Travel Informations

Travel Informations
전국의 가 볼 만한 여행지들을 소개합니다.
3238 | 6757326

Gyeongsangnam-do Hadong 하동 - (Travel Info Korea)
 | Travel Info
Last Modified : 2017/02/18

Travel regions : South Korea
 | Hits : 199965
https://blog.lookandwalk.com/vi/blog/greenwood/1913/trackback

ស្រុកហាដុង គឺជាស្រុកមួយដែលស្ថិតនៅទិសខាងលិចបំផុតនៃខេត្តខ្ចង់សាំងណាម់ ប្រទេសកូរ៉េ។នៅទិសខាងលិចនៃស្រុកនេះគឺមានបឹងសមជីនហូរកាត់ ថែមទាំងអាចមើលឃើញទេសភា ពនៃខេត្តឆន់ឡាណាម់ផងដែរ។ សាលាក្រុងគឺស្ថិតនៅក្រុងហាដុង នៅទីនេះគឺមានក្រុង ១ និង ១២ភូមិ។ គេតែងតែប្រារព្ធពិធីបុណ្យវប្បធម៌ហាដុងនៅទីនេះជារៀងរាល់ឆ្នាំ។




ផ្សាហ្វាគេ


ផ្សាហ្វាគេគឺជាកន្លែងជួបគ្នារវាងទឹកដែលហូរចេញពីភ្នំជីរី ចុះមកជួបជាមួយនិងបឹងសម់ជី ហើយវាក៏បានក្លាយទៅជាផ្សារជន់បទ ហើយក៏ជាកន្លែងជំនួបនៃខេត្តខ្ចង់សាំងណាម់ និង ខេត្តឆន់ឡាណាម់ផងដែរ។ កន្លែងមួយនេះត្រូវបានអ្នកនិពន្ធ គីមដុងរី យកមកធ្វើការនិពន្ធរឿងប្រលោមលោកមួយរឿងមានឈ្មោះថា “ក្រោលសេះ” ក្រោយមកផ្សារហ្វាគេ ក៏ទទួលបានការចាប់អារម្មណ៏កាន់តែច្រើនឡើងៗ និង មានអ្នកទេសចរណ៏មកជាច្រើន។ សព្វថ្ងៃនេះផ្សារហ្វាមានលក់ដូចជាស៊ុប, ជេលតូថូរី,ស៊ុបចេឆប់ និងតែបៃតងជាដើម ដូច្នេះពេលដែលយើងទៅដល់ផ្សានោះយើងនិងមានអារម្មណ៏ថាវាប្រៀបដូចជាផ្សាជន់បទនាសម័យបុរាណជាក់ជាមិនខាន។


Map


អាស្រ័យដ្ឋានៈ ស្រុកហាដុង ភូមិហ្វាគេ ឃុំថាប់
ទូរស័ព្ទ : 1588-3186
www.hwagaemall.co.kr





បឹងសមជីន


បឹងសមជីនគឺមានទឹកហូរថ្លាល្អ និង ស្អាត, កាលពីដើមឡើយគេហៅបឹងនេះថាបឹងថាសាពីព្រោះតែភាពស្រស់ស្អាតរបស់វា ហើយបឹងនេះមានភាពល្បីល្បាញដោយសារតែមានខ្សាច់ស្អាត។នៅជុំវិញបឹងគឹមពោរពេញទៅដោយគ្រាប់ខ្សាច់ពណ៌ប្រាក់ដ៏ស្រស់ស្អាតនិងមានទឹកថ្លាឈ្វេងហូរគ្រប់ទិសទី, នៅក្នុងបឹងគឺមានស្តេចក្តាម ក៏ដូចជាប្រភេទត្រីទឹកសាបប្រហែលជា ៣០ប្រភេទដែលមិនទាន់ផុតពូជ។ កន្លែងមួយនេះគឺមានឈ្មោះល្បីល្បាញថាមានលៀលដែលស្រស់និងមានគុណភាពល្អផងដែរ។



Map



អាស្រ័យដ្ឋានៈ ស្រុកហាដុង ក្រុងហាដុង
ទូរស័ព្ទ 1588-3186





ព្រះវិហារសំាងខ្ច៉ែ



ព្រះវិហារសាំងខ្ច៉ែគឺត្រូវបានកសាងឡើងដោយស្តេសង់តក់ សម័យស៊ីនឡា ក្នុងព្រះជន្ម ២១ព្រះវស្សា(ឆ្នាំ ៧២២) ព្រះវិហារមួយនេះមានរឿងនិទានមួយដែលនិយាយទាក់ទងទៅនឹងព្រះសង្ឃហ្យ៉ែនឺង គាត់បានគង់នៅលើកំពូលភ្នំហើយមានតែងឃ្លាមួយថា “សូមតំកល់យើងនៅភ្នំជីរីដែលមានផ្កាឈីលរីកស្គុះស្គាយ និងមានជ្រលងដែលមានព្រិលផ្គុំគ្នានេះផង” ទើបព្រះវិហារមួយនេះត្រូវបានកសាងឡើងមក។ នៅព្រះវិហារនេះគឺមានតំកល់នូវប្រវត្តិនៃសិល្បះបុរាណរបស់សាសនាព្រះពុទ្ធហើយវាជាកន្លែងដែលបង្ហាញអោយឃើញពីទិដ្ឋភាពដ៏ស្រស់ស្អាតរបស់សាសនាព្រះពុទ្ធ ម្យ៉ាងទៀតវាក៏ជាកន្លែងដែលអាចអោយព្រះសង្ឃអាចតាំងសីលបានយ៉ាងស្ងប់សុខផងដែរ។



Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំងណាម់ ស្រុកហាដុង ភូមិហ្វាគេ ឃុំអ៊ូនស៊ូ208
ទូរស័ព្ទ : 055-883-1901
www.ssanggyesa.net
ផ្លូវធ្វើដំនើរៈ ហាដុង IC→ ផ្លូវជាតិលេខ ១៩ ឆ្ពោះទៅណាម់វ៉ុន→ ចំនតឡានក្រុង→ ហ្វាគេ →ផ្លូវក្នុងមូលដ្ឋានលេខ ១០២៣ →សាំងខ្ច៉ែខ្ចូ →ច្រកចូលព្រះវិាហារសំាងខ្ច៉ែ















ハドングン, 河東郡, 慶南, 하동, 녹차, 하동녹차, 쌍계사, 섬진강, 화개장터, green, tea, Hadong, Green, Tea, Ssanggyesa, Temple, Seomjingang, River, Hwagae, Market, Site
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list