Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
2610 | 20034901

ខ្យងណាមថូងយ៉ាង #3 - ផ្លូវហ៊ែអានូរី ថូងយ៉ងស៊ីកតូរ៉ាក់ - (Korea Tour)
 | Holiday Journal
แก้ไขล่าสุด : 2017/03/30

สถานที่ท่องเที่ยว : South Korea
 | จำนวนผู้ชม : 476843
https://blog.lookandwalk.com/th/blog/mazinguide/1730/trackback

ការដើរតាមផ្លូវហ៊ែអាននូរី (ផ្លូវតាមឆ្នេរ) ដើម្បីមើលកោះហានសានដូ និង ផ្លូវតាមឆ្នេរ


វាមិនមាននៅក្នុងគំរោងដំបូងរបស់ខ្ញុំទេ តែដោយសារតែវាមើលពីមីរឹកប៊ូលនៅក្នុងវត្តមីរឹកសាមកមានសភាពស្រស់ស្អាតពេក ខ្ញុំត្រូវតែមកលេងនៅទីនេះ។ ផ្លូវហ៊ែអាននូរីគឺជាផ្លូវមួយដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតដែលបានជ្រើសរើសដោយក្រសួងនេសាទនិងដែនសមុទ្រ ព្រមទាំងមូលនិធិកូរ៉េផ្លូវទឹក ហើយផ្លូវដែលនៅតាមឆ្នេរនេះត្រូវបានគេស្គាល់ថាជាកន្លែងនៃ “សង្គ្រាមហានសានដូ” កំឡុងពេលជប៉ុនចូលមកឈ្លានពាននៅក្នុងប្រទេសកូរ៉េនៅក្នុងឆ្នាំ ១៥៩២ ហើយវាក៏ជាកន្លែងដែលលោកមេទ័ពស្នេហាជាតិគឺលោក អ៊ីស៊ុនស៊ីន ដែលបានប្រឡូកនៅក្នុងសង្គ្រាមយ៉ាងស្វាហាប់។


ខ្ញុំត្រូវតែវិលត្រលប់ទៅវិញដោយសារតែខ្ញុំយកឡានមក ដូច្នេះហើយខ្ញុំត្រូវធ្វើដំណើរទៅកាន់ថ្មសាមឈីងអ៊ីពូកហើយត្រលប់មកវិញ។ បើសិនជាយើងដើរពីកន្លែងដែលនៅពីកក្រោមរូបភាពនេះ។ វាមានចម្ងាយប្រហែលជា២.៦គីឡូម៉ែត្រសម្រាប់ការទៅនឹងមក។


មានផ្លូវនៅតាមឆ្នេរមួយនៅជិតផ្លូវតូចមួយដែលមានផ្លូវមួយជួរសម្រាប់ទៅនឹងមកហើយវាគឺជាផ្លូវជនបទមួយដែលមានសភាពស្ងាត់ដែលមានអ្នកទេសចរណ៍និងអ្នកភូមិប៉ុណ្ណោះនាក់ប៉ុណ្ណោះ។



កន្លែងដែលចាប់ផ្តើមនោះគួរតែជាកន្លែងដែលប្រសព្វគ្នារវាងសមុទ្រនិងទន្លេ។ ហើយគ្រប់ទីកន្លែងទាំងអស់ ខ្ញុំឃើញមានតែសមុទ្រប៉ុណ្ណោះ។


បើសិនជាយើងដើរចូលទីក្នុងបន្តិច យើងនឹងឃើញមានភូមិមួយដែលមានផ្ទះតូចៗ សង់ផ្តុំគ្នានៅលើសមុទ្រ។ ទូកតូចមួយបានចុះចតនៅក្នុងភូមិដូចជាកូនរកមើលការបំបៅដោះពីម្តាយអញ្ចឹង។ វាគឺជាកន្លែងដែលមានទេសភាពស្អាតនឹងអាចសំរាកបានយ៉ាងស្រួលខ្លួន។



នៅពេលដែលយើងដើរផុតពីផ្លូវបេតុង យើងនឹងឃើញមានផ្លូវក្រាលពីឈើមួយ។ ថ្មបូកាវី មានចម្ងាយ ១គីឡូម៉ែត្រពីទីនេះ។



ដើរតាមផ្លូវនៅតាមឆ្នេរអស់មួយស្របក់មក យើងនឹងឃើញមានផ្លូវសម្រាប់ជិះកង់មួយ ហើយខ្ញុំឃើញមានមនុស្សពីរបីនាក់កំពុងជិះសំដៅមករកពួកយើង។ ខ្ញុំគួរតែយកកង់របស់ខ្ញុំមកជាមួយខ្ញុំនៅពេលដែលខ្ញុំមកទីនេះលើកក្រោយ។ វាមើលទៅគួរអោយសប្បាយមែនទែន។ នៅកន្លែងនោះដែលមានទីតាំងនៅកណ្តាលសមុទ្រ មានថ្មបូកបាវី ដែលអណ្តែតនៅលើទឹក។ ខ្ញុំពិតជាឆ្ងល់ថាវាមានរូបរាងយ៉ាងដូចមេ្តចនៅពេលដែលបានឃើញវាពីមីរឹកប៊ូល ហើយខ្ញុំពិតជាមិនអាចទ្រាំបានក្នុងការទៅមើលវា។


មានសមុទ្រដ៏ស្រស់ស្អាតមែនទែននៅចំពីមុខរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយមែនទែន។ ពន្លឺព្រះអាទិត្យមានសភាពខ្លាំងបន្តិចមែន ប៉ុន្តែខ្ញុំពិតជាមានអារម្មណ៍ដ៏ល្អជាមួយក្លិនប្រៃរបស់សមុទ្រ។ ខ្ញុំឃើញមានពន្លឺព្រះអាទិត្យពណ៌ខៀវដែលចាំងផ្លាតទៅលើផ្ទៃសមុទ្រ សត្វរំពេរជាច្រើនកំពុងតែហោះនៅលើក្បាលរបស់យើងយ៉ាងមានសេរីភាព ព្រមទាំងទូកនេសាទតូចៗដែលបានបើកបរចុះឡើងនៅជិតនេះ។ ខ្ញុំបានសំរាកបន្តិច ហើយក៏ចាប់ផ្តើមដើរយឺតៗ នៅតាមផ្លូវដែលមានខ្យល់បក់រសៀកៗ។



នៅពេលដែលខ្ញុំមើលកាន់តែជិត មានដើមឈើខ្លះដែលដុះនៅលើក្បាលថ្ម នៅក្បែរច្រាំងសមុទ្រ។



វាពិតជារឿងមួយដ៏គួរអោយចំឡែកមែនដែលវាអាចរស់នៅបាននៅលើថ្មហើយគ្មានធូលីទៀតផង។



ថ្មតូចមួយនោះដែលអណ្តែតនៅលើទឹកសមុទ្រគឺជាកោះថ្មមួយដែលគេហៅវាថា“តូតថាយ៉”។ យ៉គឺជាពាក្យភាសាកូរ៉េដើមដែលមានន័យថាថ្ម។ ថ្មនេះគឺជាកន្លែងដែលកងទ័ពដ៏ក្លាហាន និង មេទ័ពជើងទឹកគឺជាលោកថាក់យ៉នដែលបានយកជ័យជំនះទៅលើកងទ័ពជើងទឹករបស់ជប៉ុននៅទីក្រុងថូងយ៉ងនិងខេត្តកូសងកំឡុងពេលដែលជប៉ុនចូលឈ្លានពានប្រទេសកូរ៉េនៅក្នុងឆ្នាំ១៥៩២។ គេបានដោតក្តោងទូកដ៏ធំមួយនៅលើវាហើយយកទូកតូចមួយមកទុកធ្វើដូចជាយុទ្ធថ្កាដើម្បីបន្លំវាថាជាទូកចំបាំងដ៏ធំមួយសម្រាប់បន្លំពួកសត្រូវ។ កោះតូតដានយ៉នៅតែឈរនៅទីនេះទោះបីវាមានអាយុកាលជាច្រើនរយឆ្នាំមកហើយ។


យើងមើលទៅដូចជាផ្នែកខាងកណ្តាលនៃកោះនេះបានត្រូវបានទៅហើយ។ មានរឿងព្រេងមួយដែលនិយាយថាថ្មបូកបាវីគឺជាថ្មមួយដែលអណ្តែតនៅលើទឹក។ ពួកគេនិយាយថាអធិរាជបានអោយនូវទេវតាតូចៗហើយនឹងកងការពារដែលជំនិតរបស់គាត់នូវ ផ្គរនិងរន្ទះ ដែលបានធ្វើអោយពួកគេបានក្លាយជាថ្មនៅចំណុចនោះ។ ថ្មសាមឈីងី បូកបាវី គឺជាចំណុចដ៏ល្បីមួយនៅលើផ្លូវនេះ។ ខ្ញុំអាចមើលឃើញនូវកោះហានសានដូនៅចុងម្ខាងនៃសមុទ្រដែលវាគឺជាកន្លែងដែលខ្ញុំនឹងទៅលេងនៅថ្ងៃបន្ទាប់។



វាមើលទៅដូចជាមាននរណាម្នាក់បានកាត់នូវចុងរបស់ភ្នំហើយទុកវាចោលបែបនេះ ដែលវាមានរំលឹកខ្ញុំដល់ថាមពលនៃធម្មជាតិម្តងទៀត។ ដោយឃើញមានវាអណ្តែតនៅលើទឹកសមុទ្រយ៉ាងនេះ ខ្ញុំមានអារម្មណ៍ថាវាគឺជាសិល្បៈមួយ។ ហើយវាក៏មើលទៅដូចជារូបក្បាលមនុស្សមួយដែលកំពុងសម្លឹងទៅកាន់សមុទ្រ។



ដើម្បីបង្ហាញអ្នកនូវកន្លែងផ្សេងទៀត ខ្ញុំបានត្រលប់ទៅកាន់ផ្លូវបែកជាបីជាកន្លែងដែលខ្ញុំបានចតឡានរបស់ខ្ញុំ។ ជិះកង់នៅតាមផ្លូវបណ្តើរ ព្រមទាំងមើលនូវទឹកសមុទ្រពណ៌បៃតងពិតជាគំនិតដ៏ល្អមែន។ នេះគឺជាផ្លូវសម្រាប់ជិះកង់។ ខ្ញុំគិតថាខ្ញុំគួរតែបានយកកង់មកជិះនៅទីនេះ។




ខ្ញុំឃើញមាននរណាម្នាក់បានធ្វើរូបវិមាននៅលើឆ្នេរខ្សាច់ ខ្ញុំបានដាក់ថ្មមួយនិងបានបួងសួង។ ក្នុងនាមជាមនុស្សម្នាក់ដែលមិនកាន់សាសនាអ្វីទាំងអស់ ខ្ញុំត្រូវតែបួងសួងនៅកន្លែងសាសនាទាំងអស់ទោះបីវាជាមន្ទគាថា ដូចជាការបួងសួងជាមួយនិងវិមានខ្សាច់ក៏ដោយ។ ពេលនេះខ្ញុំមានអារម្មណ៍ថាហេវមែនទែន ដូច្នេះហើយខ្ញុំគួរតែទៅរកអ្វីញ៉ាំបន្តិចហើយ។



បន្សំរវាងអ័យស្ទឺរនិងសាច់ជ្រូក! គូលទូរូជីគី ថូងយ៉ងស៊ីកតូរ៉ាក 통영식도락


ម្ហូបទីមួយដែលមានផុសចេញនៅក្នុងខួរក្បាលរបស់ខ្ញុំអ័យស្ទឺរ នៅពេលដែលអ្នកនិយាយពីថូងយ៉ង។មានមនុស្សជាច្រើនគិតថាយើងអាចញ៉ាំអ័យស្ទឺរបានតែនៅរដូវរងាប៉ុណ្ណោះ តែនៅទីនេះយើងអាចញ៉ាំវាបាននៅរដូវណាក៏បានដែរ។ ប៉ុន្តែដោយសារតែវាមានរសជាតិស្វិតហើយមានជាតិនៅរដូវរងាទើបមនុស្សទាំងអស់គ្នាគិតថាពួកយើងអាចញ៉ាំវាបាននៅរដូវរងាប៉ុណ្ណោះ។ តាមការពិតទៅ យើងអាចញ៉ាំអ័យស្ទឺរបាននៅគ្រប់រដូវទាំងអស់ដូច្នេះហើយអ្នកគួរតែមកសាកល្បងវាបើសិនជាអ្នកមកលេងនៅទីក្រុងថូងយ៉ងនេះ។ ខ្ញុំនឹងបង្ហាញអ្នកពី ថូងយ៉ងស៊ីកតូរ៉ាក់ ដែលជាម្ហូបមានឈ្មោះល្បីពីគ្រឿងផ្សំអ័យស្ទឺរនិងគ្រឿងសមុទ្រនៅក្នុងទីក្រុងថូងយ៉ងនេះ។


ថូងយ៉ងស៊ីកតូរ៉ាក់បានបើកទ្វាររកស៊ីដំណើរការអស់រយៈពេល៣០ឆ្នាំមកហើយ ដែលភាគច្រើនមានលក់អាហារសមុទ្រស្រស់ៗ ហើយវាគឺជាភោជនីយដ្ឋានមួយក្នុងចំណោមភោជនីយដ្ឋានល្បីជាច្រើនដែលបានផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍។ បើសិនជានៅថ្ងៃចុងសប្តាហ៍វិញ យើងប្រហែលជាត្រូវរងចាំយ៉ាងហោចណាស់ក៏១ទៅ២ម៉ោងដែរក្នុងការឈរតាបជួរ ប៉ុន្តែហាងរបស់វាមានរូបរាងសាមញ្ញ។


មុនពេលដែលខ្ញុំចូលទៅក្នុងហាងនេះ កូនឆ្កែដ៏គួរអោយស្រលាញ់មួយក្បាលដែលមានឈ្មោះថា ថាល់ចា បានចេញមកស្វាគមយើងជាមួយកាយវិការដែលមានការងឿងឆ្ងល់។ វាគឺជាឆ្កែមួយដែលចូលចិត្តលេងច្រើនជាមួយនឹងភ្ញៀវដែលលេងជាមួយវា។ វាមើលទៅគួរអោយស្រលាញ់ណាស់ដូច្នេះហើយអ្នកគួរតែអោយអាហារវាបន្តិចមុនពេលដែលចូលទៅក្នុងហាង។


អូខេ! ខ្ញុំគួរតែញ៉ាំអីទៅ? ដោយសារតែវាមានជំនាញខាងម្ហូបសមុទ្រ ខ្ញុំអាចឃើញថាមានម្ហូបសមុទ្រនៅក្នុងម្នុយទាំងអស់ ហើយម្ហូបសមុទ្រពិសេសនោះគឺ ហ៊ែមូលទូកពែគី។ ប៉ុន្តែវាគ្រាន់តែជាម្ហូបធម្មតាដែលដូចទៅនឹង ស៊ុបគ្រឿងសមុទ្រដែលមានរសជាតិហិរ ដែលមាននៅហាងអាហារដទៃទៀត។ ដូច្នេះខ្ញុំក៏បានកម្មង់ម្ហូបដែលមានដាក់អ័យស្ទឺរ ចានតូច ដែលមានឈ្មោះថាគូលទូរូជីគី។ ម្ហូបនេះមានតម្លៃ៣០ដុល្លារ ហើយយើងត្រូវតែកម្មង់បាយដោយឡែក។



ក្នុងនាមជាអ្នកសរសេរកំណត់ហេតុដែលដើរទេសចរណ៏នៅពេលមិនសូវមានមនុស្ស ខ្ញុំបានទៅទីនោះដើម្បីចៀសវាងនូវពេលដែលមានមនុស្សច្រើន ដែលខ្ញុំអាចទទួលបាននូវការបំរើយ៉ាងឆាប់រហ័ស។ខ្ញុំបានកម្មង់ម្ហូប៧មុខនិងស៊ុប ដែលម្ហូបទាំងអស់នោះមានរសជាតិឆ្ងាញ់។


ម្ហូបដែលឆ្ងាញ់ជាងគេនោះគឺ កូលទូគីឆត់កាល់ (កូនមឹកប្រៃ)ដែលគេក៏ហៅវាថា ហូរែគីឆត់កាល់។ វាមើលទៅដូចជាយេហឹរអញ្ចឹង ប៉ុន្តែវាអត់សូវច្រុប តែវាទន់ និងមានរសជាតិហិរនិងប្រៃស្មើគ្នា ដែលខ្ញុំអាចបាយមួយចាននេះបានជាមួយនឹងវាប៉ុណ្ណោះ។


មិនត្រឹមតែប៉ុណ្ណោះទេ មីយ៉ក់គូក(ស៊ុបសារាយសមុទ្រ) គឺវាមានរសជាតិឆ្ងាញ់ដូចជា កូលទូគីឆត់កាល់អញ្ចឹង។ គូលទូរូជីគី (អ័យស្ទឺរប៉ូយ៉ាណេស) ដែលខ្ញុំបានកម្មង់នោះពិតជាមានរសជាតិហិរគួរសម្យ ហើយវាត្រជាក់និងស្រស់គ្រប់គ្រាន់ក្នុងការកាត់បន្ថយនូវជាតិហិរ។ ជាធម្មតា សារាយសមុទ្រអាចមានរសជាតិខ្លាញ់នៅពេលដែលវាបានដាក់ចៀនជាមួយនឹងប្រេងល្ងរ ដែលលាយជាមួយនឹងសាច់ ប៉ុន្តែពួកគេបានស្ងោរវា មិនបានឆាវាទេ ជាមួយនឹងអ័យស្ទឺរ ដែលធ្វើអោយវាមានក្លិនសមុទ្រដែលស្រស់។


នេះគេហៅវាថា គូលទូរូជីគី (អ័យស្ទឺរប៉ូយ៉ាណេស) ដែលមានឈីវនៅលើវា។ នៅក្នុងតំបន់ខ្យងសាងដូ ប្រជាជននៅទីនោះតែងតែដាក់ស្លឹកឈីវទៅក្នុងម្ហូប ជាពិសេសនៅរដូវរំហើយ ពីព្រោះតែមានសារធាតុមានប្រយោជន៍ជាច្រើន ដែលវាបានត្រូវគេហៅថាជាស្លឹកបុរាណដែលមានប្រយោជន៍ ហើយវាមានក្លិនខ្លាំងដែលធ្វើអោយមនុស្សចង់ញ៉ាំអាហារ។ ខ្ញុំបានស្រក់ទឹកមាត់ទៅហើយមុនពេលដែលខ្ញុំបានញ៉ាំវាទៅទៀត។


ទូរូជីគីបានប្រឡាក់ជាមួយនឹងទឹកជ្រលក់ប្រៃនិងហិរជាមួយនឹងចំនួននៃទឹកស៊ុបដ៏ត្រឹមត្រូវ ប៉ុន្តែគេក៏យកវាទៅចៀន។ គូលទូរូជីគី ត្រូវបានគេដាក់បំរើនៅលើទូកពែគីដ៏ធំមួយ(ចានធំមួយ) ដែលមានអ័យស្ទឺរធំៗនិងបន្ទះសាច់ជ្រូក បន្ទាប់មកគេក៏យកវាទៅចៀនជាមួយនឹងទឹកជ្រលក់ហិរ ហើយក៏យកវាទៅស្ងោរ។ វាពិតជាប្លែកណាស់សម្រាប់ខ្ញុំ។ ជាធម្មតា យើងអាចទទួលបានសាច់រឺក៏គ្រឿងសមុទ្រ អត់មានលាយគ្នាអញ្ចឹងទេ។ ប៉ុន្តែអ័យស្ទឺរនេះចៀនជាមួយសាច់ជ្រូកនិងប្រឡាក់ ដែលមានរសជាតិដូចជាស្រស់និងមានជាតិខ្លាញ់និងរសជាតិខ្លាំង ដែលវាគឺជាភាពបន្សំនិងរសជាតិដ៏ចំឡែកមួយ។ ចានតូចគឺសម្រាប់មនុស្ស២នាក់ប៉ុន្តែខ្ញុំគិតថាវាអាចគ្រប់គ្រាន់សម្រាប់មនុស្ស៣នាក់។



អ័យស្ទឺរគឺជាផលិតផលចំបងរបស់ទីក្រុងថូងយ៉ង ដែលវាមិនត្រឹមតែមើលទៅមានសភាពស្រស់នោះទេ វាមានរូបរាងធាត់ទ្រលុក។ អ័យស្ទឺរគួរតែមានទំហំធំបែបនេះដើម្បីអោយយើងបានភ្លាក់រសជាតិនៃសមុទ្រនិងស្គាល់ពីរសជាតិដ៏ស្រទាន់របស់វាផងដែរ។ នៅពេលដែលខ្ញុំកំពុងតែញ៉ាំវា ខ្ញុំមិនអាចឈប់ក្នុងការរាប់នូវចំនួនរបស់វាដែលមាននៅក្នុងស៊ុបដូច្នេះហើយខ្ញុំមានការភ្ញាក់ផ្អើលមែនទែន។


ការញ៉ាំអ័យស្ទឺរដែលមានទំហំធំគឺជារឿងមួយ ប៉ុន្តែការញ៉ាំវាដោយការដាក់វាលាយជាមួយនឹងសាច់ជ្រូកហើយដាក់វាចូលទៅក្នុងមាត់របស់យើងគឺជារឿងមួយផ្សេងទៀត។ ខ្ញុំបានកម្មង់បាយថែមមួយចានទៀត។ នៅពេលដែលខ្ញុំបានស្នាក់នៅទីក្រុងថូងយ៉ងរយៈពេល២ថ្ងៃ ខ្ញុំបានញ៉ាំអាហារសមុទ្រជាបន្តបន្ទាប់។ក្នុងករណីដែលអ្នកមិនចូលចិត្តញ៉ាំអាហារសមុទ្ររឺធុញវា ខ្ញុំណែនាំអោយលោកអ្នកញ៉ាំកូលទូរូជីគីនៅក្នុងហាង ថូងយ៉ងស៊ីកតូរ៉ាក់។ ហើយសម្រាប់អ្នកដែលចូលចិត្តអាហារសមុទ្រវិញ ប្រាកដជាពេញចិត្តនូវអ័យស្ទឺរទាំងនេះហើយដែលពួកវាអាចធ្វើអោយយើងអាចដឹងពីរសជាតិរបស់សមុទ្រ។


Map

អាស័យដ្ឋានៈ ១៧៧-1 ហាំងណាមដុង ទីក្រុងថូងយ៉ង ខ្យងសាំងណាមដូ (경상남도 통영시 항남동 177-1)

ទូរសព្ទ័លេខៈ ០៥៥ ៦៤៤ ០៦៦៣

ម៉ោងបើកៈ ០៨:០០ព្រឹក - ០៩:០០យប់





해안누리길, 수륙해안산책로, 산책로, 걷기, 해안, 바다, 통영식도락, 굴두루치기, 굴, 두루치기, 미역국, 젓갈, Haean-Nurigil, Amphibiouscoastaltrail, trail, walk, coast, ocean, Tongyeong-Sikdorak, collaborationofoysters, oystersDuruchigi, Miyeokguk, Jeotgal, 海岸ヌリ道, 水陸海岸遊歩道, 遊歩道, ウォーキング, 歩き, 海岸, 海, 統営グルメ, カキドゥルチギ, カキ, ドゥルチギ, ワカメスープ, 塩辛, 海岸NURI路, 水陆海岸散步路, 街道, 步行, 大海, 统营食道乐, 辣炒牡蛎, 牡蛎, 辣炒, 海菜汤, 海鲜酱, เพลิดเพลินไปกับถนนเลียบชายฝั่ง, สะเทินน้ำสะเทินบกเดินเล่น, ทางเดินริมทะเล, เวลาเดิน, ชายฝั่ง, ทะเล, TongyeongGourmet, หอยนางรมตลอดจังหวะ, หอยนางรม, ตลอดจังหวะ, สาหร่าย, เค็ม
ความคิดเห็นหนึ่งบรรทัด(0) 
PDF
บุ๊คมาร์ค
อีเมล์
0bytes / 200bytes
ดูรายชื่อ