Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
624 | 920786

ហាងម្ហូបចិនដែលមានតម្លៃសមរម្យ, កុងជីហ្កូហ្កូសាខាអូឡាំពិច
 | 서울먹거리
最後修改 : 2020/06/27

旅行地区 : South Korea
 | 点击数 : 50069
https://blog.lookandwalk.com/zh/blog/tourseoul/5827/trackback
ខែឧសភាគឺជាខែរបស់ជាតិអំពីក្រុមគ្រួសារនៅប្រទេសកូរ៉េ. ហើយក៏មានហាងបាយនិងបូហ្វេជាច្រើនបានបង្កើតឡើងហើយបានបិទទៅវិញក៏ប៉ុន្តែហាងដែលល្បីឈ្មោះបំផុតសម្រាប់ការជួបជុំគ្រួសារដែលបានបើកយូរមកហើយគឺហាងម្ហូបចិនមួយនេះ។'កុងជីហ្កូហ្កូ' មានទីតាំងជាច្រើននៅកណ្តាលក្រុងសេអ៊ូល. សាខាអូឡាំពិកមានទីតាំងនៅច្រកចេញទី ៤ ជួរទី ៥ នៃស្ថានីយបាំងហ្គីដើរទៅត្រង់តាមផ្លូវធំប្រហែល ១០ នាទី. សេវាចំណតរថយន្តគឺ ២០០០.




SM-G930K | f/1.7 | iso 160 | 2020:05:09 16:00:01 | Flash did not fire. | 4.2mm


SM-G930K | f/1.7 | iso 80 | 2020:05:09 16:02:40 | Flash did not fire. | 4.2mm


មើលទៅដូចជាគេបង្កើតកម្មកម្មវិធីរាល់ខែ. ខែមុនពួកគេមានកម្មវិធីនៅថ្ងៃខ្មៅ (ថ្ងៃសុក្រនៅថ្ងៃនោះមនុស្សនាៗដែលមិនបានទទួលកាដូនៅក្នុងរយៈពេល ២ ថ្ងៃត្រូវតែមកជួបជុំគ្នាហើយញ៉ាំមីចាចាំង) ហើយនៅខែឧសភានេះគេមានកម្មវិធីគ្រួសារវិញម្ដង. តើគេនឹងមានកម្មវិធីអ្វីនៅខែបន្ទាប់?



SM-G930K | f/1.7 | iso 200 | 2020:05:09 16:03:04 | Flash did not fire. | 4.2mm

បើសិនជាអ្នកឡើងទៅលើជាន់ទី ២ នឹងបានឃើញទ្វារចេញចូលដែលបានធ្វើឡើងពីឥដ្ឋក្រហម.



SM-G930K | f/1.7 | iso 250 | 2020:05:09 14:54:43 | Flash did not fire. | 4.2mm

អ្នកនឹងរកឃើញប័ណ្ណដាក់ម៉ោងធ្វើការនៅបន្ទាប់ពីទ្វារចេញចូល.



SM-G930K | f/1.7 | iso 160 | 2020:05:09 15:32:04 | Flash did not fire. | 4.2mm

ហាងនេះនៅសាខាអូឡាំពិចដាក់តុអាហារនៅជុំវិញផ្ទះបាយនិងកន្លែងអង្គុយគឺសុទ្ធតែក្បែរបង្អួច. តើកន្លែងអង្គុយដែលនៅក្បែរបង្អួចគឺជាទីតាំងដែលអតិថិជនចូលចិត្តជាងគេនៅគ្រប់ប្រទេសមែនដែលឬទេ? នៅពេលដែលខ្ញុំទៅហាងបាយកង្វល់ដំបូងរបស់ខ្ញុំគឺ 'តើខ្ញុំគួរអង្គុយនៅកន្លែងណា?' ប៉ុន្តែខ្ញុំមិនមិនបាច់បារម្ភពេលមកទីនេះទេ.



SM-G930K | f/1.7 | iso 200 | 2020:05:09 15:46:24 | Flash did not fire. | 4.2mm



SM-G930K | f/1.7 | iso 200 | 2020:05:09 15:57:22 | Flash did not fire. | 4.2mm

ដោយសារតែហាងនេះសំបូរដោយក្រុមគ្រួសារមកហេតុដូច្នេះសម្បូរទៅដោយបន្ទប់សម្រាប់គ្រួសារហើយមានកន្លែងអង្គុយសម្រាប់ក្មេងជាច្រើន.



SM-G930K | f/1.7 | iso 125 | 2020:05:09 15:06:04 | Flash did not fire. | 4.2mm

ជាដំបូងគេនឹងយកទឹកត្រជាក់, តែម្លិះ, 'ឈាកាយ' (ជ្រក់ដើមស្ពៃខៀវ) និងជ្រក់ឆៃថាវ.


ជ្រក់ដើមស្ពៃខៀវនេះមិនប្រៃទេ. ដំបូងបង្អស់ខ្ញុំចូលចិត្តផ្នែកមួយនេះ! អ្នកមិនបានឃើញខ្ទឹមបារាំង, ទឹកខ្មេះ, ទឹកជ្រលក់ធានមានដែលតែងតែនៅគ្រប់ហាងម្ហូបអាហារចិនមែនទេ? វាហាក់ដូចជាបែងចែករវាងហាងម្ហូបចិននិងហាងម្ហូបកូរ៉េចិន. (វាប្រាកដណាស់គេនឹងយកវាចេញមកបើសិនជាអ្នកកម៉្មង់វា)


តោះចាប់ផ្ដើមបើកមឺនុយ។



SM-G930K | f/1.7 | iso 100 | 2020:05:09 14:57:30 | Flash did not fire. | 4.2mm



SM-G930K | f/1.7 | iso 100 | 2020:05:09 14:57:37 | Flash did not fire. | 4.2mm

វារាងប្លែកបន្តិចពីព្រោះតែកន្លែង 'ម្ហូបថ្មី'. ជាទូទៅហាងម្ហូបចិនមានម្ហូបជាច្រើនមុខដែលមានយូរមកហើយប៉ុន្តែពួកពេលណែនាំម្ហូបថ្មីនៅទំព័រដំបូងរបស់មឺនុយហើយមានការបញ្ចុះតម្លៃពិសេសផងដែរ. អាហារមួយចំនួននឹងមានការបញ្ចុះតម្លៃនៅថ្ងៃធ្វើការហេតុដូច្នេះខ្ញុំគិតថាវាក៏ល្អម្យ៉ាងទោះបីជាមិនមែនជាការជួបជុំគ្រួសារក៏ដោយ.


ហាងភាគច្រើនអាហារជាលក្ខណៈឈុតអាចកម្ម៉ង់បានចាប់ពី ២ នាក់ឡើងទៅ. ខ្ញុំគិតថាភាពខុសគ្នារវាងហាងម្ហូបចិននិងហាងម្ហូបកូរ៉េចិនគឺ 'អាហាជាលក្ខណៈឈុត' (ហើយហាងម្ហូបចិនអត់មានការដឹកជញ្ជូននោះទេ). ហាងម្ហូបចិនជាច្រើនមានម្ហូបជាច្រើនប្រភេទជាការពិតណាស់ម្ហូបដែលខ្ញុំញ៉ាំគ្រាន់តែមួយចំនួនតូចតែប៉ុណ្ណោះ. តាមបទពិសោធន៍របស់ខ្ញុំភាគច្រើនតែងតែមិនដឹងត្រូវកម្ម៉ង់សាច់ជ្រូកឆាជូអែម, មីចាចាំង, ឬក៏មីហឹលចាំប៉ុងក៏ប៉ុន្តែលើកនេះខ្ញុំនឹងកម្ម៉ង់ឈុតអាហារអេ.


ម្ហូបដំបូងគេគឺស៊ុបក្ដាម. ស៊ុបដែលទន់ហើយក្ដៅឧណ្ហៗគឺពិតជាស្រួលញ៉ាំសម្រាប់ក្រពះរបស់ខ្ញុំដើម្បីចាំទទួលម្ហូបបន្ទាប់. វាមានរសជាតិរាងប្រៃបន្តិចហើយមានក្លិនឆួលម្រេចផងដែរ.



SM-G930K | f/1.7 | iso 100 | 2020:05:09 15:09:54 | Flash did not fire. | 4.2mm

ឈុតអាហារចាប់ផ្ដើមជាមួយនិងម្ហូប 'ផាល់បូឈេ' (ឆាគ្រឿងសមុទ្រនិងបន្លែ). 'ផាល់បូ' មានន័យថា 'កំណប់ទាំង ៨'. វាមានន័យថាគ្រឿងផ្សំកម្រទាំង ៨ ក្នុងអត្ថន័យមួយទៀត. 'ឈេ' មានន័យថាបន្លែ. គេឆាវាជាមួយនឹងប្រេងឆាម្ទេសក៏ប៉ុន្តែវាមានរសជាតិល្មមដែលគ្រប់គ្នាអាចពិសារបាន.


ម្ហូបបន្ទាប់ទៀតគឺ 'ហ្កូគូរឆាប់ឈេ' (សាច់ឆានិងបន្លែ) និងនំប៉ាវអត់ស្នូលផងដែរ. ហែកនំប៉ាវចេញហើយដាក់ហ្កូគូរឆាប់ឈេពីលើហើយដាក់ចូលមាត់ទាំងអស់តែម្ដង. វាមិនមែនជាម្ហូបលំដាប់អ្វីទេក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថាមិនធុញទ្រាន់ទោះបីជាញ៉ាំវារាល់ថ្ងៃក៏ដោយ.



SM-G930K | f/1.7 | iso 125 | 2020:05:09 15:18:31 | Flash did not fire. | 4.2mm

ម្ហូបបន្ទាប់មកទៀតគឺសាច់ជ្រូកឆាជូអែម. នៅហាងនេះម្ហូបសាច់ជ្រូកឆាជូអែមមាន ៣ ប្រភេទខុសគ្នា. គេធ្វើម្សៅខាងក្រៅជាមួយនឹងម្សៅអង្ករដំណើបនិងម្សៅឆាលាយគ្នា. វាមិនមែនជាប្រភេទញ៉ាំទៅស្វិតដូចអ្វីដែលកំពុងពេញនិយមសព្វថ្ងៃនោះទេក៏ប៉ុន្តែមានអារម្មណ៍ថាគេធ្វើវារបៀបបូរាណ ៧ ភាគរបៀបស្វិត ៣ ភាគ. ម្ហូបអាហារនៅទីនេះជាទូទៅមានរសជាតិមិនខ្លាំងអញ្ចឹងខ្ញុំគិតថាមនុស្សភាគច្រើនអាចញ៉ាំបានយ៉ាងងាយស្រួល. ទឹកជ្រលក់ក៏បានលាយយ៉ាងម៉ត់ចត់ដែលមានរសជាតិផ្អែមនិងជូរល្មម.



SM-G930K | f/1.7 | iso 125 | 2020:05:09 15:22:53 | Flash did not fire. | 4.2mm

អ្វីដែលសំខាន់ដែលខ្ញុំបានឃើញក្នុងម្ហូបឆាសាច់ជ្រូកជូរអែមនេះគឺរបៀបកាត់សាច់. សាច់ជ្រូកនិងម្សៅត្រូវតែស្អិតល្មួតចូលគ្នាគុណភាពនិងវាយនភាពគួរតែល្អអញ្ចឹង. ហើយបើតាមស្តង់ដាររបស់ខ្ញុំសាច់ជ្រូកឆាជូអែមនៅទីនេះល្អគួរសម. ខ្ញុំនឹងកម្ម៉ង់វាតែឯងម្ដងទៀតនៅលើកក្រោយ.


그리고


SM-G930K | f/1.7 | iso 80 | 2020:05:09 15:24:46 | Flash did not fire. | 4.2mm

បន្ទាប់ម្ហូបលក្ខណៈបាយឈុត. ប៉ាឬក៏ម៉ាក់? តើស្រឡាញ់អ្នកណាជាងគេ? សំណួរនេះវាពិបាកដូចការជ្រើសរើសរវាងមីចាចាំងនិងមីចាំប៉ុង. ចំលើយដែលត្រឹមត្រូវនោះគឺ 'ទាំង ២'.



SM-G930K | f/1.7 | iso 100 | 2020:05:09 15:26:47 | Flash did not fire. | 4.2mm

ខ្ញុំកម៉្មង់សម្រាប់មនុស្ស ២ នាក់តែដោយសារខ្ញុំមកជាមួយកូនរបស់ខ្ញុំហេតុដូច្នេះមេការនៅទីនោះបានកម៉្មង់បាយឆាឥតគិតថ្លៃសម្រាប់កូនរបស់ខ្ញុំ. តើលោកអ្នកអាចទាយដឹងថាតើហាងម្ហូបចិននេះឆ្ងាញ់ឬក៏អត់មើលលើបាយឆារបស់គេ? បាយគួរតែកុំខ្លាញ់ពេកហើយត្រូវចម្អិនត្រូវរបៀបហើយវៀងគ្រាមបន្តិច. បាទខ្ញុំពិតជាពេញចិត្តជាខ្លាំងពីចំនួនសាច់គ្រឿងសមុទ្រនិងរសជាតិរបស់បាយ.



SM-G930K | f/1.7 | iso 160 | 2020:05:09 15:25:02 | Flash did not fire. | 4.2mm

ខ្ញុំបានញុំមីចាចាំងជាច្រើនហើយមួយនេះគឺបែបជាតិកណ្តាលវាមិនប្រៃនិងផ្អែមខ្លាំងទេ. ការពិតទៅសម្រាប់រសជាតិរបស់មីចាចាំងគឺឆ្ងាញ់ទាំងអស់ប៉ុន្តែខ្ញុំរៀងរើសបន្តិចអំពីសាច់ជ្រូកក្នុងមី. ជូនកាលគេដាក់លាយសាច់ជ្រូកដែលមិនល្អនៅក្នុងទឹកចាចាំងហើយវាពិតជាមិនឆ្ងាញ់នៅពេលដែលខ្ញុំទំពារត្រូវវាប៉ុន្តែខ្ញុំចូលចិត្តមួយនេះព្រោះមួយនេះមិនដូចអញ្ចឹងឡើយ.



SM-G930K | f/1.7 | iso 160 | 2020:05:09 15:25:26 | Flash did not fire. | 4.2mm

មីចាំប៉ុងនេះបានប្រើប្រាស់គ្រឿងផ្សំគ្រឿងសមុទ្រដែលល្អបំផុត. ជំនួសនឹងរសជាតិហឹលនៅក្នុងបំពង់ករបស់ខ្ញុំវាបែរជាមានរសជាតិដើមរបស់គ្រឿងសមុទ្រទៅវិញ. គ្រឿងសមុទ្រស្វិតល្អហើយបន្លែស្រួយផងដែរអញ្ចឹងរសជាតិគឺឆ្ងាញ់.



SM-G930K | f/1.7 | iso 160 | 2020:05:09 15:51:38 | Flash did not fire. | 4.2mm

ជាចុងក្រោយដើម្បីភាពស្រស់ស្រាយខ្ញុំបានផឹកទឹកក្រឡុកផ្លែស្តុបប៊ឺរីសម្រាប់ធ្វើជាបង្អែម. នេះគឺជាចុងបញ្ចប់នៃអាហារឈុត. សរុបសេចក្ដីមកម្ហូបអាហារនៅទីនេះមានរសជាតិល្មម. មើលទៅមានអារម្មណ៍ថាបានញ៉ាំអាហារដូចជាបានជនជាតិចិនអញ្ជើញទៅផ្ទះគេដើម្បីញ៉ាំអាហារបែបចិនយ៉ាងអញ្ចឹង។


  • ម្ហូបអាហារ ★★★☆☆

វាមិនមែនជាហាងម្ហូបចិនបែបកូរ៉េប៉ុន្តែជាហាងម្ហូបចិនពិតប្រាកដ. បន្លែនិងគ្រឿងសមុទ្រគឺស្រស់ទាំងអស់ហើយមានរសជាតិឆ្ងាញ់.


  • អនាម័យ ★★★☆☆
តុអាហារគឺស្អាតប៉ុន្តែកន្លែងខ្លះរអិលជាតិខ្លាញ់.


  • សេវាកម្ម ★★★☆☆

បុគ្គលិករាក់ទាក់ប៉ុន្តែសេវាកម្មនៅកន្លែងផ្លូវដើត្រូវហៅជាច្រើនដង. ប្រហែលមកពីការរៀបចំរបស់ហាងពួកគេអត់បានដាក់កណ្ដឹងសម្រាប់ហៅនោះឡើយ. ពេលខ្លះអត់មានការឆ្លើយតបនៅពេលដែលខ្ញុំហៅពួកគាត់.


  • បរិយាកាស★★★☆☆
តុអាហារបានរៀបចំយ៉ាងវែងនៅតាមបង្អួចហេតុដូច្នេះទេសភាពពិតជាស្អាតក៏ប៉ុន្តែបន្ទប់រាងតូច. ណែនាំឱ្យយកបន្ទប់ប្រជុំបើសិនជាអ្នកមានមនុស្សច្រើន។


  • ភាពងាយស្រួល ★★★☆☆

វាងាយស្រួលនឹងរកទីតាំង. អ្នកអាចរកហាងនេះបានបើសិនជាអ្នកដើរតាមផ្លូវធំ ១០ នាទីចេញពីច្រកទី ៤ ជួរទី ៥ ន័យស្ថានីយ៍បាំងហ្គី។


  • ម៉ោងធ្វើការ: ១១:៣០~២២:០០ (មានម៉ោងសម្រាកនៅថ្ងៃធ្វើការ)
  • ណែនាំសម្រាប់មនុស្សពីរនាក់ឡើងទៅសម្រាប់អាហារលក្ខណៈជាឈុត
  • ម្ហូបណែនាំ: សាច់ជ្រូកឆាជូអែម, មីចាចាំង, មីចាំប៉ុង, បាយឆា
  • តម្លៃ: ប្រហែល ១០,០០០ សម្រាប់មួយមុខ. ឈុតអាហារចាប់ផ្ដើមពី ២៣,០០០
  • ភាពទាក់ទាញ បន្ទប់ទឹកស្រីប្រុសដោយឡែកពីគ្នា, មានកន្លែងសម្រាប់ក្មេងអង្គុយ, ហ្វី Wifi, កន្លែងផ្លាស់ខោក្មេង។


Map

អាសយដ្ឋាន: ១៨២-២ ផ្លូវបាំងហ្គី ១ដុងសង្កាត់សុងផាហ្គូទីក្រុងសេអ៊ូល.


칸지고고, Congee, GoGo, 중식당, 가족모임, 중식, 코스요리, 5호선, 방이역, 서울, seoul, korea
单线意见(0) 
PDF
书签
邮件
0bytes / 200bytes
查看目录