ខ្ញុំមកទីនេះពីព្រោះតែខ្ញុំធ្លាប់ឮថាហាងនេះបានបើកដោយអ្នកឈ្នះនៅក្នុងកម្មវិធីធ្វើភីហ្សាណាប់ផល់.
នៅទីនេះមានហាងជាច្រើនដែលខ្ញុំចង់ទៅញ៉ាំនៅលើផ្លូវទីតាំងរបស់ហាងនេះ.
iPhone 11 | f/1.8 | iso 50 | 2020:05:22 13:42:09 | Flash did not fire, compulsory flash mode | 4.25mm
ខ្ញុំមិនអាចមើលយល់រូបនេះទេក៏ប៉ុន្តែនៅកែងខាងស្ដាំមានរូបថតរបស់ម្ចាស់ហាងកាន់ពានយ៉ាងមានមោទនភាព.
iPhone 11 | f/1.8 | iso 500 | 2020:05:22 13:42:49 | Flash did not fire, compulsory flash mode | 4.25mm
នៅចំកណ្ដាលជណ្តើរឡើងទៅលើហាងគឺមានស៊ុមរូបថតរបស់ 'ដេអុីហ្កូម៉ារ៉ាដូរណា'. នៅក្រោមនោះមានអុសទុកបង្កាត់ភ្លើងក៏ព្រោះតែនេះគឺជាហាងភីហ្សាដែលប្រើលរអាំងភីហ្សា.
iPhone 11 | f/1.8 | iso 250 | 2020:05:22 13:43:54 | Flash did not fire, compulsory flash mode | 4.25mm
ខ្ញុំរៀងឆ្ងល់នៅពេលខ្ញុំចូលដល់ក្នុង.
នៅទីនោះមានភ្ញៀវច្រើនទោះបីជាហួសម៉ោងបាយថ្ងៃត្រង់ក៏ដោយ. អ្វីបន្ថែមនោះគឺភាគច្រើនមនុស្សចាស់. វាគឺជាគំរូរបស់ខ្ញុំដែលមានតែក្មេងៗមកហាងអាហារអ៊ីតាលីប៉ុណ្ណោះ.
iPhone 11 | f/1.8 | iso 500 | 2020:05:22 13:44:45 | Flash did not fire, compulsory flash mode | 4.25mm
ខ្ញុំបានមើលមឺនុុយអំឡុងពេលរង់ចាំ.
ខ្ញុំនឹងហៅស្ប៉ាកាទីលើកក្រោយពេលខ្ញុំមកជាមួយណាគេផ្សេងអញ្ចឹងខ្ញុំនឹងកម្ម៉ង់ភីហ្សាសម្រាប់លើកនេះ.
'ភីហ្សា Cotto e Cipolla' គឺជាជម្រើសរបស់ខ្ញុំ.
iPhone 11 | f/1.8 | iso 160 | 2020:05:22 13:49:15 | Flash did not fire, compulsory flash mode | 4.25mm
នៅកែងរបស់ហាងនេះមានលរអាំងភីហ្សាមួយ, ហើយក៏មានម្ចាស់ហាងនិងបុគ្គលិកកំពុងតែធ្វើភីហ្សា. នៅទីនេះមានបុគ្គលិកជាច្រើនអញ្ចឹងមានន័យថានៅទីនេះមានភ្ញៀវច្រើនហើយមើលទៅ. បរិយាកាសខាងក្នុងគឺពិតជារាក់ទាក់ដូចហាងនៅតំបន់ផ្ទះដែលអ្នកអាចមកលេងគ្រប់ពេល.
iPhone 11 | f/1.8 | iso 50 | 2020:05:22 13:48:57 | Flash did not fire, compulsory flash mode | 4.25mm
ខ្ញុំបានឆ្ងល់ថាតើចានមួយដ៏ធំនៅគ្រប់តុសម្រាប់អ្វីតែខ្ញុំបានឃើញតុមួយទៀតទុកវាដើម្បីឱ្យភីហ្សាក្ដៅ.
iPhone 11 | f/1.8 | iso 80 | 2020:05:22 14:00:19 | Flash did not fire, compulsory flash mode | 4.25mm
មកដល់ហើយរបស់ខ្ញុំភីហ្សាដំបូងដែលខ្ញុំធ្លាប់ញ៉ាំ.
ឈិម៉ូហ្សារេល៉ា, សាច់ហាម, និងស្លឹកប៉ាសិលបានដាក់នៅលើទឹកប៉េងប៉ោះ.
ខ្ទឹមបារាំងមើលទៅដូចជាបានអាំងនៅក្នុងលរភ្លើង.
វាមិនប្រៃខ្លាំងនោះទេហើយភាពបូកផ្សំគ្នារបស់សាច់ហាមនិងខ្ទឹមបារាំងគឺពិតជាថ្មីសម្រាប់ខ្ញុំ. សាច់នំភីហ្សាគឺស្វិតក៏ព្រោះតែវាគឺជាភីហ្សាដែលគេអាំងក្នុងលរ.
ពួកគេអត់មានថ្ងៃបុណ្យឈប់សម្រាកក៏ប៉ុន្តែពួកគេមានម៉ោងសម្រាកថ្ងៃត្រង់.
វាមានទីតាំងនៅក្នុងផ្លូវតូចចំងាយ ៥ នាទីពីច្រកចេញទី ៥ នៃស្ថានីយហាប់ចុង.
អាសយដ្ឋាន: ផ្លូវយ៉ាងហ្វា ៦ហ្កិល, សង្កាត់ហាប់ចុងដុង, ខណ្ឌម៉ាផូហ្កូ, ទីក្រុងសេអ៊ូល.