Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
18 | 3231962

ណាក់ជីបុកហ្គីម 낙지볶음 - (ម្ហូបកូរ៉េ)
 | 미분류
最後修改 : 2020/11/09

旅行地区 : South Korea
 | 点击数 : 226874
https://blog.lookandwalk.com/zh/blog/foodguide/6164/trackback

១. គ្រឿងផ្សំ

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: មឹក

- គ្រឿងផ្សំបន្ថែម: គ្រឿងទេសទូទៅ (ហ្កូជូចាំង, ម្សៅម្ទេស, ទឹកស៊ីអ៊ីវនិងស្ករស) និងបន្លែ (ស្លឹកខ្ទឹមនិងខ្ទឹមបារាំង)



២. ការវាយតម្លៃរសជាតិ

-រសជាតិហឹរ: ★★★★★
-រសជាតិប្រៃ: ★★☆☆☆
-រសជាតិផ្អែម: ★☆☆☆☆
-រសជាតិជូរ: ☆☆☆☆☆



៣. ការណែនាំអំពីណាក់ជីបុកហ្គីម (មឹកឆា)

រសជាតិដំបូងគេដែរអ្នកនឹកដល់នៅពេលដែលអ្នកគិតអំពីម្ហូបកូរ៉េនោះប្រាកដជារសជាតិ 'ហឹរ' ហើយ. ហេតុដូច្នេះខ្ញុំនឹងណែនាំទៅអ្នកម្ហូបមួយដែលហឹរខ្លាំងហើយចម្អិនតាមលក្ខណៈម្ហូបកូរ៉េដែលមានឈ្មោះថា 'ណាក់ជីបុកហ្គីម'.


ណាក់ជីបុកហ្គីមគឺជាមុខម្ហូបមឹកលាយគ្រឿងជាមួយនឹងទឹកម្ទេសហឹរហ្កូជូចាំងរួចយកមកឆា, ហើយវាទទួលបានការគាំទ្រពីប្រជាជនប្រទេសកូរ៉េរហូតដល់ថ្នាក់លោកអ្នកអាចរកឃើញផ្លូវណាក់ជីមួយចំនួននៅប្រទេសកូរ៉េ.

ណាក់ជីធ្លាប់មានឈ្មោះថាណាក់ជេនៅសករាជ្យរដ្ឋនិយមទាំងបីហើយវាតែងតែត្រូវគេយកមកឆា, ស្ងោរឬក៏ចំហុយ.

បន្ទាប់ពីពេលនោះមក, វាបានគេទទួលស្គាល់គឺជាមុខម្ហូបអានុភាពដែលបង្កើនកម្លាំងថាមពលរបស់អ្នកហើយថែមទាំងមានពាក្យស្លោកមួយនិយាយថា 'មឹកបីទៅបួនក្បាលគឺគ្រប់គ្រាន់ដើម្បីដាស់គោជល់ឈឺមួយក្បាលអោយក្រោកឡើង'.


ក៏ប៉ុន្តែប្រជាជនចាប់ផ្ដើមប្រើប្រាស់ទឹកម្ទេសបន្ទាប់ពីឆ្នាំ ១៩០០.

គេសន្មតថាមុខម្ហូបនេះបានលក់នៅហាងអាហារម្ហូបមឹកដ៏ល្បីនៅខាងមុខក្រុមហ៊ុនដែលមានឈ្មោះថាចូសុនបាងជិកនៅទីក្រុងប៊ូសានអំឡុងពេលអាណានិគមនិយមជប៉ុនដែលបានកែច្នៃទៅក្លាយជាម្ហូបណាក់ជីបុកហ្គីមហឹរសព្វថ្ងៃនេះ.


ចូសុនបាងជិកគឺគេហៅថាចូបាងសព្វថ្ងៃនេះហើយចូបាងណាក់ជីនៅតែជាមុខម្ហូបល្បីនៅទីក្រុងប៊ូសាន.



Canon EOS 550D | f/4.0 | iso 1600 | 2015:03:17 13:21:17 | Flash did not fire, compulsory flash mode | 50mm


ម្ហូបនេះបានចម្អិនឡើងដោយប្រៀបចំមឹក, ប្រឡាក់គ្រឿងវាជាមួយនឹងទឹកម្ទេស, ម្សៅម្ទេស, ទឹកស៊ីអ៊ីវនិងស្ករស, រួចឆាវាជាមួយនឹងគ្នា.

សាច់មឹកហ្នឹងរឹងស្វិតបើសិនជាអ្នកឆាវារយៈពេលយូរហេតុដូច្នេះលោកអ្នកគួរតែឆាវាតែបន្តិចដើម្បីរក្សារសជាតិស្វិតហើយទន់របស់វា.


ក៏ប៉ុន្តែរសជាតិវាគឺមិនស្រាលនោះទេ. ជាដំបូង, លោកអ្នកនឹងមានអារម្មណ៍ថាអណ្ដាតរបស់អ្នកកំពុងតែក្ដៅដូចភ្លើងក៏ប៉ុន្តែលោកអ្នកនឹងទទួលបានរសជាតិផ្អែមបន្ទាប់ពីទំពារវាមួយភ្លែតដែលធ្វើឱ្យលោកអ្នកញៀនជាមួយនឹងរសជាតិបែបនេះ.

អ្នកផលិតសាធាតុអែនដូភិនដែលធ្វើឱ្យលោកអ្នកសប្បាយរីករាយហើយលោកអ្នកក៏ចាប់ផ្ដើមញៀនជាមួយនឹងរសជាតិហឹររបស់វា. ហេតុដូច្នេះមានមនុស្សជាច្រើនចង់បំបាត់ស្ត្រេសដោយញ៉ាំណាក់ជីបុកហ្គីមនេះនៅពេលដែលពួកគេមិនសប្បាយចិត្ត.


ក៏ប៉ុន្តែម្ហូបនេះគឺហឹរខ្លាំងសូម្បីតែជនជាតិកូរ៉េដែលធ្លាប់ជាមួយនឹងរសជាតិបែបហឹរ, វាហឹរដល់ថ្នាក់ធ្វើឲ្យអណ្ដាតរបស់អ្នករលាក.

ក៏ប៉ុន្តែ, មិនមែនហាងអាហារទាំងអស់ប្រើប្រាស់ទឹកម្ទេសហឹរសម្រាប់មុខម្ហូបនេះហើយហាងមួយចំនួនប្រើប្រាស់ទឹកម្ទេសធម្មតាដែរអាចធ្វើឲ្យកូនក្មេងញ៉ាំបានផងដែរ.


ក្រៅពីនេះ, លោកអ្នកអាចកម្មង់ទឹកម្ទេសហឹរធម្មតាអញ្ចឹងលោកអ្នកមិនបាច់ម្ហូបនេះដូចជា 'មុខម្ហូបដ៏គួរឲ្យខ្លាច' ហើយចៀសវាងវានោះទេ.


ដូចដែលបានបញ្ជាក់នៅក្នុងឯកសារចាស់, មឹកគឺពិតជាល្អក្នុងការធ្វើឲ្យធូរស្បើយរាងកាយរបស់អ្នកដោយសារតែគ្រឿងផ្សំដ៏ពិសេសរបស់វាដែលហៅថាថៅរីនដែលគឺជាផលិតផលផ្ដល់កម្លាំង. បន្ថែមថានេះនៅពេលដែលលោកអ្នកបែកញើសអំឡុងពេលញ៉ាំមឹកឆាហឹរនេះ, វានឹងជួយធ្វើឲ្យឈាមរបស់អ្នកធ្វើចលនាយ៉ាងល្អហើយផលិតអែនដូភិនដែលធ្វើឱ្យលោកអ្នកសប្បាយរីករាយ.


បើសិនជាលោកអ្នកមិនសប្បាយចិត្តឬក៏ហត់នឿយ, លោកអ្នកគួរតែសាកល្បងញុាំណាក់ជីបុកហ្គីមនេះដើម្បីធ្វើឱ្យស្រួលខ្លួនឡើងមកវិញ.

ប៉ុន្តែ, ទឹកម្ទេសហឹរខ្លាំងអាចធ្វើអោយមានបញ្ហាក្រពះ. អញ្ចឹងខ្ញុំចង់ឲ្យលោកអ្នកត្រៀមខ្លួនរួចជាស្រេចមុនពេលចូលទៅហាងម្ហូបនីមួយៗ



៤. ប្រភេទនៃណាក់ជីបុកហ្គីម

ណាក់ជីបុកហ្គីមជាទូទៅលាយគ្រឿងជាមួយនិងទឹកម្ទេសហឹរដូចជាហ្កូជូចាំងនិងម្សៅម្ទេស. វាមានរសជាតិខុសគ្នាទៅតាមតំបន់នីមួយៗ.


- ណាក់ជីបុកហ្គីមទីក្រុងសេអ៊ូលមូឃ្យូដុង: នៅទីនោះធ្លាប់មានហាងម្ហូបមឹកឆាជាច្រើននៅតំបន់មូឃ្យូដុងនៅទីក្រុងសេអ៊ូក៏ប៉ុន្តែពួកគេបានផ្លាស់ប្ដូរទៅតំបន់ចុងនូ ១ហ្កាដោយសារតែបញ្ហាអភិវឌ្ឍន៍តំបន់.

វាមានលក្ខណៈពិសេសដោយទឹកម្ទេសហឹរខ្លាំងដែលអាចធ្វើឲ្យអណ្ដាតរបស់អ្នករលាក.

- ណាក់ជីបុកហ្គីមទីក្រុងប៊ូសានចូបាង: នៅតំបន់បូមឆុនដុង, ខណ្ឌជីងហ្គូ, ទីក្រុងប៊ូសានគឺមានផ្លូវមួយឈ្មោះចូបាងណាក់ជី. គ្រឿងផ្សំទូទៅរួមមានមឹក, បន្លែច្រើនប្រភេទនិងទឹកម្ទេសហឹរក៏ប៉ុន្តែលោកអ្នកអាចបន្ថែមហ្គប់ចាំង (ក្រពះឬក៏ពោះវៀនគោ) ឬក៏បង្គា.

វាប្រើប្រាស់ទឹកម្ទេសហឹរតិចជាងនៅតំបន់មីឃ្យូដុងហើយលោកអ្នកអាចភ្លក់បានរសជាតិខុសគ្នាដោយសារតែគ្រឿងផ្សំខុសគ្នាបូកផ្សំជាមួយនឹងបន្លែច្រើនប្រភេទ, ហ្គប់ចាំង, បង្គា, លៗ.


- ផ្លូវមូអានណាក់ជី: មូអានគឺពិតជាល្បីឈ្មោះពីមឹកជាទីកន្លែងដែលលោកអ្នកអាចទទួលបានរសជាតិមឹកស្រស់ជាងទីក្រុងផ្សេងៗ. លោកអ្នកអាចភ្លក់បានមុខម្ហូបមឹកដ៏ប្លែកនិងច្រើនប្រភេទដូចជាហូរ៉ូងហ្គី, សានណាក់ជី (មឹកឆៅ) និងយ៉នផូថាំង (ស៊ុបមឹក) ក្រៅពីណាក់ជីបុកហ្គីមផងដែរ.




៥. របៀបដើម្បីញុាំណាក់ជីបុកហ្គីមអោយកាន់តែឆ្ងាញ់

ណាក់ជីបុកហ្គីមហឹរគឺញ៉ាំជាមួយនឹងបាយ, សណ្ដែកបណ្ដុះលាយគ្រឿង, ពងចំហុយ, ទឹកស៊ុបត្រជាក់, និងបន្លែរួមដូចជាសាឡាត់ស្រួយ/ ស្លឹកភើរីឡា. ទាំងអស់គឺនឹងបន្សាបរសជាតិហឹរខ្លះ.


បើសិនជាលោកអ្នកលាយវាចូលទាំងអស់, លោកអ្នកអាចទទួលបានមឹកឆាហឹរដ៏ឆ្ងាញ់.


ញ៉ាំមួយម៉ាត់ដំបូងហើយបើសិនជាវាហឹរខ្លាំងសម្រាប់អ្នក, លោកអ្នកអាចដាក់មឹកប៉ុន្មានដុំទៅលើបាយមួយស្លាប់ព្រាពេញជាមួយនឹងសណ្ដែកបណ្ដុះលាយគ្រឿង.

រសជាតិហឹរនឹងកាត់បន្ថយហើយសាច់មឹកដ៏ស្វិតនោះនឹងឆ្ងាញ់យ៉ាងខ្លាំងជាមួយនឹងសណ្ដែកបណ្ដោះស្រួយ.

លោកអ្នកក៏អាចញ៉ាំមឹកមួយដុំជាមួយនឹងពងមាន់ចំហុយដ៏ទន់ហើយក៏មកទៀតហត់ទឹកស៊ុបត្រជាក់មួយម៉ាត់.


តើហេតុអ្វីបានជាជនជាតិកូរ៉េចូលចិត្តញ៉ាំម្ហូបហឹរ?


ដូចដែលបានបញ្ជាក់ខាងលើ, រសជាតិហឹរនិងបង្កើនសារធាតុអែនដូភិនដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ល្អប្រសើរឡើងវិញហើយវាមានអ្វីម្យ៉ាងដែលអាចកម្ចាត់ភាពតានតឹងរបស់អ្នកនៅពេលដែលលោកអ្នកញ៉ាំបណ្ដាលយំបណ្ដើរ.



ナクチポックン, 낙지볶음, 낙지, 낙제, 부산, 피로회복, 혈액순환, 무교동, 조방, 무안, stir-fried-small-octopus, small-octopus, nakje, Busan, fatigue-recovery, blood-circulation, Mugyo-dong, Jobang, Muan
单线意见(5) 
PDF
书签
邮件
0bytes / 200bytes
查看目录