Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
5491 | 19736240

Boeun, Geosan, Daejeon #1 - Songnisan trails - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/31

Travel regions : South Korea
 | Hits : 401717
https://blog.lookandwalk.com/ru/blog/mazinguide/2201/trackback

ផ្លូវដើរ ផូអ៊ឺន ស៊ុករីសានខុងវ៉ន់ ផ្លូវដើរកំសាន្តសេស៊ីមចង់


កន្លែងដំបូងដែលខ្ញុំបានទៅកំសាន្តគឺ ផ្លូវដើរកំសាន្តសេស៊ីមចង់ មួយក្នុងចំណោមផ្លូវលំដើរកំសាន្តជាច្រើននៅលើភ្នំស៊ុករីសាន។ នៅទីបញ្ចប់នៃផ្លូវនេះគឺ ម៉ុនចាំងតេដែលស្ថិតនៅកំពស់១០៥៤ម៉ែតហើយអ្នកអាចមើលឃើញនូវទេសភាពរបស់ភ្នំស៊ុករីសានបានទាំងមូលនៅកន្លែងនោះ។ ប៉ុន្តែដោយសារតែពីកន្លែងលក់សំបុត្រចូលដល់ម៉ុនចាំងតេត្រូវចំណាយពេលទៅមកប្រាំពីរម៉ោង ថ្ងៃនេះខ្ញុំនឹងបង្ហាញផ្លូវទៅដល់ត្រឹមសេស៊ីមចង់តែប៉ុណ្ណោះដែលចំណាយពេលទៅមកតែពីរម៉ោងដើម្បីអោយអ្នកទាំងអស់គ្នាអាចដើរមើលបានច្រើនកន្លែង។



ថ្ងៃនេះនៅតាមផ្លូវទៅកាន់កន្លែងចាប់ផ្តើមនៃដំណើរកំសាន្ត “ផប់ជូសា កន្លែងផ្តល់ព័តមានទេសចរណ៍” ខ្ញុំបានឃើញនូវ ចង់អ៊ីភូមសុង។ ឈ្មោះជាផ្លូវការរបស់កន្លែងនេះគឺ ផូអ៊ឺន ស៊ុករីចង់អ៊ីភូមសុង។ ដើមឈើនេះត្រូវបានដាក់ជាទីសក្ការៈធម្មជាតិទី១០៣ ហើយមានអាយុប្រហែលជាពី៦០០ ទៅ ៨០០ឆ្នាំហើយ។ នៅផូអ៊ឺនគូនគេបានថែរក្សាវាយ៉ាងល្អដោយយកដុំព្រិលចេញពីមែករបស់វានារដូវធ្លាក់ទឹកកក និងគ្របសំណាញ់លើដើមឈើនេះដើម្បីការពារស្លឹកវាពីសត្វរុយខ្មៅ។

Map

អាស័យដ្ឋានៈ ១៧ ៣ សាំងផាន់រី ស៊ុករីសានម៉្ញន់ ផូអ៊ឺនគូន ឈុងឆង់ភុកតូ។ (충청북도 보은군 속리산면 상판리 17-3)



ទីនេះជាកន្លែងដែលពួកយើងចាប់ផ្តើម កន្លែងផ្តល់ពត៌មានទេសចរណ៍ផប់ជូសា។ ពួកគេបានយកប្រាក់ថ្លៃចូលទៅវិហារផប់ជូសាពីខ្ញុំនៅតាមផ្លូវ។ ខ្ញុំនឹងរៀបរាប់ប្រាប់អ្នកពីផ្លូវនេះ ពីព្រោះខ្ញុំនឹងរៀបរាប់អំពីវិហារផប់ជូសាពេលក្រោយ។


ថ្លៃចូលសម្រាប់មនុស្សពេញវ័យគឺ ៤០០០វ៉ុន សម្រាប់សិស្ស ២០០០វ៉ុន និងសម្រាប់ក្មេងគឺ ១០០០វ៉ុន។



នៅពេលដែលខ្ញុំបានចូលទៅដល់ភ្លាម ខ្ញុំបានឃើញផ្លូវដែលអាចមើលឃើញនូវសម្រស់ធម្មជាតិស៊ុករីសាន។ ផ្លូវនេះឆ្ពោះទៅវិហារផប់ជូសា ផ្លូវនៅខាងឆ្វេងគឺជាផ្លូវដីហើយនិងនៅខាងស្តាំគឺជាផ្លូវស៊ឺម៉ង់។ ប្រាកដណាស់ខ្ញុំនឹងជ្រើសរើសយកផ្លូវខាងឆ្វេង។



ងៃនេះផ្លូវដែលខ្ញុំនឹងដើរទៅឥឡូវនេះគឺផ្លូវ សេស៊ឺមចង់ ហើយវាដូចជាផ្លូវបំបែកដែលអ្នកអាចជ្រើសរើសរវាងផ្លូវម៉ុនចាំងតេដែលមានរឿងនិទានថាអ្នកអាចទៅដល់ឋានសួគ៌បើអ្នកដើរលើផ្លូវនេះបីដង និងផ្លូវឆន់ហ្វាំងផុងនៅលើកំពូលភ្នំដែលតំណាងអោយភ្នំស៊ុករីសាន។ នៅពេលដែលអ្នកទៅដល់កន្លែងផ្តល់សេវាសេស៊ីមចង់អ្នកនឹងអាចឃើញមានផ្លូវបំបែក ហើយអ្នកនឹងឃើញម៉ុនចាំងតេបើអ្នកដើរទៅផ្លូវខាងឆ្វេងនិងទៅខាងស្តាំគឺឆង់ហ្វាំងផុង។



ដូចខ្ញុំបានប្រាប់ហើយ ខ្ញុំនឹងដើរផ្លូវចម្ងាយ ២,៧ គីឡូម៉ែតរហូតដល់សេស៊ីមចង់ហើយត្រលប់មកវិញ។ វាត្រូវចំណាយពេលប្រហែលជាពីរម៉ោងដើម្បីទៅដល់ទីនោះនិងត្រលប់មកវិញ។ ផ្លូវដើរកំសាន្តសេស៊ីមចង់នៃសួនឩស្យានជាតិស៊ុករីសានគឺនៅចន្លោះកន្លែងផ្តល់ព័តមានទេសចរផប់ជូសា ហើយផ្លូវកំសាន្តសេស៊ីមចង់គឺជាផ្លូវដែលមានភាពស្រស់ស្អាតរាបស្មើ។ វាគឺជាផ្លូវដែលសមស្របសម្រាប់មនុស្សចាស់និងក្មេង ហើយអ្នកនឹងដើរកំសាន្តលើផ្លូវដែលមានទេសភាពស្រស់ស្អាតដែលបានបង្កើតឡើងនៅតាមមាត់បឹងនិងជ្រលងភ្នំដែលជាទីកន្លែងដែលអ្នកអាចប្រើរទេះក្មេងឬក៏រទេះរុញផ្សេងៗបានដោយគ្មានបញ្ហា។



នៅសងខាងនៃផ្លូវនេះមានរុក្ខជាតិស្រស់បំព្រងរួមជាមួយនិងផ្លែឈើពណ៌ក្រហម។ ផ្លែឈើដែលបានឃើញហាក់ដូចជាផ្លែប៊ឺរីព្រៃ តែវាប្រហែលជាមិនមែនជាផ្លែប៊ឺរីព្រៃទេ ដូច្នេះអ្នកមិនគួរណាញ៉ាំវាទេលុះត្រាតែអ្នកស្គាល់វាច្បាស់។ អ្នកអាចដើរកាត់តាមផ្លូវថ្មប្រវែង ២,៧គីឡូម៉ែតនៅក្នុងព្រៃធម្មជាតិ។ តើអ្នកគិតថានៅមានផ្លូវកំសាន្តណាដែលមានភាពងាយស្រួលជាងនេះទៀត។




នៅជាប់ផ្លូវដើរមានអូរតូចៗដែលហូរមកពីកន្លែងស្តុកទឹកតូចៗ ប៉ុន្តែវាត្រូវបានហាមឃាត់ក្នុងការចុះទៅលាងដៃឫក៏ចាប់ត្រីនិងខ្យងពីព្រោះប្រភពទឹកនៅទីនេះត្រូវបានការពារ ហើយអ្នកអាចនឹងត្រូវពិន័យពេលដែលអ្នកមិនរក្សាការពារវា។ ចូរកុំចុះទៅទីនោះ ហើយគ្រាន់តែមើលវាបានហើយ។



ទឹកមានសភាពស្អាតហើយថ្លាដែលអាចធ្វើអោយខ្ញុំអាចមើលឃើញខ្យងជាច្រើននៅបាតអូរ។ មិនត្រូវបានអនុញ្ញាតអោយចុះទៅក្នុងនោះទេពីព្រោះវាត្រូវបានការពារដូច្នេះហើយខ្ញុំមិនអាចថតរូបភាពបានល្អទេ។ សូមបញ្ជាក់ថា ខ្យងនេះអាចរស់នៅបានតែក្នុងទឹកដែលស្អាតតែប៉ុណ្ណោះ។



នៅតាមអូរនៅផូអ៊ឺនក៏មានថ្មធំៗជាច្រើនដូចនៅម៉ុនក្យ៉ង់ដែល។ វាមានថ្មធំហើយរាបស្មើនៅជិតអូរ ហើយខ្ញុំអាចស្រមៃឃើញប្រជាជនរីករាយជាមួយនិងសិល្បៈនៅទីនេះនាពេលអតីតកាល។ ពេលនេះពួកយើងមិនបានអនុញ្ញាតអោយចុះទៅក្នុងនោះទេ។ ឥឡូវខ្ញុំបានឡើងទៅបន្តិចទៀតដែលអាចធ្វើអោយខ្ញុំបានឃើញនៅកន្លែងស្តុកទឹក (បឹង)។



វាគឺប្រភពទឹកសម្រាប់ទទួលទាន ដូច្នេះហើយផ្លូវកំសាន្តដែលនៅជុំវិញវាត្រូវបានថែរក្សាយ៉ាងតឹងរ៉ឺងនៅជុំវិញតំបន់នេះ។


ខ្ញុំបានដើរយ៉ាងស្ងៀមស្ងាត់តាមផ្លូវដែលត្រូវបានបង្កើតឡើយដោយការជីកផ្នែកថ្មភ្នំ ដែលជាទីកន្លែងដែលខ្ញុំមិនបានឃើញមានមនុស្សណាសោះឡើយ។ វាមានអារម្មណ៍ស្ងប់ស្ងាត់ល្អ។ ផ្ទៃមេឃមិនសូវជាមានពណ៌ខៀវ ប៉ុន្តែអាកាសធាតុគឺស្រស់ថ្លា។ ព្រៃធម្មជាតិឈរបង្អួតខ្លួន ជាពិសេសថ្ងៃនេះខ្ញុំបានស្លៀកពាក់សំលៀកបំពាក់ពណ៌បៃតងទៀតផង។



ពេលដែលខ្ញុំបានឆ្លងកាត់កន្លែងស្តុកទឹកហើយទៅដល់ពាក់កណ្តាលផ្លូវ វាមានស្ពានមួយដែលខ្ញុំអាចឆ្លងកាត់អូរបាន។


ពេលដែលខ្ញុំបានឆ្លងកាត់កន្លែងស្តុកទឹកហើយទៅដល់ពាក់កណ្តាលផ្លូវ វាមានស្ពានមួយដែលខ្ញុំអាចឆ្លងកាត់អូរបាន។



នាខណៈនោះខ្ញុំបានមើលចុះទៅក្នុងអូរហើយបានឃើញត្រីជាច្រើននៅក្នុងទឹក។ ទីនេះគឺជាកន្លែងចាប់ផ្តើមនៃកន្លែងស្តុកទឹកហើយក៏ជិតដល់កន្លែងចុងបញ្ចប់នៃអូរដែរ ប៉ុន្តែអ្នកអាចមើលឃើញក្នុងទឹកពោរពេញដោយត្រី។ ខ្ញុំទាយថាវាមានត្រីជាច្រើនពីព្រោះតែមនុស្សត្រូវបានហាមឃាត់មិនអោយចុះទៅក្នុងអូរ។ ខ្ញុំមិនដែលបានឃើញអូរដែលមានត្រីច្រើនបែបនេះទេពីមុនមក។ សូម្បីតែកសិដ្ឋានចិញ្ចឹមត្រីនៅមាត់សមុទ្រធុងយ៉ង់ក៏មិនមានត្រីច្រើនបែបនេះដែរ។



ខ្ញុំបានឃើញមានឈ្មោះអ្នកប្រាជ្ញខ្លះៗដែលបានឆ្លាក់ជាប់លើថ្មដែលនៅជិតនោះ។ ដូចដែរខ្ញុំបានប្រាប់ពេលដែលខ្ញុំបានណែនាំអ្នកនៅ ម៉ុនខ្យ៉ង់ សន់យ៉ូថុងឆន់ណាតឺលគីល មនុស្សម្នាចូលចិត្តទុកឈ្មោះរបស់ពួកគេក្នុងពេលបុរាណព្រមទាំងពេលសព្វថ្ងៃផងដែរ។



ពន្លឺព្រះអាទិត្យមិនសូវរះនៅក្នុងព្រៃដែលពោរពេញទៅដោយដើមឈើដែលធំៗមានទំហំធំជាងមួយអោបដៃ ហើយពេលដែលមានពន្លឺក្នុងចំណោមដើមឈើនីមួយៗគឺមើលទៅពិតជាស្រស់ស្រាយ។



ថ្លុកទឹកធំៗនៅទីនេះត្រូវបានរុំព័ទ្ធដោយដុំថ្មដែលត្រូវបានហៅថា ម៉ុកយ៉ុកសូដែលព្រះរាជា សេចូនៃព្រះរាជាទីប្រាំពីររបស់ឈរសន់ធ្លាប់បានស្រង់ទឹកនៅទីនេះដើម្បីព្យាបាលរោគស្បែករបស់ព្រះអង្គ។ បន្ទាប់ពីព្រះអង្គបានស្រង់ទឹកនៅទីនេះ ស្នាមកន្ទួលលើខ្លួនប្រាណរបស់ព្រះអង្គក៏បានបាត់អស់ ហើយថ្លុកទឹកនេះក៏ត្រូវបានដាក់ឈ្មោះបែបនេះ។ ខ្ញុំចង់ថតរូបអោយបានជិតប៉ុន្តែនៅកន្លែងនេះត្រូវបានហាមឃាត់មិនអោយចូល។



នៅពេលដែលខ្ញុំបានទៅដល់ចំណុចមួយដែលប្រហែលជា ២,៧គីឡូម៉ែត ទីបំផុតខ្ញុំអាចមើលឃើញផ្លូវបែកជាបីសេស៊ីមចង់។ ដូច្នេះពេលដែលខ្ញុំបានឆ្លងកាត់ស្ពាននេះ ខ្ញុំនឹងអាចទៅដល់ទីនោះ។ ប្រសិនបើខ្ញុំដើរឡើងទៅខាងឆ្វេង ខ្ញុំនឹងទៅដល់ម៉ុនចង់តេ ហើយប្រសិនបើខ្ញុំឆ្លងស្ពានទៅខាងស្តាំខ្ញុំនឹងទៅដល់ឆន់វ៉ាំងផុក។



ដងអូរដែលមិនមានមនុស្សអាចចុះទៅបានគឺពោរពេញទៅដោយស្លែដែលធ្វើអោយវាមើលឃើញដូចជាអូរដែលនៅក្នុងលំហអាវកាស។ ខ្ញុំគិតថាការហាមមិនអោយមានមនុស្សចុះទៅក្នុងអូរហាក់ដូចជាគំនិតល្អមួយដែរ។


នេះគឺជាផ្លូវទៅកាន់ឆន់វ៉ាំងផុកពីសេស៊ីមចង់។ ដូច្នេះពេលដែលខ្ញុំរកដើរទៅតាមផ្លូវថ្មនេះ សត្វកាំប្រុកមួយក្បាលបានកំពុងតែសំឡឹងមករកខ្ញុំដោយមិនខ្លាចរត់ចេញ។



អ្នកអាចបានឃើញកាំប្រុកបែបនេះតែនៅក្នុងប្រទេសកូរ៉េទេ។ វាពិតជាគួរអោយស្រលាញ់?



ទីនេះគឺជាសេស៊ីមចង់ហើយនេះគឺជាត្បាល់ធំមួយដែលមិនមែនជាអណ្តូងទឹកនោះទេ ហើយវាត្រូវបានប្រើសម្រាប់កិនគ្រាប់ធុញ្ញជាតិបន្ទាប់ពីគេបានកសាងនូវរហាត់ទឹកមួយនៅទីនេះក្នុងស.ត.ទី១៣ ទី១៤។ នៅពេលនោះ មានប្រាសាទតូចៗប្រមាណជា ៤០០ប្រាសាទនិងរូងភ្នំដែលជាទីកន្លែងដែលបព្វជិតមានគុណធម៌ខ្ពស់ ព្រះសង្ឃ អ្នកប្រាជ្ញឧស្សាហ៍មករៀនសូត្រនៅទីនេះ ហើយប្រើប្រាស់វាសម្រាប់កិនអាហារ។


កំណត់ចំណាំនៃការដើរកំសាន្ត

ផ្លូវដើរកំសាន្តសេស៊ីមចង់មិនត្រូវការតម្រូវអោយអ្នកស្លៀកពាក់សំលៀកបំពាក់ជាផ្លូវការឬក៏សម្ភារៈអ្វីឡើយពីព្រោះវាគ្រាន់តែជាផ្លូវតូចមួយ ប៉ុន្តែវាជាដំណើរកំសាន្តទៅមក ដូច្នេះអ្នកគួរតែគិតពីល័ក្ខខ័ណ្ឌសុខភាពរបស់អ្នកនិងពេលវេលាថ្ងៃលិចមុនពេលដែលអ្នកឡើងទៅ។ អាកាសធាតុអាចនឹងត្រជាក់ដោយសារតែការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗនៅលើភ្នំ ដូច្នេះអ្នកគួរតែរៀបចំសំលៀកបំពាក់បន្ថែមនិងអាហារខ្លះៗ។


ចំណុចចាប់ផ្តើមៈ កន្លែងផ្តល់ព័តមានផប់ជូសា 법주사탐방지원센터
Map

អាស័យដ្ឋានៈ សាន ៤ ១ សាណេរី ស៊ុករីសានម៉្ញន់ ផូអ៊ឺនគូន ឈុងឆង់ភុកតូ។ (충청북도 보은군 속리산면 사내리 산4-1)




속리산, 트래킹, 법주사, 세심정, 산책코스, 산책로, 산, Songnisan, trails, trekking, BeopjusaTemple, Sesimjeong, Trail, Mountain, 俗離山, トラッキング, 法住寺, 洗心亭, 散歩コース, 遊歩道, 山, 俗离山, 徒步行, 散步路线, 散步路, Songni, ติดตาม, Beopjusa, sesimjeong, เดิน, ขี่, ภูเขา
One line comment(3) 
PDF
Bookmark
E-mail
0bytes / 200bytes
View list