Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
780 | 885807

ម្ហូបអាហារបែបសំចៃជាមួយបាយដាំថ្មីៗ, អូម៉ូរ៉ីជីហ្គេសាខាធំ
 | 서울먹거리
Last Modified : 2020/10/06

Travel regions : South Korea
 | Hits : 37378
https://blog.lookandwalk.com/vi/blog/tourseoul/6106/trackback

មានផ្លាកសញ្ញាដ៏ចម្លែកមួយដែលលោកអ្នកអាចមើលឃើញគ្រប់ពេលវេលាដែលអ្នកដែលឆ្លងកាត់ចំហៀងមួយនៃសាទំនើបឡូតទេ. នោះគឺជាផ្លាកសញ្ញាជាមួយនឹងរូបរបស់បុរសម្នាក់ពាក់មួកហ្កាត (មួកប្រពៃណីកូរ៉េដែលបានធ្វើឡើងពីឫស្សីនិងរោមសេះ). អ្វីដែលអស់សំណើចនោះគឺខោអាវរបស់បុរសនោះគឺអាវសាច់ក្រណាត់និងក្រវ៉ាត់ក. នៅពេលដែលលោកអ្នកឃើញវាលោកអ្នកមិនអាចបំភ្លេចវាឡើយ. នោះគឺជាផ្លាកសញ្ញារបស់ហាងអូម៉ូរ៉ី (ឆ្នាំងដី) ជីហ្គេ (សម្ល) ជាកន្លែងដែលខ្ញុំទៅថ្ងៃនេះ.



SM-G986N | f/1.8 | iso 40 | 2020:08:01 12:38:03 | Flash did not fire. | 5.4mm


ខ្ញុំមិនដឹងថាវាគឺជាការពិតឬអត់ក៏ប៉ុន្តែមានតង់ផ្សាយពាណិជ្ជកម្មមួយនិយាយថា 'ចំនួនករណីស្លាប់ពីជំងឺកុរណាបានបន្ថយចុះដោយសារតែការការពារវីរុសពីគីមឈីជ្រក់យូរឆ្នាំ'.



SM-G986N | f/1.8 | iso 80 | 2020:08:01 12:39:37 | Flash did not fire. | 5.4mm


នេះគឺជាហាងអាហារអូម៉ូរ៉ីជីហ្គេ, ប៉ុន្តែអ្វីដែលទាក់ទាញភ្នែកនោះគឺចាចាំងម្យុនស៊ូតា (ធ្វើដោយផ្ទាល់ដៃ). វាមិនមែនគឺជាប្រភេទមីដែលធ្វើដោយម៉ាស៊ីន, ក៏ប៉ុន្តែគឺជាមនុស្សធ្វើវាវិញ. នៅហាងអាហារម្ហូបចិនចាស់មីគឺបានធ្វើបែបនេះ. ម៉ាស៊ីនគឺល្បីល្បាញសព្វថ្ងៃក៏ប៉ុន្តែអ្វីម្យ៉ាងដែលគេហៅថារសជាតិចេញពីដៃដែលបង្កើតឡើងឈ្មោះចាចាំងម្យុនស៊ូតា. ទោះបីជានេះមិនមែនជាហាងម្ហូបចិនក៏ដោយ, អ្វីដែលល្បីឈ្មោះជាងគេនៅក្នុងហាងអាហារនេះគឺរូបភាពធ្វើមីដោយផ្ទាល់ដៃ.



SM-G986N | f/1.8 | iso 125 | 2020:08:01 12:40:05 | Flash did not fire. | 5.4mm


ហាងនេះគឺមានជាន់ទីមួយនិងជាន់ទីពីរហើយលោកអ្នកអាចញ៉ាំមីចាចាំងម្យុនធ្វើដោយផ្ទាល់ដៃនៅជាន់ទីមួយតែប៉ុណ្ណោះ. ខ្ញុំគិតថាវាគឺងាយស្រួលសម្រាប់ភ្ញៀវដែលគ្រាន់តែមកញ៉ាំមីចាចាំងម្យុនតែមួយមុខ. តម្លៃរបស់វាគឺថោកបំផុត.



SM-G986N | f/2.2 | iso 80 | 2020:08:01 12:40:11 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 400 | 2020:08:01 12:42:58 | Flash did not fire. | 2.2mm


របស់ដំបូងដែលទាក់ទាញភ្នែកខ្ញុំនៅពេលដែលខ្ញុំឡើងទៅជាន់ទីពីរនោះគឺឆ្នាំងបាយនេះ. មានឆ្នាំបាយជាច្រើនកំពុងតែដាំបាយបន្តជាមួយនឹងសម្លេងទឹកពុះ.



SM-G986N | f/2.2 | iso 250 | 2020:08:01 12:43:04 | Flash did not fire. | 2.2mm


ខ្ញុំអាចមើលឃើញផ្ទះបាយបើកចំហរ. ពួកគេគឺរវល់ទោះបីជាពេលនោះមិនមែនជាម៉ោងញ៉ាំបាយក៏ដោយក៏ប៉ុន្តែពេលនោះគឺថ្ងៃចុងសប្តាហ៍. ជាការពិតទៅខ្ញុំអាចបានអង្គុយបន្ទាប់ពីរង់ចាំអស់រយៈពេល ១៥នាទី.



SM-G986N | f/2.2 | iso 125 | 2020:08:01 12:45:56 | Flash did not fire. | 2.2mm


ក្នុងហាងគឺពោរពេញទៅដោយភ្ញៀវ. ហើយក៏មានមួយខាងទៀតដែលមានប្រវែងប្រហាក់ប្រហែលដូចខាងនេះដែរ.



SM-G986N | f/1.8 | iso 50 | 2020:08:01 12:47:00 | Flash did not fire. | 5.4mm


តម្លៃទូរទៅលើមឺនុយគឺពិតជាល្អណាស់មែនទេ? ខ្ញុំគិតថាមនុស្សជាច្រើនអាចនិយាយថាតម្លៃគឺជាភាពទាក់ទាញរបស់ហាងនេះ. មុខម្ហូបទាំងអស់គឺមិនលើសពី ១០,០០០វ៉ុននោះទេ. ខ្ញុំបានកម្ម៉ង់អូម៉ូរ៉ីជីហ្គេ, ចាចាំងម្យុនស៊ូតា, សាច់ប៊ូលហ្កូហ្គីអាំងធ្យូង, ម្ហូបឆ្ងាញ់ជាងគេ.



SM-G986N | f/1.8 | iso 160 | 2020:08:01 12:47:06 | Flash did not fire. | 5.4mm


នេះគឺជារូបភាពដែលខ្ញុំនិយាយអំពីពេលមុន. អានោះហើយនិងមួកហ្កាត, វាមានប្រពលភាពដែលមិនអាចបំភ្លេចបាន. អូម៉ូរ៉ីជីហ្គេគឺបានចម្អិនជាមួយនឹងគីមឈីយូរឆ្នាំដែលពួកគេមានប័ណ្ណប៉ាតង់និងប្រយោជន៍សម្រាប់វាហើយពួកគេប្រើប្រាស់ជាគ្រឿងផ្សំនៅក្នុងស្រុកតែប៉ុណ្ណោះ.



SM-G986N | f/2.2 | iso 200 | 2020:08:01 12:47:18 | Flash did not fire. | 2.2mm


ម្ហូបបន្ថែមគឺបានយកចេញមកមុនហើយអាចទៅយកថែមបាននៅកន្លែងយកដោយខ្លួនឯង.



SM-G986N | f/1.8 | iso 160 | 2020:08:01 12:51:45 | Flash did not fire. | 5.4mm


ខ្ញុំពិតជាមិនចង់ញ៉ាំមីចាចាំងម្យុនស៊ូតានោះទេក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែកម្មង់វានៅពេលដែលខ្ញុំឃើញពួកគេធ្វើមីនៅជាន់ទីមួយ. វាគឺជាប្រភេទមីចាចាំងម្យុនបែបចាស់. មីចាចាំងម្យុនបែបចាស់គឺមានលក្ខណៈដោយទឹកគ្រឿងរបស់វារាងខាប់, ដំឡូងបារាំងដុំធំៗ, និងខ្ទឹមបារាំង. វាពិតជាអាប់អន់មុខណាស់ពីព្រោះតែវាមិនស្វិតដូចដែលខ្ញុំរំពឹងទុក.



SM-G986N | f/1.8 | iso 160 | 2020:08:01 12:51:48 | Flash did not fire. | 5.4mm


នេះគឺជាអូម៉ូរ៉ីជីហ្គេ. វាមិនច្រើននោះទេក៏ប៉ុន្តែមើលទៅដូចរាងសាប.



SM-G986N | f/1.8 | iso 50 | 2020:08:01 12:51:50 | Flash did not fire. | 5.4mm


អ្វីដែរឆ្ងាញ់បំផុតនោះគឺបាយ. ដើម្បីបញ្ជាក់ថានេះគឺជាបាយទើបដាំថ្មីៗ, ពួកគេបានយកទាំងឆ្នាំងបាយមក.



SM-G986N | f/1.8 | iso 125 | 2020:08:01 12:52:36 | Flash did not fire. | 5.4mm


សម្លគឺមានរសជាតិសាប. ខ្ញុំរាងខកចិត្តបន្តិចក៏ប៉ុន្តែភ្ញៀវនៅតុផ្សេងគឺញ៉ាំវាយ៉ាងឆ្ងាញ់. ប្រហែលវារាងពិបាកដើម្បីស្វែងរកអាហារមួយពេលដែលមានតម្លៃដូច្នេះអញ្ចឹងទើបវាមើលទៅសមរម្យជាមួយនឹងតម្លៃ.



SM-G986N | f/1.8 | iso 80 | 2020:08:01 12:55:04 | Flash did not fire. | 5.4mm


សាច់ប៊ូលហ្កូហ្គីអាំងធ្យូងគឺមិនអីទេជាមួយនឹងតម្លៃ. វាមានក្លិនល្អគ្រប់គ្រាន់របស់ភ្លើងហើយវាពិតជាល្អខ្លាំងណាស់ដែលខ្ចប់វាជាមួយនឹងបាយនិងសាឡាត់. ចំនួនរបស់ម្ហូបនេះក៏ច្រើនគួរសម.



SM-G986N | f/1.8 | iso 50 | 2020:08:01 13:00:23 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 64 | 2020:08:01 13:07:04 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 250 | 2020:08:01 13:25:27 | Flash did not fire. | 5.4mm


នេះគឺជាហាងអូម៉ូរ៉ីជីហ្គេសាខាធំចាំសិលដែលមានអត្ថប្រយោជន៍បើកដំណើរការ ២៤ម៉ោងនិងមានតម្លៃសមរម្យ.


  • ម្ហូបអាហារ ★★☆☆☆

បើសិនជាអ្នកមិនមានអារម្មណ៍សោះកក្រោះជាមួយនឹងរសជាតិនេះវាប្រហែលរាងចម្លែកបន្តិច.

  • អនាម័យ ★★☆☆☆

មានអ្វីមួយដែលខ្វះខាត

  • សេវាកម្ម ★★☆☆☆

មិនអាចរំពឹងទុកច្រើន

  • បរិយាកាស ★★☆☆☆

បរិយាកាសបែបពង្រាយ

  • ភាពងាយស្រួល★★★☆☆

ដើរ ៦នាទីពីច្រកចេញទី ៨និង ៩នៃស្ថានីយសុខឆុន.

  • ម៉ោងធ្វើការ: ២៤ម៉ោង
  • ចំនួនមនុស្សណែនាំ: ២~៤
  • ម្ហូបណែនាំ: សាច់ប៊ូលហ្កូហ្គីអាំងធ្យូង
  • តម្លៃ: ប្រហែល ៨,០០០វ៉ុនសម្រាប់មនុស្សម្នាក់
  • ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម

Map

អាសយដ្ឋាន: ៤៧១ សុងផាដេរ៉ូ, ខណ្ឌសុងផាហ្កូ, ទីក្រុងសេអ៊ូល.


오모리찌개, 8호선, 9호선, 석촌역, 한식, 서울, seoul, korea, tourseoul
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list