Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
1694 | 19848143

មូនក្យ៉ង #9 -គូរ្យាំងរ៉ី កង់ផ្លូវដែក-ហាន់សង់ចាំប៉ុង - (Korea Tour)
 | Holiday Journal
แก้ไขล่าสุด : 2017/03/27

สถานที่ท่องเที่ยว : South Korea
 | จำนวนผู้ชม : 453461
https://blog.lookandwalk.com/th/blog/mazinguide/1829/trackback

កង់ផ្លូវដែកដំបូងនៅកូរ៉េ គូរ្យាំងរ៉ី កង់ផ្លូវដែក철ㄹ


កង់ផ្លូវដែកក្នុងមូនក្យ៉ងដែលធ្លាប់ប្រើសំរាប់ដឹកជញ្ជូនធ្យូងថ្ម កាលពី២០ឆ្នាំមុន សព្វថ្ងៃនេះក្លាយជាកង់ផ្លូវដែកបង្កើតថ្មីមួយ។ កង់ផ្លូវដែកក្នុងមូនក្យង់ ត្រូវបានកែច្នៃជារបស់ជិះមើលទេសភាពដោយប្រើប្រាស់ផ្លូវបិទតាំងពីឆ្នាំ២០០៥ ដំបូងគេនៅប្រទេសកូរ៉េ។ សព្វថ្ងៃនេះ កង់ផ្លូវដែកនៅតំបន់ដ៏ទៃទៀតរួមមាន ចង់សន់ និងសាមឆក់ ដែលមានប្រជាប្រិយភាពជាងនោះ គឺត្រូវបានគេហ៊ានបង្កើតឡើងដោយយោងទៅតាមភាពជោគជ័យរបស់កង់ផ្លូវដែកក្នុងមូនក្យ៉ងនេះ។ តាមគំនិតខ្ញុំ ពាក្យកង់ផ្លូវដែកជាភាសាកូរ៉េពិរោះស្ដាប់ជាងភាសាអង់គ្លេស។

មានស្ថានីយកង់ផ្លូវដែកចំនួន៥ ក្នុងមូនក្យ៉ង ហើយថ្ងៃនេះខ្ញុំនឹងទៅទស្សនាស្ថានីយគូរ្យាំងរ៉ី។ ការធ្វើដំណើរនេះគឺមានចំងាយ ២.២គីឡូម៉ែត្រ (៤.៤គីឡូម៉ែត្រទៅមក) ពីស្ថានីយគូរ្យាំងរ៉ី ទៅមក់ប៉េងអ៊ី ហើយបរិក្ខារគឺស្អាត និងថ្មីៗមិនដូចស្ថានីយដ៏ទៃឡើយ។ ចំងាយនៃការធ្វើដំណើរទៅ មើលទៅដូចជាខ្លីបើប្រៀបធៀបទៅនឹងដំណើរនៅទីក្រុងដ៏ទៃ ប៉ុន្តែតំលៃសំរាប់មនុស្ស ៤នាក់គឺ ១៥០០០វ៉ុន មិនបានពាក់កណ្ដាលនឹងតំលៃនៅស្ថានីយចង់សន់ឡើយ (នៅចូរសន់តំលៃគឺ៣៥០០០វ៉ុនសំរាប់មនុស្ស ៤នាក់ និង ២៥០០០វ៉ុនសំរាប់ ២នាក់)។



ត្រូវចាំថា មានស្ថានីយចំនួន៥ រួមទាំងស្ថានីយចាស់ជាងគេ គឺសា្ថនីយជីនណាម ដែលកំពុងស្ថិតក្រោមការជួសជុលសារឡើងវិញ និងត្រូវបានបិទជាបណ្ដោះអាសន្ន។

សា្ថនីយជីនណាម: ជីនណាម - គូរ្យាំងរ៉ី ៣.៤គីឡូម៉ែត្រ (ទៅមក៦.៨គីឡូម៉ែត្រ) ត្រូវបានបិទជាបណ្ដោះអាសន្ន

សា្ថនីយប៊ូលឆង: ប៊ូលឆង - ជូផ្យង ១.៨គីឡូម៉ែត្រ (ទៅមក៣.៦គីឡូម៉ែត្រ)

សា្ថនីយគូរ្យាំងរ៉ី: គូរ្យាំងរ៉ី- មក់ប៉េងអ៊ី ២.២គីឡូម៉ែត្រ (ទៅមក៤.៤គីឡូម៉ែត្រ)

សា្ថនីយមូនក្យ៉ង: មូនក្យ៉ង - ម៉ាវ៉ុន ២គីឡូម៉ែត្រ (ទៅមក៤គីឡូម៉ែត្រ)

សា្ថនីយកាអ៊ឺន: កាអ៊ឺន - មក់ប៉េងអ៊ី ៣.២គីឡូម៉ែត្រ (ទៅមក៦.៤គីឡូម៉ែត្រ)



ពួកយើងបំរុងនឹងទៅសា្ថនីយកាអ៊ឺនដែលទំនងជាស្ថានីយបណ្ដោះអាសន្ន ប៉ុន្តែស្ថានីយនេះគឺបិទនៅថ្ងៃសំរាក គឺថ្ងៃអង្គារ៍។ ដូច្នេះពួកយើងចាំបាច់ត្រូវទៅសា្ថនីយគូរ្យាំងរ៉ី វិញ។



សា្ថនីយគូរ្យាំងរ៉ី គឺជាស្ថានីយដែលទើបតែសាងសង់រួច ស្អាត ហើយមានសណ្ដាប់ធ្នាប់ ថែមទាំងមានកន្លែងចតឡានធំផងដែរ។



គ្មានឡានសំរាប់មនុស្សពីរនាក់ទេ គឺមានតែឡានសំរាប់មនុស្សបួននាក់ ប៉ុន្តែវាគ្មានបញ្ហាទេ។.



ខ្ញុំឆ្ងល់ថាតើវាមានអារម្មណ៍យ៉ាងដូចម្ដេចនៅពេលដែលជិះកង់ផ្លូវដែកនៅមូនក្យ៉ង។ តោះ+ ពួកយើងចេញដំណើរទៅហើយ។



ដោយសារតែកន្លែងនេះទើបតែបើក ដូច្នេះគឺមានតែពីរគ្រួសារដែលមកលេងក្រៅពីពួកយើង។ ពួកយើងអាចជិះដោយតាមសំរួល ព្រោះគ្មានអ្នកតាមយើងពីក្រោយឡើយ។ ពិតជាល្អមែន។



ជិះជាមួយខ្យល់ផាត់រសៀកៗ ខ្ញុំធ្លាប់ជិះកង់ផ្លូវដែកជាច្រើននៅកូរ៉េ ហើយលើកណាក៏សប្បាយដែរ។ :)



នៅចង់សន់ និងសាមឆក់ ផ្លូវគឺវែង ហើយមានរូងក្រោមដីជាច្រើន ជាមួយនឹងការឡើងចុះចំណោទភ្នំជាច្រើន ដូច្នេះគឺមិនដដែលៗឡើយ។ ផ្ទុយទៅវិញ ផ្លូវនៅមូនក្យ៉ង គឺខ្លីជាង ប៉ុន្តែអ្វីៗជុំវិញ គឺគួរឲ្យចង់គយគន់មែនទែន។



ចំពោះសា្ថនីយគូរ្យាំងរ៉ី គឺមានតែផ្លូវក្រៅ គ្មានរូងក្រោមដីឡើយ។ ខ្ញុំធ្លាប់លឺថានៅផ្លូវដ៏ទៃមានរូងក្រោមដី ប៉ុន្តែដោយខ្ញុំមិនធ្លាប់សាកជិះ ខ្ញុំមិនដឹងថាវាយ៉ាងម៉េចឡើយ។ ចំពោះខ្ញុំ ផ្លូវខាងក្រៅ គឺល្អជាងផ្លូវរូងក្រោមដី។



កង់នៅមូនក្យ៉ង គឺខុសពីកង់នៅស្ថានីយផ្សេងៗបន្តិច។ ឧទាហរណ៍ នៅចង់សន់ អ្នកត្រូវប្រើឈ្នាន់ហ្គែដោយខ្លួនឯង រីឯនៅសាមឆក់ ពួកគេមាន ម៉ូទ័រដែលធ្វើឲ្យកង់ឡើងចំណោទភ្នំ តាមរយះផ្លូវអគ្គីសនី ដែលតំឡើងនៅលើផ្លូវដែកដូចរថភ្លើងក្រោមដី ចំណែកឯនៅមូនក្យ៉ង មានអាគុយតំឡើងនៅខាងក្រោមកៅអីស្ដាំ ដូច្នេះកង់អាចទៅមុខជាមួយនឹងកំលាំងអគ្គីសនី នៅពេលដែលអ្នកជាន់ឈ្នាន់ហ្គែនៅកៅអីខាងស្ដាំ។ ចំនែកឯនៅកៅអីខាងឆ្វេងគ្មានអ្វីឡើយ ដូច្នេះប្រសិនបើយើងជាប្រុស ត្រូវឲ្យស្រីៗអង្គុយនៅខាងឆ្វេង ហើយខ្លួនយើងអង្គុយខាងស្ដាំ ធ្វើដូចនេះទើបយើងអាចបញ្ជាកង់បានយ៉ាងងាយ។ ពិតជាឆ្លាតមែន!



ពួកយើងមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយមែនទែន ដោយគយគន់ផ្ការីកស្គុះស្គាយនៅតាមដងផ្លូវដែលយើងកំពុងធ្វើដំណើរ។



ពួកយើងកំពុងតែឆ្លងកាត់ស្ពានដែកដ៏គួរឲ្យខ្លាចមួយដែលអាចមើលឃើញដល់បាតទន្លេ



ហើយឆ្លងកាត់ចំការផ្លែប៉ម ដែលកំពុងតែចេញផ្លែផ្ការ។


នៅពេលដែលយើងដល់ចំនុច ២.២គីឡូម៉ែត្រពីកន្លែងចាប់ផ្ដើម ខ្ញុំអាចឃើញចំនុចបញ្ចប់នៅទីនោះ។ នៅពេលដែលអ្នកទៅដល់គោលដៅ អ្នកត្រូវត្រឡប់កង់ និងបកមកវិញ។ នោះ+ ពួកយើងជិតដល់ហើយ! ត្រូវរហ័សរហួនក្នុងការប្រើឈ្នាន់ហ្គែ។


គឺដូចជាកន្លែងចតឡានអញ្ចឹងដែរ អ្នកបើកទៅលើកន្លែងថាសមូលធំ ហើយវានឹងបង្វិលថាសនោះ ហើយដាក់យើងទៅលើផ្លូវមួយផ្សេងទៀត។ វាមើលទៅពិតជាសប្បាយណាស់។



នៅកន្លែងផ្សេងវិញ អ្នកអាចដើរទៅកាន់គោលដៅអ្នក និងជិះឡានក្រុង រឺរថភ្លើងនៅតាមផ្លូវត្រឡប់មកវិញ ប៉ុន្តែនៅទីនេះអ្នកត្រូវដើរដើម្បីត្រលប់មកវិញម្ដងទៀត។ វាគឺជាផ្លូវដដែលទេ ប៉ុន្តែទេសភាពមើលទៅហាក់ដូចជាខុសប្លែកទាំងស្រុងនៅតាមផ្លូវត្រឡប់ទៅវិញ។



ខ្ញុំមានអារម្មណ៍ថាផ្ការដដែលនៅតាមដងផ្លូវដូចជាផ្កាថ្មី។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំចូលចិត្តផ្កាយ៉ាងនេះទេ។:) ត្រូវប្រុងប្រយ័ត្នក្បាលរបស់អ្នក នៅពេលដែលអ្នកថតរូប “សញ្ញាប្រុងប្រយ័ត្ន”ត្រូវប្រយ័ត្នចំពោះក្បាលរបស់អ្នក។



ដោយការប្រើអគ្គីសនី ពួកយើងសប្បាយ ដោយមិនចាំបាច់ធ្វើអ្វីច្រើន ដើម្បីធ្វើដំណើរត្រឡប់ទៅមកចំងាយ ៤.៤គីឡូម៉ែត្រឡើយ។ វាប្រហែលជាមិនសប្បាយទេប្រសិនបើមានមនុស្សមកលេងច្រើន ពីព្រោះខ្ញុំមិនអាចបើកលឿន ដែលធ្វើឲ្យខ្ញុំរងសំពាធពីអ្នកជិះខាងក្រោយខ្ញុំ ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ថាពិបាកនៅទីនេះឡើយ។



ពួកយើងបានដើរឡើងទៅស្ថានីយគូរ្យាំងរ៉ីដូចធម្មតា ហើយបានឃើញសួនច្បារដែលមើលទៅដូចជា ជញ្ជាំងប្រាសាទមូនក្យ៉ងសេចេ។ ពួកយើងគយគន់ទេសភាពពីរជាន់ទី២នៃអាគារ ជាមួយនឹងកាហ្វេដ៏ឆ្ងាញ់នៅហាងដ៏ទំនើបឯជាន់ទី១។ មូនក្យ៉ង មានផ្លូវស្អាតសំរាប់ដើរ កន្លែងអស្ចារ្យជាច្រើនសំរាប់ដើរទស្សនា និងសកម្មភាពជាច្រើនសំរាប់កំសាន្ត។ ខ្ញុំមិនអាចទៅគ្រប់កន្លែងក្នុងរយះពេល២ថ្ងៃឡើយ ប៉ុន្តែខ្ញុំគិតថានេះជាទីក្រុងដ៏ល្អសំរាប់ទេសចរណ៍។ ខ្ញុំជឿជាក់ថា មិនសូវមានកន្លែងដ៏ទៃច្រើនទៀតដែលអាចឲ្យសមាជិកគ្រួសារ៤នាក់រីករាយសប្បាយ ជាមួយនឹងប្រាក់១៥០០០វ៉ុនដូចនេះទេ។ ដូច្នេះហេតុអ្វីបានជាអ្នកមិនមកទីនេះជាមួយគ្រួសារ រឺក៏មនុស្សពិសេសរបស់អ្នក? :)

Mapអាស័យដ្ឋានរបស់ស្ថានីយគូរ្យាំងរ៉ី : ២៥១-៤ ហានែរ៊ីម៉ាសង់ម្យ៉ន់មូនក្យ៉ងស៊ីក្យងសាងប៉ុក ដូ (경상북도 문경시 마성면 하내리 251-4)

ទូរស័ព្ទ : ០៥៤-៥៧១-៦៤២១

គេហទំព័រ : http://www.mgrailbike.or.kr/page/usage02.php



ចាំប៉ុងរសជាតិថ្មី! ភោជនីយដ្ឋានដ៏ល្អនៅក្នុងមូនក្យហាន់សង់ចាំប៉ុង


នៅពេលដែលអ្នកស្វែងរកភោជនីយដ្ឋានដ៏ល្អនៅមូនក្យ៉ង ភាគច្រើនពួកគេធ្វើយ៉ាកទោលទ្វេជី ហើយកន្លែងផ្សេងទៀតពួកគេបំរើអាហារប្រពៃណីកូរ៉េ ដូចជា មែអ៊ុនថាំង(សំលត្រី) ឆង់គូកចាំង(ស៊ុបសណ្ដែកសៀង) និង ម្ហូបមួយទៀតក្នុងចំនោមនឹងហៅថាហាន់សង់ចាំប៉ុង ចាប់អារម្មណ៍ខ្ញុំជាងគេ។ ខ្ញុំគិតថាវាមិនអីទេបើគ្រាន់តែញ៉ាំមីមួយពេល ជាជាងញ៉ាំបាយទាំងបីពេលបើយើងបំរុងនឹងចំណាយពេលមួយយប់នៅមូនក្យង់ កន្លែងដែលពោរពេញទៅដោយរបស់ និងទីកន្លែងសំរាប់កំសាន្ត ដូច្នេះហើយទើបយើងសំរេចចិត្តទៅទីនោះ។


ហាន់សង់ចាំប៉ុង ដែលស្ថិតនៅ ម៉ូចន់ដុង ចំណាយពេល៣០នាទីដោយជិះឡានពីមូនក្យ៉ងសេចេ មើលទៅមិនដូចជាភោជនីយដ្ឋានទេ ដោយសារតែវាស្ថិតនៅចំកណ្ដាលអាផាតមិនកំពុងសាងសង់មួយ និងផ្ទះវីឡាស្អេកស្កះ។ នៅពេលដែលខ្ញុំលឺថាពួកគេមានលក់ចាំប៉ុង ខ្ញុំគិតដល់ភោជនីយដ្ឋានចិនសាមញ្ញមួយ ប៉ុន្តែវាខុសស្រឡះពីអ្វីដែលខ្ញុំរំពឹងទុក។ ផ្នែកខាងក្រៅគឺមិនមែនសាមញ្ញឡើយ ដូច្នេះទើបយើងចូលទៅ ដោយរំពឹងថានឹងមានអ្វីប្លែកៗជាច្រើននៅខាងក្នុង។



ត្រូវចងចាំថា ភោជនីយដ្ឋាននេះបើកនៅម៉ោង ១១:៣០នាទី និងបិទសំរាកចប់ពីម៉ោង៣ ដល់ម៉ោង៥រសៀល ដើម្បីរៀបចំសំរាប់ការបំរើអាហារនៅពេលល្ងាច។



មានមុខម្ហូបធំៗចំនួនតែ ៤មុខប៉ុណ្ណោះនៅហាន់សង់ចាំប៉ុង មានដូចជា ចាំប៉ុង(ខ្យងក្រែង សាច់គោ) ចាចាំងម្យ៉ន់ តៅហ៊ូចៀន និងថាំងស៊ូយុគ។ អ្នកអាចសំរេចចិត្តពីកំរិតហឹរ នៃចាំប៉ុងរបស់អ្នក ហើយបញ្ជីរាយមុខម្ហូបនេះធ្វើឲ្យខ្ញុំគិតថា តើសមត្ថភាពញ៉ាំហឹររបស់ខ្ញុំអាចបានប៉ុណ្ណា?បន្ថែមពីលើនេះទៀត តំលៃគឺរៀងថ្លៃបន្តិច ដូច្នេះទើបធ្វើឲ្យខ្ញុំឆ្ងល់កាន់តែខ្លាំង។ បើតាមតែខ្ញុំដឹងចាចាំង ម្យ៉ន់ គឺជាម្ហូបសាមញ្ញ ដូចនេះពួកយើងក៏កំម្មង់កូម៉ាក់ចាំប៉ុង(ធម្មតា) និងសូកូគីចាំប៉ុង(ហឹរ) ពីព្រោះតែចាំប៉ុងនៅទីនេះល្បី។



ពួកយើងរង់ចាំម្ហូបសំខាន់របស់យើងជាមួយនឹងមុខម្ហូបបំរើខ្លួនឯង ដូចជា ខ្ទឹមបារាំង ដាន់មូជី ឈុនចាំង និងម្ហូបដ៏ទៃទៀត។



វាដូចជាលឿនបន្តិចហើយ ព្រោះទើបតែម៉ោងប្រាំទេ ប៉ុន្តែវាទំនងជាយូរបន្តិចដើម្បីទំរាំបានឃើញចាំប៉ុងរបស់យើងមកដល់លើតុ។



ដំបូង ពួកយើងសាកសូកូគីចាំប៉ុងដែលខ្ញុំជ្រើសរើសមុន។ ជាដំបូង សាច់គោបន្ទះស្ដើងធំៗត្រូវបានដាក់នៅពីលើ បន្ទាប់មកពួកគេបន្ថែម ស្ពៃបូកគោ ខ្ទឹមបារាំង ការុត ល្ពៅ និងបន្លែដ៏ទៃទៀត។ អ្វីដែលខ្ញុំចូលចិត្តជាពិសេសនោះ គឺពួកគេដាក់ស្ពៃបូកគោល្មមសមគួរ ដែលធ្វើឲ្យទឹកស៊ុបឆ្ងាញ់មានរសជាតិឆ្ងាញ់ ជាងដាក់ស្ពៃក្ដោប។ ម្ហូបមួយមុខនេះមើលទៅទំនងគួរសម ដោយសារតែមានគ្រឿងផ្សំសមរម្យទៅនឹងតំលៃរបស់វា។



បន្ទាប់ពីខ្ញុំសាកសាច់ និងបន្លែនៅក្នុងស៊ុបហើយ ខ្ញុំក៏ភ្លក់ទឹកស៊ុប។ Wow! រសជាតិជាប់មាត់គឺខ្លាំង និងជ្រះបំពង់ក ជាមួយនឹងរសជាតិសាច់គោ និងស្ពៃបូកគោ ធ្ចើឲ្យខ្ញុំស្គាល់រសជាតិបន្លែឆា ជាមួយភ្លើងធ្យូងយ៉ាងខ្លាំង។ រសជាតិដែលស្រដៀងៗនេះធ្វើឲ្យខ្ញុំនឹកឃើញ យុគគែចាំង លាយជាមួយនឹងមីជប៉ុនតុនឃូឈឺ។



ទឹកស៊ុបត្រូវបានរំងាស់ជាមួយឆ្អឹងស៊ុបសាច់ជ្រូកចំនួន២ដង ម្ដង២៤ម៉ោង។ នៅពេលដែលយើងលឺឈ្មោះចាំប៉ុង ជាធម្មតាពួកយើងតែងតែគិតដល់គ្រឿងសមុទ្រ ប៉ុន្តែចាំប៉ុងនៅទីនេះពិសេសខុសគេ ដោយសារតែវាមានសាច់គោទន់ៗ លាយជាមួយនឹងទឹកស៊ុបសាច់ជ្រូកយ៉ាងឆ្ងាញ់។ សំរាប់ចាំប៉ុង បន្លែគឺត្រូវតែឆាជាមួយនឹងប្រេងម្ទេស និងទឹកស៊ុបសាច់ជ្រូក ជាមួយនឹងសាច់គោបន្ទះ ដូច្នេះទើបវាមើលទៅទ្រលាន់ ប៉ុន្តែតាមពិតវាមិនទ្រលាន់ទេ ផ្ទុយទៅវិញវាមានរសជាតិខ្លាំង និងឆ្ងាញ់ជាប់មាត់។ ដូច្នេះទើបខ្ញុំគិតថាគេប្រើស្ពៃបូកគោ ជំនួសឲ្យស្ពៃក្ដោប។ ខ្ញុំមិនមែនជាអ្នកចូលចិត្តញ៉ាំហឹរទេ ដូច្នេះហើយទើបខ្ញុំកំម្មង់ចាំប៉ុងធម្មតា ប៉ុន្តែវានៅតែមានរសជាតិហឹរ ដូច្នេះទើបធ្វើឲ្យគិតថា តើចាំប៉ុងហឹរវិញេះនឹងហឹរដល់កំរិតណា។


រសជាតិទឹកស៊ុបបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលរួចទៅហើយ ដូច្នេះឥលូវនេះយើងមកនាំគ្នាសាកមីម្ដង ជាដំបូងបរិមាណមីគឺសមល្មម។ ខ្ញុំក៏ភ្លក់សាច់គោដែលមានចាំប៉ុងព័ទ្ធជុំវិញ វាដូចជាញ៉ាំសាច់នៅក្នុងមីត្រជាក់អញ្ចឹង។ ខ្ញុំគិតថាសាច់ប្រហែលជាខ្សោះហើយស្ងួតបន្តិច ពីព្រោះវាជាសាច់ឥតខ្លាញ់ បើទោះបីវាជាសាច់ហាន់ជាបន្ទះក៏ដោយ ផ្ទុយទៅវិញសាច់គឺទន់ ហើយមានជាតិទៀត។ ប៉ុន្តែ សរសៃមីគឺមិនស្វិតដូចខ្ញុំរំពឹងទុកឡើយ ហើយវាទំនងជារីកបន្តិចហើយ។ ខ្ញុំគិតថាវាច្បាស់ជាបែបនេះ ដោយសារតែពួកគេមិនមានប្រើសារធាតុគីមីដែលធ្វើឲ្យសរសៃមីស្វិតទេ ជំនួសទៅវិញបើតាមតែអ្វីដែលខ្ញុំអានក្នុងបញ្ជីរាយមុខម្ហូប ពួកគេប្រើម្សៅមីគុណភាពខ្ពស់។ ខ្ញុំមានអារម្មណ៍ថាមីនេះមិនសូវមានជាតិដូចមីធម្មតា ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ដូចមីនេះមិនត្រូវបានផ្សំគ្រឿងឱ្យបានត្រឹមត្រូវជាមួយទឹកជ្រលក់ដូចជាភោជនីយដ្ឋានដ៏ទៃឡើយ។


នេះគឺកូម៉ាក់ចាំប៉ុងដែលប្រពន្ធរបស់ខ្ញុំដែលជាអ្នកមកជាមួយខ្ញុំបានកំម្មង់។ ខ្ញុំមិនដឹងថាហេតុអ្វីទេ តែវាហាក់ដូចជាពួកគេបានដាក់គ្រំ រឺ ខ្យងក្រែងនៅក្នុងនោះជាមួយនឹងអាហារសមុទ្រប្រភេទផ្សេងៗទៀតអាស្រ័យទៅតាមរដូវកាល ដូច្នេះកូម៉ាក់ចាំប៉ុងមិនមានបម្រើគ្រប់ពេលវេលាឡើយ។ លើកមុននៅពេលដែលខ្ញុំនៅទីនោះ ពួកគេបំរើកូម៉ាក់ចាំប៉ុងដែលដាក់បន្លែ និងខ្យងក្រែងឲ្យខ្ញុំ។




ខ្យងក្រែងនេះតូចតែធាត់ៗល្អ ប្រហែលជាខ្យងក្រែងរស់ស្រស់ៗហើយ ដែលបានដាក់នៅខាងលើមី។ ទឹកស៊ុបមិនសូវខ្លាំង ហើយស្រាលជាងទឹកស៊ុបសូកូគីចាំប៉ុង ហើយខ្ញុំគិតថាវាជាសាច់ជ្រូករំងាស់ជាមួយទឹកស៊ុបសារ៉ាយសមុទ្រ។



គឺដូចនឹងសូកូគីចាំប៉ុង វាមានដាក់បន្លែផ្សេងៗដូចជា ស្ពៃបូកគោ ខ្ទឹមបារាំង ការ៉ុត និងល្ពៅ។ កូម៉ាក់ចាំប៉ុង គឺល្អគួរសមដោយសារតែវាមានបន្លែល្អៗ និងស្រស់ៗជាច្រើន ប៉ុន្តែខ្ញុំចូលចិត្តសូកូគីចាំប៉ុងជាង។ ខ្ញុំគិតថាវាកាន់តែល្អបើពួកគេដាក់សាច់គ្រុំបន្ថែម ពីព្រោះតែរសជាតិដ៏ពិសេស និងស្រស់ៗរបស់វា។ សាច់របសគ្រុំនេះគឺឆ្ងាញ់ និងស្វិតល្អ ប៉ុន្តែបើមានសាច់គោគឺកាន់តែល្អ។ ខ្ញុំប្រហែលជាពិបាកនឹងប្រៀបធៀបថាមួយណាល្អជាងមួយណាណាស់ ប៉ុន្តែចំពោះខ្ញុំ សូកូគីចាំប៉ុងគឺល្អជាងបន្តិច។ វាប្រហែលជារឿងចៃដន្យ ប៉ុន្តែនៅពេលដែលខ្ញុំនៅទីនោះ មនុស្សនៅទីនេះទាំងអស់សុទ្ធតែកំម្មង់សូកូគីចាំប៉ុង។ វាប្រហែលជាល្អបើយើងជ្រើសយកសាច់គោ ប្រសិនបើវាមានតំលៃដូចគ្នានោះ។ ^^*



សំរាប់ចាំប៉ុង វាដូចជាថ្លៃបន្តិច ប៉ុន្តែគ្រឿងផ្សំគឺច្រើន។ នេះគឺជាសំបកខ្យងក្រែងដែលប្រពន្ធរបស់ខ្ញុំបានបកចំនួន១០នាទី។ វាត្រូវការចំនាយពេលបន្តិចដើម្បីបកសំបកខ្យងក្រែង ដោយសារតែវាមានច្រើននៅក្នុងម្ហូប ដូច្នេះយកល្អអ្នកគួរតែបកវានៅកំឡុងពេលដែលអ្នកញ៉ាំមី បើមិនអញ្ចឹងទេមីនឹងរីកជាមិនខាន។

មានភោជនីយដ្ឋានចាំប៉ុងល្អៗបំផុតចំនួនប្រាំនៅក្នុងប្រទេសកូរ៉េ ដែលមានជំនាញក្នុងការធ្វើចាំប៉ុង។ ខ្ញុំជាអ្នកចូលចិត្តញ៉ាំមី ដូច្នេះខ្ញុំបានដើរសាកគ្រប់កន្លែង ហើយខ្ញុំអាចនិយាយបានថារសជាតិ និងលក្ខណះពិសេសរបស់សូកូគីចាំប៉ុង នៅហាន់សង់ចាំប៉ុងនេះគឺមិនចាញ់មីនៅភោជនីយដ្ឋានដ៏ទៃឡើយ។ កូម៉ាក់ចាំប៉ុងក៏ពិសេសដែរ….ខ្ញុំគិតថា ៨០០០វ៉ុន សំរាប់ចាំប៉ុងមួយចានគឺមិនថោកឡើយ ប៉ុន្តែនៅពេលដែលខ្ញុំបានសាកវា ទើបខ្ញុំដឹងថាវាសមនឹងតំលៃរបស់វា ព្រោះវាមានគ្រឿងផ្សំច្រើន ហើយខ្ញុំមិនអាចញ៉ាំវានៅកន្លែងណាផ្សេងទៀតបានឡើយ ដូច្នេះខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាសាកវាកុំខាន។


Map

អាស័យដ្ឋាន: ៩៤៣-២ ម៉ូចន់ដុមូនក្យ៉ងស៊ីក្យងសាងប៉ុក ដូ (경상북도 문경시 모전동 943-2)

★ភោជនីយដ្ឋានអាចនឹងប្ដូរទីតាំងទៅអាគារក្បែរនោះ ដូច្នេះផ្នែកខាងក្រៅអាចខុសពីមុន

បើក: ១១:៣០ ទៅ ១៥:០០ ១៥:០០ ទៅ ២០:០០

បិទ: រៀងរាល់ថ្ងៃច័ន្ទ

មុខម្ហូបពេញនិយម:កូម៉ាក់ចាំប៉ុងសូកូគីចាំប៉ុងថាំងស៊ូយុគ



បន្ទាប់ពីខ្ញុំបានបញ្ចប់ដំណើរកំសាន្តចំនួនពីរថ្ងៃនៅមូនក្យ ...


បើទោះបីវាជាដំណើរកំសាន្តត្រឹមតែពីរថ្ងៃ ចំពោះភ្ញៀវទេសចរណ៍ដែលចង់មកលេងនៅមូនក្យ៉ង ខ្ញុំបានទទួលនូវបទពិសោធន៍ និងបានដើរទស្សនាជុំវិញមូនក្យ៉ងជាច្រើនដោយគ្មានពេលសំរាក។ មូនក្យ៉ង មានរបស់សំរាប់ញ៉ាំ មើល រឺធ្វើជាច្រើនលើសពីខ្ញុំបានធ្វើទៅទៀត។ ពេលនេះទើបខ្ញុំយល់ថាហេតុអ្វីបានជាមូនក្យ៉ងជាប់ចំណាត់ថ្នាក់ ជាកន្លែងទេសចរណ៍ចំនួន ១០០ដែលជនជាតិគួរទៅលេងកំសាន្ត។ មិនសូវមានកន្លែងច្រើនដែលសមនឹងដើរមើលក្នុងរយះពេលពីរថ្ងៃទេ លុះត្រាតែវាជាទីក្រុងធំ។ ខ្ញុំជឿថាវាអាចនឹងត្រូវបានជ្រើសរើសជាទីក្រុងដំបូង ក្នុងចំនោមទីក្រុងដែលប្រជាជនកូរ៉េចង់ទៅលេងកំសាន្តម្ដងទៀត ប្រសិនបើអង្គការទេសចរណ៍កូរ៉េបង្កើតការបោះឆ្នោតនេះ។ វាគឺជាទីក្រុងជាទីពេញចិត្តសំរាប់ខ្ញុំ។ តើដំនើរកំសាន្តមួយយប់ពីរថ្ងៃនៅមូនក្យ៉ងយ៉ាងម៉េចដែរ?



-ចប់-




레일바이크, 철로자전거, 구량리철로자전거, 자전거, 구량리역, 철로, 한성짬뽕, 맛집, 중국요리, 짬뽕, RailBike, railbike, GuryangriRailBike, bike, Guryangri, Station, railroad, Hanseongjjamppong, Chineserestaurant, jjamppong, レールバイク, 鉄路自転車, 九良里鉄路自転車, 自転車, 九良里駅, 鉄路, ハンソンちゃんぽん, おいしい店, 中華料理, チャンポン, 铁轨脚踏车, 铁路自行车, 九良里铁路自行车, 自行车, 九良里站, 铁路, 韩城海鲜汤面, 美食店, 中国料理, 海鲜汤面, รถไฟจักรยาน, จักรยานแทร็ค, guryangriรถไฟจักรยาน, จักรยาน, guryangriสถานี, รถไฟ, HAChanpon, ร้านอาหาร, ร้านอาหารจีน, Chanpon
ความคิดเห็นหนึ่งบรรทัด(0) 
PDF
บุ๊คมาร์ค
อีเมล์
0bytes / 200bytes
ดูรายชื่อ