ខ្ញុំធ្លាប់បានឮថាមានហាងនំប៉័ងដល់ល្បីមួយអំពីនំប័ងសាបនៅម្ដុំតំបន់ផ្លូវដុងហ្ក្យូដង.
វាគឺជានំបុ័ងមូលដ្ឋានដំបូងទាំងអស់, ក៏ប៉ុន្តែវាពិតជាកម្របានឃើញហាងនំបុ័ងដែលល្បីដោយសារនំបុ័ងសាប.
ម្ចាស់ហាងទីនេះបានបញ្ចប់ការរៀននៅសាលា 'ECOLE DE PATISSERIE DE TOKIO (សាលាដុតនំថូគីយ៉ូ) និងបានធ្វើនំបាំងអស់រយៈពេល ២០ ឆ្នាំមកហើយ.
ខ្ញុំបានទៅហាងនំប៉័ងនៅពេលព្រឹកព្រលឹម.
iPhone 11 | f/1.8 | iso 50 | 2020:05:16 08:55:50 | Flash did not fire, compulsory flash mode | 4.25mm
ផ្លាកសញ្ញារបៀបចាស់ក៏ប៉ុន្តែរៀបរយ.
ខ្ញុំមិនបានឆែករកលើវេបសាយមុនពេលខ្ញុំទៅ, ហេតុដូច្នេះខ្ញុំរំពឹងទុកថានេះគឺជាហាងនំបុ័ងធំមួយក៏ប៉ុន្តែខ្ញុំបានខុសទាំងស្រុង.
វាប្រហែលជាហាងដែលអាចខ្ចប់យកទៅតែប៉ុណ្ណោះ.
iPhone 11 | f/1.8 | iso 125 | 2020:05:16 08:56:35 | Flash did not fire, compulsory flash mode | 4.25mm
មឺនុយគឺពិតជាសាមញ្ញហេតុដូច្នេះខ្ញុំកាន់តែរំពឹងទុកជាមុន. វាដូចជាហាងលក់ហ្កូមថាំង (ស៊ុបឆ្អឹងគោ) យូរឆ្នាំមកហើយ.
ខ្ញុំបានកម្ម៉ង់នំប៉័ងទឹកដោះគោ, នំប៉័ងកាហ្វេគ្រាប់ណាត់, នំប៉័ងគ្រាប់ឆេសណាត់. នំប័ងទឹកដោះគោបានលក់ជាដុំឬក៏ជាចំណិត.
iPhone 11 | f/1.8 | iso 160 | 2020:05:16 08:56:46 | Flash did not fire, compulsory flash mode | 4.25mm
ប្រហែលជានៅម៉ោង ៩:០០ ពេលព្រឹក?
មាននំប៉័ងជាច្រើននៅលើទូហើយក៏មានភ្ញៀវច្រើនកំពុងតែទិញផងដែរ.
ហាងនំប៉័ងបើកនៅម៉ោង ៨:០០ ព្រឹកអញ្ចឹងខ្ញុំយល់ថាម៉េចក៏មនុស្សចង់ទិញនំប៉័ងថ្មីៗ.
iPhone 11 | f/1.8 | iso 250 | 2020:05:16 09:10:07 | Flash did not fire, compulsory flash mode | 4.25mm
អ្វីដែលខ្ញុំដឹងអំពីនំប៉័ងសាបនោះគឺនំប៉័ងល្អគឺគេមិនលាយទឹកនៅពេលធ្វើវា.
អញ្ចឹងបើសិនជាអ្នកហែកនំប៉័ងដែលមិនល្អគឺវាដូចហែកក្រដាស់អញ្ចឹងហើយបើសិនជានំប័ុងល្អគឺដូចហែកសាច់ទ្រូងមាន់អញ្ចឹង.
នំប៉័ងទឹកដោះគោនេះគឺពិតជាអស្ចារ្យណាស់. វាទន់ហើយឆ្ងាញ់ទោះបីជាមិនបានលាបអ្វីពីលើឬក៏ផឹកអ្វីនៅពេលញ៉ាំវា.
iPhone 11 | f/1.8 | iso 250 | 2020:05:16 09:43:16 | Flash did not fire, compulsory flash mode | 4.25mm
ខ្ញុំពិតជាភ្ញាក់ផ្អើលនៃចំនួនរបស់គ្រាប់ឆេសណាត់នៅក្នុងនំប័ងឆេសណាត់នេះ.
មនុស្សចាស់ប្រាកដជាចូលចិត្តវា.
iPhone 11 | f/1.8 | iso 320 | 2020:05:16 09:44:26 | Flash did not fire, compulsory flash mode | 4.25mm
នំប័ងកាហ្វេគ្រាប់ណាត់គឺមានក្លិនឈ្ងុយរបស់កាហ្វេនិងគ្រាប់ណាត់ដ៏ស្វិត. នេះប្រាកដជាចំណូលចិត្តរបស់ក្មេងៗ.
ខ្ញុំចូលចិត្តទាំងនំប៉័ងគ្រាប់ឆេសណាត់នឹងនំប័ងកាហ្វេគ្រាប់ណាត់, ក៏ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តជាងគេគឺនំប៉័ងទឹកដោះគោ.
វាស្វិតដល់ថ្នាក់ខ្ញុំអាចនឹកឃើញវាក្នុងចិត្តជារឿងរាល់ព្រឹក.
ខ្ញុំបានឆែកលើវេបសាយនៅពេលខ្ញុំញ៉ាំនំប័ុងនៅផ្ទះហើយហាងនំប៉័ងនេះក៏ធ្លាប់បានផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តី 'Vogue' និងប៉ុស្តិ៍ទូរទស្សន៍ផ្សេងទៀត.
ហាងនេះបើកតាំងពីព្រឹកព្រលឹមរហូតដល់ថ្ងៃត្រង់ដោយគ្មានថ្ងៃសម្រាក.
ដើរ ១០ នាទីពីច្រកចេញទី ៨ នៃស្ថានីយសិនឆុន.
អាសយដ្ឋាន: ៤១ រ៉ោសានរ៉ូ ៣២ហ្កិល, សង្កាត់ដុងហ្ក្យូដុង, ខណ្ឌម៉ាផូហ្កូ, ទីក្រុងសេអ៊ូល.