Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
11412 | 20175344

Pyeongchang #1 - ភ្នំអូដេសាន វត្តវ៉ុលចុងសា - (Korea Tour)
 | Holiday Journal
แก้ไขล่าสุด : 2017/04/05

สถานที่ท่องเที่ยว : South Korea
 | จำนวนผู้ชม : 649414
https://blog.lookandwalk.com/th/blog/mazinguide/1867/trackback

វត្តវ៉ុលចុងសាដែលមានទីតាំងនៅលើភ្នំអូដេសាន មានទេសភាពស្អាតប៉ុន្តែអ្វីដែលទាក់ទាញភ្ងៀវទេសចរឲមកកំសាន្តនោះគឺជាផ្លូវចូលវត្តដែលមានអមដោយដើមឈើស្រល់ខ្ពស់មានអាយុកាល១០០០ឆ្នាំមកហើយ។ នេះគឺជាកន្លែងដែលខ្ញុំចង់ទៅកំសាន្តបំផុតនៅពេលតាមផ្លូវទៅ ដេក្វានរ្យ៉ុង។ ខ្ញុំដឹងថាវាមិនមែនជារឿងងាយទេ ក្នុងការរក្សាកន្លែងនេះឲមានសភាពដូចដើមជាង១០០០ឆ្នាំ ដូច្នោះខ្ញុំពិតជាកោតសសើរដែលកន្លែងនេះអាចឆ្លងកាត់ព្យុះភ្លៀងនិង ឧបសគ្គផ្សេងៗបាន។

មិនត្រឹមតែប៉ុណ្ណោះ បើសិនអ្នកដើរតាមខាងឆ្វេងពីក្រោមទ្វារវត្តវ៉ុលចុងសាទៅ អ្នកនឹងឃើញវត្តសាងវ៉ុនសាដែលជាទីសក្ការៈបូជាក្នុងចំនោមទីសក្ការៈទាំង៥របស់ព្រះពុទ្ធនៅប្រទេសកូរ៉េយើងអាចថាវាជាកន្លែងមួយក្នុងចំនោមកន្លែង៥ដែលគេដង្កល់សរីរិកធាតុរបស់ព្រះពុទ្ធ។ កន្លែង៤ផ្សេងទៀតគឺ ធុងដូសា នៅយ៉ាងសាន អ៊ីនចេប៉ុងចុងអាំ យ៉ុងវ៉ុលប៊ុបហ៊ឹងសា និង ថេប៉ាក់សាម ចុងអាំសា។


ទីសក្ការៈបូជារបស់ព្រះពុទ្ធគឺជារាជវាំងដែលសរីរិកធាតុរបស់ព្រះពុទ្ធត្រូវបានដង្កល់ទុកហើយក៏ជាកន្លែងដែលព្រះពុទ្ធចាកចេញពីពិភពលោកហើយយាងចូលព្រះនិព្វាន។ ដោយសារនេះជាកន្លែងដែលគេដាក់ដង្កល់ទុកសរីរិកធាតុរបស់ព្រះពុទ្ធ យើងមិនឃើញមានព្រះពុទ្ធរូបសំរាប់ការបូជាឡើយ គឺមានត្រឹមតែហ៊ឹងប៉ុណ្ណោះ។ យើងក៏មិនឃើញមានការដាក់បង្ហាញនូវរូបព្រះពុទ្ធរូបឡើយគឺមានតែគ្រឿងសង្ហារឹមសំរាប់ដាក់ដង្កល់ទុកសរីរិកធាតុរបស់ព្រះពុទ្ធ រឺរូបភាពរាងមូលតំណាងចក្រវាទ្យដែលគេសាងសង់នៅខាងក្រៅទីគោរពបូជាប៉ុណ្ណោះ។



ក្លោងទ្វារដែលស្វាគមន៍យើងមុនគេមុននឹងចូលទៅដេអុងចន់នេះគឺជាក្លោងទ្វារដែលឧទ្ទិសចំពោះទេវ:ទាំងបួន។ កន្លែងនេះគឺដូចជាបន្ទាយការពារដែលទេវ:ទាំងបួនថែរក្សាBodhi-Mandala ពីព្រលឹងអាក្រក់ផ្សេងៗ។ វាគឺជាការកំសាន្តមួយក្នុងការទស្សនាភាពខុសគ្នាក្នុងចំណោមទេវ:ទាំងបួននៅវត្តនីមួយៗ។




សួមធ្វើការត្រូតពិនិត្យឲច្បាស់ទៅលើទេវ:ទាំងបួន។ តើអ្នកមានអារម្មណ៍នឹកដល់ពាក្យមិនសមរម្យដែលអ្នកបានប្រើចំពោះគ្រួសារអ្នកប៉ុន្មានថ្ងៃមុន និងការដែលអ្នកមិនបាននិយាយពាក្យកក់ក្តៅទៅដល់ឪពុកម្តាយដែលរឺទេ? គាត់ដូចជាដឹងអ្វីទាំងអស់ដែលខ្ញុំបានធ្វើខុស។ ដូច្នោះនៅពេលមើលមុខគាត់ម្តងៗខ្ញុំមានអារម្មណ៍ថាខ្ញុំមានកំហុសអ្វីម្យ៉ាង។ បំភ្លេចអ្វីទាំងអស់ហើយដើរចេញពីទីនេះ។ពីព្រោះយើងដឹងថាអ្វីដែលសំខាន់នោះគឺទង្វើដែលយើងពីពេលនេះទៅ។



ពាក្យ ភ្នំអូដេសាន វត្តវ៉ុលចុងសា ត្រូវមានគេសរសេរជាទំរង់អក្សរ ហេងសរ។ ផ្លាកប្រាប់ទិសដៅបានឆ្លុះបញ្ចាំងពីពិភពលោកកន្លែងដែលយើងព្យាយាមតស៊ូក្នុងការរស់នៅ។ ឈ្មោះរបស់ភ្នំនេះត្រូវបានដាក់ដោយផ្អាកលើរាងវាដែលមានរាងដូចក្រពុំទាំង៥របស់ផ្កាឈូកដែលមានផែនដីរាបស្មើ។

ច្រកចូលគឺកំពុងធ្វើការសាងសង់ហើយមានព្រះសង្ឃមួយព្រះអង្គដែលកំពុងត្រួតពិនិត្យការសាងសង់ទោះមានធូលីឈើយ៉ាងណាក៏ដោយ។


ទំរង់អក្សរ វ៉ុលចុងសាចុងម៉ូសូ រំលឹកខ្ញុំដល់អក្សរដៃរបស់អ្នកអក្ខរវិចិត្រសាស្រ្តល្បីល្បាញម្នាក់ឈ្មោះ អ៊ីលចូងគីមឆុងហ្យុន។



រូបភាពដែលនៅសល់ពីកប៉ាល់យក្សសេវ៉ុលគឺនៅមាននៅលើមែកឈើដែលស្ថិតនៅធ្លាខាងមុខដេអុងចន់។សង្ឃឹមថាពូកគេនឹងកាន់សុគតិភពហើយរស់នៅឲមានសេចក្តីសុខជាងពិភពលោកនេះ។



នៅពេលដែលខ្ញុំមើលបដាព្រះពុទ្ធសមណភេទទី៤១ ខ្ញុំមានអារម្មណ៍រំភើបណាស់។ នេះប្រហែលមកពីពាក្យចាស់ពោលថា កាលណាយើងមិនចូលចិត្តពិភពលោកហើយ យើងអាចកោរសក់បួសជាលោកសង្ឃ ស្តាប់ទៅគួរឲចាប់អារម្មណ៍ប៉ុន្តែដូចមិនពិតប្រាកដសោះ។ការបោះបង់ចំនង់នៅលើពិភពលោកទៅ ងើបម៉ោង៣ព្រឹកហើយសូត្រធម៍សាសនាជារឿងលំបាក ខ្ញុំជឿថាមិនមែនអ្នកណាក៍ធ្វើបានទេ។


ចុកនៃ ចុកខ្វាងចន់មានអត្តន័យថា ភាពស្ងប់ស្ងាត់និងនិព្វាន។ អក្សរសរសេរលើផ្លាកប្រាប់ទិសដៅដែលធ្វើឲអ្នកមានអារម្មណ៍ដឹងពីល្បឿននៃគំនូសអក្សរ ត្រូវបានសរសេរដោយព្រះសង្ឃថាន់ណរដែលជាចៅអធិការនៅពេលដែលអគារនេះកំពុងតែសាងសង់ក្នុងឆ្នាំ១៩៦៨។



ពេលខ្លះខ្ញុំមានអារម្មណ៍ថាស្រ្តីក្នុងអាយុខ្ទង់៥០សប្បាយរីករាយក្នុងការរស់នៅជាងក្មេងស្រីជំទង់។ ខ្ញុំយល់ថាស្រ្តីក្នុងអាយុខ្ទង់៥០រៀនចេះកាត់ចិត្តមិនដូចក្មេងស្រីជំទង់ដែលអាចទទួលរងសំពាធពីការសិក្សា។



វត្តវ៉ុលចុងសា នៅភ្នំអូដេសានគឺជាឃ្លាំងនៃវប្បធម៍ដែលមានសម្បត្តិជាតិទាំងបួនដូចជា សាងវ៉ុនសា ដុងចុងនៅវត្តសាងវ៉ុនសា វ៉ុលចុងសាផាលកាកគូឆឹងសុកថាប់ សាងវ៉ុនសា ម៉ូនស៊ូដុងចាច្វាសាង សាងវ៉ុនសា ជុងឆាងខ្វន់សន់ម៉ូន។ វត្តថ្មអដ្ឋកោណប្រាំបូនជាន់នេះគឺជាកន្លែងទាក់ទាញភ្ងៀវទេសចរដែលគេប្រារព្ធពីធីផ្សេងៗដូចជាពីធីថាប់ដូលរីជាដើម។ ប៉មនេះត្រូវគេចាត់ទុកជាសំណង់ដែលល្អបំផុតនៅជំនាន់គោយ៉រហើយរូបរាងវិមានដែលទម្លុះមេឃប្រៀបបានដូចជាខ្សែដែលភ្ជាប់ខ្ញុំទៅនឹងព្រះពុទ្ធនៅប្រសិនបើខ្ញុំបុណ្យស្រន់អ្វីមួយ។ហាហា



ជុងគោរ៉ូគឺជាប៉មដែលមាន ជួង ស្គរ ត្រីប្រភេទម្យ៉ាង និង ជួងវត្តដែលធ្វើឡើងដើម្បីណែនាំមនុស្សដូច្នោះវាដើរតួជាស្ទូឌីយូ រឺជាបន្ទប់សោតកម្មនៅវត្តវ៉ុលចុងសា។ យើងអាចនិយាយថាវាគឺជាឧបករណ៍ដែលដាស់អារម្មណ៍ទាំងព្រះសង្ឃនិងមនុស្សដើម្បីជុំរុញទឹកចិត្តពួកគេជាប់ជានិច្ច។ត្រីប្រភេទម្យ៉ាងនេះពិតជាធ្វើឲខ្ញុំរំភើបមែនពីព្រោះខ្ញុំមានអារម្មណ៍ថាវាប្រាប់យើងថាឲបូជាខ្លួនជាប់រហូតដួចត្រីបើកភ្នែកនៅពេលដេកអញ្ជឹង។



រូបថតដែលឈ្នះក្នុងការតាំងពិពណ៍រូបថតក្រោមប្រធានបទវត្តវ៉ុលចុងសាត្រូវបានគេដាក់តាំងបង្ហាញ។ គ្រប់រូបថតសុទ្ធតែមានលក្ខណៈផ្ទាល់ខ្លួននិងមើលទៅមានស្តង់តាខ្ពស់។



ក្រោយពីអ្នកឆ្លងកាត់ទេវៈទាំងបួនហើយ អ្នកនឹងឃើញគឹមកាងរ៉ូ ហើយប្រសិនបើអ្នកដើរឡើងតាមនឹង អ្នកនឹងទៅដល់ យ៉ូនចាងដេ។



គេថាយើងនឹងទទួលបានសំណាងនៅពេលដែលបង្វិលយ៉ូនចាងដេ ដូច្នោះម្នាក់ៗខំបង្វិលពីរបីដង ហើយបន់ស្រន់មុននឹងចុះទៅវិញ។



នៅខាងក្រោមគឹមកាងរ៉ូ គឺមានគំនូររូបរាងទេវៈទាំងបួន។ វាប្រហែលជាត្រូវប្រើប្រាស់ដើម្បីការពារព្រលឹងអាក្រក់ដែលអាចឆ្លងកាត់គឹមកាងរ៉ូ និងសំរាប់ថែរក្សាវត្តនេះ។




ដោយសារតែរូបមានលក្ខណៈ3Dមើលទៅដូចជាពិតៗណាស់។ ធម្មតាវាគួរតែគួរឲខ្លាចប៉ុន្តែ ពណ៍ដ៏ស្រស់បំព្រងនិង តុល្យភាពនៃរូបរាងគំនូរធ្វើឲខ្ញុំមានអារម្មណ៍ល្អទៅវិញ។



ខ្ញុំមិនអាចឈប់ញញឹមនៅមុខរូបទេវៈទាំងបួនឡើយពីព្រោះការឈររបស់ទេវៈដូចនឹងពេលគេឈរបង្ហាញក្នុងការប្រលងបង្ហាញសាច់ដុំណាស់។



ប្រសិនបើអ្នកដើរហួសហើយចេញពីវត្តវ៉ុលចុងសា អ្នកនឹងប្រទះឃើញផ្លូវ ដែលមានអមដោយដើមឈើស្រល់ខ្ពស់មានអាយុកាល១០០០ឆ្នាំមកហើយ។



នៅពេលដើរកាត់ផ្លូវដោយជើងទទេអ្នកនឹងមានអារម្មណ៍ថាធូរស្រាលនិងបាត់ឈឺក្បាល ព្រមទាំងស្រលះខ្លួនផងដែរ។



ដើមស្រល់ដុះយ៉ាងរឹងមាំដែលមើលទៅបង្កើតជាភ្នាក់ងារដែលសំលាប់សត្វល្អិត។ តើវាមានអត្តប្រយោជន៍សំរាប់សុខភាពណាស់មែនទេក្នុងការដកដង្ហើមតាមចិត្តបែបនេះ?



នៅពេលដែលដើរតាមផ្លូវនេះហើយមើលឃើញគេដើរធ្វើឲខ្ញុំគិតដល់ជីវិតមនុស្សលោក។ វាក៏ធ្វើឲខ្ញុំមើលខ្លួនឯងដូចជាការឆ្លុះកញ្ចក់អញ្ជឹង។



ពេលនោះស្រាប់តែមានសមណេមួយក្រុមដើរមកយ៉ាងស្ងៀមស្ងាត់ពីខាងផ្ទុយមក។ ខ្ញុំក៏ត្រូវប្តូដើរចូលខាង៣៥មមហើយចាំយ៉ាងប្រុងប្រយត្ន័រហូតដល់ពួកគេដើរទៅផុតបាត់រួចមកខ្ញុំបានដើរតាមបណ្តើរព្យាយាមថតបណ្តើរ។ ខ្ញុំព្យាយាមធ្វើកុំឲប៉ះពាល់ដល់អារម្មណ៍ពួកគេហើយថតរូបយ៉ាងស្ងាត់ស្ងៀម។ ខ្ញុំគិតថាពួកគេប្រហែលជាព្រះពុទ្ធសមណេ ទី៤១ដែលបានទទួលការអប់រំក្នុងកំឡុងខែកក្កដា។


ផ្ទះសំណាក់អ្នកជួយសង្រ្គោះ ដេខ្វានរ្យង់ ២៦៦ ៧ យ៉ុងសារី ដេខ្វានរ្យង់ម្យន់ ព្យូងឆាងគុន ខាងវ៉ន់ដូ

ដូចទៅនឹងឃ្លាទី២៣នៃលទ្ធិរបស់Golden Mean ក្នុងរឿងយ៉ុករីនដែលគេថា ប្រសិនបើអ្នកធ្វើការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការតូចៗរបស់អ្នក អ្នកនឹងអាចទទួលបានសេចក្តីស្មោះ។ សេចក្តីស្មោះនិងត្រូវបានគេមើលឃើញ។ ពីភាពច្បាស់លាស់វានឹងក្លាយជាភាពអស្ចារ្យដែលជិះឥទ្ធពលដល់អ្នកដ៏ទៃ។ ម្ចាស់របស់អ្នកជួយសង្រ្គោះធ្វើឲមនុស្សរំភើបដោយសារខិតខំប្រឹងប្រែងដ៏យកចិត្តទុកដាក់ខ្ពស់របស់គាត់លើកិច្ចការតូចៗដូចអ្នកស្វែងរកការពិតអញ្ជឹង។


. ផ្ទះសំណាក់តែមួយគត់ដែលខ្ញុំមិនឃើញមានធូលីនៅលើទូទឹកកក។

. ផ្ទះសំណាក់នៅដែលមានឧបករណ៍ក្នុងបន្ទប់ដែលភ្ងៀវអាចស្តាប់តន្រ្តីបាន។

. ផ្ទះសំណាក់ដែលធ្វើឲយើងសប្បាយចិត្តនឹងការតាំងផ្កាច្រើនប្រភេទខុសៗគ្នា។

. ផ្ទះសំណាក់ដែលស្អាតស្ទើរគ្រប់កន្លែងរួមទាំងភួយ។

. ផ្ទះសំណាក់ដែលផ្តល់ជូនកាហ្វេគុណភាពខ្ពស់។

.ផ្ទះសំណាក់ដែលអ្នកអាចតន្រ្តីពិរោះៗជាមួយឧបករណ៍ដែលធ្វើឡើងជាមួយស្នាដៃល្អបំផុត។




នៅជាន់ទី២មានបង្អួចដ៏ធំបែរទៅរានហានដែលអ្នកអាចមើលចុះទៅសួនច្បារដ៏ស្អាត។ គ្រែគឺមកពីម៉ាកល្បី នេះបង្ហាញពីការយកចិត្តដាក់សំរាប់អ្នកស្នាក់នៅ។ ដូច្នោះហើយបានជាពួកមានភាពរឹងមាំនិងធ្វើឲយើងដេកបានស្រូល។




ឯបន្ទប់ទឹកវិញមានលក្ខណៈស្ងួតរហូត ដូច្នោះវាមានអនាម័យនិងផាសុខភាពក្នុងការចេញចូលបន្ទប់ទឹក។ កន្លែងតាំងក្នុងបន្ទប់មានសាប៊ូកក់សក់និង សាប៊ូដុសខ្លួនម៉ាកល្បីៗ។



ខ្ញុំមិនណែនាំឲអ្នកធ្វើម្ហូបក្នុងបន្ទប់ស្នាក់នៅទេ ប៉ុន្តែវាក៏មាននូវឧបករណ៍ផ្ទះបាយខ្លះដែរដូចជាម៉ាស៊ីនកំដៅអគ្គីសនី។ គ្រឿងសង្ហារឹមមើលទៅធម្មតាប៉ុន្តែវាមានគុណភាពខ្ពស់ណាស់ដោយសារតែនាំមកពី ហានសេម។



ក្រដាសបិទជញ្ជាំងប្រទេសអង់គ្លេសដែលត្រូវបានជ្រើសរើសដោយម្ចាស់កន្លែងស្នាក់នៅផ្ទាល់ មើលទៅពិតជារស់រវើកមែន។ ខ្សែនិង វាំងននត្រូវបានគេតំឡើងគួរឲស្រលាញ់ ហើយមានស្អាតមានអនាម័យ។



ផ្កានៅមុខរានហានមើលទៅពិតជាស្អាតជាមួយនឹងស្មៅពណ៍បៃតង។ ម្ចាស់កន្លែងស្នាក់នៅនិយាយថាថ្មីៗនេះក្រៅពីការស្តាប់តន្រ្តី នៅពេលទំនេរគាត់មានទំលាប់ដាំនិង លំអរផ្កា។


Map


오대산, 월정사, 절, 오대산월정사, 월정사8각9층석탑, 석탑, 운장대, 전나무, 대관경살바토레펜션, 펜션, 살바토레펜션, OdaesanMountain, WoljeongsaTemple, Temple, OdaesanWoljeongsaTemple, Woljeongsa, PalgakgucheungSeoktap, OctagonalNine-Story, StonePagodaofWoljeongsa, Seoktap, Stonepagoda, Yunjangdae, RotaingSutra, Case, Fir, DaegwallyeongSalvatorePension, Pension, SalvatorePension, 五台山, 月精寺, 寺, 五台山月精寺, 月精寺8角9層石塔, 石塔, 雲藏臺, モミ, 大関嶺サルヴァトーレペンション, ペンション, サルヴァトーレペンション, 寺院, 月精寺八角九层石塔, 云藏台, 沙松, 大关岭萨瓦多尔度假旅馆, 度假旅馆, 萨瓦多尔度假旅馆
ความคิดเห็นหนึ่งบรรทัด(0) 
 | แนบไฟล์(1) 
PDF
บุ๊คมาร์ค
อีเมล์
0bytes / 200bytes
ดูรายชื่อ