Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
2279 | 20034570

ក្យ៉ងណាមថូងយ៉ង #2- វត្តមីរែសា - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/30

Travel regions : South Korea
 | Hits : 485847
https://blog.lookandwalk.com/vi/blog/mazinguide/1729/trackback

កន្លែងទាក់ទាញអ្នកទេសចរណ៍ដែលមិនសូវមានអ្នកស្គាល់នៅថូងយ៉ងៈ វត្តមីរែសានិងព្រៃរែទីនីស្ពូសារ



បើកបរចេញពីកន្លែងជិះឡានសណ្តោងនៅថូងយ៉ងប្រហែលជា១០នាទី មានវត្តតូចមួយតែវាមានសភាពស្ងប់ស្ងាត់ដែលវាមានឈ្មោះថា វត្តមីរែសាដែលវាពទ្ធ័ជុំវិញដោយព្រៃរែទីនីស្ពូសារ ហើយក៏មានស្រះដ៏ស្រស់ស្អាតមួយនៅខាងត្បូងនៃភ្នំមីរឹក។ វាគឺជាកន្លែងដែលមិនសូវមានមនុស្សស្គាល់ដូច្នេះហើយវាគឺជាកន្លែងដ៏ល្អមួយសំរាប់អ្នកដែលត្រូវការមកដើរលេងនៅទីកន្លែងដែលមិនមានភាពអ៊ូអរ។ លើសពីនេះទៅទៀតវាគឺជាវត្តតែមួយគត់នៅក្នុងប្រទេសកូរ៉េដែលមានផ្លូវអមដោយព្រៃរែទីនីស្ពូរ៉ា។



វាមានផ្កាយ៉ាងស្រស់ស្អាតនៅសងខាងផ្លូវ ហើយបន្ទាប់ពីយើងបានឆ្លងស្ពានថ្មនៅលើស្រះតូចមួយនេះដែលមានត្រីជាច្រើន អ្នកអាចចូលទៅក្នុងវត្តមីរែសាបាន។



វត្តមីរែសាបានលាក់ខ្លួននៅចំហៀងភ្នំមីរឹកដែលធ្វើអោយយើងមានការភ្ញាក់ផ្អើល ដែលវាជាកន្លែងមួយដែលឃ្លាតដាច់ពីកន្លែងដទៃទៀត។



វត្តនេះវាមានទំហំតូចដែលវាមិនមានសូម្បីតែសសរខ្លោងទ្វារមួយ ហើយយើងអាចទៅដល់ទីធ្លាធែអ៊ឹនចង់នៅពេលដែលអ្នកបានឆ្លងកាត់ផ្លាកដែលបានសរសេរថា មីរែសានៅលើវា។


វាពិតជាមានភាពចំឡែកមែន ដែលមានផ្លូវខ្វែងបែកជា៤ នៅឯទីធ្លា ហើយនៅកន្លែងផ្សេងទៀតត្រូវបានតុបតែងដោយការដាំស្មៅ។ មានទីធ្លាមួយដែលមានអំពូលភ្លើងផ្កាឈូកព្យួររយោងដែលវាជាទស្សនីយភាពដ៏ពិសេសមួយដែលអ្នកអាចរកមើលឃើញបានតែនៅក្នុងរដូវរំហើយប៉ុណ្ណោះ។ វានឹងមិនមានទេនៅពេលដែលវាចាប់ផ្តើមមានភ្លៀងនៅក្នុងរដូវក្តៅ។


មានការបួងសួងនឹងសេចក្តីសង្ឃឹមជាច្រើនបានព្យួរពាសពេញផ្ទៃមេឃ។ ហើយខ្ញុំក៏បានបួងសួងអោយអ្នករាល់គ្នាបានសំរេចនូវអ្វីដែលអ្នកបានប្រាថ្នាចង់បាន។



ខ្ញុំគិតថាខ្ញុំគួរតែផឹកទឹកនៅទីនេះបន្តិចដោយសារតែវាជាទឹកថ្លាដែលហូរមកពីលើភ្នំ។



មានចានជាច្រើនដែលបានព្យួរពីជ្រុងម្ខាងទៅជ្រុងមា្ខងទៀតដែលមើលទៅគួរអោយស្រលាញ់មែនទែន។ ខ្ញុំចង់ប្រាប់អ្នកអោយដឹងថា អ្នកមិនអាចឡូឡានៅទីនេះទេដោយសារតែព្រះសង្ឃកំពុងតែរៀបចំធ្វើភាវិនាធម៌ហើយសូមកុំលាប់មុខមាត់របស់នាក់នៅទីនេះដោយសារតែទឹកនេះទុកសម្រាប់ពិសារប៉ុណ្ណោះទេ។


ខ្ញុំមិនដែលបានរាប់វាទេប៉ុន្តែខ្ញុំគិតថាខ្ញុំបានទៅលេងជាង២០០ទៅហើយគិតទាំងវត្តនៅប្រទេសកូរ៉េនិងនៅបរទេស តែខ្ញុំគិតថាវត្តមួយនេះធ្វើអោយខ្ញុំមានអារម្មណ៍ចំឡែកមែនទែន។ ខ្ញុំមានអារម្មណ៍ថានៅទីនេះពោរពេញទៅដោយវិញ្ញាណដ៏សក្កិសិទិ្ធ។ ហើយអ្នកដែលមកលេងនៅទីនេះពិតជាយល់ជាដឹងនូវអ្វីដែលខ្ញុំកំពុងនិយាយនេះ។



នៅជ្រុងម្ខាងនោះ មានតុមួយដាក់តំរៀបតាំងនូវវត្ថុតូចៗដែលទាក់ទងទៅនឹងព្រះពុទ្ធសាសនា ដែលពួកវាមើលទៅពិតជាមានលក្ខណៈខុសប្លែកពីវត្តដទៃទៀតនៅក្នុងប្រទេសកូរ៉េ។ វាធ្វើអោយខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងនៅក្នុងហាងមួយនៅឆ្នាំ១៩៧០ ហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាវត្តនេះវាពិតជាមានលក្ខណៈខុសពីវត្តដទៃទៀតមែន។


ខ្ញុំជាមនុស្សដែលមិនមានជំនឿទៅលើសាសនាណាមួយទេ តែខ្ញុំចូលចិត្តដើរកំសាន្តនៅកន្លែងសាសនានានាដូចជា ព្រះវិហារ ព្រះវិហារកាតូលីក វត្តអារាម រឺក៏ វិហាររបស់សាសនាអ៊ីស្លាម ហើយនៅពេលដែលខ្ញុំនៅទីទាំងអស់នោះខ្ញុំព្យាយាមកុំអោយភ្លេចក្នុងការបួងសួង។ ខ្ញុំធ្វើវាដោយសារតែខ្ញុំចង់ធ្វើការគោរពដល់សាសនាទាំងអស់នោះ ។ ដោយសារតែខ្ញុំបានមកទស្សនានៅទីនេះដោយមិនបានបង់ថ្លៃចូល ដូច្នេះហើយខ្ញុំក៏បានបរិច្ចាគប្រាក់មួយចំនួនទៅក្នុងប្រអប់បរិច្ចាគទុកជាការបួងសួងរបស់ខ្ញុំ។


ជូនចំពោះព្រះជាម្ចាស់ទាំងអស់នៅលើលោកនេះ ពេលនេះខ្ញុំបានធ្វើការគោរពនិងការគោរពដល់លោកទាំងអស់គ្នាហើយ ហេតុអ្វីបានជាអ្នកមិនឆ្លើយតបនិងការបួងសួងរបស់ខ្ញុំ?



ខ្ញុំអាចឃើញថាសូម្បីតែចង្កៀងផ្កាឈូកក៏មានការបែងចែករវាងរបស់អ្នកមាននឹងរបស់អ្នកក្រដែរ។ ខ្ញុំឃើញមានចង្កៀងផ្កាឈូកដែលមានពណ៌មាសដែលបានដាក់នៅលើតុថ្មដែលនៅទល់មុខនឹងធែអ៊ឹនឆន។ លើសពីនេះទៅទៀត មានរូបសំណាកព្រះពុទ្ធស៊ីនជីឈីសា ដែលបានដាក់តំកល់នៅលើប៉មថ្មដែលមានបីជាន់ ដែលមានទីតាំងនៅពីមុខទីធ្លា ដូច្នេះហើយអ្នកគួរតែបួងសួងនៅទីនោះ អ្នកណាទៅដឹងថា ព្រះពុទ្ធនឹងឆ្លើយតបទៅនឹងការបួងសួងរបស់យើងរឺអត់។


នៅខាងក្រោមចង្កៀងផ្កាឈូកទាំងអស់មានគេសរសេរនូវការបួងសួងអោយគ្រួសាររបស់ពួកគេមានសេចក្តីសុខ។



ហើយផមចុងរូគឺជាកន្លែងដែលមានជួងព្យួរដែលយើងមើលទៅដូចជាមានភាពខុសប្លែកពីគេ។ បើសិនជាអ្នកមើលទៅលើដំបូល ដំបូលបែបបុរាណដែលមានរាងខ្វែង ដែលបែកទៅគ្រប់ជ្រុងទាំងអស់ ហើយខ្ញុំចង់និយាយថា សំណង់ព្រះវិហារបែបបុរាណដែលមានដំបូលរាងខ្វែងបែបនេះពិបាកក្នុងការស្វែងរកនៅក្នុងប្រទេសកូរ៉េ។ លើសពីនេះទៅទៀត ខ្ញុំបានលឺគេថា មានព្រះសេរីរិកធាតុជីនស៊ីនចំនួន៣ដែលយកមកពីប្រទេសទីបេ បានយកមកដំកល់នៅទីនេះ ហើយខ្ញុំគិតថាភាពសក្ក័សិទ្ធរបស់វាពិតជាមានមែន។


នៅខាងស្តាំដៃនៃផមចុងរូ មានផ្ការីកជាច្រើននៅផ្តុំគ្នា។ ប៊ូលឌូគឺជាឈ្មោះដែលបានដាក់ពឹងទៅលើរូបសណ្ឋានរបស់វាដែលមើលទៅដូចជាព្រះកិសរបស់ព្រះពុទ្ធ ហើយវាក៏រីកកំឡុងពេលបុណ្យរបស់ព្រះពុទ្ធដែលនឹងចូលមកដល់នៅក្នុងរដូវរំហើយជារៀងរាល់ឆ្នាំ។ នៅពេលដំបូងស្លឹករបស់វារីកដែលមានពណ៌បៃតង ហើយក៏ប្តូរពណ៌ទៅជាពណ៌សរនៅពេលដែលវារីកក្រពំ បន្ទាប់មកវាក៏ប្តូរទៅពណ៌លឿងមុនពេលដែលវាជ្រុះ។ វាមើលទៅដូចជា ហាយដ្រែនហ្គី មែនទេ?


ខ្ញុំនឹងដើរកាត់តាមផ្លូវដែលនឹងឆ្លងកាត់ព្រៃរែទីនីរ៉ាពីខ្លោងទ្វាររបស់វត្តមីរែសាហើយចុងក្រោយខ្ញុំនឹងទៅមីរឹកប៊ូល។


យើងគ្រាន់តែដើរតែ២០០ម៉ែត្រប៉ុណ្ណោះនៅលើផ្លូវរាប នៅក្នុងព្រៃដែលពោរពេញទៅដោយដើមឈើជាច្រើនដែលធ្វើអោយយើងនឿយហត់បន្តិចឡើយ។ អ្នកគួរតែដកដង្ហើមអោយបានេះវែងនៅពេលដែលអ្នកកំពុងដើរ។


ផ្លូវដែលក្រាលឈើនេះគឺជាផ្លូវមួយនៃផ្លូវរបស់ផ្លូវទឹកហាលរ្យ៉ូបាដាបាពែករបស់ទីក្រុងថូងយ៉ង ដូចវាដូចទៅនឹងផ្លូវមួយដែលមាននៅកោះជែជូដួ ហើយវាមានតួនាទីជាស្ពានដែលភ្ជាប់ជាមួយនឹងសមុទ្រថូងយ៉ង។ វាគ្មានស្ពានដែលនៅរវាងផ្លូវបាដាពែក (ផ្លូវភ្ជាប់ជាមួយនឹងសមុទ្រ) ហើយផ្លូវខ្លះប្រើសម្រាប់ទ្រទ្រង់ដល់គ្រួសារដែលមានលំនៅដ្ឋាននៅលើកោះនេះ កំឡុងពេលដែលអ្នកដទៃទៀតប្រើវាសម្រាប់កាត់អូស។


រុក្ខជាតិរែទីនីស្ពូរ៉ានៅក្នុងព្រៃនេះបានដាំដោយជនជាតិជប៉ុនកាលពី៧០ឆ្នាំមុន ហើយបន្ទាប់ពីប្រទេសកូរ៉េបានទទួលនូវឯករាជ្យពីអាណានិគមមក គេបានទិញដីនៅវត្តមីរែសានិងបានថែរក្សា។



គល់ឈើជាច្រើនដែលបានបង្កើតដើម្បីប្រយោជន៍ដល់បរិស្ថានវិទ្យា ដែលមើលទៅមានសភាពស្អាតម្យ៉ាងដែរ។ វាបាននៅទីនេះអស់រយៈពេល៧០ឆ្នាំមកហើយ ប៉ុន្តែពួកវាត្រូវតែដកចូលដើម្បីជាប្រយោជន៍ដល់ដើមឈើដទៃទៀត។


ដើរតាមផ្លូវនៅក្នុងព្រៃប្រហែលជា២០០ម៉ែត្រមក យើងនឹងឃើញមានមីរឹកប៊ូលដែលបែរមុខទៅរកសមុទ្រនៅឯខាងចុងផ្លូវ។



ខ្ញុំមនុស្សដែលមកលេងនៅទីនេះបានអុចទាន ដុតទូប ព្រមទាំងបានបួងសួង។ ហើយខ្ញុំក៏បានបួងសួងដល់យើងទាំងអស់គ្នាផងដែរអោយបានសំរេចនូវអ្វីដែលយើងប្រាថ្នាចង់បានមានដូចជា ការបួងសួងអោយមានសុខភាពល្អនិងសូមអោយអ្វីៗនៅក្នុងជីវិតរបស់យើងបានល្អទាំងអស់។


មីរឹកប៊ូលមើលទៅកាន់ទិសខាងនេះ។ នេះមិនមាននៅក្នុងគំរោងរបស់ខ្ញុំទេ តែខ្ញុំត្រូវតែទៅមើលកោះថ្មនេះដែលជាកន្លែងដែលមីរឹកប៊ូលកំពុងតែសម្លឹងមើល។ ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានាបន្តិចទៀតនេះ តាមខ្ញុំទាំងអស់គ្នាមក។


វត្តមីរែសា 미래사

Map

អាស័យដ្ឋានៈ ១៩២ ផ្លូវមីរឹកសា ស្រុកសានយ៉ាង ទីក្រុងថូងយ៉ង ខ្យងសាងណាមដូ (경상남도 통영시 산양읍 미륵산길 192)

ទូរសព្ទ័លេខៈ ០៥៥ ៦៤៥ ៥៣២៤

ម៉ោងបើកៈ ០៩:០០ – ១៨:០០


미래사, 절, 연등, 편백나무, 숲길, 미륵불, MiraesaTemple, temple, lanterns, cypresstrees, trails, Mireukbul, ミレサ, 節, 燃灯, ヒノキ, 森路, 弥勒仏, 弥来寺, 寺院, 扁柏树, 林路, 弥勒佛, Miraesa, ส่วน, โคมไฟ, ขี่, Maitreya
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list