Travel Informations

Travel Informations
전국의 가 볼 만한 여행지들을 소개합니다.
187 | 6871078

Gyeongsangnam-do Tongyeong 통영 - (Travel Info Korea)
 | Travel Info
最後修改 : 2017/02/18

旅行地区 : South Korea
 | 点击数 : 219915
https://blog.lookandwalk.com/zh/blog/greenwood/1912/trackback

ក្រុងថុងយ៉ង់ គឺជាក្រុងមួយដែលស្ថិតឯឆ្នេរសមុទ្រភាគខាងត្បូតរបស់ប្រទេសកូរ៉េ នៃខេត្តខ្ចង់សាំណាម់ ប្រទេសកូរ៉េ។ ពាក្យថា ថុងយ៉ង់គឺត្រូវបានដាក់ឈ្មោះដោយស្តេចសន់ចូ ក្នុងព្រះជន្ម៣៧ព្រះវស្សា (ឆ្នាំ ១៦០៤) ដែលវាយកមកពីពាក្យសាម់ដូថុងចេយ៉ង់។ វាស្ថិតនៅទិសខាងត្បូងនៃឧបទ្វីបបុរាណ, ហើយបើគិតចំណាយពីឆ្នេសមុទ្រមកប្រហែលជា ៦៧១គីឡូម៉ែត្រ នៅទីនោះគឺមានកន្លែងដំម្កល់សៀវភៅចងក្រងអំពីកោះប្រហែលជា ១៥០ប្រភេទ ក្នុងនោះកោះ ដែលមានមនុស្សរស់នៅគឺមាន ៤១ និងកោះដែលគ្មានមនុស្សរស់នៅគឺមាន ១០៩កោះ, មិនតែប៉ុណ្ណោះនៅទីនោះក៏មានឧទ្យានសមុទ្រជាតិផងដែរ។ សាលាក្រុងគឺស្ថិតនៅសង្កាត់ម៉ូចន់,នៅទីនេះគឺមានក្រុង១ , ៦ភូមិ និង ៨សង្កាត់។




កោះសូម៉េម៉ូល


កោះសូម៉េម៉ូលអាចនិយាយបានជាសម្បត្តិធម្មជាតិដ៏មានតំលៃ ពីព្រោះថានៅពេលដែលយើងចោលភ្នែកមើលទៅផ្ទៃសមុទ្រអាចនិងមានអារម្មណ៏ស្រពិចស្រពិលជាមួយទឹកសមុទ្រដ៏ខៀវស្រងាត់ រួមជាមួយសិលាដែលមានរូបរាងដ៏អស្ចារ្យប្លែកភ្នែក។ ប្រសិនបើយើងមើលចុះពីកំពូលភ្នំម៉ាងថេ យើងនិងអាចមើលឃើញកោះថឺងតេ ដែលវានាំមកនូវទេសភាពស្រស់ស្អាតគាប់ភ្នែកដែលប្រៀបដូចជារូបភាពដែលគេមានថតជាប់យ៉ាងអញ្ចឹង។ ប្រសិនជាអ្នកចង់ធ្វើដំនើរទៅកាន់កោះថឺងតេលោកអ្នកត្រូវតែទៅអោយទាន់លំនាចទី ២នៃសមុទ្រ។


Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សំាងណាម់ ក្រុងថុងយ៉ង់ ភូមិហាន់សាន់ ឃុំម៉េជុក
ទូរស័ព្ទ : 055-642-8515
ផ្លូវធ្វើដំនើរៈ ថុងយ៉ង់ IC→ សាលាក្រុងថុងយ៉ង់→ ខាងគូអាន់→ ផ្លូវទៅកាន់ឆ្នេរសមុទ្រ →ទៅកាន់ចំនតផែទទួលអ្នកដំនើរថុងយ៉ង់ →កន្លែងចំនត



Check Point
ការចូលទៅក្នុងកោះម៉េម៉ល ទន្លេផេរី តាមរយៈកោះថឺងតេ ម៉ោង ៧ព្រឹក , ២ រសៀល មួយថ្ងៃ ២ដង(រយៈពេល ៩០នាទី, ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ម៉ោង ១១ព្រឹក)




ព្រះវិហាឆុងរ៉្យល



វិហាឆុងរ៉្យលត្រូវបានកសាងឡើង ដើម្បីធ្វើការគាវរៈកិច្ចដល់វិញ្ញណខ័ក្ខឧត្តមនារីឯកយីស៊ុនស៊ីន ដោយព្រះវិហារនេះគឺមានទ្វាខាងក្នុង៣, ទ្វារកណ្តាល,ទ្វារខាងក្រោ ៣, ទ្វារមុខ និងមានរបងពណ៌ក្រហម មិនតែប៉ុណ្ណោះនៅទីនោះក៏មានកន្លែងសំរាប់តាំងពិពរណ៌ជាដើម។




Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំងណាម់ ក្រុងថុងយ៉ង់ សង្កាត់ម៉្ញង់ចង់ 213
ទូរស័ព្ទ : 055-645-3229
ផ្លូវធ្វើដំនើរៈ ថុងយ៉ង់ IC →ប៉ុស្តិ៍ត្រួតពិនិត្យវ៉ុនម៉ុន →មន្ទីរពេទ្យសេចុង→ ផ្លូវសាន់ផុក →ព្រះវិហារឆុងរ៉្យល់





ភ្នំមីរឺក



នៅទិសខាងត្បូងនៃថុងយ៉ុង មានភ្នំមីរឺកដែលវាមានកំពស់ធៀបជាមួយនិងផ្ទៃទឹកនៃកោះមីរឺក គឺ ៤៦១ម៉ែត្រ ហើយភ្នំមួយនោះត្រូវបានចាត់ទុកថាជាភ្នំល្បីមួយដែរ នៅក្នុងចំនោមភ្នំល្បីទាំង១០០របស់ប្រទេសកូរ៉េ។នៅលើភ្នំមានព្រៃឈើខៀវស្រងាត់, មានជ្រលងដែលមានទឹកថ្លាឈ្វេង និងមានផ្កាជីនដាឡេរីកជារៀងរាល់រដូវកាលផងដែរ។ ហើយប្រសិនបើយើងធ្វើការមើលចុះពីលើភ្នំមកយើងនិងអាចមើលឃើញនូវទិដ្ឋភាពដ៏ស្រស់ស្អាតដែលពិបាកក្នុការពិពណ៌នានៃហាន់រ៉ហេសាំងទំាងមូល។



ភ្នំមីរឺក : 1544-3303
http://ttdc.kr/
ផ្លូវធ្វើដំនើរៈ ថុតយ៉ង់ IC→ សាលាក្រុងថុងយ៉ង់→ មន្ទីរពេទ្យក្រហមថុងយ៉ង់→ មហាស្រព →ស្ពានថុងយ៉ង់ →ការដ្ឋានអ្នកដំនើរថុងយ៉ង់



Check Point
ខ្សែរ៉តដ៏វែងរបស់ហាន់រ៉



នៅពេលដែលយើងជិះវាអាចធ្វើអោយយើងអាចសោយសុខជាមួយនិងភាពស្ងប់ស្ងាត់នៃផ្ទៃសមុទ្រ រហូតដល់យើងទៅដល់ចំនតសំាងពូ។ ហើយមិនត្រឹមតែប៉ុណ្ណោះគេបានបង្កើតផ្លូវសំរាប់ធ្វើការដើរប្រហែលជា ៤០០ម៉ែត្រ សំរាប់ជាជំរើសអោយអ្នកទេសចរណ៏ផងដែរ។





កោះពីជីន



កោះពីជីន ក៏ត្រូវាបានគេហៅថាកោះមីអ៊ីនដែរ វានៅចន្លោះរវាងកោះក្នុង និង កោះក្រៅ។ដោយសារតែបែបនេះហើយទើបធ្វើអោយកោះមួយនេះជាកោះដែលមើលឃើញព្រះអាទិត្យនៅសមុទ្រខាងកើតបានយ៉ាងស្រួល និងអាចមើលឃើញព្រះអាទិត្យលិចពីសមុទ្រខាងលិចបានដូចគ្នា ហើយសមុទ្រនៅកោះនេះក៏អំណោយផលក្នុងការនេសាទទៀត ទើបមានអ្នកនេសាទជាច្រើននាំគ្នាធ្វើដំនើរមកកាន់កោះនេះ។



Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំងណាម់ ក្រុងថុងយ៉ង់ សង្កាត់សហូ 316
ទូរស័ព្ទ : 055-641-0313
ផ្លូវធ្វើដំនើរៈ ថុតយ៉ង់ IC→ សាលាក្រុងថុងយ៉ង់→ មន្ទីរពេទ្យក្រហមថុងយ៉ង់→ មហាស្រព →ស្ពានថុងយ៉ង់ →ការដ្ឋានអ្នកដំនើរថុងយ៉ង់



Cheak Point

លក្ខណៈពិសេសនៃកោះពីជីន គឺដោយសារការភ្ជាប់គ្នារវាងកោះក្នុង និង កោះក្រៅទើបនៅជុំវិញគឺមានសុទ្ធតែផ្កាថ្ម។ នៅទិសខាងលិចនៃឆ្នេរគឺមានគ្រាប់ខ្សាច់តូចៗមានពណ៌សដូចប្រាក់ ជាមួយនិងទឹករលកបកចុះឡើងនាំមកនូវអារម្មណ៏ស្ងប់សុខល្អក្នុងចិត្ត, នៅទិសខាងកើតនៃឆ្នេរ គឺមានទិដ្ឋភាពពិសេសនៃការបោកបក់ដ៏ខ្លាំងផ្ទៃទឹករបស់កន្លែងហែលទឹកផងដែរ។




កោះសារ៉ាង


កោះសារ៉ាង់ គឺភ្ជាប់ដោយការលោមព័ទ្ធរបស់កោះទាំង៣ មានកោះលើ, កោះក្រោម និងកោះស៊ូអ៊ូគឺមានភ្នំមួយមានឈ្មោះថាភ្នំជីរី ដែលធ្វើអោយអ្នកទេសចរណ៏កាន់តែអាចសប្បាយរីករាយជាមួយនិងដំនើរកំសាន្តលើភ្នំបន្ថែមទៀត។ បើចំនុចចាប់ផ្តើមពីភ្នំជីរី ឃុំធុនជីទៅ គឺត្រូវធ្វើដំនើរឆ្លង កាត់ភ្នំភូលម៉ូ ដោយការធ្វើដំនើរថ្នើរជើងគឺប្រហែល ៦.៥គីឡូម៉ែត្រ(ប្រហែលជា ៤ម៉ោង ៣០នាទី), ពេលទៅដល់កំពូលភ្នំអុកណ អ្នកនិងអាចរីករាយជាមួយនិងទិដ្ឋភាពដ៏ស្រស់ស្អាតនៃផ្ទៃ សមុទ្រខៀវស្រងាត់ដែលមើលពីលើកោះទៅ។



Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំងណាម់ ក្រុងថុងយ៉ង់ ភូមិសារំាង ឃុំធុនជី
ទូរស័ព្ទ : 055-650-4690

ផ្លូវធ្វើដំនើរៈ ថុតយ៉ង់ IC→ សាលាក្រុងថុងយ៉ង់→ មន្ទីរពេទ្យក្រហមថុងយ៉ង់→ មហាស្រព →ស្ពានថុងយ៉ង់ →ការដ្ឋានអ្នកដំនើរថុងយ៉ង់



Cheak Point

នៅទីនេះគឺមានផ្ទាំងថ្មប្រហែលជា ៧ផ្ទាំង ដែលយើងអាចធ្វើការស្ទួចត្រីនៅចំនុចទាំងនោះបាន ដូច្នេះវាក៏ទទួលបានការចាប់អារម្មណ៏ជាខ្លាំងពីអ្នកទេសចរណ៏។ យើងអាចចាប់ត្រីភុលរ៉ាក់, តូមី, ណូរ៉េមី, ខ្វាងង៉ និងប្រភេទគ្រឿងសមុទ្រជាច្រើន ហើយក៏អាចជិះម៉ូតូទឹកធ្វើការកំសាន្តបានផងដែរ។



















慶南, 統営, トンヨン, 통영, 비진도, 사량도, 미륵산, 충렬사, 소매물도, Bijindo, Saryangdo, Mireuksan, Mountain, Chungnyeolsa, Shrine, Somaemuldo, Island
单线意见(0) 
PDF
书签
邮件
0bytes / 200bytes
查看目录