Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
773 | 885800

មីរ៉ូសិកដាំងទៀមស្រាបែបកូរ៉េដែលមានតែភ្ញៀវប្រចាំបានដឹង
 | 서울먹거리
แก้ไขล่าสุด : 2020/06/20

สถานที่ท่องเที่ยว : South Korea
 | จำนวนผู้ชม : 39135
https://blog.lookandwalk.com/th/blog/tourseoul/5794/trackback

ទោះបីជាកន្លែងនេះនៅជិតហុងដែប៉ុន្តែវាឆ្ងាយពីផ្លូវលក់ម្ហូបអាហារហេតុដូច្នេះខ្ញុំពិតជាឆ្ងល់ណាស់តើហាងនេះនឹងមានភ្ញៀវដែរឬទេក៏ប៉ុន្តែនៅទីនេះសំបូរហាងស្រាដែលសម្បូរភ្ញៀវជាប្រចាំ។



iPhone 11 | f/1.8 | iso 500 | 2020:05:13 19:32:07 | Flash did not fire, compulsory flash mode | 4.25mm


ម៉ោងនេះនៅមិនទាន់យប់នៅឡើយហេតុដូច្នេះមិនទាន់មានភ្ញៀវច្រើនទេ។



iPhone 11 | f/1.8 | iso 320 | 2020:05:13 19:34:58 | Flash did not fire, compulsory flash mode | 4.25mm


វាមើលទៅដូចជាហាងទៀមស្រាតូចមួយនៅតាមតំបន់។



iPhone 11 | f/1.8 | iso 200 | 2020:05:13 19:34:05 | Flash did not fire, compulsory flash mode | 4.25mm


'ជេជូវិតអាលេ'? ខ្ញុំធ្លាប់តែបានផឹកស្រាស៊ូជូហាលល៉ាសានប៉ុន្តែមិនដែលបានឃើញស្រាបែបនេះទេ។


iPhone 11 | f/1.8 | iso 200 | 2020:05:13 19:35:15 | Flash did not fire, compulsory flash mode | 4.25mm


ខ្ញុំធ្លាប់ឮថាសាច់គោអាំងបូលហ្កូហ្កីគឺល្បីខ្លាំងណាស់តែខ្ញុំមិនបានឃើញម្ហូបនេះក្នុងមឺនុយឡើយ. ខ្ញុំគិតថាប្រហែលជាមឺនុយឧស្សាហ៍ផ្លាស់ប្ដូរ. មានរឿងដែលគួរអោយចាប់អារម្មណ៍អំពីទៀមស្រានេះ. មីរូ់៉សិកដាំងធ្លាប់ល្បីឈ្មោះជាកន្លែងលក់នំតុកប៊ូគីផ្សាគូរលី (ផ្សារលក់ម្ហូបអនឡាញ), ក៏ប៉ន្តែពួកគេអត់មានម្ហូបតុកប៊ូគីនៅក្នុងមឺនុយទេ. ហើយនំអង្ករតុកប៊ូគីមានឬក៏មិនមានគឺអាស្រ័យទៅលើសំណាងរបស់អ្នក. ការពិតទៅម្ហូបហ្នឹងគឺហ្រ្វី. ខ្ញុំគិតថាខ្ញុំគ្មានសំណាងគ្រប់គ្រាន់ដើម្បីបានភ្លក់នំអង្ករតុកប៊ូគីដ៏អស្ចារ្យទេថ្ងៃនេះ. ខ្ញុំសម្រេចចិត្តកម្ម៉ង់ម្ហូបដែលមើលទៅគួរឲ្យចាប់អារម្មណ៍នោះគឺសាច់ករជ្រូកអាំង។



iPhone 11 | f/1.8 | iso 500 | 2020:05:13 19:41:44 | Flash did not fire, compulsory flash mode | 4.25mm


តៅហ៊ូខគឺជាម្ហូបសម្រាប់ញ៉ាំជាមួយ. បន្ទាប់ពីសាកល្បងមួយម៉ាត់ខ្ញុំពិតជារន្ធត់ចិត្តនឹងម្ហូបបន្ទាប់. ហើយស្រាបៀរគឺស្រូវសាលីនិងគ្រាប់ស៊េរាលហើយវាពិតជាទន់ល្មើយ. ជាពិសេសរសជាតិដែលនៅដក់ជាប់របស់ផ្លែក្រូចកោះជេជូគឺពិតជាទាក់ទាញអារម្មណ៍ខ្លាំងណាស់។



iPhone 11 | f/1.8 | iso 400 | 2020:05:13 19:53:39 | Flash did not fire, compulsory flash mode | 4.25mm


ដំបូងគេបង្អស់ម្ហូបមើលទៅទាក់ទាញក៏ប៉ុន្តែខ្ញុំមិនអាចនិយាយថាចំនួននៃម្ហូបគឺច្រើននោះទេ. សាច់គឺឆ្ងាញ់ហើយទឹកជ្រលក់គឺមិនផ្អែមឬប្រៃខ្លាំងនោះទេហេតុដូច្នេះវាល្មមសម្រាប់ខ្ញុំហើយគេបានចម្អិនវាយ៉ាងល្អ. ខ្ញុំគិតថាគឺជាកន្លែងមួយដ៏ល្អសម្រាប់មកគឺជាភ្ញៀវប្រចាំហាង. ហើយបុគ្គលិកនៅទីនេះមើលទៅដូចមិនសូវជារាក់ទាក់ប៉ុន្តែខ្ញុំគិតថាពួកគេរាក់ទាក់ភ្ញៀវតើ. ខ្ញុំគ្រាន់តែមានអារម្មណ៍ថាពួកគាត់រាងសោះកក្រោះប៉ុន្តែខ្ញុំគិតថាបុគ្គលិកទៀមស្រាភាគច្រើនគឺអាចនឹងស្និទ្ធស្នាលជាមួយអ្នកបើសិនជាអ្នកក្លាយជាភ្ញៀវប្រចាំ. ជាការពិតណាស់បរិយាកាសអាចខុសគ្នាផ្ដោតទៅលើភ្ញៀវនីមួយៗ. ហាងនេះបិទនៅថ្ងៃអាទិត្យនិងថ្ងៃចន្ទហើយបើកដំណើរការតែនៅពេលល្ងាច. ដើរតាមផ្លូវឡើងលើទួលរយៈពេល ១៥ នាទីចេញពីច្រកទី ៩ នៃស្ថានីយហុងដេ។


Map

អាសយដ្ឋាន: ៨០ ផ្លូវវ៉ោសានរ៉ូ ៣០, សង្កាត់ឆាងឆុនដុង, ខណ្ឌម៉ាផូហ្គូ, ទីក្រុងសេអ៊ូល.


홍대, 와우산, 한식, 주점, 미로식당, 서울, seoul, korea
ความคิดเห็นหนึ่งบรรทัด(0) 
PDF
บุ๊คมาร์ค
อีเมล์
0bytes / 200bytes
ดูรายชื่อ