Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
885 | 3218753

ចាំប៉ុង 짬뽕 (មីឆាជាមួយបន្លែនិងគ្រឿងសមុទ្របែបចិន) - (ម្ហូបកូរ៉េ)
 | 미분류
最後修改 : 2020/08/05

旅行地区 : South Korea
 | 点击数 : 219278
https://blog.lookandwalk.com/zh/blog/foodguide/5956/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: គ្រឿងសមុទ្រដូចជាងាវ, មឹកនិងបង្គា, សាច់ជ្រូកនិងមី

- គ្រឿងផ្សំបន្ថែម: បន្លែជាច្រើនប្រភេទដូចជាខ្ទឹមបារាំង, ស្ពៃក្ដោបនិងការ៉ុត



២. ការវាយតម្លៃរសជាតិ

- រសជាតិហឹរ: ★★★★☆
- រសជាតិប្រៃ: ★★☆☆☆
- រសជាតិផ្អែម: ★★☆☆☆
- រសជាតិជូរ: ☆☆☆☆☆



៣. ការណែនាំអំពីចាំប៉ុង

ជនជាតិកូរ៉េតែងតែញ៉ាំមី 'ចាំមប៉ុង' ហឹរនៅថ្ងៃភ្លៀងធ្លាក់. ជាពិសេស, មីចាំប៉ុងគឺជាប្រភេទម្ហូបល្អបំផុតដើម្បីធ្វើឲ្យកម្ដៅខ្លួនរបស់អ្នកកើនឡើងនៅថ្ងៃដ៏ត្រជាក់និងភ្លៀងដូចសព្វថ្ងៃនេះ.

ដើម្បីធ្វើវាលោកអ្នកត្រូវឆាបន្លែ, គ្រឿងសមុទ្រនិងសាច់ជាមួយនឹងគ្រឿងទេសហឹរ, រួចចាក់ទឹកស៊ុបសាច់មាន់ចូលទៅនឹងដាក់មីចូលទៅបន្ទាប់មកទៀត. វាគឺជាប្រភេទម្ហូបដែលជនជាតិកូរ៉េចូលចិត្តបំផុតដោយសារតែវាមានរសជាតិហឹរនិងងាយស្រួលញ៉ាំនៅក្នុងរយៈពេលមួយនាទី.

ចាំប៉ុងគឺជាមុខម្ហូបចម្បងរបស់ហាងអាហារចិន. ប៉ុន្តែតាមពិតទៅវាជាដើមឡើយមកពីប្រទេសជប៉ុន. ជនជាតិចិនមួយនាក់ដែលបានទៅរស់នៅខេត្តណាហ្កាសាគី, ប្រទេសជប៉ុនបានលក់ម្ហូបឈ្មោះ 'ចាំនប៉ុន'. គាត់បានធ្វើម្ហូបសម្រាប់តែសិស្សជនជាតិចិនដែរមានភាពក្រីក្រជាមួយនឹងបន្លែនៅសេសសល់, សាច់ជ្រូក, គ្រឿងសមុទ្រនិងមីចិន.


វាបានទទួលការគាំទ្រពីរសិស្សជនជាតិចិននិងជនជាតិជប៉ុនដោយសារតែវាមានភាពស្មើគ្នារវាងចំនួន, រសជាតិឆ្ងាញ់និងសម្បូរជីវជាតិ. សម្បីតែមេទ័ពជនជាតិជប៉ុនក៏ចូលចិត្តវាដែរ. មីចាំប៉ុងរបស់ជប៉ុនគឺមានរសជាតិស្រាលនិងថ្លា. ក៏ប៉ុន្តែវាបានផ្លាស់ប្ដូរទៅជាប្រភេទម្ហូបបែបហឹរបន្ទាប់ពីវាណែនាំទៅដល់ប្រទេសកូរ៉េ.


វាបានក្លាយជារឿងដែលមិនមានគេដឹងនៅពេលដែលមីចាំប៉ុងរបស់ជប៉ុនបានផ្លាស់ប្ដូរទៅជាប្រភេទមីចាំប៉ុងហឹររបស់កូរ៉េ. វាបានបង្កើតឡើងដោយជនជាតិចិនទោះបីជាជាដើមឡើយវាមកពីប្រទេសជប៉ុន. ហេតុដូច្នេះជនជាតិចិននៅតំបន់អុីនឆុនទទួលមកយកវាហើយលក់វាជាមួយនឹងមីចាចាំងម៉្យុន (មីសណ្ដែកខ្មៅ) នៅហាងម្ហូបចិននៅឆ្នាំ ១៩០៥. ហេតុដូច្នេះមីចាំប៉ុងបានក្លាយជាម្ហូបចម្បងរបស់ចិននៅប្រទេសកូរ៉េ.


Canon EOS 550D | f/4.0 | iso 640 | 2013:04:16 17:09:58 | Flash did not fire, compulsory flash mode | 17mm


ជាដើមឡើយមីនេះមិនបានប្រើប្រាស់គ្រឿងផ្សំដែលល្អនោះទេ. វាបានធ្វើឡើងដោយរបស់សល់.

ហេតុដូច្នេះទើបមនុស្សមួយចំនួននិយាយថា 'វាបានក្លាយជាមីចាំប៉ុង' នៅពេលដែលមានរឿងអ្វីមួយរញ៉េរញ៉ៃកើតឡើង.

ដើម្បីធ្វើមីនេះលោកអ្នកត្រូវតែឆាបន្លែដូចជាខ្ទឹមបារាំង, ស្ពៃក្ដោបនិងការ៉ុត, ហើយគ្រឿងសមុទ្រដូចជាងាវ, មឹកនិងបង្គា, ជាមួយនឹងសាច់ជ្រូកនិងទឹកម្ទេស. ហើយបន្ទាប់មកទៀតដាក់ទឹកស៊ុបមាន់ចូលនិងស្ងោរវាមួយភ្លែត. ចាក់ទឹកស៊ុបហឹរនេះចូលទៅមីចិន.


រសជាតិរបស់ទឹកស៊ុបគឺស្រស់ថ្លាដោយសារតែគ្រឿងសមុទ្រ, ហើយរស់ជាតិផ្អែមដោយសារតែបន្លែដូចជាខ្ទឹមបារាំងនិងស្ពៃក្ដោប. ទឹកស៊ុបមានរសជាតិជ្រៅដោយសារតែគ្រឿងផ្សំជាច្រើនដូចជាបន្លែ, គ្រឿងសមុទ្រនឹងសាច់. ហើយវាក៏ល្បីល្បាញជាមួយនឹងជនជាតិកូរ៉េជាច្រើនដោយសារតែវាមានរសជាតិហឹរ.

តើហេតុអ្វីបានជាអ្នកមិនញ៉ាំមី 'ចាំប៉ុង' នៅថ្ងៃភ្លៀងធ្លាក់់នៅពេលដែលអ្នកធ្វើដំណើរមកប្រទេសកូរ៉េ, ហើយរក្សាកម្ដៅខ្លួនប្រាណរបស់អ្នកនោះ?

wikipedia 에서 살펴보기


៤. ប្រភេទនៃចាំប៉ុង

មានប្រភេទមីចាំប៉ុងជាច្រើនប្រភេទដែលល្បីនៅប្រទេសកូរ៉េ.


ជាទូទៅមនុស្សតែងតែញ៉ាំមីចាំប៉ុងហឹរជាមួយនឹងទឹកម្ទេស.


'សាមសុនចាំប៉ុង' គឺបានធ្វើឡើងដោយគ្រឿងសមុទ្រជាច្រើន. 'ចាំប៉ុងផាប់' គឺបានធ្វើឡើងពីបាយ, មិនមែនមីនោះទេ. 'ណាហ្កាសាគីចាំប៉ុង' និង 'ហ្កុល់ចាំប៉ុង' ដែលគឺជាប្រភេទរបស់ប្រទេសជប៉ុនគឺមិនហឹរទេ.




៥. របៀបដើម្បីញុាំចាំប៉ុងអោយកាន់តែឆ្ងាញ់

ជាការពិតណាស់សព្វថ្ងៃនេះមានប្រភេទម្ហូបបែបហឹរជាច្រើននៅប្រទេសកូរ៉េដោយសារតែការនិយមរបស់ម្ហូប. ហាងជាច្រើនធ្វើមីចាំប៉ុងបែបហឹរខ្លាំង.


ជនជាតិបរទេសមួយចំនួននិងមានអារម្មណ៍ថាមិនស្រួលខ្លួន. ម្ហូបអាចបង្កើតអោយក្រពះរបស់អ្នកឈឺ. អញ្ចឹងលោកអ្នកគួរតែស្នើសុំទៅបុគ្គលិកកុំឱ្យធ្វើមីចាំប៉ុងហឹរខ្លាំង.

លោកអ្នកគួរតែញ៉ាំមីចាំប៉ុងបន្ទាប់ពីដាក់ឲ្យវាត្រជាក់ដើម្បីបន្ថយភាពហឹរនិងក្ដៅ.


ជាដំបូង, ទឹកស៊ុបនិងជ្រាបចូលមីហើយធ្វើអីវាទន់និងមានរសជាតិឆ្ងាញ់. អូ, លោកអ្នកអាចកាត់បន្ថយភាពងងឹតនៅលើអណ្ដាតរបស់អ្នកជាមួយនឹងជ្រក់ឆៃថាវលឿងផ្អែម.


Canon EOS 550D | f/4.5 | iso 640 | 2011:03:22 11:19:16 | Flash did not fire, compulsory flash mode | 24mm


チャンポン, 짬뽕, 중식, 중국음식, 고추, 짬뽕밥, 나가사키짬뽕, 굴짬뽕, 삼선짬뽕, jjamppong, Chinese-food, red-pepper, jjamppong-bap, Nagasaki-jjamppong, gul-jjamppong, samseon-jjamppong
单线意见(5) 
PDF
书签
邮件
0bytes / 200bytes
查看目录