កន្លែងថតភាពយន្ត”Doctor Stranger”ដែលល្បីជាងរឿង”My Love From the Star”ក្នុងប្រទេសចិន សារមន្ទីរសាកលវិទ្យាល័យខេសានឈុងវ៉ន់។ 중원대학교 박물관
តើមានអ្នកណាធ្លាប់លឺពីរឿងភាគ “Doctor Stranger”ថតដោយSBSទេ? ថ្មីៗនេះភាពយន្តនេះត្រូវបាននៅក្នុងប្រទេសចិនច្រើនជាងរឿង”My Love From the Star”ហើយវាត្រូវបានថតនៅសាកលវិទ្យាល័យឈុងវ៉ន់នៅខេសាន។ អាគារមួយនេះមិនដូចជាសាកលវិទ្យាល័យទេប៉ុន្តែដូចជាកន្លែងមួយក្នុងប្រទេសចិនដោយយោងលើទំហំ សួនច្បារដែលប្លែកនិង អាគារដែលបានថតរឿង។ តើពួកយើងគួរតែទៅហើយមើលទេ?
នៅពេលដែលអ្នកចូលទៅក្នុងសាលា អ្នកនឹងភ្ញាក់ផ្អែលពីទំហំនិងភាពប្លែកនៃអាគាររបស់វា ហើយអ្នកប្រហែលជាមិនធ្លាប់លឺអំពីសាលានេះពីព្រោះមានតែអ្នកអភិជនដែលមានការកត់ត្រាខ្ពស់ជាងថ្នាក់ទីបីដែលអាចចូលមកសាលានេះបាន។ ថែមទាំងនិសិ្សតឆ្នាំដំបូងទទួលបានអាហាររូបករណ៍ដែលសាលាបានផ្តល់អោយគ្រប់និស្សិតទាំងអស់នូវកន្លែងស្នាក់នៅដែលប្រៀបបានទៅនិងសណ្ឋាគារផ្កាយប្រាំដែលធ្វើអោយនិសិ្សតអាចផ្តោតអារម្មណ៍តែពីការសិក្សា។
លើសពីនេះទៅទៀត សាលាផ្តល់អោយនូវសណ្ឋាគារលំដាប់ផ្កាយប្រាំ ភោជនីយដ្ឋានផ្សេងៗ កន្លែងលេងកូនហ្គូលដែលមានរន្ធ៩ រន្ធ១៨ រន្ធ២៧ តារាងបាល់ទាត់ ហាងហែលទឹកនៅខាងក្រៅ កន្លែងស្ពារយ៉ាងធំ តារាងលេងធេននីស ក្លឹបហាត់ប្រាណ បន្ទប់បោកគក់ ហាងសាឡន និងផ្សារយ៉ាងធំនៅក្នុងទីធ្លានៃសាលាដែលធ្វើអោយនិស្សិតមិនចាំបាច់ត្រូវទៅខាងក្រៅ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺចំនួនអាហាររូបករណ៍ប្រចាំឆ្នាំសម្រាប់និស្សិតគឺជាប់ចំណាត់ថ្នាក់លេខ៤ទូរទាំងប្រទេសកូរ៉េ។
ខ្ញុំពិតជាភ្ញាក់ផ្អើលដោយបានឃើញសាកលវិទ្យាល័យឈុងវ៉ន់ពេលដែលខ្ញុំបានចូលមក ហើយវាធ្វើអោយខ្ញុំចង់មកសាកលវិទ្យាល័យនិងចូលរៀនម្តងទៀត។
ប្រហែលជាបែបនេះហើយបានជាផ្កាដែលនៅក្នុងទីធ្លាមានភាពស្រស់ស្អាតជាងពីមុន។
អាគារដែលនៅខាងឆ្វេងមួយមានប្រវែងប្រហែលជាពីរបីរយម៉ែត។ វាមើលទៅហាក់ដូចជាវិមានដែលជាកន្លែងដែលព្រះរាជាធ្លាប់រស់នៅពីយូរយារណាស់មកហើយ។ អស្ចារ្យណាស់ ទេសភាពស្រស់ស្អាត។
ខ្ញុំថែមទាំងច្រណែននិងនិស្សិតដែលមានតារាងបាល់ទាត់ដែលមានស្មៅបានថែទាំយ៉ាងល្អ។ សាលាថែមទាំងមានកន្លែងវាយកូនហ្គូលយ៉ាងធំព័ទ្ធជុំវិញសាលានិងកន្លែងលេង។ វាក៏បើកអោយអ្នកខាងក្រៅផងដែរក្នុងតម្លៃយ៉ាងសមរម្យប៉ុន្តែវាកសាងឡើងសម្រាប់សិស្សជាសំខាន់។ វាគឺអស្ចារ្យណាស់។
តោះចូលទៅក្នុងសារមន្ទីរដែលនៅខាងចុងនៃអាគារ។
ពេលដែលខ្ញុំបានចូលទៅក្នុងសារមន្ទីរបន្ទាប់ពីបានទិញសំបុត្រហើយ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់។ ដាយណូស័រយ៉ាងធំកំពុងតែឈរនៅទីនោះ! សាលានេះធ្វើអោយខ្ញុំឆ្ងល់ពីគ្រប់អ្វីដែលអាចទៅរួច។ ខ្ញុំឆ្ងល់ថាតើនេះពិតជាសាលាមែនទេ។ អូខេ ខ្ញុំនឹងដើរមើលជុំវិញសារមន្ទីរសិនមុននឹងមកមើលដាយណូស័រពេលក្រោយ។
ជាសារមន្ទីរដែលមានតែមួយជាន់ហើយធំជាងគេដែលខ្ញុំធ្លាប់បានឃើញ។ ពីឆ្វេងទៅស្តាំនៃអាគារការដាក់តាំងបង្ហាញហាក់ដូចជាសួនវង្វេង។
ខ្ញុំបានឆ្លងកាត់កន្លែងដែលតាំងបង្ហាញពីសាសនានៃពិភពលោក។ វាមានការដាក់តាំងបង្ហាញពីសាសនាគ្រិស្តដែលជាមនោគមមូលដ្ឋាននៃវប្បធម៌ពួកខាងលិច ព្រះពុទ្ធដែលតំណាងអោយមនោគមនិងគំនិតរបស់ពួកអាស៊ីភាគខាងកើត និង អ៊ីស្លាមដែលភ្ជាប់វប្បធម៌ភាគខាងកើតនិងភាគខាងលិចជាមួយគ្នា។ល។
ខ្ញុំអាចមើលឃើញនូវរូបរាងជាច្រើនសណ្ឋាននៃរូបចម្លក់របស់ព្រះពុទ្ធនៅទីនេះ។
នៅទីនេះ គំនូរដែលបានគូរដោយកូរ៉េខាងជើង ស្នាដៃរបស់វិចិត្រករ វិចិត្រករដែលមានតម្លៃនិងវិចិត្រករកូរ៉េខាងជើងដ៏ត្រូវបានដាក់បង្ហាញ។ គំនូរភាគខាងកើតនិងភាគខាងលិចជាច្រើនប្រភេទក្នុងស.វ.ទី១៩ និងទី២០ក៏មាននៅទីនេះផងដែរ។ ខ្ញុំត្រូវតែថតរូបពីចម្ងាយដើម្បីកុំអោយប៉ះដល់របស់ដើម។
មកដល់ជ្រុងមួយទៀតអ្នកនឹងឃើញសារមន្ទីរប្រជាប្រិយពិភពលោកដែលជាកន្លែងដែលអ្នកអាចឃើញនូវឧបករណ៍ប្រើប្រាស់របស់គុលសម្ពន័្ធជាច្រើនប្រភេទនិងវប្បធម៌ផ្សេងៗរួមមាន ម៉ាទ្រីយ៉ូស៊ីកា ម៉ាយ៉ា អ៊ីនកា អាមេរិច អង់គ្លេសក្នុងយុគសម័យកណ្តាល អាព្រិច ឥណ្ឌូណេស៊ី ជប៉ុន អាមេរិច ឥណ្ឌា។ រូបភាពនេះគឺជារូបគ្រឿងអលង្ការនៃអរិយធម៌អ្នកអ៊ីនកា។
ខ្ញុំគិតថាអ្នកណាក៏ដោយដែលសម្រេចចិត្តប្រមូលរបស់ទាំងនេះគឺដូចជាចម្លែកបន្តិច។ ខ្ញុំមិនអាចរៀបរាប់អ្វីដែលដាក់បង្ហាញនៅទីនេះបានទេវាធ្វើអោយខ្ញុំស្ទើរតែវិលមុខប៉ុន្តែវាសប្បាយក្នុងការដើរមើលរបស់ទាំងនេះ។
ឥឡូវពួកយើងត្រលប់ទៅកាន់សម័យទំនើបវិញ។ ទាំងនេះគឺជាបន្ទប់សម្ភារៈនៃសម័យស៊ីវិល័យដែលមានដូចជានាឡិកា ឧបករណ៍តន្រ្តី កាម៉េរា និងរបស់ផ្សេងៗទៀត។ ម៉ាស៊ីនបញ្ចាំងរូបភាពនៅខាងឆ្វេងយ៉ាងធំនៃរូបភាពគឺពិតជាគួរអោយភ្ញាក់ផ្អើលមែន។
កុំព្យូទ័រយូរដៃជំនាន់ទីមួយធ្វើក្នុងឆ្នាំ១៩៩១។ ទូរទស្សន៍ចាស់និងកញ្ចក់បញ្ចាំងបានដាក់បង្ហាញនៅទីនេះ។ ចាប់ផ្តើមពីកុំព្យូទ័រអេបផលជំនាន់ទីមួយ៨ប៊ីតរហូតដល់កុំព្យូទ័រជំនាន់បច្ចុប្បន្នត្រូវបានប្រមូលផ្តុំទុកនៅទីនេះផងដែរ។ ពិតជាគួរអោយចាប់អារម្មណ៍មែន។
ខ្ញុំក៏បានឃើញនូវនាឡិកាមាសដែលមានតែអ្នកអភិជនតែប៉ុណ្ណោះដែលអាចមានលទ្ធភាពប្រើប្រាស់វានៅសម័យមុន។ សព្វថ្ងៃនាឡិការដើរដោយប្រើថ្មប៉ុន្តែខ្ញុំបានចាំថាឪពុករបស់ខ្ញុំមាននាឡិកាមួយដែលគាត់ត្រូវតែបង្វិលជាប្រចាំ។ មានពេលមួយខ្ញុំបានលួចប្រើវាហើយគាត់ពិន័យខ្ញុំពីព្រោះខ្ញុំធ្វើអោយវាខូច។
ម៉ាស៊ីនចាក់តន្ត្រីចាស់ដែលខ្ញុំធ្លាប់ឃើញក្នុងទូរទស្សន៍ឬក៏ក្នុងភាពយន្តរួមទាំងវិទ្យុចាស់ៗ ទូរទស្សន៍និងអាល់ប៊ុម។ Wow សារមន្ទីរនេះមានអ្វីគ្រប់យ៉ាង។
ខ្ញុំត្រលប់ទៅបន្ទប់ធម្មជាតិវិញដែលជាកន្លែងខ្ញុំនឹងបង្ហាញអ្នកពីឆ្អឹងដាយណូស័រពីពេលមុន។ ទីនេះគឺជាកន្លែងដែលខ្ញុំអាចឃើញនូវដានដែលបាត់បង់ជាយូរណាស់មកហើយរួមទាំងសត្វល្អិត បក្សីនិងសត្វដែលកម្រផ្សេងៗ។
អ្នកក៏អាចឃើញនូវសត្វចតុបាតដែលកម្រ។ សត្វទាំងនេះសុទ្ធតែប្រមូលមកដោយស្របច្បាប់មិនមែនបង្កើតមកទេដូច្នេះអ្នកមិនបាច់បារម្ភទេ។
បន្ទាប់ទៀតគឺអ្វីដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើល។ វាមានហ្វូស៊ីលសត្វដាយណូស័រដែលមានទំហំធំដែលបានរំលឹកខ្ញុំពីភាពយន្ត “Night at The Museum”។ រូបភាពខាងលើគឺជាហ្វូស៊ីលនៃសត្វរមាសដែលធ្លាប់រស់នៅសម័យទឹកកកដែលរៀបចំឡើងវិញជាបីផ្នែក។ គួរអោយខ្លាច ខ្ញុំមិនដែលឃើញអ្វីដូចនេះក្នុងមួយជីវិតរបស់ខ្ញុំ។ វាពិតជាចម្លែកនិងរំភើប។
តើអ្នកធ្លាប់ឃើញសត្វដាយណូស័រដូចនេះទេ? ខ្ញុំមិនអាចរកឃើញតម្រុយអ្វីទេប៉ុន្តែវាដូចជាបក្សីដែលហោះក្នុងអាកាសឬក៏សត្វដាយណូស័រលូនលើដី។ ទាំងនេះធ្វើអោយខ្ញុំមានអារម្មណ៍ដូចជាខ្ញុំនិងក្លាយជាក្មេងម្តងទៀត សម្រាប់ខ្ញុំគឺពិតជារំភើបណាស់។
Wow នេះគឺជាសត្វដែលគួរអោយខ្លាច យ៉ាងឈូណូសសារូស។ វាមានក្រញាំជើងធំៗបីដែលល្អសម្រាប់ការប្រមាញ់សត្វដាយណូស័រដែលស៊ីរុក្ខជាតិធ្វើជាអាហារ។ តើអ្នកអាចស្រមៃថាបើវាកំពុងដើរលើផ្លូវ? តើគួរអោយខ្លាចប៉ុណ្ណាទៅ?
មើលពីចម្ងាយដូចជាវាកំពុងតែរត់មករកខ្ញុំអញ្ចឹង។ មែនទេ? ពួកគេបានចំលងយកហ្វូស៊ីលរបស់ដាយណូស័រហើយហ្វូស៊ីលពិតក៏បានដាក់បង្ហាញផងដែរ។ នេះពិតជាបទពិសោធន៍ដ៏ប្លែកសម្រាប់ខ្ញុំ។
ពេលដែលខ្ញុំបានលឺថាខ្ញុំត្រូវបង់៥០០០វ៉ុនសម្រាប់ការចូលមើលសារមន្ទីរ ខ្ញុំគិតភ្លាមថាវាពិតជាថ្លៃណាស់។ ពេលដែលខ្ញុំចូលទៅខាងក្នុងភ្លាមខ្ញុំបានដឹងថាពួកគេចំណាយលុយជាច្រើនក្នុងនេះ។ អាគារមើលទៅអស្ចារ្យដូច្នេះហើយខ្ញុំទាយថាវាមានតម្លៃដែលមកទស្សនាសម្រាប់អ្នកដែរ។ សម្រាប់ខ្ញុំ ខ្ញុំសូមប្រាប់ថាអ្នកគួរតែមកទស្សនាទីនេះ។
អាស័យដ្ឋានៈ ៥ ដុងប៊ូរី ខេសានអ៊ឺប ខេសានគូន ឈុងឆង់ភុកតូ។ (충청북도 괴산군 괴산읍 동부리 5)
ទូរសព័្ទលេខៈ ០៤៣ ៨៣០ ៨២៨៤