្លៃប៉ោមភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ខ្ចប់យកទៅ, ដឹកជញ្ជូន, ហ្រ្វី Wifi

Map

អាសយដ្ឋាន: ៤-១៤ បែកជេហ្កូប៊ុននូ ៤៥ហ្កិល, ខណ្ឌសុងផាហ្កូ, ទីក្រុងសេអ៊ូល.


갓잇, 송리단길, 멕시코음식, 데이트, 9호선, 송파나루역, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list