Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
1441 | 19836318

ខ្យងណាមថូងយ៉ង #6 - ហានសានដូ ឈែស៊ឹងតាំង - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/30

Travel regions : South Korea
 | Hits : 420427
https://blog.lookandwalk.com/vi/blog/mazinguide/1733/trackback


ឡើងជិះទូកនៅឯកំពង់ផែថូងយ៉ងដើម្បីឆ្ពោះទៅកាន់ទីបញ្ជាការដ្ឋានរបស់មេទ័ពជើងទឹកគឺលោកមេទ័ពអ៊ីស៊ូនស៊ីន, ហានសានដូ ឈែស៊ឹងតាំង


ដោយមានអូមីសាគូលបុ័ងមួយកញ្ចប់ យើងកំពុងធ្វើដំណើរទៅកាន់ហានសានដូ ជែស៊ឹងតាំងជាទីបញ្ជាការដ្ឋានរបស់មេទ័ពជើងទឹកគឺលោកមេទ័ពអ៊ីស៊ូនស៊ីនដែលគាត់គឺជាអ្នកចម្បាំងដែលមានភាពស្មោះត្រង់ ហើយគាត់ធា្លប់គ្រប់គ្រងខេត្តចំនួនបី។ វាអាចជាការធ្វើដំណើរកំសាន្តមួយដែលយើងអាចរីករាយជាមួយនឹងការជិះទូកលេងដែលបានទស្សនានូវទេសភាពដ៏ស្រស់ស្អាតរបស់កោះហានសានដូ មិនមែនគ្រាន់តែបានដឹងពីប្រវត្តិសាស្រ្តរបស់វាប៉ុណ្ណោះទេ។

អ៊ីស៊ូនស៊ីនគឺជាមេបញ្ជាការរបស់ខេត្តចល្លាប៉ែកខាងឆ្វេង (ដែលទីបញ្ជាការដ្ឋាននៅក្នុងទីក្រុងយ៉ស៊ូ) នៅក្នុងឆ្នាំ១៥៩២ ដោយដឹងថាមានការចាំបាច់ក្នុងការរៀបចំនូវយុទ្ធសាស្រ្តក្នុងការបោះទីតាំងសម្រាប់កងទ័ពជើងទឹកហើយក៏បានប្តូរទីតាំងទៅដាក់នៅកោះហានសានដូនៅខែកក្កដា ១៥៩៣ ហើយគាត់ក៏ត្រូវបានគេតែងតាំងជាមេបញ្ជាការទ័ពជើងទឹករបស់ខេត្តទាំងបីនៅខែសីហា ព្រមទាំងជែស៊ឹងតាំងគឺជាមូលដ្ឋានទ័ពដើមរបស់ថូងយ៉ងដែលធ្លាប់បានគេប្រើប្រាស់ជាទីបញ្ជាការកណ្តាលរបស់ខេត្តទាំងបីអស់រយៈពេល៣ឆ្នាំនិង៧ខែរហូតដល់ពេលដែលគាត់ត្រូវបានដកចេញពីដំណែង។



អូខេ អញ្ចឹង! ដល់ពេលដែលត្រូវឡើងទូកនៅកំពង់ផែថូងយ៉ងដើម្បីទៅទស្សនាកោះហានសានដូ។ បើសិនជាយើងយកឡានទៅយើងត្រូវបង់ថ្លៃចតឡាននៅឯកំពង់ផែប៉ុន្តែមិនចាំបាច់បារម្ភទេព្រោះថាយើងបង់តែត្រឹម៥ដុល្លារប៉ុណ្ណោះសម្រាប់រយៈពេល២៤ម៉ោង។ ហើយទោះបីជាយើងចំនាយមិនយូរក្នុងការដើរមើលជុំវិញក៏ដោយក៏ពួកគេទារយើងអោយបង់ថ្លៃចំណតចំនួន៤ដុល្លារដែរ។ បើសិនជាអ្នកចង់ដើរលេងជុំវិញកំពង់ផែនេះអ្នកអាចចតឡាននៅទីនេះបាន។


យើងបានទៅលេងទីនោះនៅថ្ងៃធម្មតាដូច្នេះហើយទើបនៅកំពង់ផែអត់មានមនុស្សសោះ។ ខ្ញុំមានអារម្មណ៍មិនសូវស្រួលទេដោយសារតែខ្ញុំគិតទៅដល់គ្រោះថ្នាក់លិចទូកស៊ែវ៉ុល។



ថ្លៃជិះកប៉ាល់ទៅកាន់កោះហានសានដូគឺមានតម្លៃ៥ដុល្លារ សម្រាប់តែមួយជើងប៉ុណ្ណោះ ហើយវាមានតម្លែ១០ដុល្លារសម្រាប់ទៅនឹងត្រលប់មកវិញ។ ហើយវាចំណាយពេលប្រហែលជា២០នាទីដើម្បីទៅដល់ទីនោះ ទូកចេញដំណើរជារៀងរាល់មួយម៉ោងម្តងពីកំពង់ផែថូងយ៉ងទៅ ប៉ុន្តែទូកចេញដំណើរជារៀងរាល់៣០នាទីម្តងពីជែស៊ឹងកាតាំងមកកាន់កំពង់ផែថូងយ៉ងវិញ។




ចាប់តាំងពីមានកើតគ្រោះថ្នាក់លិចទូកស៊ែវ៉ុលរួចមកមុនពេលដែលអយើងឡើងទូក យើងត្រូវតែសរសេរឈ្មោះ ថ្ងៃខែឆ្នាំកំណើត នឹងលេខទូរសព្ទ័។ ហើយពួកគេនឹងត្រួតពិនិត្យបណ្ណ័សំគាល់ខ្លួនទៀតផងដូច្នេះហើយយើងត្រូវតែយកវាតាមខ្លួន។




ទូកដែលមានឈ្មោះថាស៊ីផារ៉ាដាយ និង ញូវផារ៉ាដាយ មានទំហំធំគ្រប់គ្រាន់ក្នុងការដាក់ឡានតូចឬក៏ឡានក្រុងបាន។ វាមានរយៈពេលយូរហើយតាំងពីខ្ញុំមកលេងកាលពីលើកមុនដែលនៅពេលនោះខ្ញុំបានជិះកប៉ាល់មួយដែលធ្វើអោយខ្ញុំមានអារម្មណ៍រំភើបមែនទែន។




ដោយសារតែខ្ញុំមកលេងនោះទីនេះនៅថ្ងៃធម្មតា ដូចនេះទើបអត់មានមនុស្សជិះទូកច្រើន។វាមើលទៅដូចជាខ្ញុំបានជួលមួយមកជិះម្នាក់ឯងអញ្ចឹង។ ហើយខ្ញុំបានស្វែងរកកន្លែងដាក់អាវការពារគ្រោះថ្នាក់ទុកជាមុនដើម្បីការពារទុកពេលដែលខ្ញុំត្រូវការជំនួយ។



រូបភាពមួយនេះអាចបង្ហាញអោយអ្នកថាតើនៅប្រទេសកូរ៉េសព្វថ្ងៃនេះមានសភាពយ៉ាងណា។ មានមនុស្សមិនសូវច្រើនទេ។ មានរថយន្តតែពីរគ្រឿងប៉ុណ្ណោះ ហើយពួកវាជាកម្មសិទ្ធរបស់ដែលរស់នៅលើកោះហានសានដូនេះ។




នៅពេលដែលខ្ញុំកំពុងតែទាក់ទាញនូវសត្វរំពេរនៅលើជាន់ដំបូលទូក ខ្ញុំបានឆែករកមើលកន្លែងដែលគេទុកនូវទូកសុវត្ថិភាពសម្រាប់ក្នុងករណីដែលយើងត្រូវការវា។ ដោយសារតែទូកនេះវាមានទំហំមិនធំនោះដូច្នេះហើយវាមានទូកសុវត្ថិភាពតូចតែដែលគេបានដាក់វានៅខាងក្រោយទូក។



ដោយសារតែពួកយើងប្រញាប់ប្រញាល់ពេកពួកយើងបានភ្លេចទិញរបស់របរដែលគួរតែមាននៅលើទូកគឺស៊ែអ៊ូកាំង ដូច្នេះហើយយើងបានព្យាយាមក្នុងការទាក់ទាញសត្វរំពេរដោយប្រើនំសូកូឡាដែលយើងមាន។ យើងក៏មិនច្បាស់ដែរថាពួកគេចង់ស៊ីវាឬអត់។




សត្វរំពេរទាំងនោះបានមើលមកពួកយើង ហើយបានហើរជុំវិញក្បាលរបស់ពួកយើងពីរបីជុំដើម្បីមើលថាតើវាអាចស៊ីបានឬអត់ ហើយពួកវាក៏ចាប់ផ្តើមសំឡឹងមើលដៃរបស់ពួកយើង។




ប៉ុន្តែពួកវាមានកត់សំគាល់ថាវាមិនអាចស៊ីវាបានទេ ហើយពួកវាក៏បានហើរចេញទៅបាត់ដោយមិនបានងាកក្រោយសូម្បីតែបន្តិច។ ខ្ញុំចាំថាខ្ញុំបានទិញស៊ែអ៊ូកាំងពីម៉ាស៊ីនលក់អូតូម៉ាទិចនៅលើកប៉ាល់មួយពីកោះជែជូដូសងសាន ទៅកាន់កោះអ៊ូដូ ហើយខ្ញុំសង្ឃឹមថាថូងយ៉ងក៏មានដាក់លក់របស់ដូចនោះដែរនៅលើកប៉ាល់។ ពួកគេអាចរកប្រាក់ចំនេញបានបន្ថែម ហើយភ្ញៀវទេសចរណ៍ក៏ទទួលបានភាពរីករាយដែរ។ នេះមានន័យថាបាញ់ព្រួញមួយបានសត្វពីរ។



ទូកនឹងចេញដំណើរជារៀងរាល់ម៉ោង ហើយវាចំណាយពេលតែ២០នាទីប៉ុណ្ណោះដូចនេះហើយអ្នកមិនចាំបាច់ប្រើថ្នាំពុលរលកទេដោយសារតែទូកនេះអត់មានឃ្លីងឃ្លោងទេព្រោះវាមានចំងាយជិត។



ទូកដែលស្ទើរតែគ្មានមនុស្សជិះបានធ្វើដំណើរយឺតៗទៅកាន់កោះហានសានដូ។



បន្ទាប់ពីរយៈពេល១០នាទីមក យើងក៏បានឃើញប៉មពន្លឺករពូកដែលនៅលើថ្មខាងស្តាំនៃផ្លូវសមុទ្រ។ ប៉មពន្លឺនោះបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៦៣ ដើម្បីធ្វើអោយប្រជាជនដឹងថានេះគឺជាកន្លែងដែលមានឈ្មោះថា ហានសានធែឆប (ទីសមរភូមិរបស់ហានសានដូ) បានធ្លាប់មាននិងដើម្បីអោយសញ្ញាអោយទូកដទៃមានការប្រុងប្រយត្ន័ពីថ្មដែលមាននៅម្តុំនេះ។



បន្ទាប់ពីយើងបានឆ្លងកាត់ប៉មពន្លឺករពូក(អណ្តើក) ពួកយើងនឹងទៅដល់ហានសានដូនៅពេលខាងមុខនេះ។ នៅទីនោះមានបុគ្គលិកធ្វើការច្រើនជាងអ្នកទេសរចណ៍ទៅទៀត។



អ្នកនឹងឃើញមានឡានក្រុងមួយនៅពេលដែលអ្នកចុះពីលើទូកហើយវាជាឡានសម្រាប់ភ្ញៀវដែលមកដល់ក្នុងរយៈពេល១ម៉ោងម្តង។ ឡាននេះគឺជាប្រើសម្រាប់អ្នកស្រុកដែលរស់នៅលើកោះនេះ តែអ្នកទេសចរណ៍ក៏អាចប្រើវាបានដែរ។



នៅពេលដែលយើងបានចុះពីលើទូកភ្លាម យើងបានដើរបត់ទៅខាងស្តាំសំដៅទៅរកឈែស៊ឹងតាំង។ ពេលនោះគឺជារដូវរំហើយទេ ប៉ុន្តែព្រះអាទិត្យមានកំដៅក្តៅមែនទែនដែលវាសឹងតែធ្វើអោយមុខខ្ញុំរលាក។វាមើលដូចជាមានភ្លៀងធ្លាក់អញ្ចឹងហើយរដូវក្តៅបានមកដល់ហើយ។ រដូវក្តៅគឺជារដូវមួយដ៏គួរអោយខ្លាចចំពោះអ្នកទេសចរណ៍ថ្មើរជើង។



ក្រៅពីថ្លៃជិះទូក អ្នកក៏ត្រូវបង់ថ្លៃចូលទៅមើលឈែស៊ឹងតាំងដែរ។


ផ្លូវដែលនៅតាមឆ្នេរខ្សាច់នោះមានសភាពស្អាតមែនទែន។ ផ្ទៃមេឃ ខ្យល់អាកាសនិងសមុទ្រមានសភាពស្អាតមែនទែនដែលអាចធ្វើអោយយើងមើលឃើញជើងមេឃបាន។ ក្នុងនាមជាកន្លែងមួយដែលមានឈ្មោះល្បីខាងអ័យស្ទឺរ ទីក្រុងថូងយ៉ងមានអ័យស្ទឺរពណ៌ស សូម្បីតែនៅលើឆ្នេរខ្សាច់ក៏មានដែរ។ ខ្ញុំពិតជាចង់យកចង្កេះមកហើយញ៉ាំពួកវានៅទីហ្នឹងតែម្តង។


ទ្វារដែលចូលទៅកាន់ឈែស៊ឹងតាំងគឺមានឈ្មោះថា ធែឆបមូន។ នៅពេលដែលខ្ញុំបានមើលទៅកាន់សសរនៅខាងឆ្វេងនិងខាងស្តាំដៃទាំងសងខាង ពួកវាមើលទៅដូចជាសសរទ្វារចូលរបស់វត្តអញ្ចឹង។ ខ្ញុំគិតថាវាមានន័យថាអ្នកនឹងជួបវត្ថុសក្ក័សិទ្ធនៅពេលដែលអ្នកបានឆ្លងកាត់ក្លោងទ្វារនេះ។


ដើរនៅតាមផ្លូវនៅក្នុងព្រៃមួយដែលពោរពេញទៅដោយដើមឈើជាច្រើនដែលមើលទៅដូចជាមានអាយុកាលពីរបីរយឆ្នាំមកហើយ ព្រមទាំងធំក្លិនស្មៅនោះពិតជាធ្វើអោយយើងមានអារម្មណ៍ស្រស់ស្រាយមែន។ ដើមឈើទាំងនោះមើលទៅដូចជាកពុងតែដួលនៅលើដីដោយគ្មានអ្វីមកទប់។ ដើមឈើនោះគឺជាដើមផាញមួយដែលមានទំហំធំមែនទែន ហើយវាពិតជាអាថ៌កំបាំងមែនដែលវានៅតែអាចឈរបានដែលនឹងមិនដួលរលំ។



នេះគឺជាឈូងមូមូនដែលអ្នកនឹងបានឃើញបន្ទាប់ពីអ្នកបានឆ្លងកាត់ធែឆបមូនមកហើយដើរឆ្លងកាត់ព្រៃក្រាស់នេះរួច។ ខ្ញុំអាចនិយាយបានថានេះគឺជាច្រកចូលទៅកាន់ឈែស៊ឹងតាំងជាកន្លែងដែលមេទ័ពជើងទឹក



អ៊ីស៊ុនស៊ីនបានធ្លាប់យកមកប្រើដើម្បីគ្រប់គ្រងដល់ខេត្តទាំងបីកំឡុងពេលការឈ្លានពានរបស់ជប៉ុនមកក្នុងប្រទេសកូរ៉េនៅក្នុងឆ្នាំ ១៥៩២។


នៅខាងក្នុងមានវត្ថុបុរាណជាច្រើនព្រមទាំងមានការតាំងពិពណ៌ផងដែរ។ ហើយផ្លាកសញ្ញានោះបានសរសេរថា គីមយ៉នស៊ូ មេបញ្ជាការកងទ័ពជើងទឹកទី១៤០។ ផ្លាកសញ្ញាដែលបានព្យួរដាក់នៅឯច្រកចូលរបស់អគារនេះគឺបានសរសេរដោយ ចូខ្យង ដែលជាមេបញ្ជាការទ័ពជើងទឹកទី១០៧។


រូបភាពទាំង៥ដែលមានព្យួរនៅពីក្រោយខ្នងរបស់ខ្ញុំនេះបង្ហាញពីប្រវត្តិសាស្រ្តរបស់អ្នកដឹកនាំសង្រ្គាមជាន់ខ្ពស់ដែលមានភាពស្មោះត្រង់ក្លាហានដែលនឹងបន្សល់ទុកយ៉ាងយូរអង្វែងនៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពនៃសង្រ្គាមជើងទឹក ហើយកាំភ្លើងដែលបានប្រើនៅក្នុងទូកអណ្តើកក៏ត្រូវបានគេដាក់បង្ហាញផងដែរ។



តាមពិតទៅខ្ញុំចង់ទៅមើលកំពែងស៊ូរូ តែវាត្រូវបានគេរុះរើ និងកំពុងត្រូវគេជួសជុល។ កំពែងស៊ូរូគឺជាកំពែងសម្រាប់មើលស្ថានភាពនៅខាងក្រៅដែលវាបែរមុខទៅរកសមុទ្រហើយក៏ត្រូវបានគេប្រើធ្វើជាបន្ទាយបណ្តោះអាសន្នដែរ។



នៅពេលដែលអ្នកដើរចុះទៅតាមផ្លូវដែលនៅពីក្រោយឈែស៊ឹងតាំងនេះ អ្នកនឹងឃើញមានបន្ទាយបណ្តោះអាសន្នមួយដែលគេហៅថាហានសានឆង។ លោកមេទ័ពអ៊ីស៊ូនស៊ីធ្លាប់បានហាត់បាញ់ព្រួញនៅទីនេះហើយគោលដៅព្រួញបានរៀបចំដាក់នៅលើភ្នំនៅផុតទឹកនេះ។



ខ្ញុំអាចឃើញគោលដៅព្រួញដែលមានចំងាយ១៤៥ម៉ែត្រដែលឆ្ងាយផុតពីឆ្នេរខ្សាច់នេះ។ វាពិតជាអស្ចារ្យមែនដែលព្រួញអាចបាញ់បានឆ្ងាយដល់ថ្នាក់ហ្នឹង។ ខ្ញុំធ្លាប់បានសាកល្បងបាញ់ព្រួញនៅធំរុំហ្វាសងនៅទីក្រុងស៊ូវ៉ុនម្តងដែរហើយនៅពេលនោះម្រាមដៃរបស់ខ្ញុំឈឺមែនទែនដែលខ្ញុំគ្រាន់តែបាញ់ព្រួញចម្ងាយតែ៣០ម៉ែត្រប៉ុណ្ណោះ។


បន្ទាប់ពីអ្នកមានដើរឆ្លងកាត់ហុងសាល់មូនដែលមានពណ៌ក្រហមមក អ្នកនឹងទៅដល់វត្តឈូងមូសាដែលជាកន្លែងដែលបានតំកល់នូវរូបគំនូររបស់លោកមេទ័ពជើងទឹកអ៊ីស៊ូនស៊ីន។ ហុងសាល់មូនគឺដូចជាសញ្ញាមួយដែលបង្ហាញថាមានកន្លែងសក្ក័សិទ្ធមួយនៅក្នុងនោះ។


នៅក្រោមពន្លឺថ្ងៃដ៏កក់ក្តៅ យើងបានមកដល់វត្តឈូងមូសា។ នៅពេលដែលអ្នកឈរនៅទីនោះ អ្នកនឹងស្តាប់លឺនូវសំលេងរបស់សត្វបក្សីហើយខ្ញុំមានអារម្មណ៍ថាមានមនុស្សកំពុងតែខ្សិចដាក់ត្រចៀកខ្ញុំអញ្ចឹង។ វាគឺជារឿងមួយដែលគួរអោយចម្លែកនិងថ្មីសម្រាប់ខ្ញុំមែនទែន។


នៅខាងក្នុងវត្តឈូងមូសា មានរូបគំនូររបស់មេទ័ពអ៊ីស៊ូស៊ីន។ ខ្ញុំបានឃើញមានធូបមួយចំនួនដូចនេះហើយខ្ញុំក៏បានដុតវាខ្លះដើម្បីធ្វើការគោរពដល់វិញ្ញាណក្ខន័្ធរបស់គាត់។ ខ្ញុំលឺគេនិយាយថាពួកគេមានធ្វើពិធីបុណ្យបូជាពីរដងក្នុងមួយឆ្នាំ។


មិនមែនដោយសារតែវាមានឈែស៊ឹងតាំងទេ កោះដ៏ស្ងប់ស្ងាត់មួយនេះគឺជាទីកន្លែងដើរកំសាន្តដ៏អស្ចារ្យមួយដែលមានដើមផ្កា ដើមឈើ និងឆ្នេរដែលមានសភាពស្អាត ព្រមទាំងមានធម្មជាតិដែលមានសម្រស់ស្រស់ត្រកាល។ ទីនេះគឺជាកន្លែងដែលស្ថិតនៅក្នុងតំបន់ហាលែហ៊ែសាំងប៉ាដាពែករីគីល ហើយខ្ញុំណែនាំអោយអ្នកទាំងអស់គ្នាមកដើរលេងកំសាន្តនៅជុំវិញកោះនេះ។


កំពង់ទូកថូងយ៉ង 통영여객선터미널

Map

អាស័យដ្ឋានៈ ៣១៦ ស៊ែហូដុង ទីក្រុងថូងយ៉ង ខ្យងសាំងណាមដូ (경상남도 통영시 서호동 316)

ទូរសព្ទ័របស់កំពង់ទូកថូងយ៉ងៈ ១៦៦៦ ០៩៦០


ឈែស៊ឹងតាំង 제승당

Map

អាស័យដ្ឋានៈ ៧០ ហានសានអ៊ីលជូរ៉ូ ទីក្រុងថូងយ៉ង ខ្យងសាំងណាមដូ (경상남도 통영시 한산일주로 70)

ទូរសព្ទ័របស់ឈែស៊ឹងតាំងៈ ០៥៥ ៦៤២ ៨៣៧៧





한산도제승당, 제승당, 이순신, 통영여객선터미널, 여객선, 거북등대, 한산도, 유적지, HansandoJeseungdang, Jeseungdang, YiSun-sin, TongyeongFerryTerminal, Ferry, Geobuklighthouse, historicsite, 閑山島制勝堂, 制勝堂, 李舜臣, 統営旅客船ターミナル, 旅客船, カメ灯台, 閑山島, 遺跡地, 闲山岛制胜堂, 制胜汤, 李舜臣, 统营客轮客运站, 客轮, 乌龟灯塔, 闲山岛, 遗址, Hansandojeseungdang, jeseungdang, ยี่, Tongyeongท่าเรือเฟอร์รี่, เรือข้ามฟาก, เต่าประภาคาร, Hansando, เว็บไซต์
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list