Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
280 | 893354

ហាងបារទ្វារបិសាចសាខាកណ្តាលក្រុង, ពោពេញដោយរសជាតិនិងខ្លិន, ផ្ទះធ្វើស្រាបៀរដោយខ្លួនឯង
 | 서울먹거리
แก้ไขล่าสุด : 2020/07/16

สถานที่ท่องเที่ยว : South Korea
 | จำนวนผู้ชม : 42781
https://blog.lookandwalk.com/th/blog/tourseoul/5894/trackback

នៅពេលដែលខ្ញុំរកឃើញរសជាតិនៃស្រាបៀរមួយកែវបន្ទាប់ពីមុជទឹករួចនៅក្នុងថ្ងៃដ៏ក្ដៅមួយនែរដូវក្ដៅខ្ញុំមានអារម្មណ៍ថាខ្ញុំបានក្លាយជាមនុស្សពេញវ័យហើយ. ខ្ញុំចូលចិត្តរបៀបទន់ល្មើយនៅក្នុងបំពង់ករបស់ខ្ញុំអញ្ចឹងខ្ញុំដាក់ចំណាត់ថ្នាក់ថាស្រាបៀរកាបូនគឺជាស្រាបៀរដែលឆ្ងាញ់. 'ទ្វារបិសាច' គឺជាបារស្រាបៀរមួយកន្លែងដែលណែនាំអំពីស្រាបៀរ.



SM-G986N | f/2.2 | iso 100 | 2020:06:10 13:05:04 | Flash did not fire. | 2.2mm


វាស្ថិតនៅចុងផ្លូវនៃស្ថានីយហ្វេមមីលេដែលតភ្ជាប់ទៅនឹងស្ថានីយហ្កាងណាម. អ្នកអាចរកឃើញវាបើសិនជាអ្នកដើរឆ្លងកាត់ផ្លូវដើរដែលតភ្ជាប់ទៅនឹងស្ថានីយក៏ប៉ុន្តែអ្នកត្រូវតែដារាងឆ្ងាយបន្តិចពីព្រោះតែអត់មានផ្លាកប្រាប់ថាបារនេះនៅស្ថានីយហ្វេមមីលេ. បន្ថែមនេះអ្នកគួរតែដឹងថាអ្នកត្រូវតែដើរឆ្លងកាត់ផ្លូវដើរខាងក្រៅនៅកណ្ដាល.



SM-G986N | f/1.8 | iso 40 | 2020:06:10 13:03:34 | Flash did not fire. | 5.4mm

វាប្រហែលជានៅម៉ោង២ល្ងាចថ្ងៃក្នុងសប្តាហ៍នៅពេលដែលព្រះអាទិត្យដ៏ក្ដៅកំពុងតែចាំងមកហើយធ្វើឲ្យខ្ញុំបែកញើសនិងស្រែកទឹក. ខ្ញុំទៅដល់បារនេះចំពេលវេលាដែលខ្ញុំត្រូវការស្រាបៀរត្រជាក់មួយកែវ.



SM-G986N | f/1.8 | iso 40 | 2020:06:10 13:05:14 | Flash did not fire. | 5.4mm


តម្លៃរបស់ម្ហូបទាំងឡាយគឺមាននៅមុខផ្លូវច្រកចេញចូល. ជាទូទៅហាងស្រាបៀរតែងតែបើកនៅពេលល្ងាចក៏ប៉ុន្តែបារនេះបើកនៅពេលព្រលឹមពីព្រោះតែពួកគេក៏មានលក់ភីហ្សានិងសាឡាត់. គេបានបញ្ជាក់ថានេះគឺជាហាងអាហារទូទៅ.



SM-G986N | f/1.8 | iso 40 | 2020:06:10 13:05:19 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 40 | 2020:06:10 13:05:22 | Flash did not fire. | 5.4mm


បារនេះបាទរហូតដល់ម៉ោង ១ទៀបភ្លឺថ្ងៃចុងសប្តាហ៍ក៏ប៉ុន្តែឥឡូវនេះគេបិទព្រលឹមបន្តិចពីព្រោះតែបញ្ហាកូវីត១៩.



SM-G986N | f/2.2 | iso 320 | 2020:06:10 13:05:41 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 500 | 2020:06:10 13:05:46 | Flash did not fire. | 2.2mm


នៅក្នុងផ្លូវខាងមុខក៏មានច្រកចេញចូលមួយផ្សេងទៀតដែលធំទូលាយបែបស្ទាយឃ្លាំងចាស់បូរាណ. នៅច្រកចេញចូលទី ២ក៏មានកន្លែងគិតលុយនិងទូតាំងរបស់របរផ្សេងគ្នារបស់បារនេះ. ជាទូទៅអ្នកលើកម្ហូបគឺជាជនជាតិបរទេស. ជាការពិតណាស់ពួកគេក៏ពូកែនិយាយកូរ៉េផងដែរ. ខ្ញុំគិតថាពួកគេធ្វើបែបនេះដើម្បីធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាពួកគេកំពុងតែមកលេងកន្លែងស្រាបៀរនៅប្រទេសអាល្លឺម៉ង់.



SM-G986N | f/2.2 | iso 320 | 2020:06:10 13:06:51 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 250 | 2020:06:10 13:07:09 | Flash did not fire. | 2.2mm



SM-G986N | f/1.8 | iso 80 | 2020:06:10 13:13:25 | Flash did not fire. | 5.4mm


ដើរឆ្លងកាត់ផ្លូវចូលនៅខាងក្នុងមានការតុបតែងបែបរោងចក្រដ៏ធំ. បង្អួចដ៏ធំហើយក៏មានបង្អួចនៅលើពិដានផងដែរអញ្ចឹងគឺមិនត្រូវការប្រើប្រាស់ភ្លើងទោះបីជាកន្លែងនេះគឺជាទីធ្លាខាងក្នុងក៏ដោយ. នៅពេលនេះម៉ោងពេលថ្ងៃនៅឡើយក៏ប៉ុន្តែមានភ្ញៀវដែលញ៉ាំអាហារលក្ខណៈបែបគ្រួសារឬក៏ផឹកស្រាបៀរ.



SM-G986N | f/1.8 | iso 40 | 2020:06:10 13:32:23 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 64 | 2020:06:10 13:32:37 | Flash did not fire. | 5.4mm

ពួកគេក៏មានរូបថតគ្រោងការណ៍នៃការផលិតស្រាបៀរដែលព្យួរនៅលើជញ្ជាំង. តើគំនិតរបស់មនុស្សដែលផឹកស្រាបៀរឆ្ងាញ់គឺល្អមែនទេ?



SM-G986N | f/1.8 | iso 40 | 2020:06:10 13:08:10 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 40 | 2020:06:10 13:08:23 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 50 | 2020:06:10 13:10:41 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 50 | 2020:06:10 13:10:46 | Flash did not fire. | 5.4mm


ពួកគេក៏មានម្ហូបច្រើនគួរសមដូចស្រាបៀរអញ្ចឹង. ខ្ញុំមិនបានសាកល្បងប៉ុន្តែភីស្សារបន្លែអេពីណាគឺម្ហូបល្បីនៅក្នុងមឺនុយរបស់គេ. ខ្ញុំបានសាកល្បងស្រាបៀររបស់ពួកគេ. ខ្ញុំអត់ចូលចិត្តរសជាតិល្វីងអញ្ចឹងខ្ញុំជ្រើសរើសយកស្រាបៀរ 'Dark Weizen' និង 'Hefeweizen'.



SM-G986N | f/2.2 | iso 400 | 2020:06:10 14:04:14 | Flash did not fire. | 2.2mm




SM-G986N | f/1.8 | iso 64 | 2020:06:10 13:32:41 | Flash did not fire. | 5.4mm


នេះគឺជាផ្ទះបាយបែបបើកទូលាយហើយក៏មានកន្លែងឆែកអីវ៉ាន់លើកទី ២ហើយមានកន្លែងអង្គុយនៅលើផ្ទះបាយផងដែរ.



SM-G986N | f/2.2 | iso 100 | 2020:06:10 13:32:51 | Flash did not fire. | 2.2mm


ធុងដ៏ធំទាំងអស់នោះគឺពោរពេញទៅដោយស្រាបៀរអញ្ចឹងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានខ្នងពីក្រោយយ៉ាងល្អនិងសប្បាយចិត្ត.



SM-G986N | f/1.8 | iso 80 | 2020:06:10 13:14:33 | Flash did not fire. | 5.4mm


ស្រាបៀរដែលខ្ញុំកម្ម៉ង់បានមកដល់. ពណ៌របស់វាគឺល្អហើយមើលទៅថ្លៃថ្នូរ. តម្លៃគឺអាស្រ័យទៅលើខ្នាតហើយនេះគឺជាខ្នាតអាយរិសដែលមានតម្លៃ ៨,០០០វ៉ុន. មួយកែវស្រាបៀរដែលធ្វើផ្តល់មានតម្លៃស្មើនឹងស្រាបៀរប្រាំមួយកំប៉ុង.



SM-G986N | f/1.8 | iso 50 | 2020:06:10 13:15:51 | Flash did not fire. | 5.4mm


Dark Weizen គឺជាស្រាបៀរដែលមានពណ៌ខ្មៅដែលជាពណ៌កណ្ដាលរបស់កាហ្វេនិងកូកា. ខ្ញុំជ្រើសរើសវាពីព្រោះតែខ្ញុំតែងតែចូលចិត្តរសជាតិស្រាលទន់ល្មើយរបស់ស្រាបៀរ Guiness. ដោយមិនមានរសជាតិទន់ល្មើយស្មើនឹងស្រាបៀរ Guiness, វាមានរសជាតិជ្រៅនិងល្វីងដូចសូកូឡាខ្មៅឬក៏កាហ្វេឆុងម៉ាសុីន.



SM-G986N | f/1.8 | iso 50 | 2020:06:10 13:17:23 | Flash did not fire. | 5.4mm


Hefeweizen មានរសជាតិខ្លាំងនិងស្រស់ស្រាយ. វាហាក់ដូចជានំខេកធ្វើឡើងពីស្រូវសាលី. វាពិតជាទន់ល្មើយដូចសសៃសូត្រនៅពេលដែលខ្ញុំលេបវា.


ខ្ញុំបានផឹកតែស្រាបៀពីព្រោះតែខ្ញុំបាទញ៉ាំអាហារថ្ងៃត្រង់មុនពេលមកទីនេះ. ខ្ញុំគិតថានេះគឺជាជម្រើសដ៏ល្អពីព្រោះតែខ្ញុំអាចភ្លក់រសជាតិស្រាបៀរតែឯងដោយគ្មាននំចំណីអ្វី. ទោះបីជារសជាតិរបស់វាប្រហាក់ប្រហែលដូចជាស្រាបៀរកំប៉ុងក៏ប៉ុន្តែស្រាបៀរធ្វើដោយផ្ទាល់ដៃឆាប់ធ្វើឲ្យអ្នកស្រវឹងជាង.



SM-G986N | f/2.2 | iso 320 | 2020:06:10 14:05:13 | Flash did not fire. | 2.2mm


នៅពេលដើរចេញទៅក៏មានតែកែវដាក់តាំងនៅច្រកចេញចូលផងដែរ.



SM-G986N | f/2.2 | iso 640 | 2020:06:10 14:05:17 | Flash did not fire. | 2.2mm




SM-G986N | f/1.8 | iso 500 | 2020:06:10 14:05:23 | Flash did not fire. | 5.4mm


សុំបីតែស្រាបៀរមួយកែវក៏មានអារម្មណ៍ថ្លៃថ្នូរ! ទ្វារបិសាច, បារស្រាបៀរធ្វើដោយផ្ទាល់ដែរ.


  • ម្ហូបអាហារ ★★★★☆

អ្នកអាចជ្រើសរើសប្រភេទស្រាបៀដែលសាកសមទៅនឹងចំណូលចិត្តរបស់អ្នក. វាប្រាកដជាល្អបើសិនជាអ្នកអាចសាក់ភ្លក់ស្រាបៀរទាំងអស់ក្នុងកែវខ្នាតសាកល្បង.


  • អនាម័យ ★★★★★

នេះគឺជាសមាជិកនៃក្រុមហ៊ុនដ៏ធំ, សិទ្ធិលក់ដូរសិនសេហ្កេ, ខ្ញុំអាចមើលឃើញថាពួកគេខ្វល់ខ្វាយពីការសំអាត. បុគ្គលិកទាំងអស់គឺពាក់ម៉ាស់.


  • សេវាកម្ម ★★★☆☆

តាមអ្វីដែលអ្នកត្រូវការ. ដោយសារតែវាធំហើយនៅពេលថ្ងៃអញ្ចឹងរៀងពិបាកហៅបុគ្គលិកបន្តិច.


  • បរិយាកាស ★★★★★

បរិយាកាស ជាមួយនឹងទីធ្លាដ៏ធំទូលាយនិងភ្លើងពណ៌បែបធម្មជាតិបរិយាកាសគឺល្អឥតខ្ចោះ. បើសិនជាមានមនុស្សជាច្រើននៅពេលល្ងាចប្រហែលជារាងអ៊ូអរហើយមើលទៅ.


  • ភាពងាយស្រួល ★★★★☆

ដើរ ៥នាទីពីច្រកចេញ ៣ជួរទី ៣,៧,៩នៃស្ថានីយឡានក្រុងល្បឿនលឿន. ពេលវេលាដើរទៅរកអាចនឹងយូរអាស្រ័យទៅលើភាពជាក់ស្ដែង.


  • ម៉ោងធ្វើការ: ១១:០០~២២:០០ នៅថ្ងៃក្នុងសប្តាហ៍, ១១:០០~២៣:០០ នៅថ្ងៃចុងសប្តាហ៍.
  • ចំនួនមនុស្សណែនាំ: ចាប់ពីពីរឡើងទៅ
  • ម្ហូបណែនាំ: ស្រាបៀរ, ភីស្សារអេពីណា, សាច់មាន់.
  • តម្លៃ: ស្រាបៀរ ៨,០០០~១២,៥០០វ៉ុន, ភីស្សារអេពីណា ១៧,០០០វ៉ុន, សាច់មាន់ ២៥,០០០វ៉ុន.
  • ភាពទាក់ទាញ: មានបន្ទប់ទឹកផ្សេងគ្នា.

Map

អាសយដ្ឋាន: ២០៥ សាផ្យូងដេរ៉ូ, ខណ្ឌសរឆូហ្កូ, ទីក្រុងសេអ៊ូល.


데블스도어, devilsdoor, 수제맥주, 데이트, 3호선, 7호선, 9호선, 고속터미널역, 서울, seoul, korea
ความคิดเห็นหนึ่งบรรทัด(0) 
PDF
บุ๊คมาร์ค
อีเมล์
0bytes / 200bytes
ดูรายชื่อ