Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
1860 | 3207572

បបរសណ្តែកក្រហម 팥죽 (សណ្ដែកក្រហមកិន) - (ម្ហូបកូរ៉េ)
 | 미분류
Last Modified : 2020/08/06

Travel regions : South Korea
 | Hits : 204474
https://blog.lookandwalk.com/ru/blog/foodguide/5963/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: សណ្ដែកក្រហម, បាយឬក៏បាយដំណើ - គ្រឿងផ្សំបន្ថែម: ស្ករសរឬក៏អំបិល



២. ការវាយតម្លៃរសជាតិ

- រសជាតិហឹរ: ☆☆☆☆☆
- រសជាតិប្រៃ: ★☆☆☆☆
- រសជាតិផ្អែម: ★★★☆☆
- រសជាតិជូរ: ☆☆☆☆☆


៣. ការណែនាំអំពីផាត់ចុក

ជនជាតិកូរ៉េជាច្រើនចូលចិត្តញ៉ាំអាហារសម្រន់នៅខែរដូវរងារដែលមានឈ្មោះថាផាត់ចុក. វាបានធ្វើឡើងដោយសណ្ដែកក្រហមកិនម៉ត់ជាមួយនឹងបាយដំណើប. ដោយសារតែមនុស្សជាច្រើននៅប្រទេសខាងអាស៊ីចូលចិត្តវាអញ្ចឹងវាក៏ល្បីល្បាញជាមួយនឹងភ្ញៀវបរទេស. ផាត់ចុកគឺស្រដៀងទៅនឹងម្ហូប 'ហុងដូរចូវ' របស់ចិន, 'សុីរ៉ូកូ' របស់ជប៉ុននិង 'ចេ' របស់វៀតណាម.


សព្វថ្ងៃនេះមនុស្សចូលចិត្តញ៉ាំផាត់ចុកពេញមួយឆ្នាំក៏ប៉ុន្តែវាគឺជាប្រភេទម្ហូបពិសេសសម្រាប់រដូវរងាររយៈពេលយូរមកហើយ.

វាបានកត់សសេរថាជនជាតិកូរ៉េចូលចិត្តញ៉ាំផាត់ចុកតាំងពីសតវត្សរាជវង្សហ្កូរីអូ. គ្រួសារទាំងមូលបានញ៉ាំផាត់ចុកនៅដុងជី (ខែរងាសុលស្ទីល) ហើយបន់ស្រន់អាយុវែងទៅដល់ប៉ាម៉ាក់របស់ពួកគេ.

ប្រទេសកូរ៉េមានរដូវបួនយោងទៅតាមការវិលជុំរបស់ព្រះអាទិត្យ. ហើយរដូវនិមួយមានអំឡុងពេលព្រះអាទិត្យ ៦ជាមួយនឹងការវិលជុំជាក់ស្ដែងរបស់ព្រះអាទិត្យ. ហេតុដូច្នេះប្រទេសកូរ៉េមានអំឡុងពេលព្រះអាទិត្យទាំងអស់ ២៤, ហើយជនជាតិកូរ៉េបានរស់នៅជីវិតយោងតាមរយៈនេះ.

នៅក្នុង 'ដុងជី' ក្នុងចំណោមអំឡុងពេលព្រះអាទិត្យ ២៤នោះ, មនុស្សប្រាកដជាញ៉ាំផាត់ចុកនៅខែរដូវរងារ. ហេតុដូច្នេះទើបផាត់ចុកក៏បានគេហៅឈ្មោះមួយទៀតថា 'ដុងជីផាត់ចុក'.

ពេលយប់គឺជាពេលវេលាយូរបំផុតពេញមួយឆ្នាំទៅពេលដុងជី, ហើយនៅពេលថ្ងៃគឺកាន់តែយូរនៅថ្ងៃបន្ទាប់. ប្រទេសកូរ៉េធ្លាប់បានដឹងជាប្រទេសសង្គមកសិកម្មរយៈពេលយូរមកហើយអញ្ចឹងពេលវេលារបស់ពេលថ្ងៃមានន័យថាគឺជាការចាប់ផ្ដើមរបស់កសិកម្ម. អញ្ចឹងសមាជិកគ្រួសារទាំងមូលជួបជុំគ្នាហើយញ៉ាំផាត់ចុកដើម្បីការធ្វើស្រែចំការដោយជោគជ័យ.

បន្ថែមទៅនេះ,នៅក្នុងប្រពៃណីរបស់ជនជាតិកូរ៉េតំបន់ស្រុកស្រែ, ពណ៌ក្រហមគឺមានថាមពលបណ្ដេញខ្មោចចេញទៅ. អញ្ចឹងមនុស្សតែងតែជឿជាក់ថាពួកគេអាចការពាររឿងអាក្រក់ឬក៏ជំងឺឆ្លងនៅពេលដែលពួកគេញ៉ាំផាត់ចុក.


វាក៏មានន័យថាស្វាគមន៍ឆ្នាំថ្មីដោយរីករាយតាមការញ៉ាំផាត់ចុកនៅក្នុងដុងជី, រដូវចុងក្រោយរបស់ឆ្នាំ.



សណ្ដែកក្រហមគឺស្រដៀងទៅនឹងសណ្ដែកក៏ប៉ុន្តែវាមានពណ៌ក្រហម. ដើម្បីធ្វើផាត់ចុក, លោកអ្នកត្រូវតែស្ងោរសណ្ដែកក្រហមហើយសង្កត់វាតាមកន្ត្រែង. ហើយលាយវាជាមួយនឹងបាយឬក៏បាយដំណើប.

មនុស្សតែងតែដាក់អំបិលឬក៏ស្ករសដើម្បីថែមរសជាតិ. មនុស្សភាគច្រើនតែងតែដាក់ស្ករសដើម្បីញ៉ាំផាត់ចុកប្រភេទផ្អែម. ម្ហូបនេះមានរូបរាងដូចទឹកស៊ុបខាប់ក៏ប៉ុន្តែវាផ្អែមនិងឈ្ងុយជាង.

មនុស្សតែងតែដាក់នំអង្ករបាយដំណើបដុំតូចមូលហៅថា 'សាអែលសុីម' នៅក្នុងផាត់ចុក. ពួកគេបញ្ចប់ឆ្នាំដោយញ៉ាំ 'សាអែលសុីម' តាមតួលេខអាយុរបស់ពួកគេ.

ដុងជីនៅក្នុងឆ្នាំ ២០១៥គឺចំថ្ងៃ ២២ ខែធ្នូ. តើហេតុអ្វីបានអ្នកមិនញ៉ាំផាត់ចុកដ៏ផ្អែមនិងក្ដៅក្នុងពេលនោះនៅប្រទេសកូរ៉េ?


wikipedia 에서 살펴보기


៤. ប្រភេទនៃផាត់ចុក

រូបរាងរបស់ផាត់ចុកដូចទឹកស៊ុបដែលដាក់សណ្ដែកក្រហម, បាយឬក៏បាយដំណើប.


មនុស្សមួយចំនួនដាក់នំអង្ករបាយដំណើបចូលទៅក្នុងផាត់ចុកដើម្បីធ្វើឱ្យវាស្វិត, ហើយមនុស្សមួយចំនួនទៀតដាក់មីសរសៃធំចូលទៅដើម្បីធ្វើជាអាហារមួយ.


Canon EOS 550D | f/4.0 | iso 2500 | 2015:11:19 13:44:02 | Flash did not fire, compulsory flash mode | 34mm



៥. របៀបដើម្បីញុាំផាត់ចុកអោយកាន់តែឆ្ងាញ់

លោកអ្នកអាចដាក់ស្ករសឬស្ករអំបិលដែលសាកសមនិងរសជាតិរបស់អ្នកនៅពេលអ្នកញ៉ាំផាត់ចុក.


ជនជាតិកូរ៉េភាគច្រើនចូលចិត្តផាត់ចុកប្រភេទផ្អែម.

ប៉ុន្តែបើសិនជាអ្នកចង់ញ៉ាំផាត់ចុកដ៏ឆ្ងាញ់លោកអ្នកគួរតែដាក់អំបិលបន្តិចចូលទៅជាមួយនឹងស្កសរ.

ម្ហូបទាំងអស់នឹងក្លាយជាផ្អែមជាមួយនឹងអំបិលបន្តិច.


លោកអ្នកប្រហែលជាឆ្អែតជាមួយនឹងផាត់ចុកដែលគ្រាន់តែដាក់គ្រឿងជាមួយនឹងស្កសរ, ក៏ប៉ុន្តែលោកអ្នកអាចញ៉ាំផាត់ចុកដែលឆ្ងាញ់ជាងហ្នឹងដែលគ្រាន់តែដាក់អំបិលចូលទៅបន្តិច.


Canon EOS 550D | f/4.0 | iso 800 | 2013:02:10 19:26:44 | Flash did not fire, compulsory flash mode | 32mm


パッチュク, 팥죽, 죽, 동지, 동지팥죽, 팥, 소금, 건강, patjuk, porridge, dongji, adzuki-beans, salt, health
One line comment(9) 
PDF
Bookmark
E-mail
0bytes / 200bytes
View list