ក្រុងឆាំងវ៉ុន គឺជាក្រុងដែលមានទីតាំងស្ថតិនៅពាក់កណ្តាលនៃភាគខាងត្បូងខេត្តខ្ចង់សាំង ប្រទេសកូរ៉េ។នាឆ្នាំ ២០១០ ដោយមានការជំរុញពីសំណាក់សាលាក្រុងម៉ាសាន់ និង ក្រុងជីនហេ នាំអោយមានខ័ណ្ឌជាចំនួន៥ដែលនៅក្រោមការគ្រប់គ្រងរបស់ក្រុងឆាំងវ៉ុន ដែលក្នុងនោះរួមមានខ័ណ្ឌអឺយឆាំង, ខ័ណ្ឌសង់សាន់, ខ័ណ្ឌម៉ាសាន់ហ្វេវ៉ុន, ខ័ណ្ឌម៉ានសាន់ហាប់ផូ និងខ័ណ្ឌ ជីនហេ។
ពាក្យថាឆាំងវ៉ុនគឺត្រូវបានបង្កើតឡើងដោយការបញ្ចូលគ្នាពីឈ្មោះកាលពីបុរាណ អឺយឆាំងនិង ហ្វេវ៉ុន។ កាលពីមុន នៅក្នុងចំនោមក្រុងទាំងអស់ប្រចាំតំបន់ ក្រុងម៉ាសាន់គឺជាក្រុងមួយដែលមានដំនើរការនគររូបនីយកម្មមុនគេបំផុត ហើយក៏ត្រូវបាបគេតែងតាំងជាក្រសួងរូបនីយកម្មម៉ាសាន់កាលពីឆ្នាំ ១៩១០, ចំនែកក្រុងជីនហេគឺជាក្រុងមួយដែលត្រូវបានគេតំលើងជាក្រុងនាឆ្នាំ ១៩៥៥ហើយក្រុងមួយនេះត្រូវបានគេចាត់ទុកជាមូលដ្ឋានកងនាវាចរប្រចាំតំបន់។ កាលពីដើមក្រុងឆាំងវ៉ុន មានគំរោងក្លាយខ្លួនជាក្រុងតាំងពីឆ្នាំ ១៩៧៣ ក្រោយមកនៅឆ្នាំ១៩៨០ដោយមានការបំបែក ខ្លួនចេញពីក្រុង ម៉ាសាន់ ក្រុងមួយនេះក៏ត្រូវបាគេតែងតាំងជាក្រុងពេញសិទ្ធ។ នៅឆ្នាំ ១៩៨៣ ខេត្តខ្ចង់សាំងណាម់ ត្រូវបាបប្តូរទីតាំងមកកាន់ពូសាន់ ហើយខេត្តមួយនេះក៏បានបង្កើតនូវឧស្សាហកម្មជាតិឆាំងវ៉ុន ទើបមកដល់ពេលនេះក្រុងមួយនេះក៏បានក្លាយទៅជាក្រុងមួយដែលមានការរីកចំរើនលើផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មយ៉ាងគួរអោយកត់សម្គាល់។
ស្ពាន់យ៉ឆ្វាឆន់ (សា្ពនស្នេហា)
ស្ពានយ៉ឆ្វាឆន់ គឺស្ទើតែត្រូវបានគេហៅថា បឹងសំណាង់ របស់ក្រុងជីនហេ ពីព្រោះតែទីកន្លែងមួយនេះគឺមានទេសភាពស្រស់ស្អាតនិងជាទីទាក់ភ្នែកជាខ្លំាង។ រាល់ពេលប្រារព្ធពិធីបុណ្យកំពង់ផែនាវាចរ ជីនហេ វាស្ទើរតែត្រូវបានគេណែនាំថាជាកន្លែងកំសាន្តដ៏មានប្រជប្រិយបំផុត ពីព្រោះថាជាស្រាប់តែមានមនុស្សជាច្រើនមកកំសាន្តនៅទីនេះ យ៉ាងច្រើនកុះករ។ ជាពិសេសនៅដើមខែ មេសា កន្លែងមួយនេះត្រូវបានគេចាត់ទុកថា ជាកន្លែងដែលពោរពេញទៅផ្ការីកស្គុះស្គាយ ដែលធ្វើអោយទេសភាពនៅទីនោះរឹតតែស្រស់ស្អាត ដែលគ្រប់គ្នាត្រូវតែយកកាម៉េរា ទៅជាមួយជាដាច់ខាត។ប្រសិនបើយើងបានដើរលេងលើស្ពាន ស្នេហានេះ អ្នកនិងមានអារម្មណ៏ថាកំពុងតែដើរលើអាងស្តុបទឹក និង ដើរលើឧទ្យានទឹកមួយ យ៉ាងអញ្ចឹង។
អាស្រយដ្ឋានៈ ខ្ចង់ណាម់ ក្រុងឆាំងវ៉ុន ខ័ណ្ឌជីនហេ សង្កាត់យ៉រឆ្វា
ផ្លូវធ្វើដំនើរៈ ភ្នំសម៉ា ឆ្ពោះទៅកាន់ ជីនហេ ឧទ្យានទឹក
Check Point
ពិធីបុណ្យកំពង់ផែៈ នេះគឺជាពិធីបុណ្យផ្កា ដ៏ស្រស់ឆើតឆាយ ក៏ដូចជាពោរពេញទៅដោយពណ៌ចម្រុះផងដែរ។ហើយនៅទីនេះក៏មានរូបសំណាក់មេទ័ព្ទដ៏ឆ្នើមប្រចាំប្រទេសកូរ៉េដែលមានឈ្មោះថា លីស៊ូនស៊ីន អាស្រ័យហេតុនេះហើយមកដល់ថ្ងៃនេះគឺមានអ្នកទេសចរណ៏លើសពី ២០០មឺន នាក់នាំគ្នាមកកំសាន្តពិធីបុណ្យដែលប្រៀបដូចជាឋានសួគ៌នេះ។
សួនក្តីសុបិន្តជីនហេ
នេះគឺជាកន្លែងដែលនាំមកនូវទេសភាពធម្មជាតិដ៏ស្រស់ស្អាត ហើយក៏ជាកន្លែងដែលបង្កើត អោយមានតំបន់អេកូដែលជាសម្បត្តិធម្មជាតិក៏ដូចជាជំរករបស់មនុស្សសត្វទាំងពួង និងជាចំបង វាជាកន្លែងដែលមានបង្ហាត់បង្រៀននូរចំនេះដឹង ក៏ដូចជាកន្លែងសំរាកលំហែកាយបានគ្រប់ទាំង បួនរដូវផងដែរ។នៅទីនេះក៏មានវាលស្មៅនៃតំបន់អេកូ ហើយក៏មានកន្លែងកំសាន្តក៏ដូចជាកន្លែងហ្វឹកហាត់ផ្សេងៗដែលអាចអោយយុវវ័យអាចរីករាយកំសាន្ត ហើយអ្នកទេសចរណ៏ក៏អាចមើលឃើញពីទេសភាពដើមឈើដ៏ខៀវស្រងាត់បានពេញភ្នែកផងដែរ។
អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំងណាម់ ឆំាងវ៉ុន ខ័ណ្ឌជីនហេ សង្កាត់ចាំងឆន់ ភ្នំ 1-2
ទូរស័ព្ទ : 055-548-2686
http://dreampark.changwon.go.kr/
ផ្លូវធ្វើដំនើរៈ ភ្នំសម៉ា IC→ ផ្លូវជាតិលេខ ២ →អ៊ីថង់ផ្ចូ
ភ្នំឆន់ជូ
ភ្នំមួយនេះគឺជាភ្នំដែលពោរពេញទៅដោយផ្កាជីនដាឡេ និង ផ្កាឆល់ជុក នារដូវផ្ការីកធ្វើអោយភ្នំ ទាំងមូលមានពណ៌ចម្រុះបានយ៉ាងស្រស់ស្អាត។ រដូវផ្ការីកចូលមកដល់ប្រសិនបើផ្កាជីដាឡេរីក ភ្នំនិងឡើងពណ៌ក្រហមឆ្អៅយ៉ាងស្រស់បំព្រង។មិនថានៅទិសខាងកើតកំពូលភ្នំយ៉ុងជី រឺកំពូលភ្នំឆន់ជូ ទេសភាពដែលមើលចុះមកជុំវិញភ្នំគឺសុទ្ធផ្កាជីនដាឡេ និង ផ្កាឆល់ជុក។
អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំងណាម់ ក្រុងឆាំងវ៉ុន ខ័ណ្ឌ អឺយឆាំង ភូមិផុក
ទូរស័ព្ទ : 055-226-3711
http://culture.changwon.go.kr/
សួនកំសាន្ត កោះថុត
កោះថុត កាលពីមុនក៏ត្រូវបានគែហៅថា វ៉លយ៉ងផងដែរ ដែលកោះមួយនេះគឺកាលដើមឡើយមានប្រវត្តិទាក់ទាងទៅនិងរឿងព្រេងនិទាន ជ្រូកមាសទាំង ៥ ក៏ដូចជារឿងផ្សេងៗទៀតជាច្រើន។ កោះមួយនេះគឺជាកោះផ្កា ពីព្រោះថាវាមានផ្ការីកគ្រប់ទាំង ៤រដូវ ជាហេតុធ្វើអោយយើងអាចដើរកំសាន្តបានយ៉ាងសប្បាយ រួមជាមួយនិងទិដ្ឋភាពដើមស្រល់ដុះជាជួរ ទើបធ្វើអោយទេសភាពនៅទីនេះរឹតតែស្រស់ស្អាត ហើយយើងក៏អាចមានអារម្មណ៏រីករាយជាមួយស្ពានដ៏ធំរបស់ខ្ចង់ណាម់ ម៉ាឆាំងផងដែរ។
អាស្រ័យដ្ឋានៈខេត្តខ្ចង់សាំងណាម់ ក្រុងឆាំងវ៉ុន ខ័ណ្ឌម៉ាសាន់ហាប់ផូ វ៉លយ៉ង ផ្លូវលេខ ២
ទូរស័ព្ទ : 055-245-4451
ផ្លូវធ្វើដំនើរៈ ភ្នំសម៉ា IC→ ផ្លូវបំបែកជា៤ សក់ចន់→ កន្លែងហាត់ប្រាណខុងសល→ ទៅកាន់ហេអាន់→ ចំនតអ្នកដំនើរម៉ាសាន់