Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
4784 | 3205119

កុងណាមូលហ្កុកផាប់ 콩나물 국밥 (បាយសម្លសណ្តែកបណ្តុះ) - (ម្ហូបកូរ៉េ)
 | 미분류
最後修改 : 2020/08/04

旅行地区 : South Korea
 | 点击数 : 223844
https://blog.lookandwalk.com/zh/blog/foodguide/5952/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: សណ្ដែកបណ្ដុះ

- គ្រឿងផ្សំបន្ថែម: បាយ, មឹកនិងស្លឹកខ្ទឹម



២. ការវាយតម្លៃ

- រសជាតិហឹរ: ☆☆☆☆☆
- រសជាតិប្រៃ: ★★☆☆☆
- រសជាតិផ្អែម: ☆☆☆☆☆
- រសជាតិជូរ: ☆☆☆☆☆



៣. ការណែនាំអំពីកុងណាមូលហ្កុកផាប់

លោកអ្នកប្រហែលជាមានការណាត់ជួបបែបសម្ងាត់ជាច្រើននៅថ្ងៃគ្រីស្មាក់និងថ្ងៃបញ្ចប់របស់ឆ្នាំ. ជនជាតិកូរ៉េជាច្រើនតែងតែសប្បាយរីករាយពេលវេលានេះជាមួយនឹងមិត្តភក្កិ, គូសង្សារនិងគ្រួសាររបស់គេ. ជាពិសេសមនុស្សជាច្រើនបានជួបបញ្ហាឈឺក្រពះដោយសារតែការជប់លៀងផឹកស៊ីអំឡុងពេលខែធ្នូ. ជនជាតិបរទេសមួយចំនួនបន្ធូរក្រពះរបស់ពួកគេជាមួយនឹងស្រា. ក៏ប៉ុន្តែញ៉ាំអាហារមួយចំនួនគឺជាទំនៀមទម្លាប់របស់ជនជាតិកូរ៉េ.

'អាហារហេចាំង' បន្ធូរក្រពះបន្ទាប់ពីថ្ងៃផឹកស្រា. 'កុងណាមូលហ្កុកផាប់' គឺជាម្ហូបអាហារហេចាំងប្រជាប្រិយជាងគេក្នុងប្រទេសកូរ៉េ. ម្ហូបនេះមានសណ្ដែកបណ្ដុះនិងបាយ. ទឹកសម្លក្ដៅជួយបន្ធូរក្រពះអ្នក.

យោងទៅតាមឯកសារជាច្រើន, ប្រជាជនញ៉ាំសណ្ដែកបណ្ដុះលាយគ្រឿងនៅសម័យរាជវង្សហ្កររីយ៉ូហើយសម័យរាជវង្សចូសុន. របៀបធ្វើម្ហូបនេះនៅតំបន់ជិនជូបានបន្តតាំងពីឆ្នាំ ១៩១០. ក្នុងន័យមួយទៀតម្ហូបនេះជាដើមឡើយមកពីតំបន់ជិនជូ. នៅតំបន់នោះមានហាងអាហារកុងណាមូលហ្កុកផាប់ជាច្រើនដែលល្បីល្បាញពេញប្រទេស.


សណ្ដែកបណ្ដុះគឺគ្មានជាតិកាត់ហើយវាពិតជាល្អសំរាប់ការឈឺក្រពះ. វាមានគុណភាពល្អក្នុងការរលាយជាតិអាកុលដោយសារតែវាមានជាតិអាស៊ីដអាស់ប៉ាតិច.

អញ្ចឹងទើបជនជាតិកូរ៉េញ៉ាំសណ្ដែកបណ្ដុះដើម្បីធ្វើឱ្យបន្សបស្រាល. បន្ថែមទៀតសណ្ដែកបណ្ដុះគឺជាគ្រឿងផ្សំដ៏ល្អដោយសារតែវាងាយស្រួលទិញនិងមានតម្លៃថោក.


Canon EOS 550D | f/3.5 | iso 1000 | 2015:12:03 15:55:42 | Flash did not fire, compulsory flash mode | 45mm


ជនជាតិកូរ៉េតែងតែធ្វើទឹកស៊ុបជាមួយនឹងគ្រឿងសមុទ្យក្រៀម. ម្ហូបនេះក៏បានធ្វើឡើងពីទឹកស៊ុបដែរស្ងោរជាមួយនឹងត្រីផូលាច់ក្រៀម, ត្រីឆ្មានិងសារាយសមុទ្រ. មនុស្សមួយចំនួនទៀតញ៉ាំវាជាមួយនឹងមឹក, ស្លឹកខ្ទឹមឬក៏គីមឈី. មនុស្សមួយចំនួនទៀតដាក់ពងវ៉ៃក្រឡុកចូលទៅទឹកស៊ុប.

ទឹកស៊ុបក្ដៅនិងស្រស់ស្រាយជួយបន្ធូរក្រពះ, ហើយសណ្ដែកបណ្ដុះស្រួយជួយរលាយជាតិអាកុល. អញ្ចឹងវាពិតជាមានប្រសិទ្ធភាពល្អសម្រាប់ការឈឺក្បាល. បន្ថែមទៅនេះបាយធ្វើឲ្យក្រពះរបស់យើងបានឆ្អែតអញ្ចឹងអាចធ្វើអោយអ្នកទទួលបានកម្លាំងខ្លះ. ជាធម្មតាកុងណាមូលហ្កុកផាប់មានរសជាតិស្រាលនិងសាប. អ្នកណាដែលញ៉ាំវាជាលើកដំបូងប្រាកដជាចូលចិត្តរស់ជាតិនេះ

ចានសម្រាប់ស៊ុបនេះគេហៅថា 'តុកបែកគី'. វាជួយរក្សាកំដៅរបស់ម្ហូប. អញ្ចឹងមនុស្សតែងតែបែកញើសនៅពេលញ៉ាំស៊ុបនេះ, ដែលវាជួយសម្រួលសរសៃឈាម. អញ្ចឹងវាធ្វើឲ្យមនុស្សស្វាងស្រា.

បើសិនជាអ្នកបានផឹកស្រាជាច្រើននៅកម្មវិធីជប់លៀងចុងឆ្នាំលោកអ្នកគួរតែញ៉ាំស៊ុបនេះមួយចាននៅពេលព្រឹកថ្ងៃបន្ទាប់. វានឹងជួយបំបាត់ការឈឺក្បាលនិងឈឺក្រពះ.

៤. ប្រភេទនៃកុងណាមូលហ្កុកផាប់

កុងណាមូលហ្កុលផាប់ជាដើមឡើយមកពីតំបន់ជីនជូ, ហើយវាបានធ្វើឡើងពីទឹកស៊ុបថ្លា, សណ្ដែកបណ្ដុះ, បាយ, មឹកនិងស្លឹកខ្ទឹម.


'គីមឈីកុងណាមូលហ្កុកផាប់' បានបង្កើតឡើងសម្រាប់មនុស្សដែលចូលចិត្តញ៉ាំអាហារហឹរ. វាក្ដៅនិងហឹរ.


Canon EOS 550D | f/3.2 | iso 160 | 2015:09:22 22:25:34 | Flash did not fire, compulsory flash mode | 30mm



៥. របៀបដើម្បីញុាំកុងណាមូលហ្កុកផាប់អោយកាន់តែឆ្ងាញ់


ស៊ុបនេះគឺជាមុខម្ហូបបែបធម្មតាដែលរមានបាយនិងទឹកស៊ុប. ក៏ប៉ុន្តែមានរបៀបជាច្រើនដើម្បីញ៉ាំម្ហូបនេះអោយកាន់តែឆ្ងាញ់. សូមស្ងោរឆ្អិនល្មម, បង្គាប្រៃនិងសារ៉ាយសមុទ្រគឺតែងតែបានយកចេញមកជាមួយនឹងស៊ុបនេះ.

ជាដំបូងលោកអ្នកគួរតែញ៉ាំពងស្ងោរឆ្អិនល្មម. មានរបៀបពីរដែលអ្នកអាចញ៉ាំបានយ៉ាងឆ្ងាញ់. ទីមួយគឺញ៉ាំពងស្ងោរមិនពេលញ៉ាំស៊ុបនេះ. វានឹងជួយកាត់បន្ថយការឈឺក្រពះ.


ហើយមួយទៀតគឺដាក់ពងចូលទៅក្នុងទឹកស៊ុប. ដោយសារតែចានតុកបែកគីអាចរក្សាកំដៅរបស់ម្ហូប, ពងមាន់ក៏អាចឆ្អិនបានដែរ. របៀបក្រោយធ្វើឲ្យកុងណាមូលហ្កុកផាប់កាន់តែទន់និងឈ្ងុយ.


Canon EOS 550D | f/3.5 | iso 400 | 2015:12:03 15:57:18 | Flash did not fire, compulsory flash mode | 28mm


បន្ទាប់ពីញ៉ាំពងមាន់រួចលោកអ្នកគួរតែលាយគ្រឿងអោយទឹកស៊ុបដោយដាក់បង្គាប្រៃចូលតាមចិត្តអ្នកចង់. វាធ្វើឲ្យម្ហូបមានរសជាតិប្រៃបន្តិច. ដោយសារតែបង្គាប្រៃវាឆ្ងាញ់អញ្ចឹងវាធ្វើឱ្យទឹកស៊ុបកាន់តែឆ្ងាញ់.

ជាចុងក្រោយអ្នកគួរតែញាំសារ៉ាយសមុទ្រ.
ដាក់សារាយសមុទ្រនៅលើបាយរួចញ៉ាំក្នុងពេលតែមួយ. ការផ្សំគ្នារវាងសារ៉ាយសមុទ្រដ៏ឈ្ងុយនិងទឹកស៊ុបថ្លាគឺពិតជាអស្ចារ្យ.


Canon EOS 550D | f/3.5 | iso 800 | 2015:12:03 15:56:45 | Flash did not fire, compulsory flash mode | 28mm



コンナムルクッパ, 콩나물국밥, 국밥, 해장, 해장음식, 전주콩나물국밥, 김치콩나물국밥, 새우젓, Kong-namul-gukbap, gukbap, relieve, a, hangover, food, Jeonju-kong-namul-gukbap, kimchi-kong-namul-gukbap, salted-shrimp
单线意见(3) 
PDF
书签
邮件
0bytes / 200bytes
查看目录