Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
768 | 885795

ម៉ាផូសមមុនណានចុកប៉ាល់សុនដេហ្កុក, ល្អក្នុងការផឹកស្រាសូជូជាមួយមិត្តភក្តិ
 | 서울먹거리
Last Modified : 2020/07/07

Travel regions : South Korea
 | Hits : 38884
https://blog.lookandwalk.com/ru/blog/tourseoul/5861/trackback
ខ្ញុំបានរកឃើញហាងម្ហូបចុកប៉ាល់ (ជើងជ្រូក) នៅច្រកផ្លូវដង្ហែមដែលមានហាងភីហ្សាអាំងដោយឡរហ្នឹងហាងម្ហូបការីឥណ្ឌាដែលខ្ញុំទៅលើកមុន. ឥឡូវនេះគឺម៉ោងអាហារពេលល្ងាចហើយខ្ញុំក៏ចង់ដឹងថានៅទីនេះមានភ្ញៀវច្រើនឬទេហើយសាកល្បងថាវាឆ្ងាញ់អត់.



iPhone 11 | f/1.8 | iso 32 | 2020:05:27 11:22:59 | Flash did not fire, compulsory flash mode | 4.25mm


ទីនេះពិតជាងាយស្រួលរកណាស់ពីព្រោះវានៅជិតច្រកចេញនែផ្លូវដង្ហែមទី ១ បន្ទាប់ចេញពីច្រកចេញនែស្ថានីយរទេះភ្លើង. បន្ថែមទៀតវាស្ថិតនៅកែងផ្លូវបំបែកជាបួនអញ្ចឹងមានផ្លាក់នៅទាំងសងខាង.



iPhone 11 | f/1.8 | iso 32 | 2020:05:27 11:23:23 | Flash did not fire, compulsory flash mode | 4.25mm


'ម៉ាផូសូមមុនណាន (ល្បី) ចុកប៉ាល់ (ជើងជ្រូក) សុនដេហ្កុក (ស៊ុបគ្រឿងក្នុង)', ពិតជាឈ្មោះដ៏វែងមួយ. ឬក៏ព្រោះតែមានឈ្មោះស្រដៀងនេះឬក៏គេចង់បញ្ជាក់ថាស៊ុបសុនដេហ្កុកក៏មានលក់ដែរ? ខ្ញុំបានមកដល់នៅម៉ោងញ៉ាំបាយអាហារថ្ងៃត្រង់រាងលឿន.



iPhone 11 | f/1.8 | iso 64 | 2020:05:27 11:25:03 | Flash did not fire, compulsory flash mode | 4.25mm


ទើបតែម៉ោងបើកទ្វាហេតុដូច្នេះបុគ្គលិកកំពុងតែញ៉ាំអាហារថ្ងៃត្រង់. អត់មានអីត្រូវប្រញាប់អញ្ចឹងខ្ញុំនឹងកម៉្មង់បន្ទាប់ពីពួកគាត់រួចរាល់.



iPhone 11 | f/1.8 | iso 32 | 2020:05:27 11:25:28 | Flash did not fire, compulsory flash mode | 4.25mm


វាហាក់មើលទៅដូចជាពួកគាត់ផ្ដោតទៅលើម្ហូបអាហារស៊ុបសុនដេហ្កុកនៅពេលថ្ងៃហើយចុកប៉ាល់សម្រាប់ម្ហូបក្លែមពេលយប់.



iPhone 11 | f/1.8 | iso 50 | 2020:05:27 11:26:04 | Flash did not fire, compulsory flash mode | 4.25mm
នៅនេះមានចុកប៉ាល់, បូសាំម, សុនដេហ្កុកនៅក្នុងមឺនុយ. ខ្ញុំបានកម្ម៉ង់ 'វ៉ោង (ខ្នាតយក្ស) ចុកប៉ាល់' ជើងខាងមុខពីព្រោះតែខ្ញុំមានមិត្តភ័ក្រ្តជាមួយនៅថ្ងៃនេះ. មនុស្សមួយចំនួននិយាយថាជើងខាងមុខមានរសជាតិឆ្ងាញ់ជាងប៉ុន្តែមនុស្សមួយចំនួនផ្សេងទៀតចូលចិត្តជើងក្រោយពីព្រោះវាមានរសជាតិស្រាលជាង.



iPhone 11 | f/1.8 | iso 100 | 2020:05:27 11:37:45 | Flash did not fire, compulsory flash mode | 4.25mm


សុនដេហ្កុកចេញមកមុនគេ. ខ្ញុំគិតថា 'ឈប់ដូចខ្ញុំមិនបានកុម្ម៉ង់វាទេ' ក៏ប៉ុន្តែនេះគឺជាសេវាកម្មរបស់គេ. ជាទូទៅវាខ្នាតតូចសម្រាប់ការឱ្យទទេក៏ប៉ុន្តែនេះមើលទៅដូចខ្នាតទូទៅដែរយើងកម្ម៉ង់ខាងក្រៅ. ទឹកស៊ុបមានរសជាតិក្រាស់និងជ្រៅអញ្ចឹងខ្ញុំគិតថាខ្ញុំអាចផឹកសូជូមួយទៅេពីរដបជាមួយនឹងមិត្តភក្កិខ្ញុំ.



iPhone 11 | f/1.8 | iso 100 | 2020:05:27 11:42:03 | Flash did not fire, compulsory flash mode | 4.25mm

នេះគឺជាម្ហូបថ្ងៃនេះ, ចុកប៉ាល់. នៅខាងឆ្វេងដែរគឺសុនដេក៏ជាមុខម្ហូបគេឲ្យបន្ថែមដែរ. ខ្ញុំឮថាជើងខាងមុខមានតុល្យភាពស្មើគ្នារវាងសាច់ខ្លាញ់និងសាច់សុទ្ធហើយប្រហែលមកពីមូលហេតុនេះទើបសាច់មានរសជាតិស្វិតលើមួយកម្រិតទៀត. សព្វថ្ងៃនេះហាងចុកប៉ាល់មួយចំនួនចូលចិត្តធ្វើរបៀបផ្អែមខ្លាំងក៏ប៉ុន្តែខ្ញុំចូលចិត្តមួយនេះពីព្រោះតែវាអត់ផ្អែម. ពួកគេលក់តែជើងជ្រូកកូរ៉េដែលធ្វើសម្រាប់ថ្ងៃនេះអញ្ចឹងបើសិនជាអ្នកមកយឺតពេលល្ងាចអត់នឹងអស់. ហាងបើកចាប់ពីម៉ោងអាហារថ្ងៃត្រង់រហូតដល់ភ្លឺដោយគ្មានពេលសម្រាក. ដើរក្រោយ ៥នាទីពីច្រកចេញទី ៥នៃស្ថានីយហាប់ចុង.


Map

អាសយដ្ឋាន: ៣៩៤-៥៧ សរឃ្យូដុង, ខណ្ឌម៉ាផូហ្កូ, ទីក្រុងសេអ៊ូល.

서교동, 합정역, 족발, 순대국, 마포, 소문난, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list