Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
12190 | 20176123

ប៊ូសាន #1 - ច្រកហាងលក់សៀវភៅ Bosudong - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/23

Travel regions : South Korea
 | Hits : 607920
https://blog.lookandwalk.com/ru/blog/mazinguide/1430/trackback

ខ្ញុំបានឡើងជិះរថភ្លើងKTX នៅប្រហែលម៉ោង៩និង៤០នាទីព្រឹកនាថ្ងៃទី១៣ ខែមិនា។ ខ្ញុំបានដឹងជាមុនថា នឹងមានភ្លៀងធ្លាក់ដូច្នោះហើយខ្ញុំក៏បានត្រៀមឆ័ត្រមកជាមួយដោយដាក់វា

ក្នុងកាបូប ហើយបានប្តូរចិត្តថានឹងមិនថតរូបទេនៅថ្ងៃមានភ្លៀងដូចនេះ។

ប៉ុន្តែនៅក្នុងចិត្តខ្ញុំតែងតែគិតថាជាអ្នកថតរូបអាជីពអាចយកម៉ាស៊ីនថតរូបតាមខ្លួនជាប់ជានិច្ច

ដើម្បីផ្តិតយករូបថតបើទោះបីជាថ្ងៃមានភ្លៀងធ្លាក់ក៏ដោយចំណែក ឯអ្នករៀនថតដំបូង

គឺថតរូបតែនៅពេលមានពន្លឺថ្ងៃប៉ុណ្ណោះ។ ហេតុដូច្នោះហើយខ្ញុំក៏បានប្តូរចិត្តថា

នឹងថតរូបយកមកអោយបាន ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។


ការចេញដំណើរពីទីក្រុងស៊េអូលទៅទីក្រុងប៊ូសានគឺមានរថភ្លើងប្រភេទKTXច្រើនណាស់។ ប្រភេទរថភ្លើងលឿនដែលទៅមុខរហូតដោយមិនឈប់តាមចំណតនិងប្រភេទរថភ្លើងយឺតជាង

នោះដែលរត់ និងឈប់តាមចំណតជាច្រើនដង។ជាសំណាងល្អខ្ញុំបានទៅទាន់ជិះរថភ្លើង

ប្រភេទលឿនដោយត្រូវចំណាយពេលត្រឹមតែ២ម៉ោង និង២២នាទីតែប៉ុណ្ណោះក្នុងការឆ្ពោះ

ទៅដល់ទីក្រុងប៊ូសាននៅម៉ោង១២និង២នាទី។ វាគឺជាការធ្វើដំណើរដែលមានរយះពេលខ្លីមួយ

ដែលធ្វើអោយខ្ញុំគិតថាអ្វីៗគ្រប់យ៉ាងបានប្រែប្រួលទាំងស្រុង។ស្របពេលនោះដែរ ខ្ញុំក៏បានអានសៀវភៅតាមរយះឧបករណ៍អេឡិចត្រូនិចដើម្បីកាត់បន្ថយភាពអផ្សុកពេលកំពុង

ធ្វើដំណើរ។ ខ្ញុំជ្រើសរើសយករឿង៉ដំណើរផ្សងព្រេងរបស់ហក្ខលប៊ើរីហ្វីន៉និពន្ធដោយ

លោកម៉ាកថ្វេនដែលជារឿងនិទានខ្ញុំធ្លាប់អានតាំងពីនៅតូច។ខ្ញុំបានអានដោយយកចិត្តទុកដាក់

ហើយពេលខ្លះខ្ញុំញញឹមដោយសារភាពទាក់ទាញនៃដំណើរផ្សងព្រេងរបស់ប្រលោមលោកនេះ។

ដោយសារបានអានប្រឡោមលោកដ៏ល្អនេះធើ្វអោយពេលវេលាកន្លងផុតទៅយ៉ាងឆាប់រហ័ស ហើយខ្ញុំចង់ណែនាំការអានសៀវភៅតាមរយះឧបករណ៍អេឡិចត្រូនិចនេះ

វាពិតជាមានប្រយោជន៍យ៉ាងខ្លាំង ក្នុងការអានជំនួសសៀវភៅបានយ៉ាងច្រើន។



នៅពេលដែលខ្ញុំបានទៅដល់ស្ថានីយ៍ប៊ូសានខ្ញុំបានជិះរថយន្តតាក់ស៊ីទៅកាន់ហាងលក់សៀវភៅ

ដែលគេប្រើរួចហើយនៅក្នុងសង្កាត់បូស៊ូ។នៅពេលដែលខ្ញុំទៅដល់ទីនោះខ្ញុំបានរកឃើញផ្សារ

តូចមួយដែលមានឈោ្មះថា“ខ្វាងដុង"ដែលមានន័យជាភាសាខែ្មរថាកំប៉ុងទទេរ ដែលនៅទល់មុខ

ផ្លូវនោះមានហាងលក់សៀវភៅដែលគេប្រើប្រាស់រួច ហើយបន្ទាប់មកខ្ញុំបានសែ្វងរក

កនែ្លងញ៉ាំអាហារថៃ្ងត្រង់។



នៅពេលដែលខ្ញុំបានដើរចូលទៅក្នុងបានពីរច្រកខ្ញុំបានរកឃើញហាងអាហារបែបកូរ៉េមួយដែលមានឈ្មោះថាបាយនិងបបរសាច់ជ្រូក“មៀលយ៉ាង"ហើយមុខម្ហូបនេះជាមុខម្ហូបល្បីប្រចាំ នៅក្នុងទីក្រុងប៊ូសាននេះ។



ការកំណត់នូវបរិមាណខ្លាញ់ដែលត្រូវប្រើក្នុងការចម្អិនបបរសាច់ជ្រូកនោះមានកំរិតទាបដែលយើងអាចមើលឃើញច្បាស់ហើយក៏គ្មានក្លិនទៀតផង។ហើយតំលៃរបស់វាត្រឹមតែ ៥ដុល្លារប៉ុណ្ណោះប៉ុនែ្តវាធើ្វអោយខ្ញុំមានអារម្មណ៍រីករាយមែនទែន។


Map


បន្ទាប់ពីញ៉ាំរួចរាល់ហើយ ខ្ញុំមានអារម្មណ៍ថាស្រួលខ្ញុំ និងកក់កៅ្តមែនទែនបើទោះជា ថៃ្ងនេះមានភ្លៀងធ្លាក់ក៏ដោយ។ដោយសារតែមានកំលាំងពីការញ៉ាំបបរសាច់ជ្រូកមកខ្ញុំបានធើ្វដំណើរត្រលប់ទៅកាន់ ហាងសៀវភៅដែលគេប្រើប្រាស់រួចដែលស្ថិតនៅក្នុងសង្កាត់ បូស៊ូ។


នៅក្នុងទីក្រុងសេអ៊ូលហាងលក់សៀវភៅដែលគេប្រើប្រាស់រួចជាច្រើនដែលកាលពីមុនធ្លាប់មាននៅក្នុងសង្កាត់តូចៗនោះឥឡូវនេះមិនមានទៀតទេហើយខ្ញុំពិតជាមានអារម្មណ៍រីករាយមែនទែនដែលបានមកឃើញហាងសៀវភៅទាំងនេះម្តងទៀត។ហាងសៀវភៅទាំងអស់នេះវាមានទំហំតូចជាងអ្វីដែលខ្ញុំបានប៉ាន់ប្រមាណទុកប៉ុនែ្តហាងទាំងអស់ត្រូវបានគេរៀបចំបានយ៉ាងល្អដែលមើលទៅដូចជាព្រៃមួយដែលពោរពេញទៅដោយដើមឈើជាច្រើន។ហាងសៀវភៅខ្លះមានលក់សៀវភៅជាភាសាបរទេស និងសៀវភៅសម្រាប់សិក្សាភាសាបរទេសហើយហាងខ្លះទៀតមានលក់សៀវភៅជីវវិជ្ជា។លើសពីនេះទៅទៀត ហាងខ្លះទៀតមានឈ្មោះល្បីក្នុងការលក់សៀវភៅរឿងតុក្កតាព្រមទាំងសៀវភៅពុម្ពសម្រាប់ការសិក្សានៅក្នុងសាលារៀនទៀតផង។ហើយសៀវភៅតុក្កតាសម្រាប់កុមារក៏មានលក់នៅទីនោះដែរ។



ហាងសៀវភៅទាំងអស់នេះធ្វើអោយយើងមានអារម្មណ៍រីករាយមែនទែន។ក្រៅពីការថតរូបយើងក៏បានទិញសៀវភៅពីហាងទាំងនោះ





ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ហាងនីមួយៗ ។មានកៅអីទំនេរ ហើយដែលកៅអីទាំងអស់នោះសម្រាប់ទុកអោយ ម្ចាស់ហាងសំរាប់អង្គុយ។ហើយពន្លឺព្រះអាទិត្យបានជះពន្លឺបង្ហាញភ្ញៀវទាំងឡាយនូវសៀវភៅដែលតាំងនៅក្នុងហាង។



ខ្ញុំបានចូលទៅមើលនៅក្នុងហាងមួយ ដើម្បីសែ្វងរកស៊ីឌីមួយទឹកហើយខ្ញុំបានរកឃើញនូវ កាមេរ៉ាម៉ាក យ៉ាស៊ីកា ព្យួរនៅលើជញ្ជាំងហើយវាក៏ជាកាមេរ៉ាដែលលោកប៉ារបស់ខ្ញុំចូលចិត្តជាទីបំផុត។ខ្ញុំបានជជែកលេងជាមួយនឹងម្ចាស់ហាងនេះអំពីតន្ត្រី ព្រមទាំងកង់សំរាប់ជិះឡើងភ្នំអស់មួយស្របក់ធំហើយម្ចាស់ហាងបានឆុងកាហ្វេអោយខ្ញុំមួយកែវផងដែរ។



បន្ទាប់ពីញ៉ាំកាហ្វេរួច ខ្ញុំបានជ្រើសរើសអាល់ប៊ុមចម្រៀងនិងសៀវភៅជាច្រើនក្បាលហើយខ្ញុំបាន

សរសេរអាស័យដ្ឋានអោយគាត់ដើម្បីអោយគាត់ផើ្ញររបស់ទាំងអស់នោះទៅកាន់ផ្ទះរបស់ខ្ញុំ។

National Geographic មានតំលៃ ២ដុល្លារនិង Paravotti មានតំលៃ៨ដុល្លារ។ខ្ញុំបានទិញសៀវភៅ ដែលមានឈ្មោះថាLife of Hilary ព្រមទាំងសៀវភៅសំណេររបស់លោក ប៉ាកដុងឃ្យូ ដែលមានតំលៃសរុបចំនួន៥៥ដុល្លារ។

នេះគឺជាអាស័យដ្ឋានរបស់ ហាងលក់សៀវភៅទាំងនេះដែលស្ថិតនៅសង្កាត់ បូស៊ូ។


Map

ស័យដ្ឋាន:១-១១៩១-កាសង្កាត់បូស៊ូខណ្ឌ័ជុងទីក្រុងប៊ូសាន (부산광역시 중구 보수동1가 119)

គេហទំព័រ:www.bosubook.com




서울역, 부산역, 깡통야시장, 밀양돼지국밥, 보수동책방골목, 보수동, 책방골목, 돼지국밥, SeoulStation, BusanStation, Ggang-Tong, openmarket, Mil-Yangporksoup, andrice, Bosu-dongBookstoreAlley, Bosudong, BookstoreAlley, porksoupandrice, ソウル駅, 釜山駅, カントン夜市場, 密陽豚肉クッパ, 宝水洞本屋通り, 宝水洞, 本屋通り, 豚肉クッパ, テジクッパ, 首尔站, 釜山, 罐头夜市, 密阳猪肉汤饭, 宝水洞书店街, 书店街, 猪肉汤饭, โซล, ปูซาน, ดีบุกตลาดกลางคืน, Miryangซุปหมู, bosudongซอยร้านหนังสือ, bosudong, ซอยร้านหนังสือ, ซุปหมู
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list