Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
230 | 906326

ហេអុីនជីមថាក់, ស៊ុបមាន់ចំហុយ
 | 서울먹거리
Last Modified : 2020/07/18

Travel regions : South Korea
 | Hits : 37784
https://blog.lookandwalk.com/ru/blog/tourseoul/5898/trackback
តើមានប្រទេសណាផ្សេងទៀតដែលចូលចិត្តញ៉ាំម្ហូបអាហារដែលធ្វើឡើងពីសាច់មាន់ដូចជនជាតិកូរ៉េដែរឬទេ? បំពង, អាំង, ស្ងោរ, ចំហុយខេត្តបន្ថែមទៀតវិធីចំអិនជាមួយនឹងគ្រឿងផ្សំដូចជាទឹកស៊ីអ៊ីវ, ម្សៅម្ទេសហុយ, ការី, ម្ទេស, ប័រ, និងម៉ាឡា (គ្រឿងទេសហឹររបស់ចិនហើយមានរសជាតិហឹរខ្លាំង) គឺកំពុងតែអភិវឌ្ឍន៍. ក្នុងចំណោមទាំងអស់នោះ, ជីមថាក់គឺជាម្ហូបដែរទទួលបានការគាំទ្ររហូតមកទោះបីជាវាបានណែនាំនៅក្នុងអ្វីដែលគេកំពុងនិយម. ថ្ងៃនេះខ្ញុំមកហាងជីមថាក់ហេអុីននៅតំបន់ស៊ូយូដុង.



SM-G986N | f/2.2 | iso 320 | 2020:06:13 19:30:42 | Flash did not fire. | 2.2mm


ហាងនេះស្ថិតនៅចុងផ្លូវរបស់ផ្លូវអាហារតាមដងផ្លូវនៅក្បែរស្ថានីយ៍ស៊ូយូ. វាមិនឆ្ងាយពីស្ថានីយនោះទេប៉ុន្តែវាត្រូវការរយៈពេលយូរប្រៀបធៀបទៅនឹងចម្ងាយដែលអ្នកត្រូវឆ្លងកាត់ផ្លូវអាហារតាមដងផ្លូវដ៏អ៊ូអរ. បើសិនជាអ្នកដើរយឺតអ្នកប្រាកដជារកឃើញវាយ៉ាងស្រួល.



SM-G986N | f/2.2 | iso 320 | 2020:06:13 19:31:18 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 400 | 2020:06:13 19:30:48 | Flash did not fire. | 2.2mm


នៅទីនេះមានតុខ្លះសម្រាប់មនុស្ស ៤នាក់. ទោះបីជានៅពេលនេះគឺម៉ោងអាហារល្ងាចថ្ងៃចុងសប្តាហ៍ក៏ដោយក៏នៅមិនទាន់មានភ្ញៀវនៅឡើយប៉ុន្តែនៅតែមានការកម្ម៉ង់ដឹកជញ្ជូន.



SM-G986N | f/1.8 | iso 250 | 2020:06:13 19:34:12 | Flash did not fire. | 5.4mm

អ្វីដែលប្លែករបស់ហាងនេះគឺមានក្រដាសតូចនៅលើជញ្ជាំង. វាគឺជារបស់ភ្ញៀវដែលមកញ៉ាំជីមថាក់បានបន្សល់ទុកមតិរបស់គេ.



SM-G986N | f/1.8 | iso 160 | 2020:06:13 19:31:12 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 200 | 2020:06:13 19:31:08 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 400 | 2020:06:13 19:34:03 | Flash did not fire. | 5.4mm


ម្ហូបមូលដ្ឋានរបស់គេគឺមានតែជីមថាក់ប៉ុន្តែតើវាមានច្រើនប្រភេទខុសគ្នា. មានឬក៏អត់មានឆ្អឹង, ខ្នាតតូច/កណ្ដាល/ធំ, កម្រាស់របស់គុយទាវ, កម្រិតហឹរ, មីបន្ថែម. ខ្ញុំកម្ម៉ង់ជីមថាក់ដែលមានឆ្អឹងហើយគុយទាវសសៃតូច.



SM-G986N | f/1.8 | iso 200 | 2020:06:13 19:35:38 | Flash did not fire. | 5.4mm

នៅពេលដែលអ្នកកម្ម៉ង់រួច, គេនឹងយកជ្រក់ត្រសក់, សាឡាត់ពោត, គីមឈីនិងទឹកជ្រលក់. ទឹកជ្រលក់នេះគឺប្លែកពីគេ. វាមានរស់ជាតិស្រដៀងទៅនឹងទឹកជ្រលក់ខ្ទឹមសរ. អ្នកជ្រលក់សាច់មាន់ចូលទៅក្នុងទឹកជ្រលក់នេះ.



SM-G986N | f/1.8 | iso 200 | 2020:06:13 19:43:23 | Flash did not fire. | 5.4mm

មាន់បានចេញមកហើយ. មិនដូចហាងអាហារជីមថាក់ដទៃទៀតអ្នកអាចកំដៅវារហូតអំឡុងពេលញ៉ាំ. ហើយវាក៏មានទឹកស៊ុបជាច្រើននិងស្លឹកខ្ទឹមមិនដូចគេដែរ.



SM-G986N | f/1.8 | iso 250 | 2020:06:13 19:44:35 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 200 | 2020:06:13 19:44:48 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 160 | 2020:06:13 19:44:56 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 320 | 2020:06:13 19:47:16 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 250 | 2020:06:13 19:50:18 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 400 | 2020:06:13 19:54:09 | Flash did not fire. | 5.4mm


នៅក្នុងនោះមានសាច់មាន់, ដំឡូងបារាំង, នំអង្ករ, ផ្សិត, ខ្ទឹមបារាំង, គាវនិងច្រើនមុខទៀត. ទោះបីជាគុយទាវបានចំអិនឆ្អិនគ្រប់គ្រាន់ក៏នៅតែមានទឹកស៊ុបជាច្រើននៅសល់ដែរ. សម្រាប់ខ្ញុំវាមិនឆ្ងាញ់គ្រប់គ្រាន់សម្រាប់មកញ៉ាំនោះទេ.

ខ្ញុំគិតថាប្រហែលជាមកពីខ្ញុំគឺជាមនុស្សដែលមិនចេះញ៉ាំម្ហូបហឹរហើយបានកម្ម៉ង់រសជាតិធម្មតា. ខ្ញុំគិតថាវាគួរតែរាងហឹរបន្តិច. វាគឺជាម្ហូបសាកសមមួយជាមួយនឹងស្រាសូជូមួយកែវពីព្រោះតែវាមានទឹកស៊ុបជាច្រើន.



SM-G986N | f/1.8 | iso 320 | 2020:06:13 20:09:17 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 400 | 2020:06:13 20:11:52 | Flash did not fire. | 5.4mm


អ្នកត្រូវតែញ៉ាំបាយឆាសម្រាប់ម្ហូបបែបនេះ. ការចុងបញ្ចប់តែងតែគឺជាបាយឆា. ជាការសោកស្ដាយមួយបាយឆានេះគឺឆ្ងាយពីចំណូលចិត្តរបស់ខ្ញុំ, សភាពស្ងួតជាងនេះ.



SM-G986N | f/1.8 | iso 500 | 2020:06:13 20:19:14 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 500 | 2020:06:13 20:19:17 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 200 | 2020:06:13 20:18:48 | Flash did not fire. | 5.4mm


នេះគឺជាហាងជីមថាក់ហេអុីនដែលអ្នកអាចញ៉ាំយ៉ាងកក់ក្ដៅរហូតដល់ចុងបញ្ចប់.


  • ម្ហូបអាហារ ★★☆☆☆

វាមិនឆ្ងាញ់ប្រៀបធៀបទៅនឹងហាងជីមថាក់ដ៏ទៃទៀត.

  • អនាម័យ ★★☆☆☆

មើលទៅមិនស្អាត. អ្នកលើកម្ហូបមិនបានពាក់ម៉ាស.


  • សេវាកម្ម ★★★☆☆

ធម្មតា


  • បរិយាកាស ★★★☆☆

បរិយាកាសទូទៅនៅហាងអាហារបែបតូច


  • ភាពងាយស្រួល ★★★☆☆

ដើរ ៥នាទីពីច្រកចេញ ៧ជួរទី ៤នៃស្ថានីយស៊ូយូ.


  • ម៉ោងធ្វើការ: ១១:៣០~២១:០០ (ម៉ោងសម្រាក ១៥:០០~១៧:០០)
  • ចំនួនមនុស្សណែនាំ: ១~៤នាក់
  • ម្ហូបណែនាំ: ជីមថាក់ តម្លៃ: ជីមថាក់ (មានឆ្អឹង) ខ្នាតតូច ១៦,០០០វ៉ុន, ខ្នាតកណ្ដាល ២៣,០០០វ៉ុន, ខ្នាតធំ ៣២,០០០វ៉ុន.
  • ភាពទាក់ទាញ: ខ្ចប់យប់ទៅ, ដឹកជញ្ជូន.

Map

អាសយដ្ឋាន: ៤២-១ នូហេរ៉ូ, ខណ្ឌហ្កាងបុកហ្កូ, ទីក្រុងសេអ៊ូល.


해인찜닭, 찜닭, 4호선, 수유역, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list