Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
2048 | 20031940

ទីក្រុងឈនជូ #2 - ផ្ទះសំណាក់​នៅជិត ភូមិហានូកៈ តុកអ៊ីនថាំង - (Korea Tour)
 | Holiday Journal
最後修改 : 2017/04/17

旅行地区 : South Korea
 | 点击数 : 575594
https://blog.lookandwalk.com/zh/blog/mazinguide/1617/trackback


យើងបានស្នាក់នៅផ្ទះសំណាក់”តុកអ៊ីនថាំង”ដែលវាមានភាពស្ងប់ស្ងាត់ ហើយវាគឺជាផ្ទះកូរ៉េបុរាណមួយដែលបានកសាងឡើងអោយក្មេងៗដែលរស់នៅទីនេះធំដឹងក្តីឡើងដែលប្រកបដោយ ក្រមសីលធម៌ និងមានចិត្តល្អចេះជួយអ្នកដទៃ។




ខ្ញុំគិតថាមនុស្សដែលរស់នៅទីនេះពិតជាមានអារម្មណ៍បែបនោះ។ ខ្ញុំបានអង្គុយនៅក្នុងបន្ទប់ដែលចំហរទ្វារ ហើយខ្ញុំបានសំលឹងមើលទៅអិដ្ឋផ្លូវដើរនៅខាងក្រៅ។




វាមើលទៅដូចជាមិនមានបន្ទប់ទឹកត្រឹមត្រូវទេ ប៉ុនែ្តនៅខាងក្នុងវាមានបន្ទប់ទឹកដ៏ទាន់សម័យ ដែលមិនធ្វើអោយខ្ញុំមានភាពលំបាក។ ប្រសិនបើខ្ញុំមើលរំលងជញ្ជាំងខាងក្រៅនោះ ខ្ញុំនឹងឃើញមានផ្លូវមួយ ហើយវាមិនមានឡានច្រើន ព្រមទាំងវាមានសភាពស្ងត់ដូច្នេះហើយខ្ញុំមិននឹកស្មានថាខ្ញុំកំពុងរស់នៅបន្ទប់នៅជិតផ្លូវថ្នល់ទេ។







បើសិនជាអ្នកសួរអ្នកនៅ ឈនជូថា តើគួរតែទៅញ៉ាំប៊ីប៊ីមប៉ាប់នៅទីណា ពួកគេនឹងប្រាប់អ្នកអោយទៅញ៉ាំនៅភោជនីយដ្ឋានដែលមានឈ្មោះថា “ខាចូកហែ្វក្វាន់”។ ហើយខ្ញុំក៏បានលឺថា រូបមន្តធើ្វ ប៊ីប៊ីមប៉ាប់របស់ហាងនេះបានផ្តល់ទៅអោយក្រុមហ៊ុនអាកាសចរណ៍អាស៊ានណា។




បាយ ប៊ីប៊ីមប៉ាប់មួយចានតំលៃ ១១ដុល្លារ ដែលរួមមាន ពងមាន់ចំហុយចានធំមួយចាន តក់បូកគី និងម្ហូបក្រែមដទៃទៀត។ បាយប៊ីប៊ីមប៉ាប់ដាក់អោយញ៉ាំក្តៅៗដោយប្រើឆ្នាំងថ្ម ដូច្នេះហើយអ្នកក៏អាចញ៉ាំបាយក្តាំងដែលនៅជាប់ឆ្នាំងដែរ។



បើសិនជាខ្ញុំមានឱកាសមកទីនេះម្តងទៀត ខ្ញុំនឹងមកកក់ទុកជាមុន។ បន្ទាប់ពីបានស្រស់ស្រូបអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់នេះ ខ្ញុំចេញដំណើរទៅកាន់ភូមិហានូក ខ្ញុំបានឃើញហាងកាត់សក់មួយដែលមើលទៅមានអាយុប្រហែល៤០ឆ្នាំ។




Map

Address: 전라북도 전주시 완산구 전라감영5길 17 / 대한민국 전라북도 전주시 완산구 중앙동3가 80



តាមពិតទៅខ្ញុំចង់ត្រលប់មកទីនេះវិញបន្ទាប់ពីខ្ញុំទៅមើលភូមិហានូក ប៉ុនែ្តដោយសារតែខ្ញុំចូលចិត្តវាពេក ខ្ញុំក៏សំរេចចិត្តចូលទៅធ្វើម៉ាស្សាជើងមុនពេលដែលខ្ញុំចូលទៅមើលភូមិហានូក។ បើសិនជាយើងចំណាយលុយចំនួន ១០ដុល្លារ ខ្ញុំអាចធ្វើម៉ាស្សាជើងបានរយៈពេល ៤០នាទី។




ភ្ញៀវដែលបានមកមុនខ្ញុំមើលទៅពួកគេដូចជាកំពុងតាំងសមាធិអញ្ចឹង។ ខ្ញុំបានដាក់ជើងរបស់ខ្ញុំចូលទៅក្នុងទឹកដែលបានដាំជាមួយស្លឹករុក្ខជាតិ បន្ទាប់មកពួកគេបានធើ្វម៉ាស្សាជើងអោយខ្ញុំ។ ខ្ញុំគិតថាការធ្វើម៉ាស្សានេះពិតជាមានប្រយោជន៍សរាប់ភ្ញៀវទេសចរណ៍ដែលអស់កំលាំងពីការដើរយូរ។








នៅលើផ្លូវធំនៃភូមិហានូក មានផ្លូវទឹករាងកោងមួយដែលបានរៀបចំយ៉ាងស្រស់ស្អាតនិងមានភាពទាក់ទាញ។ ទោះបីជាវាមានទំហំតូច ប៉ុន្តែវាអាចធ្វើអោយមានភាពត្រជាក់នៅក្នុងពេលដែលកំពុងក្ដៅនេះព្រមទាំងធ្វើអោយយើងមានអារម្មណ៍ស្រស់ស្រាយ។




ខ្ញុំអាចមើលឃើញនូវភាពស្រស់ស្អាតដែលបានផ្លាស់ប្តូរទីក្រុងមួយនេះអោយទៅជាទីក្រុងសិល្បៈមួយ។




នេះគឺជាទេសភាពនៃផ្ទះសំណាក់មួយដែលស្ថិតនៅជ្រលងនៃភូមិហានូក ប៉ុនែ្តខ្ញុំបានឃើញនូវភាពស៊ីចង្វាក់គ្នារវាងសំរស់នៃសម័យទំនើបនិងភាពបុរាណនៃភូមិហានូក។




បើសិនជាអ្នកចំនាយប្រាក់ចំនួន៧ដុល្លារ អ្នកអាចថតរូបនៅក្នុងភូមិហានូកជាប់ជាមួយនឹងរូបភាពដ៏ស្រស់ស្អាតរបស់ទីធ្លាផ្ទះសំណាក់ហានូក។




ខ្ញុំឃើញមានមនុស្សវ័យជំទង់ជាច្រើនកំពុងតែធ្វើពិចនិចនៅពេលចុងរដូវរំហើយនេះ ហើយវាធ្វើអោយខ្ញុំរំភើបមែនទែន។




មានក្មេងស្រីៗជាច្រើនកំពុងតែថតរូបភាពដោយប្រើដងថតរូប។




ពួកគេបានទាក់ទាញចំណាប់អារម្មណ៍របស់ក្មេងប្រុសដទៃទៀត ដោយសារតែកាយវិការដែលពួកគេអង្គុយទល់ខ្នងដាក់គ្នាហើយនឹងមានសក់ខ្លីដែលចងពាត់ទៅក្រោយ។ ហើយសំពត់របស់ពួកគេស៊ីគ្នាទៅនឹង ឆកូរី ដែលជាសំលៀកពាក់បុរាណកូរ៉េសំរាប់ពាក់ផ្នែកខាងលើ។ ហើយខ្ញុំបានទៅសុំពួកគេថតរូបជាមួយគ្នា។ ហាហា!!!




មានក្មេងស្រីម្នាក់កំពុងតែឈរបញ្ចេញរាងដើម្បីអោយសង្សាររបស់នាងថតអោយ។






ហើយវាមើលទៅដូចជាកំពុងតែប្រកួតប្រជែងគ្នាថាអ្នកណាស្អាតជាងអ្នកណា។






ខ្ញុំបានជួបនារីជាច្រើនជានៅច្រកចេញហើយពួកគេកំពុងឆែកមើលរូបថតរបស់ពួកគេ។ ពួកគេប្រហែលជាចង់ដឹងអ្នកណាមានរូបស្អាតជាងគេហើយ?




ក្នុងចំណោមអាហារដែលលក់នៅតាមផ្លូវនៅក្នុងភូមិហានូកទាំងអស់ អាហារមួយដែលមានការពេញនិយមនោះគឺ មូនកូជី។ វាគឺជាមឹកប្រឡាក់អាំងហើយវាមានការទាក់ទាញមែនទែន។




ប៉ុនែ្តខ្ញុំគិតថា កាស៊ឺអូពូស៊ី នេះគឺមើលទៅដូចជាឆ្ងាញ់ជាង។




អាហារដែលពេញនិយមមួយមុខទៀតនោះគឺ បបរសណែ្តកប្រដុះ។ ហើយខ្ញុំក៏មិនស្មានថាមានភោជនីយដ្ឋាននេះនៅទីក្រុងឈនជូដែរ ដោយសារតែវាគឺជាហាងមួយដែលបានជ្រើសរើសថាជាហាងដ៏ឆ្ងាញ់មួយដោយកម្មវិធីទូរទស្សន៍ដែលមានឈ្មោះថា អាហារអ៊ិចហ្វែល។




ការ៉េម ម៉ាការូន ដែលមានតំលៃ ៣ដុល្លារពិតជាមានរស់ជាតិឆ្ងាញ់មែន។ វាគឺជាអាហារមួយដែលប្រើប្រាស់រស់ជាតិផ្លែឈើធម្មជាតិសុទ្ធ។




គ្រប់ទីកនែ្លងដែលខ្ញុំទៅដល់ ខ្ញុំតែងតែឃើញដងថតកាមេរ៉ា។ ហើយពួកវាត្រូវបានក្មេងជំទង់ប្រើប្រាស់ដើម្បីថតរូបខ្លួនឯងដោយមិនចាំបាចពឹងពាក់គេ។




ហើយនំបុ័ងរមូល ដែលហៅជាភាសាកូរ៉េថា ម៉ូចង់ខ្វាពែគី ក៏មានរស់ជាតិឆ្ងាញ់ដែរ។ ពួកគេធ្វើវាដោយប្រើដៃរមូលនំហើយយកវាទៅបំពង។ បើសិនជាយើងបានញ៉ាំវាហើយនោះ យើងប្រាកដជាចង់ញ៉ាំវាទៀតមិនខាន។




ខ្ញុំឃើញមានមនុស្សឈរតំរៀបជួរគ្នាយ៉ាងវែងដើម្បីរងចាំទិញនំរមូលនេះដែលមានតំលៃ ២ដុល្លារ។ ហើយអ្នកលក់នំនោះកំពុងតែធ្វើនំជាបន្តបន្ទាប់ដោយដៃផ្ទាល់របស់នាង។








ហើយភោជនីយដ្ឋានលក់បបរសណ្តែកប្រដុះដែលមានឈ្មោះល្បីបំផុត ក៏មានសាខានៅភូមិហានូកនេះដែរ។ ខ្ញុំគិតថាវាមានឈ្មោះល្បីដោយសារតែវាបានយកមកសរសេរនៅក្នុងសៀវភៅតុក្កតារឿង ស៊ីកគែក ដោយលោក ហយ៉ងម៉ាន់។ ប៉ុន្តែដោយសារតែខ្ញុំធ្លាប់បានទៅហាងនេះរួចហើយខ្ញុំក៏សំរេចចិត្តទៅញ៉ាំនៅហាងមួយទៀតនៅកែ្បរនោះដែលមានឈ្មោះថា ហាងលក់បបរសណ្តែកប្រដុះវែងអ៊ី នៅថៃ្ងបន្ទាប់។




អូ! ហើយរឿងមួយដែលខ្ញុំចង់ធ្វើនៅពេលដែលខ្ញុំមកលេងទីក្រុងឈនជូលើកក្រោយនោះគឺ មកញ៉ាំ អាហារមួយដែលមានឈ្មោះថា ស៊ូនទែនៅក្នុងហាងនេះ។




ហើយអាហារនៅតាមផ្លូវដែលខ្ញុំគិតថាឆ្ងាញ់បំផុតនោះគឺ ការ៉េមឆៀននេះ។ វាមានតំលៃ ២ដុល្លារហើយនៅពេលដែលយើងញ៉ាំវា យើងមានអារម្មណ៍ថា កំពុងតែញ៉ាំ នំបុ័ងឆៀនដែលមានការ៉េមនៅខាងក្នុងជាមួយនឹងរសជាតិផ្អែម លាយនឹងសណែ្តកដី ដែលពោរពេញទៅដោយភាពត្រជាក់។




ពួកគេក៏មានលក់នំអង្ករលីងរសជាតិសណ្តែកនិងរសជាតិល្ងរ និងទឹកសេរ៉ូដែលធ្វើឡើងពីគ្រឿងផ្សំរបស់ជនជាតិកូរ៉េ។ នំអង្ករលីងរសជាតិសណ្តែកឬរស់ជាតិល្ងរមួយថង់មានតំលៃ ៥ដុល្លារ ហើយទឹកសេរ៉ូដបតូចតំលៃ ៥ដុល្លារ និង ដបធំតំលៃ ១០ដុល្លារ។




ពួកយើងបានទិញនំអង្ករលីងចំនួនមួយថង់ ហើយអ្នកលក់បានអោយនាមប័ណ្ណមកពួកយើងសំរាប់ទុកនៅពេលដែលយើងត្រូវការទិញបន្ថែមទៀត ដោយមាមនូវសេវាដឹកជញ្ជូនដល់ផ្ទះ។




ដូចគ្នាទៅនឹងកន្លែងទេសចរណ៍ដទៃទៀត យើងអាចគូររូបឬក៏សរសេរអក្សរទុកជាអនុស្សាវរីយ៍បាននៅទីនេះ។




Map


한옥마을, 한옥민박, 민박, 골목길, 가족회관, 한옥마을족욕, 족욕, 덕인당, 문꼬치, 문어꼬치, 꼬치, 비빔밥, 마카롱아이스크림, 모정꽈배기, 아이스크림튀김, Hanok, Village, HanokHomestay, BedandBreakfast, Homestay, Alley, FamilyCenter, Gajokhoegwan, FootbathinHanokVillage, Footbath, Deokindang, Muncchochi, Skewered, octopusStick, Skewer, Bibimbap, MacaroonIcecream, MojeongGgwabaegi, Twistedbreadstick, Friedicecream, 韓屋村, 韓屋民宿, 民宿, 路地, 家族会館, 韓屋村足浴, 足浴, 德仁堂, ドクインダン, ムンコチ, タコ串, 串, ビビンバ, マカロンアイスクリーム, モジョンクァベギ, アイスクリーム揚げ, 韩屋村, 韩屋民宿, 胡同, 家庭会馆, 韩屋村足浴, 章鱼串, 章鱼烤串, 拌饭, 马卡龙冰淇淋, 母情麻花, 油炸冰淇淋, วิลเลจHanok, Hanokโฮมสเตย์, ที่พักและอาหารเช้า, ซอย, ศูนย์ครอบครัว, HanokVillage, แช่เท้าแช่เท้า, ท่านดั๊ก, ปฏักประตู, ปลาหมึกเสียบไม้, ปฏัก, bibimbap, ขนมแมคะรูไอศครีม, mojeongPretzel, ไอศครีมทอด
单线意见(2) 
PDF
书签
邮件
0bytes / 200bytes
查看目录