Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
134 | 903474

ហាងអាហារតុកបុកហ្គីរបស់បុរសពីរនាក់ដែលក្លាយជាម្ហូបប្រចាំតំបន់, 'ឌូណាមតុក'
 | 서울먹거리
Last Modified : 2020/09/30

Travel regions : South Korea
 | Hits : 39449
https://blog.lookandwalk.com/ru/blog/tourseoul/6092/trackback

តើអ្វីគឺជាម្ហូបឯកត្តលក្ខណៈរបស់អ្នក? តុកបុកហ្គីប្រហែលជាអាចគិតថាគឺជាមុខម្ហូបឯកត្តលក្ខណៈរបស់ជនជាតិកូរ៉េភាគច្រើន. មានតុកបុកហ្គីជាច្រើនប្រភេទខុសគ្នា. តុកបុកហ្គិបែបទឹកស៊ុប, តុកបុកហ្គិដែលធ្វើភ្លាម, តុកបុកហ្គិប្រេង, តុកបុកហ្គិចាចាំងនិងមានជាច្រើនទៀត... ក្នុងចំណោមពួកគេមានតុកបុកហ្គិមួយដែរគេហៅថា 'តុកបុកហ្គិចាស់'. វាមានលក្ខណៈដោយបានប្រើប្រាស់នំអង្ករនៅក្នុងទឹកស៊ុបជាច្រើន. មិនត្រឹមតែប៉ុណ្ណឹងក៏ប៉ុន្តែវាមានអ្វីម្យ៉ាងដែលអាចធ្វើឲ្យលោកអ្នកមានអារម្មណ៍ថា 'អូ, រស់ជាតិនេះដូចជាតុកបុកហ្គិបែបចាស់ពីមុន!' ហាងតុកបុកហ្គិនេះឈ្មោះ 'ឌូណាមតុក' តើមានរសជាតិរបស់តុកបុកហ្គិបែបចាស់.



SM-G986N | f/2.2 | iso 50 | 2020:07:17 14:41:34 | Flash did not fire. | 2.2mm


ឈ្មោះហាងនេះគឺជាពាក្សកាត់សម្រាប់ម្ហូបតុកបុកហ្គីដែលបានចម្អិនដោយបុរសពីរនាក់. វាគឺជាឈ្មោះដែលប្លែកហើយគួរចាប់អារម្មណ៍មែនទេ? តាមអ្វីដែលអ្នកឃើញនៅលើសសរនៅទាំងសងខាងរបស់ហាង. 'តុកបុកហ្គី' និង 'នាំអង្ករឆាធ្វើដោយផ្ទាល់ដៃ' គឺជាម្ហូបប្រចាំហាង.



SM-G986N | f/1.8 | iso 40 | 2020:07:17 14:41:12 | Flash did not fire. | 5.4mm


តម្លៃទូរទៅគីចាប់ពី ៣,០០០វ៉ុនសម្រាប់តុកបុកហ្គី, និង ៣,៥០០វ៉ុនសម្រាប់សុនដេ.



SM-G986N | f/1.8 | iso 40 | 2020:07:17 14:32:25 | Flash did not fire. | 5.4mm




SM-G986N | f/2.0 | iso 40 | 2020:07:17 14:42:06 | Flash did not fire. | 5.9mm


បុរសម្នាក់ក្នុងចំណោមពីរនាក់កំពុងតែចម្អិនតុកបុកហ្គីយ៉ាងយកចិត្តទុកដាក់.



SM-G986N | f/1.8 | iso 125 | 2020:07:17 14:30:16 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 125 | 2020:07:17 14:30:31 | Flash did not fire. | 5.4mm


ផ្នែកខាងក្នុងមិនធំប៉ុន្មាននោះទេ. រូបថតរបស់ភ្ញៀវដែលបានមកទីនេះនៅលើជញ្ជាំងគឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង.



SM-G986N | f/1.8 | iso 200 | 2020:07:17 14:30:53 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 80 | 2020:07:17 14:30:39 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 40 | 2020:07:17 14:30:22 | Flash did not fire. | 5.4mm


ជាពិសេសអ្វីដែលទាក់ទាញបំផុតគឺក្មេងប្រុសម្នាក់នេះមិនមែនមុខម្ហូបនោះទេ. គេគ្រាន់តែមកយកទឹកមួយកែវហើយដើរចេញពីហាងដូចដែលគាត់គ្រាន់តែមកលេងហាងរបស់ពូគេយ៉ាងអញ្ចឹង. មើលទៅគាត់ដូចជានៅក្បែរនេះហើយមើលទៅម្ចាស់ហាងនេះស្គាល់គាត់ច្បាស់ដល់ថ្នាក់ហ្នឹងដល់ឈ្មោះគាត់ទៅទៀត. សម្រាប់គាត់ហាងនំអង្ករនេះបានក្លាយជាទីកន្លែងដែររាក់ទាក់ភ្ញៀវមកគ្រាន់តែយកទឹកមួយកែវនៅនារដូវក្ដៅ. ដូចដែលពាក្យគេថាសហគមន៍ទាំងមូលចិញ្ចឹមក្មេងមួយមិនត្រឹមតែប៉ាម៉ាក់របស់ពួកគេទេ, វាពិតជាកក់ក្ដៅខ្លាំងណាស់នៅពេលដែលឃើញហាងនំអង្ករនេះអាចដើរតួរដូច្នេះបាន.



SM-G986N | f/1.8 | iso 250 | 2020:07:17 14:31:04 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 100 | 2020:07:17 14:35:45 | Flash did not fire. | 5.4mm


វាពិតជាសប្បាយរីករាយនៅពេលដែលញ៉ាំនៅហាងតុកបុកហ្គីនេះ. ខ្ញុំបានកម្ម៉ង់នំអង្ករល្បីឈ្មោះជាងគេ, ម្ហូបបំពង, សុនដេ, ប្រហិតត្រី.



SM-G986N | f/1.8 | iso 200 | 2020:07:17 14:37:02 | Flash did not fire. | 5.4mm


នំអង្ករនេះគឺមិនហឹរនោះទេ. វារាងរឹងហើយមានរសជាតិបែបរាក់ទាក់. ក៏ប៉ុន្តែខ្ញុំគិតថាខ្ញុំមកចំពេលវេលាខុសពីព្រោះតែនំអង្ករបានល្អៀចបាត់ទៅហើយ. ផ្នែកនោះហើយដែលរាងអន់ចិត្តបន្តិច. ទឹកជ្រលក់គឺមានរសជាតិល្មម.



SM-G986N | f/1.8 | iso 160 | 2020:07:17 14:36:25 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 160 | 2020:07:17 14:37:44 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 160 | 2020:07:17 14:37:52 | Flash did not fire. | 5.4mm


ប្រហិតត្រីនឹងសុនដេគឺមានរសជាតិធម្មតាដែរអត់មានអ្វីពិសេសឬអស្ចារ្យនោះទេ.



SM-G986N | f/1.8 | iso 80 | 2020:07:17 14:40:55 | Flash did not fire. | 5.4mm


ក៏ប៉ុន្តែម្ហូបបំពងនៅទីនេះគឺល្អបំផុតសម្រាប់ខ្ញុំ. ផ្នែកខាងក្នុងគឺសម្បូរទៅដោយស្នូ, មានច្រើនប្រភេទ, ហើយជាពិសេសម្សៅបំពងគឺបានបំពងល្អអញ្ចឹងគឺវាមានរស់ជាតិស្រួយ. រសជាតិរបស់វាគឺពិតជាឆ្ងាញ់ដែរវាពិតជាខ្ជះខ្ជាយដែលជ្រលក់ចូលជាមួយនឹងទឹកជ្រលក់តុកបុលហ្គី. បើសិនជាអ្នកមកទីនេះខ្ញុំសូមណែនាំអ្នកឱ្យញ៉ាំម្ហូបបំពងនេះ!



SM-G986N | f/1.8 | iso 100 | 2020:07:17 14:30:00 | Flash did not fire. | 5.4mm


ឌូណាមតុកជាមួយនឹងតុកបុកហ្គីបែបចាស់, ខ្ញុំសង្ឃឹមថាហាងនេះនឹងនៅតែបន្តទទួលបានការគាំទ្រពីមនុស្សនៅតំបន់នេះ.


  • ម្ហូបអាហារ ★★★☆☆

វាមិនឆ្ងាញ់គ្រប់គ្រាន់សម្រាប់មកទីនេះដើម្បីភ្លក់រសជាតិ. ក៏ប៉ុន្តែខ្ញុំសូមណែនាំម្ហូបបំពងរបស់ពួកគេ.

  • អនាម័យ ★★★☆☆

ធម្មតា

  • សេវាកម្ម ★★★★★

សេវាកម្មបែបរាក់ជាងសេវាកម្មបែបលឿន.

  • បរិយាកាស ★★☆☆☆

សាមញ្ញ

  • ភាពងាយស្រួល ★★★☆☆

ដើរ ២នាទីពីច្រកចេញពី ១ជួរទី ៥នៃស្ថានីយឌុនឆុនដុង.

  • ម៉ោងធ្វើការ: ១១:៣០~២៣:០០បិទនៅថ្ងៃចន្ទ
  • ចំនួនមនុស្សណែនាំ: ១~៤
  • ម្ហូបណែនាំ: ម្ហូបបំពង
  • តម្លៃ: ចាប់ពី ៥០០វ៉ុនដល់ ៣,៥០០វ៉ុន
  • ភាពទាក់ទាញ: ខ្ចប់យកទៅ, ហ្រ្វី Wifi

Map

អាសយដ្ឋាន: ២៣១ ផុងសុងរ៉ូ, ខណ្ឌហ្កាងដុងហ្កូ, ទីក្រុងសេអ៊ូល.


두남떡, 떡볶이, 분식, 튀김, 둔촌동역, 5호선, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list