Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
777 | 885804

'ផ្ទះបាយអាណាលក' ហាងល្អមួយនៅផ្សាទំនើបកុងតឺន័រ, កន្លែងលក់ម្ហូបជាន់ក្រោមដី
 | 서울먹거리
Last Modified : 2020/07/11

Travel regions : South Korea
 | Hits : 43734
https://blog.lookandwalk.com/vi/blog/tourseoul/5875/trackback


SM-G986N | f/2.2 | iso 50 | 2020:06:04 11:34:50 | Flash did not fire. | 2.2mm


'Common Ground' គឺជាផ្សារទំនើបកុងតឺន័រដែលធំបំផុតនៅលើពិភពលោក. វាគឺជាអគារដែលបានសាងសង់ឡើងដោយ ២០០កុងតឺន័រនៅលើផ្ទៃដីដ៏ធំ.

វាស្ថិតនៅច្រកចេញចូលសាកលវិទ្យាល័យកុនកុកហើយទីនេះមានផលិតផលនិងហាងម្ហូបជាច្រើនប្រភេទដោយផ្ដោតទៅលើយុវវ័យនៅក្នុងវ័យ ២០និង ៣០ឆ្នាំ.


SM-G986N | f/2.2 | iso 50 | 2020:06:04 11:30:41 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 50 | 2020:06:04 11:30:57 | Flash did not fire. | 2.2mm


នៅទីនោះមានផ្សារម្ហូបដងផ្លូវនឹងម្ហូបជាន់ក្រោមដី. ហាងអាហារនៅទីនោះមានហាងបង្អែមបែបទាន់សម័យជាច្រើនសម្រាប់ថតរូបស្អាត. សព្វថ្ងៃនេះមនុស្សតែងតែចែករំលែកសកម្មភាពប្រចាំថ្ងៃនិងថតរូបជាច្រើនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម. ដោយសារតែមូលហេតុនោះលក្ខណៈនៃមុខម្ហូបក៏សំខាន់ដូចរសជាតិរបស់វាសព្វថ្ងៃ.



SM-G986N | f/1.8 | iso 40 | 2020:06:04 11:31:09 | Flash did not fire. | 5.4mm


ហាងដែលខ្ញុំទៅថ្ងៃនេះគឺ 'ផ្ទះបាយអាណាលក' នៅតំបន់ម្ហូបជាន់ក្រោមដីនៅជាន់ទីបី. នេះគឺជាលើកដំបូងដែលខ្ញុំសាកម្ហូបនៅក្នុងអាគារកុងតឺន័រអញ្ចឹងខ្ញុំពិតជាឆ្ងល់ណាស់ថាវានឹងងាយស្រួលបែបណាទៅ.



SM-G986N | f/2.2 | iso 500 | 2020:06:04 11:32:35 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 320 | 2020:06:04 12:15:23 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 320 | 2020:06:04 11:32:00 | Flash did not fire. | 2.2mm

ចាប់ផ្ដើមពីហាងទៅដល់បន្ទប់ទឹកទីធ្លាគឺជាលក្ខណៈបែបជាទីគាប់ចិត្តនិងប្លែកភ្នែក. វាគឺជាការមកលេងដែលមានតម្លៃដែលគ្រាន់តែមើលខាងក្នុង.



SM-G986N | f/1.8 | iso 40 | 2020:06:04 11:34:31 | Flash did not fire. | 5.4mm


ផែនទីរាងពិបាកយល់បន្តិច, ប៉ុន្តែវាបានរចនាដែលតភ្ជាប់ល្អអញ្ចឹងអ្នកអាចរកឃើញយ៉ាងងាយស្រួលបើសិនជាអ្នកដើរផ្លូវត្រូវរហូត. ហាងម្ហូបទាំងអស់គឺនៅជាន់ទីបី.



SM-G986N | f/1.8 | iso 40 | 2020:06:04 11:34:37 | Flash did not fire. | 5.4mm

នៅច្រកចេញចូលមានមឺនុយទាំងភាសាកូរ៉េនិងអង់គ្លេស. នៅទីនោះក៏មានរូបថតរបស់ម្ហូបប្រចាំហាងនឹងម្ហូបល្បីជាងទេដែលបានដាក់សំគាល់ជាមួយនឹងផ្កាយពណ៌ក្រហម. ចាប់ពីផាស់ស្តាដល់បាយ, ម្ហូបបន្ថែម, និងស្រាបៀរពួកគេមានជាច្រើនប្រភេទ. ជាទូទៅហាងអាហារបែបនេះអត់មានម្ហូបបាយនោះទេក៏ប៉ុន្តែជាសំណាងល្អទីនេះមានបាយម្ហូប.



SM-G986N | f/2.2 | iso 200 | 2020:06:04 11:35:16 | Flash did not fire. | 2.2mm


វាពិតជាកន្លែងដ៏ល្អដែលមិនមានអារម្មណ៍ថានៅក្នុងកុងតឺន័រឡើយ. អ៊ីសូឡង់គឺធ្វើបានល្អហេតុដូច្នេះបន្ទប់គឺមានអារម្មណ៍ថាងាយស្រួល.



SM-G986N | f/2.2 | iso 400 | 2020:06:04 11:35:11 | Flash did not fire. | 2.2mm


ចន្លោះតុគឺគ្រប់គ្រាន់ហេតុដូច្នេះទោះបីជាមានមនុស្សច្រើនក៏មិនជាបញ្ហាដែរ. បន្ថែមនេះពួកគេក៏មានកន្លែងអង្គុយខាងក្រៅអញ្ចឹងខ្ញុំគិតថាបរិយាយកាសខាងក្រៅប្រាកដជាល្អនៅពេលល្ងាច. សំឡេងផ្ដៅចេញមកពីរថភ្លើងនៅក្បែរនោះគឺមានអារម្មណ៍បែបរ៉ូមែនតិច. វាប្រាកដជាស្រស់ស្អាតជាងនេះបើសិនជាសេវាភ្លើងនៅពេលល្ងាច.



SM-G986N | f/2.2 | iso 100 | 2020:06:04 11:42:45 | Flash did not fire. | 2.2mm




SM-G986N | f/1.8 | iso 200 | 2020:06:04 11:35:33 | Flash did not fire. | 5.4mm


ប្រហែលជាទីនេះមានតារាជាច្រើនមកព្រោះតែទីនេះគឺជាកន្លែងដែលល្បី.



SM-G986N | f/1.8 | iso 250 | 2020:06:04 11:42:23 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 200 | 2020:06:04 11:42:30 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 64 | 2020:06:04 11:42:39 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 250 | 2020:06:04 12:10:44 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 40 | 2020:06:04 11:38:38 | Flash did not fire. | 5.4mm


មូលដ្ឋាននៃការរៀបចំតុគឺរៀបរយ.



SM-G986N | f/1.8 | iso 50 | 2020:06:04 11:36:22 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 40 | 2020:06:04 11:36:27 | Flash did not fire. | 5.4mm

កន្លែងនេះគឺល្បីដូចបារសម្រាប់ម្ហូបអាហារនៅពេលថ្ងៃនិងស្រាបៀរនៅពេលយប់. ខ្ញុំមកលើកនេះគឺចំពេលថ្ងៃប៉ុន្តែលើកក្រោយខ្ញុំនឹងមកហើយសាកភ្លក់ញ៉ាំស្រាបៀរនៅទីនេះ. នៅទីនេះមានស្រាបៀរលាយដូចជាស្រាបៀរក្រូចឆ្មារទឹកឃ្មុំនិងស្រាបៀរត្រពាំងបាយជូខៀវ.



SM-G986N | f/1.8 | iso 50 | 2020:06:04 11:37:41 | Flash did not fire. | 5.4mm


ខ្ញុំបានកម្ម៉ង់បាយមឹកទាំងមូលដែលជាម្ហូបអាហារប្រចាំហាងនេះ. ខ្ញុំរាងភ័យបន្តិចពីព្រោះតែការពន្យល់បញ្ជាក់ថាទឹកជ្រលក់ហឹរ.



SM-G986N | f/2.2 | iso 100 | 2020:06:04 11:45:55 | Flash did not fire. | 2.2mm

មឹកទាំងមូលជាមួយទឹកជ្រលក់ហឹរ, ពងមាន់ចៀនក្រហម, សណ្ដែកបណ្ដុះឆានិងជ្រក់ស្លឹកកាឆាយ. ហើយនៅទីនោះក៏មានបាយខ្មៅនៅក្រោមពងមាន់ចៀនផងដែរ.


SM-G986N | f/2.2 | iso 125 | 2020:06:04 11:48:28 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 160 | 2020:06:04 11:49:17 | Flash did not fire. | 2.2mm


ពួកគេរៀបចំម្ហូបជាមួយនឹងកន្ត្រៃនិងដង្កៀបអញ្ចឹងខ្ញុំអាចកាត់មឹកចេញជាដុំតូចរួចឆាវា.



SM-G986N | f/1.8 | iso 80 | 2020:06:04 11:52:35 | Flash did not fire. | 5.4mm


ខ្ញុំបានលាយបន្លែ, មឹកនិងបាយដូចបែបនេះរួចសាក់ញ៉ាំមួយម៉ាត់! វារាងហឹរបន្តិច, ក៏ប៉ុន្តែវាមិនខ្លាំងដូចដែលបានពន្យល់នោះទេ. បាយរាងរឹងបន្តិចអញ្ចឹងវាគឺជាការសោកស្ដាយមួយ. ស្លឹកកាឆាយនិងសណ្ដែកបណ្ដុះគឺស្រួយ, ហើយមឹកស្វិតល្អនឹងប្រឡាក់គ្រឿងល្មម. ស្លឹកកាឆាយរាងវែងបន្តិចអញ្ចឹងអ្នកគួរតែកាត់វាមុនពេលញ៉ាំ.


វាមានចំនួនជាច្រើនពីព្រោះតែមានមឹកទាំងមូលនិងបាយគ្រប់គ្រាន់. ជាពិសេសខ្ញុំចូលចិត្តរស់ជាតិស្រួយរបស់សណ្ដែកបណ្ដុះ. ក៏ប៉ុន្តែខ្ញុំគិតថាវាប្រហែលជាល្អជាងបើសិនជាប្រើអង្ករធម្មតាជាងអង្ករខ្មៅ. អង្ករខ្មៅរាងរឹងពីព្រោះតែមិនទាន់បានចម្អិនឆ្អិនល្អហើយសាច់មឹកគឺស្វិតអញ្ចឹងថ្គាមរបស់ខ្ញុំរាងឈឺបន្តិច.



SM-G986N | f/1.8 | iso 40 | 2020:06:04 12:11:25 | Flash did not fire. | 5.4mm


កូនក្មេងក៏អាចមកពីនេះបានហើយនៅទីនេះក៏មានម្ហូបដែលអ្នកអាចញ៉ាំជាមួយនឹងកូនរបស់អ្នក. វាប្រាកដជាល្អបើសិនជាអ្នកយកគ្រួសារអ្នកមកជាមួយហើយឲ្យកូនញ៉ាំអំឡុងពេលប៉ាម៉ាក់ញ៉ាំស្រាមួយកែវ.


  • ម្ហូបអាហារ★★★☆☆

បារមួយដ៏ងាយស្រួលដែលអ្នកអាចញ៉ាំនិងផឹក.


  • អនាម័យ ★★★★☆

សរុបសេចក្ដីមកគឺល្អក៏ប៉ុន្តែមឺនុយរាងជ្រួញខ្លាំងនិងរហែក.


  • សេវាកម្ម ★★★☆☆

ធម្មតា


  • បរិយាកាស ★★★★★

សំឡេងរបស់រថភ្លើងនិងទីធ្លាបើកទូលាយគឺល្អ. ទាំងការណាត់សង្សារនិងអាហារគ្រួសារគឺល្អ.


  • ភាពងាយស្រួល★★★★★

ដើរ ៦នាទីពីច្រកចេញទី ៦ជួរទី ២និងជួរទី ៧នែស្ថានីយសាកលវិទ្យាល័យកុនកុក. វាពិតជាងាយស្រួលរកម្ហូបអាហារជាន់ក្រោមដីក៏ប៉ុន្តែអ្នកអាចនឹងវង្វេងរកហាងអាហារនៅទីនេះ. អត់មានកន្លែងចតឡានច្រើន.


  • ម៉ោងធ្វើការ: ១១:០០~២២:០០, បិទនៅថ្ងៃបុណ្យជាតិ.
  • ចំនួនមនុស្សណែនាំ: ចាប់ពីពីរឡើងទៅ
  • ម្ហូបណែនាំ: មឹកអាំងទាំងមូលជាមួយទឹកស៊ីអ៊ីវពិសេស, ប្រហិតសាច់គោនិងដំឡូងបារាំងបំពង.
  • តម្លៃ: ចាប់ពី ១៣,០០០វ៉ុន
  • ភាពទាក់ទាញ: មានបន្ទប់ទឹកផ្សេងគ្នា, ហ្វ្រី Wifi, ខ្ចប់យកទៅ, សត្វគឺអនុញ្ញាតឲ្យចូល.


Map

អាសយដ្ឋាន: ២០០ ផ្លូវភ្នំអាឆា, ខណ្ឌក្វោងជិនហ្កូ, ទីក្រុងសេអ៊ូល.




아날로그키친, analogkitchen, 데이트, 가족, 외식, 퓨전, 서양식, 2호선, 7호선, 건대입구역, 서울, seoul, korea, tourseoul
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list