៤០នាទីធ្វើដំណើរពីផ្សារ គុកជែ ទៅកាន់ ហេអ៊ូនដេដោយជិះរថភ្លើងក្រោមដី ហើយដើម្បីទៅដល់សណ្ឋាគារ Western Chosun Beachពួកយើងត្រូវដើរចុះពីរថភ្លើងនៅស្ថានីយ៍ ដុងពែក ហើយដើរប្រហែលជា១០នាទី។
ពូកនៅក្នុងបន្ទប់
មានសភាពទន់ល្អដោយសារតែវាជាពូកថ្មី ហើយយើងអាចសម្រាកបានដោយងាយស្រួល
អាស័យដ្ឋានៈ ៧៣៧វូសង្កាត់១ខណ្ឌហេអ៊ូនដេ ទីក្រុងប៊ូសាន
បន្ទាប់ពីចុះឈ្មោះចូលបន្ទប់រួចខ្ញុំបានឆែកមើលអាកាសធាតុ វាបានប្រាប់ថាឥឡូវនេះ
សីតុណ្ហភាពគឺ៥អង្សារហើយភ្លៀងនឹងរាំងនៅម៉ោង៦ល្ងាច។ ខ្ញុំបានចេញទៅមើល អគារខ្ពស់ៗ
ពីកនែ្លងប្រណាំងទូក ហើយក៏ត្រលប់ទៅកាន់កន្លែងចតឡាននៅឯសណ្ឋាគារ Western Chosun វិញ។
2014:03:16 14:43:26
បន្ទាប់ពីរៀបចំជើងកាមេរ៉ារួចយើងបានដាក់ទិសកាមេរ៉ា
សំដៅទៅលើឥដ្ឋដើម្បីថតអោយបានជិត បន្ទាប់មកយើងក៏បានថតរូបភាពដទៃផ្សេងទៀត។
ខ្ញុំក៏បានរង់ចាំអស់រយៈពេល៣០នាទីដែរ ដោយគ្មានការលើកលែងឡើយ។ មានម្ហូបក្លែមជាច្រើនប្រភេទ ត្រូវបានផ្តល់ជូនហើយសាច់គោប្រឡាក់នោះត្រូវបានយកមកចំអិនដោយការដុតធ្យូង។វាពិតជាសាច់គោប្រឡាក់អាំងលំដាប់ថ្នាក់ពិភពលោក ហើយក្នុងមួយចានមានចំនួន ១៦០ក្រាមដែលមានសាច់ពីរបន្ទះ ដែលមានតំលៃ ៣០ដុល្លារប៉ុន្តែសំរាប់បុរសវ័យជំទង់នោះប្រហែលជាត្រូវការពីរចានទើបឆ្អែត។
ភោជនីដ្ឋានសាច់ប្រឡាក់ដ៏ល្បីនៅហេអ៊ូនដេរ 해운대 소문난 암소갈비집
អាស័យដ្ឋាន ១២២៥ ជូង សង្កាត់១ ខណ្ឌ ហេអ៊ូនដេរ ទីក្រុងប៊ូសាន។ (부산광역시 해운대구 중1동 1225-1)
ថ្ងៃបន្ទាប់ខ្ញុំរំពឹងថាព្រះអាទិត្យនឹងរះនៅម៉ោង ៦និង ៣០នាទីព្រឹក ត្រូវនឹងពេលដែលខ្ញុំបានចេញទៅដើរលេង។ បន្ទាប់ពីចេញពីសណ្ឋាគារ ខ្ញុំបានដើរឆ្ងាយបន្តិច
ទៅកាន់ស្ពានខ្ញុំអាចឃើញផ្លូវដ៏ស្រស់ស្អាតសម្រាប់ដើរនៅតាមឆ្នេរសមុទ្រខ្ញុំបានឃើញប្រជាជននៅតំបន់នេះជាច្រើនកំពុងដើរនៅពេលព្រឹកព្រហាម។ខ្ញុំត្រូវចំណាយពេលប្រហែលជា៣០នាទីដើម្បីដើរត្រលប់មកសណ្ឋាគារវិញ។
2014:03:16 14:47:35
ចេញមកធ្វើលំហាត់ប្រាណនៅក្រោមពន្លឺព្រះអាទិត្យ។
នៅពេលព្រឹកពន្លឺព្រះអាទិត្យបានចាំងរំលេចទៅលើប៉មពន្លឺដែលប៉មនេះបានដំណើរការពេញមួយយប់ហើយវាក៏ដល់ពេលដែលត្រូវសំរាកដែរ។
ខ្ញុំអាចដឹងពីកំលាំងដ៏មាំមួនរបស់ប្រជាជននៅក្នុងទីក្រុងប៊ូសានដែលចូលចិត្តចេញមកដើរកំសាន្តធ្វើលំហាត់ប្រាណនៅក្រោមពន្លឺព្រះអាទិត្យ។ នៅពេលព្រឹកពន្លឺព្រះអាទិត្យបានចាំងរំលេច
ខ្លួនសូន្យវាប្រហែលជាទៅរកចំណី។នៅតាមផ្លូវត្រលប់ទៅសណ្ឋាគារវិញ ខ្ញុំបានឃើញបុរសម្នាក់
ដែលបានពាក់អាវចាំភឺដែលមានពណ៌ស្រស់ឆើតនៅខាងស្ពានម្ខាងទៀតនៅពេលដែលខ្ញុំ
កំពុងដើរលេងនៅពេលព្រឹក។ បើយើងមើលពីកនែ្លងទទួលភ្ញៀវរបស់សណ្ឋាគារ
យើងអាចមើលឃើញនូវទេសភាពរបស់ហេអ៊ូនដេរទាំងមូល។
ខ្ញុំបានញ៉ាំអាហារពេលព្រឹកបែបប៊ូហ្វេនៅឯភោជនីយដ្ឋានដ៏ស្រស់ស្អាតនៅជាន់ទី៩។ បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចខ្ញុំបានដើរទៅកន្លែងចតឡានដែលខ្ញុំបានថតរូបភាពកាលពីម្សិលមិញ។ ខ្ញុំបានថតរូបភាពនៃអគារដែលខ្ពស់ជាងគេបង្អស់ជាមួយនឹងផ្ទៃមេឃពណ៌ខៀវ។ ខ្ញុំគួរតែថតរូបដោយប្រើកាយវិការយ៉ូហ្កា ដោយដាក់កាមេរ៉ាទៅលើដីហើយខ្ញុំត្រូវបត់បែននិងពត់ពែនខ្លួនប្រាណរបស់ខ្ញុំអោយបានស្ទាត់ជំនាញដើម្បីថតរូបអោយបានស្អាតល្អ។
ខ្ញុំបានញ៉ាំអាហារថៃ្ងត្រង់នៅឯហាង Dragon Dream ដែលស្ថិតនៅក្នុងសង្កាត់ ផមអ៊ីល ដែលមានឈ្មោះល្បីក្នុងការចំអិនអាហារសមុទ្រចំហុយ។ហេតុផលដែលខ្ញុំមកកាន់ទីនេះដោយសារតែរសជាតិដ៏ឆ្ងាញ់របស់វា។ ហើយទីតាំងរបស់ហាងនេះមានលក្ខណៈពិសេស និងល្បី
ដោយសារតែវាមានទីតាំងស្ថិតនៅក្នុងរូង។
អាស័យដ្ឋានៈ ១៣១៣-១២ សង្កាត់ផមអ៊ីល១ ខណ្ឌធុង ទីក្រុងប៊ូសាន (부산광역시 동구 범일1동 1313-12)
។រូបនាគនៅតាមចំពីមុខច្រកទ្វារចូលគឺទុកសម្រាប់
ស្វាគមន៍ភ្ញៀវ ហើយ ហាងអាហារវិញគឺស្ថិតនៅខាងក្នុងជ្រៅចូលរូង។ ហាងនេះមានភាពត្រជាក់នៅរដូវក្តៅនិងមានភាពកក់ក្តៅនៅរដូវរងា។
មានអ្នកថតរូបជាច្រើនរៀបចំជើងកាមេរ៉ារងចាំការមកដល់នៃរថភ្លើង។ នៅពេលដែលរថភ្លើង
សំដៅមកជាមួយនឹងសំឡេងដ៏កងរំពងអ្នកថតរូបទាំងអស់ចាប់ផ្តើមចុចកាមេរ៉ាថតបន្តឥតឈប់។ សម្លេងបញ្ចូលគ្នារវាងសម្លេងកាមេរ៉ាថត និងសម្លេងរថភ្លើងរត់ធ្វើអោយមានភាពញាប់ញ័រ
ជាខ្លាំង។
ពណ៌ចំរុះរបស់រថភ្លើងទាំងនេះមើលទៅដូចជារថភ្លើងដែលក្មេងលេងអញ្ចឹង។ផ្កាជប៉ុនអាព្រីកូត
អាស័យដ្ឋានៈ ១១០២-១ វ៉ុនរី វ៉ុនដុង មីយ៉ន ទីក្រុងយ៉ាងសាន
ក៏ចាប់ផ្តើមងងឹត។យប់ងងឹតបានធ្វើអោយសញ្ញានេអូ នៅក្នុងស្ថានីយរថភ្លើងមាន
ភាពស្រស់ស្អាត ហើយក្រុមសិស្សមួយក្រុមបានថតរូបភាពនេះទុកជាអនុស្សាវរីយ៍។នៅតាមផ្លូវ
ខ្ញុំបានញ៉ាំបាយស្រូបរបស់ទីក្រុងឆនជូសំរាប់អាហារពេលល្ងាច។ ខ្ញុំបានញ៉ាំស៊ុបសាច់ជ្រូក
ដែលមានតម្លៃ៦ដុល្លារបន្ទាប់មកខ្ញុំបានញ៉ាំបាយស្រូបរបស់ទីក្រុងឆនជូ។ ខ្ញុំចូលចិត្តពណ៌ចំរុះ
របស់បាយស្រូបនេះហើយវាមានរសជាតិឆ្ងាញ់មែនទែន។
រថភ្លើងបានចេញដំណើរពីស្ថានីយ
ប៊ូសានទៅកាន់ទីក្រុងសេអ៊ូលនៅម៉ោង៧និង២០នាទី ហើយវានឹងត្រូវចំណាយពេលប្រហែលជា
២ម៉ោងនិង ៤០នាទី ដោយសារតែរថភ្លើងនេះឈប់ច្រើនចំណតពេក នៅឯ គូពោធែគូធែចុនក្ខាងមីយ៉ុង។ ដូច្នេះវាចំណាយពេល២០នាទី ច្រើនជាងរថភ្លើងដែល
ខ្ញុំជិះពេលមកកាន់ប៊ូសាន។
ពេលនេះខ្ញុំមានអារម្មណ៍ថាខ្ញុំបានវិលមករកជីវិតដែលមានភាពជាប់រវល់ដូចសព្វដងវិញហើយ ប៉ុនែ្តខ្ញុំក៏ស្រលាញ់គ្រួសាររបស់ខ្ញុំនៅទីក្រុងសេអ៊ូលព្រមទាំងទីក្រុងសេអ៊ូលផងដែរ។