Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
270 | 3250484

សាច់មាន់ជូរអែម 닭강장 - (ម្ហូបកូរ៉េ)
 | 미분류
แก้ไขล่าสุด : 2020/08/07

สถานที่ท่องเที่ยว : South Korea
 | จำนวนผู้ชม : 223623
https://blog.lookandwalk.com/th/blog/foodguide/5965/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: សាច់មាន់

- គ្រឿងផ្សំបន្ថែម: ទឹកគ្រឿងប្រពៃណីដូចជាហ្កូជូចាំង, ទឹកស៊ីអ៊ីវ, ទឹកសេរ៉ូម្សៅ, ហើយគ្រឿងទេសដូចជាខ្ទឹមស



២. ការវាយតម្លៃរសជាតិ

- រសជាតិហឹរ:★★★☆☆
- រសជាតិប្រៃ: ★☆☆☆☆
- រសជាតិផ្អែម: ★★★☆☆
- រសជាតិជូ: ☆☆☆☆☆
- ក្លិនឈ្ងុយ : ★☆☆☆☆



៣. ការណែនាំអំពីថាក់ហ្កាន់ចាំង

ប៊ូលហ្កូហ្គី, ចាប់ឆេនិងគីមឈីគឺជាប្រភេទម្ហូបប្រពៃណីកូរ៉េដែលល្បីឈ្មោះជាងគេរយៈពេលយូរមកហើយ. ក៏ប៉ុន្តែដោយពេលវេលាកន្លងផុតទៅភ្ញៀវបរទេសរីករាយនឹងទទួលទានអាហារជាច្រើនប្រភេទខុសគ្នាជាមួយនឹងម្ហូបប្រពៃណី. សាច់មាន់ជូអែមគឺជាប្រភេទម្ហូបមួយដែលល្បីជាមួយនឹងមនុស្សជាច្រើន. វាបានប្រឡាក់គ្រឿងជាមួយនឹងទឹកគ្រឿងបូរាណរបស់កូរ៉េក្នុងសាច់មាន់បំពង.

វាបានល្បីពេញពិភពលោកក្នុងឆ្នាំ ២០១០ក្នុងកម្មវិធី ជី២០-សេអ៊ូល. វាបានដឹងជាម្ហូបកូរ៉េបន្ទាប់ពីបានដាក់បម្រើភ្ញៀវរបស់រដ្ឋាភិបាលដូចជាលោកបារ៉ាក់អូបាម៉ានិងលោកម៉ាឌីមើលពូទីន.

ទោះបីជាវាគឺជាប្រភេទម្ហូបតាមដងផ្លូវដ៏ល្បីសម្រាប់ជនជាតិកូរ៉េក៏ប៉ុន្តែប្រភពដើមថាវាមកពីណាគឺអត់មានអ្នកណាដឹងទេ.

មនុស្សមួយចំនួននិយាយថាជនជាតិចិននៅក្នុងទីក្រុងចិនចូលចិត្តញ៉ាំមាន់បំពងបន្ទាប់ពីបានសម្ពោធកំពង់ផែ. ជាការពិតទៅមានហាងម្ហូបមាន់ជូរអែមល្បីជាច្រើននៅក្នុងផ្សារសុីនផូនៅក្បែរទីក្រុងចិន.

មនុស្សមួយចំនួនទៀតនិយាយថាវាបានបន្តតំណែងតាំងពីសតវត្សរាជវង្សចូសុនដោយសារតែរបៀបធ្វើរបស់ម្ហូបហ្កាងចុងនិងសាច់មាន់ជូរអែមគឺស្រដៀងគ្នា. ចុងក្រោយមនុស្សមួយចំនួនទៀតនិយាយថាវាមានប្រភពដើមពីទីធ្លាសិល្បៈខាងធ្វើម្ហូបដែលបានធ្វើសាច់មាន់ចំហុយជាមួយនឹងទឹកគ្រឿងនិងគ្រាប់វ៉ោលណាត់.

មានការប៉ាន់ស្មានជាច្រើនក៏ប៉ុន្តែអ្វីក៏មិនប្រាកដដែរ.


Canon EOS 550D | f/4.5 | iso 800 | 2012:07:24 19:40:43 | Flash did not fire, compulsory flash mode | 25mm


លោកអ្នកអាចទាយដឹងពីរសជាតិរបស់សាច់មាន់ជូរអែមជាមួយនិងរបៀបធ្វើរបស់វា.

ជាដំបូងលោកអ្នកត្រូវបំពងសាច់មាន់កាត់ជាចំណិតនៅក្នុងប្រេង. ហើយបន្ទាប់មកទៀតលោកអ្នកត្រូវលាយទឹកគ្រឿងដូចជាហ្កូជូចាំង, ទឹកស៊ីអ៊ីវ, ទឹកស៊ីរ៉ូម្សៅនិងខ្ទឹមស, ហើយរោយម្សៅសណ្ដែកពីលើ.

សាច់មាន់បំពងគឺស្រួយនិងឈ្ងុយ. ហ្កូជូចាំងគឺហឹរ, ទឹកស៊ីអ៊ីវគឺប្រៃ, ទឹកសារ៉ូម្សៅគឺផ្អែម.


ខ្ទឹមសគឺជាគ្រឿងផ្សំត្រូវការនៅក្នុងគ្រប់មុខម្ហូបរបស់កូរ៉េ.


ប្រភពដើមរបស់សាច់មាន់ជូរអែមគឺមិនច្បាស់លាស់. ក៏ប៉ុន្តែវាជាប្រភេទម្ហូបកូរ៉េដោយសារតែបានប្រើប្រាស់ទឹកគ្រឿងប្រពៃណីកូរ៉េដូចជាហ្កូជូចាំង, ទឹកស៊ីអ៊ីវ, ទឹកសេរ៉ូម្សៅ.


សាច់មាន់បំពងកូរ៉េបានល្បីពេញពិភពលោកបន្ទាប់ពីរឿងភាគកូរ៉េដ៏ល្បី 'មនុស្សមកពីភពផ្កាយ' ដែលបានចាក់បញ្ចាំងប៉ុន្មានឆ្នាំមកហើយ.

'សាច់មាន់ប្រលាក់គ្រឿងហឹរ' បានល្បីយ៉ាងខ្លាំងជាមួយមនុស្សជាច្រើននៅពេលនោះ. ជនជាតិបរទេសប្រាកដជាមិនអាចបែងចែកម្ហូបទាំងពីរដោយសារតែរូបរាងនិងរសជាតិរបស់វាស្រដៀងគ្នា. សាច់មាន់ប្រលាក់គ្រឿងហឹរគឺឆ្ងាញ់នៅពេលវាក្ដៅ, ចំណែកសាច់មាន់ជូរអែមគឺសួយនៅពេលវាត្រជាក់.

ពីព្រោះតែទឹកសេរ៉ូម្សៅបានដាក់ចូលទៅក្នុងសាច់មាន់ជូរអែម. អញ្ចឹងសាច់មាន់ជូរអែមគឺរាងផ្អែមជាងសាច់មាន់ប្រលាក់គ្រឿងហឹរហើយវាស្រួយនិងស្វិតនៅពេលដែលវាត្រជាក់.

នៅប្រទេសកូរ៉េមានម្ហូបឈ្មោះ 'សាច់មាន់និងស្រាបៀរ'. តើហេតុអ្វីបានអ្នកមិនសាកល្បងញ៉ាំសាច់មាន់ជូរអែមនិងស្រាបៀរជាមួយមិត្តភ័ក្ររបស់អ្នកនោះ?

wikipedia 에서 살펴보기


៤. ប្រភេទនៃថាក់ហ្កាន់ចាំង

អត់មានប្រភេទជាច្រើនរបស់សាច់មាន់ជូរអែមនោះទេ.


ក៏ប៉ុន្តែរបៀបធ្វើវាគឺខុសគ្នា.របៀបដើម្បីបំពងសាច់មាន់, ឬក៏ចំនួនរបស់ទឹកគ្រឿងគឺខុសគ្នា.


មួយរយៈពេលក្រោយនេះ, សាច់មាន់បានយកទៅអាំងដោយសារតែមនុស្សជាច្រើនយកចិត្តទុកដាក់លើវា.


ទឹកសារ៉ូម្សៅតិចជាងនិងទឹកគ្រឿងមិនហឹរបានប្រើប្រាស់ដើម្បីធ្វើសាច់មាន់ជូអែម.





៥. របៀបដើម្បីញុាំថាក់ហ្កាន់ចាំងអោយកាន់តែឆ្ងាញ់

ម្ហូបដែលធ្វើថ្មីៗគឺឆ្ងាញ់ទាំងអស់អត់តែសាច់មាន់ជូរអែមនេះទេ.

វាមានរស់ជាតិស្រួយនិងស្វិតជាងបន្ទាប់ពីទឹកសេរ៉ូមម្សៅជ្រាបចូលទៅសាច់មាន់បំពង. អ៊ីចឹងថៅកែហាងសាច់មាន់ជូអែមលក់សាច់មាន់ជូរអែមថ្មីបន្ទាប់ពីធ្វើឲ្យវាត្រជាក់.

បើសិនជាអ្នកញ៉ាំសាច់មាន់ជូអែមហឹរគួរតែចាំមួយនាទី. ទុកសាច់មាន់ជល់អែមដោយឡែកដោយសារវាមិនត្រូវកំដៅឡើងវិញនោះទេ.


Canon EOS 550D | f/4.5 | iso 400 | 2012:07:24 19:40:39 | Flash did not fire, compulsory flash mode | 17mm


タッカンジョン, 닭강정, 양념치킨, 물엿, 마늘, dak-gangjeong, seasoned-spicy-chicken, starch-syrup, garlic
ความคิดเห็นหนึ่งบรรทัด(4) 
PDF
บุ๊คมาร์ค
อีเมล์
0bytes / 200bytes
ดูรายชื่อ