ភោជនីយដ្ឋានសាច់ត្រីឆៅ ស៊ែម៉ានឃឹម 새만금횟집
ពួកយើងបានស្វែងរកឃើញនូវភោជនីយដ្ឋានសាច់ត្រីឆៅ ស៊ែម៉ានឃឹមនៅមានទីតាំងនៅក្បែរកំពង់ផែពីអ៊ឹង។ យើងបានកម្មង់ឈុតអាហារដែលថោកបំផុតដែលវាមានតម្លៃ៣៥ដុល្លារសំរាប់មនុស្សម្នាក់។ វាបានផ្តល់ជូននូវម្ហូប៩មុខផ្សេងគ្នាដែលវាមើលទៅមានភាពគ្រប់គ្រាន់ហើយ។
ម្ហូបទីមួយគឺ ញាំបន្លែ ស៊ុបខ្យងនិង បបររបស់ជុងបូក។ ខ្ញុំបានសុំអោយពួកគេជួយទុកស្រាទំពាំងបៃជូរពណ៌សរដែលយើងបានទិញដាកើទៅក្នុងទូរទឹកកកមួយស្របក់ ហើយពួកគេបានជួយយើងដោយការពេញចិត្ត។
មុនពេលមុខម្ហូបធំ គេបានលើកយក ខ្យង ត្រីសាលម៉ុនអាំង និងមឹក ព្រមទាំងយេហ៊ឹ មកអោយយើងញ៉ាំ។ ឃែប៊ូល ត្រសក់សមុទ្រ និង ខ្យងសមុទ្រ បានលើកមកជូនជាបន្ទាប់ជាមួយនិង មុខម្ហូបធំ។ ចានដាក់សាច់ត្រីឆៅបានតុបតែងដូចជាថូដាំរុក្ខជាតិអញ្ចឹង។
យ៉ាគី អ៊ូតូង ដែលវាបានគ្របដណ្តប់ដោយ បូនីតូស្ងួត ហើយវាមើលទៅគួរអោយចង់ញ៉ាំមែនទែន ដោយសារតែសាច់របស់វា។
សាច់មឹកឆៅដែលកំពុងតែកំរើក ហើយនឹង ស៊ូស៊ីត្រសក់
ដោយសារតែមានមុខម្ហូបជាច្រើនដូចនេះហើយយើងមិនចាំបាច់កម្មង់ ស៊ុប ឬក៏បាយសទេ ប៉ុន្តែ យើងបានសុំអោយពួកគេជួយខ្ចប់ម្ហូបដែលនៅសល់គឺម្ហូបចៀន
Để di chuyển giữa các yếu tố tương tác, hãy nhấn các phím mũi tên.
អាស័យដ្ឋានៈ ១៣ ពីអ៊ឺនអាន់ ៧គីល ទីក្រុងគូនសាន (전라북도 군산시 비응안7길 13)
យើងបានញ៉ាំអាហារពេលព្រឹកនៅបន្ទប់អូស្ការនៅជាន់ទី២ ហើយម៉ោងអាហារពេលព្រឹកចាប់ពីម៉ោង៧ដល់ម៉ោង៩។ គេបានណែនាំយើងអោយទៅញ៉ាំអាហារប៊ូហ្វេ ដែលនៅទីនោះយើងអាចញ៉ាំនូវម្ហូបកូរ៉េនៅក្នុងហាងអាហារដែលមានសភាពស្អាតនិងមានភាពស្ងប់ស្ងាត់។ បើសិនជាអ្នកកក់បន្ទប់ដែលរួមបញ្ចូលទាំងអាហារពេលព្រឹកនោះ អ្នកនឹងចំណាយប្រាក់ចំនួន១០ដុល្លារសម្រាប់មនុស្សម្នាក់ចំពោះអាហារពេលព្រឹក។
ខ្ញុំគិតថាម្ហូបក្លែមដែលញ៉ាំត្រូវជាមួយបាយបាននោះ វាល្អដូចគ្នាទៅនឹងអាហារពេលព្រឹកនៅសណ្ឋាគារផ្កាយ៥ដែលមានតម្លៃពី៣០ទៅ៤០ដុល្លារ។
រួមទាំង អ្នកអាចរីករាយជាមួយនឹងអាហារបាប៊ីគ្យូបានបើសិនជាអ្នកចំណាយ ២០ដុល្លារសំរាប់មនុស្សម្នាក់សំរាប់អាហារពេលល្ងាច។ ខ្ញុំបានលឺគេថាពួកគេដុតសាច់ជ្រូកនិងសាច់ក្រក។
ភូមិផ្លូវរថភ្លើង ខ្យងអាំដុង 경암동 철길마을
ហេតុផលទីមួយដែលខ្ញុំជ្រើសរើសមកលេងនៅទីក្រុងគូនសាននេះដោយសារតែទីនេះហើយ។ កាលពីមុនទីនេះធ្លាប់ជាសមុទ្រ ប៉ុន្តែវាបត្រូវបានគេចាក់ដីលប់ក្នុងសម័យកាលគ្រប់គ្រងរបស់ជប៉ុន ហើយផ្លូវរថភ្លើងត្រូវបានសាងសង់ឡើងដើម្បីដឹកជញ្ជូនក្រដាសសម្រាប់ធ្វើកាសែត ពីស្ថានីយ៍គូនសាន ហើយអ្នកដែលធ្វើការនៅទីនេះដែលជាអ្នកដែលមិនមានកន្លែងសំរាបើទៅបានមកកាន់ទីនេះដែលមិនមែនជាដីកម្មសិទ្ធរបស់នរណាឡើយ ហើយបានបង្កើតបានជាភូមិមួយ។ ធ្លាប់មានរថភ្លើងបើកឆ្លងកាត់ផ្លូវនេះមុនឆ្នាំ២០០៨ ប៉ុន្តែឥឡូវនេះគ្មានទៀតទេក្រៅពីផ្លូវរថភ្លើង ដូច្នេះហើយទើបប្រជាជនជាច្រើនដែលធ្លាប់រស់នៅទីនេះបានចាកចេញពីភូមិទៅ។
រូបភាពដ៏ពិសេសមួយដែលបានទាក់ទាញភ្នែករបស់ខ្ញុំនោះគឺ ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទីនេះដែលមើលទៅហាក់ដូចជាមានការផ្សារភ្ជាប់ទៅនឹងផ្លូវរថភ្លើង។
ទីនេះហើយដែលជាចុងបញ្ចប់នៃដំណើរកំសាន្តរបស់ខ្ញុំមកគូនសាននេះដែលវាកន្លែងដែលមានរឿងជាច្រើនដែលខ្ញុំស្មានមិនដល់ ជាកន្លែងដែលមានអតីតកាលនិងអនាគតកាលនៅស្របពេលជាមួយគ្នា និងជាកន្លែងដែលមានភាពវិសេសវិសាលដែលខិតជិតមកដល់ជាងអ្វីដែលយើងបានគិតទុក។