Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
442 | 903340

គីរ៉ូមេសុីយ៉ា, ហាងការីជប៉ុនដ៏ជ្រាលជ្រៅ
 | 서울먹거리
最後修改 : 2020/07/23

旅行地区 : South Korea
 | 点击数 : 40085
https://blog.lookandwalk.com/zh/blog/tourseoul/5917/trackback
តើម្ហូបការីមកពីប្រទេសមួយណា? តាមដែលអ្នកដឹងគឺវាមកពីប្រទេសឥណ្ឌា. ក៏ប៉ុន្តែមានប្រទេសមួយទៀតដែលពិតជាចូលចិត្តការីខ្លាំង. ប្រទេសជប៉ុន, អ្នកជិតខាងរបស់ប្រទេសកូរ៉េ. បើសិនជាប្រទេសឥណ្ឌាបង្កើតការី, ប្រទេសជប៉ុនគឺជាប្រទេសដែលកែច្នៃការីហើយញ៉ាំវាតាមរបៀបរបស់គេ. ជាការពិតណាស់ការីដើមនិងការីប្រទេសជប៉ុនមានរសជាតិនិងមើលទៅខុសគ្នាយ៉ាងខ្លាំង. តោះខ្ញុំសូមណែនាំហាងគីរ៉ូមេសុីយ៉ា, ហាងការីជប៉ុននៅផ្លូវសុងនីដានហ្កិល.



SM-G986N | f/2.2 | iso 50 | 2020:06:19 11:50:18 | Flash did not fire. | 2.2mm


គីរ៉ូមេសុីយ៉ាមានន័យថា 'ផ្ទះអង្ករពណ៌លឿង' នៅក្នុងភាសាជប៉ុន. វាគឺជាឈ្មោះមួយដ៏សាកសមដែលរំលឹកពួកយើងអំពីការីលឿង. ផ្នែកខាងក្រៅរបស់អាគារគឺបានប្រើប្រាស់រចនាសម្ព័ន្ធបែបឈើដែលអាចរកឃើញនៅប្រទេសជប៉ុន.



SM-G986N | f/1.8 | iso 40 | 2020:06:19 11:50:37 | Flash did not fire. | 5.4mm


នៅច្រកចេញចូលមានរូបថតរបស់ឆ្មានាំសំណាង.



SM-G986N | f/1.8 | iso 40 | 2020:06:19 11:50:31 | Flash did not fire. | 5.4mm


បាយការីនិងមីការីមើលទៅពិតជាឆ្ងាញ់បានទាក់ទាញភ្នែករបស់ខ្ញុំ.



SM-G986N | f/1.8 | iso 40 | 2020:06:19 11:50:45 | Flash did not fire. | 5.4mm




SM-G986N | f/2.2 | iso 200 | 2020:06:19 11:51:11 | Flash did not fire. | 2.2mm


ឧស្សាហកម្មម្ហូបអាហារដែលមើលទៅពិបាកនឹងឈរជើងរយៈពេលពីរឆ្នាំ. ក៏ប៉ុន្តែតែដោយសារតែវាបានបើកតាំងពីឆ្នាំ ២០០៨, ហាងនេះនៅតែឈរជើងបានយ៉ាងល្អ. វែកកូរការីដែលធ្លាប់ធ្វើការរីក្នុងឆ្នាំងដ៏ធំបានដាក់តាំងបែបនេះនៅចុងបញ្ចប់នៃជីវិតរបស់វា. គេនិយាយថាវែកកូរដែលពួកគេកំពុងតែប្រើប្រាស់គឺជាវែកកូរទីបួនហើយជាអកុសលវែកទីមួយបានបាត់បង់.



SM-G986N | f/1.8 | iso 125 | 2020:06:19 11:50:59 | Flash did not fire. | 5.4mm


ហាងបិទនៅថ្ងៃច័ន្ទ.



SM-G986N | f/1.8 | iso 100 | 2020:06:19 11:51:28 | Flash did not fire. | 5.4mm

អូ, ឆ្មាដ៏គួរឲ្យស្រឡាញ់មួយកំពុងតែញ៉ាំបាយការី. ឆ្មានោះក៏បានពាក់ម៉ាសផងដែរ.



SM-G986N | f/2.2 | iso 200 | 2020:06:19 11:50:52 | Flash did not fire. | 2.2mm


នៅពេលនោះគឺជាម៉ោងអាហារថ្ងៃត្រង់ហើយខ្ញុំគឺជាភ្ញៀវដំបូង. នៅទីនោះមានតុដ៏ធំដាអាចផ្ទុកមនុស្សជាច្រើនចាប់ពីមួយដល់ប្រាំមួយនាក់.



SM-G986N | f/2.2 | iso 400 | 2020:06:19 11:53:45 | Flash did not fire. | 2.2mm




SM-G986N | f/1.8 | iso 80 | 2020:06:19 11:51:22 | Flash did not fire. | 5.4mm


មឺនុយមើលទៅសាមញ្ញ. វាគឺជាការផ្សំគ្នាមូលដ្ឋានរបស់ការីបូកផ្សំបាយឬក៏មីបូកជាមួយគ្រឿងបន្ថែម. សុំបីតែគ្រឿងបន្ថែមក៏វាចេញមកដាច់ដោយឡែកដូចម្ហូបបន្ថែមខាងក្រៅអញ្ចឹង. ពួកគេមានគ្រឿងបន្ថែមជាច្រើនប្រភេទដែលល្អសម្រាប់អ្នកនៅពេលដែលអ្នកមានអារម្មណ៍ថាបាយការីមិនគ្រប់គ្រាន់.



SM-G986N | f/1.8 | iso 40 | 2020:06:19 11:54:07 | Flash did not fire. | 5.4mm


នៅទីនោះក៏មានការណែនាំធ្វើការីឆ្ងាញ់ពេលនៅផ្ទះ. មើលទៅពួកគេកំពុងតែព្យាយាមមិនធ្វើឲ្យភ្ញៀវធុញនៅពេលដែលរង់ចាំម្ហូបអាហារចេញមក.



SM-G986N | f/1.8 | iso 100 | 2020:06:19 11:54:16 | Flash did not fire. | 5.4mm


ការីគឺសាកសមជាមួយនឹងសាគេឬក៏ស្រាបៀរ.



SM-G986N | f/1.8 | iso 250 | 2020:06:19 11:54:48 | Flash did not fire. | 5.4mm


ហាងនេះក៏បារម្ភអំពីសុខភាពដូចរសជាតិរបស់វា. ពួកគេពិតជាបារម្ភអំពីគ្រឿងផ្សំហើយព្យាយាមមិនប្រើប្រាស់គ្រឿងផ្សំមានជាតិគីមី.



SM-G986N | f/1.8 | iso 250 | 2020:06:19 11:54:31 | Flash did not fire. | 5.4mm


នេះបង្ហាញរបៀបញ៉ាំការីកាន់តែឆ្ងាញ់. គេនិយាយថាកុំលាយការីផ្សេងគ្នាហើយជាពិសេសវាល្អជាងបើសិនជាញ៉ាំបាយជាមួយនឹងការីមួយស្លាបព្រាពេញជំនួសឱ្យការលាយចូលគ្នាទាំងអស់ក្នុងម្ដង. ប្រហែលជាពីព្រោះតែរសជាតិរបស់វានឹងអត់ឆ្ងាញ់បើសិនជាវាសើមខ្លាំង.



SM-G986N | f/1.8 | iso 50 | 2020:06:19 11:55:08 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 80 | 2020:06:19 12:00:28 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 125 | 2020:06:19 12:00:02 | Flash did not fire. | 5.4mm


នេះគឺជាការតុបតែងដ៏រៀបរយ. ខ្ញុំបានកម្ម៉ង់ការីពីរប្រភេទជាមួយនឹងបាយនិងមី. ហើយខ្ញុំក៏បានកម្ម៉ង់បន្ថែមសាច់និងបន្លែចៀននិងគ្រីមចៀនដែលល្បីថាឆ្ងាញ់ដូចការីផងដែរ.



SM-G986N | f/1.8 | iso 200 | 2020:06:19 12:02:19 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 100 | 2020:06:19 12:01:01 | Flash did not fire. | 5.4mm

នេះគឺជាមីការីជាមួយនឹងសាច់ជ្រូក, តៅហ៊ូចៀន, និងស្លឹកខ្ទឹម. សាច់ជ្រូកចៀនគឺទន់ហើយមិនទ្រលាន់ហើយរសជាតិរបស់វាគឺល្អខ្លាំងដែលសមជាមួយនឹងមី.



SM-G986N | f/1.8 | iso 64 | 2020:06:19 12:01:08 | Flash did not fire. | 5.4mm

បាយការីអត់មានតៅហ៊ួចៀនហើយអ្វីផ្សេងទៀតគឺស្រដៀងគ្នាប៉ុន្តែជាតិការីគឺខុសគ្នាជាមួយនឹងការីមី. ការីមីមានរសជាតិខ្លាំងជាង, ប្រហែលជាមកពីមីវាក្រាស់ជាងបាយហើយមើលទៅទឹកការីពិបាកនឹងជ្រាបចូលទៅក្នុងសាច់មី.


តើអ្នកធ្លាប់ឮថាថ្ងៃទីពីររបស់ការីមានរសជាតិឆ្ងាញ់ជាងគេ? វាមានន័យថាការីមានរសជាតិឆ្ងាញ់ជាងគេនៅពេលដែលបានរំងាស់ច្រើនម៉ោងហើយសំណើមនឹងបាត់បង់អញ្ចឹងរសជាតិវានឹងជ្រៅជាង. ការីរបស់ហាងនេះគឺមានរសជាតិបែបនោះ.



SM-G986N | f/1.8 | iso 100 | 2020:06:19 12:01:20 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 100 | 2020:06:19 12:01:18 | Flash did not fire. | 5.4mm





SM-G986N | f/1.8 | iso 100 | 2020:06:19 12:02:43 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 125 | 2020:06:19 12:13:20 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 100 | 2020:06:19 12:03:32 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 100 | 2020:06:19 12:08:02 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 200 | 2020:06:19 12:12:40 | Flash did not fire. | 5.4mm


អំពីសាច់និងបន្លែចៀននៅពេលដែលខ្ញុំអានមតិអំពីពួកគេតែងតែរំលឹកអំពីសាច់និងបន្លែចៀនហើយពេលនេះខ្ញុំដឹងថាមកពីអ្វី. បើសិនជាអ្នកមកទីនេះកុំភ្លេចកម្ម៉ង់សាច់និងបន្លែចៀន! គ្រីមចៀនគឺប្រាកដជាគ្រីមហើយសំរាប់ខ្ញុំគឺវាពិតជាឆ្ងាញ់ខ្លាំង. ស្រួយខាងក្រៅទន់ខាងក្នុង. វាមានរសជាតិដ៏អាថ៌កំបាំងមួយដែលអ្នកមិនដឹងថាគេចៀនវារបៀបណា. ខ្ញុំសូមណែនាំវានេះយ៉ាងខ្លាំង!



SM-G986N | f/1.8 | iso 200 | 2020:06:19 12:24:13 | Flash did not fire. | 5.4mm


តើវាឆ្ងាញ់ដែរឬទេ? ហាហាមើលទៅចានរបស់ខ្ញុំទៅ! តែបន្តិចទៀតទេខ្ញុំនិងលិទ្ធចានហើយ.



SM-G986N | f/1.8 | iso 200 | 2020:06:19 12:25:20 | Flash did not fire. | 5.4mm


សំណែនាំហាងនេះយ៉ាងខ្លាំង, ហាងគីរ៉ូមេសុីយ៉ា.


  • ម្ហូបអាហារ ★★★★★

រសជាតិនិងតម្លៃគឺល្អ. បានជួបនឹងការីដែលឆ្ងាញ់ខ្លាំង.


  • អនាម័យ ★★★★☆

សរុបសេចក្ដីគឺស្អាត


  • សេវាកម្ម ★★★☆☆

ធម្មតា


  • បរិយាកាស ★★★★☆

ផ្នែកតុបតែងបែបសាមញ្ញនិងរៀបរយរបស់ប្រទេសជប៉ុន


  • ភាពងាយស្រួល ★★★☆☆

ដើរ ៧នាទីពីច្រកចេញទី ១ជួរទី ៨និង៩នៃស្ថានីយសុខឆុន. ចំណតចតឡានតូចចង្អៀត.


  • ម៉ោងធ្វើការ: ១១:០០~២១:០០, បិទនៅថ្ងៃច័ន្ទ
  • ចំនួនមនុស្សណែនាំ: ១~៤នាក់
  • ម្ហូបណែនាំ: ការី, សាច់និងបន្លែចៀន
  • តម្លៃ: ការី ៦,៨០០វ៉ុន, សច់និងបន្លែចៀន ៣,០០០វ៉ុន
  • ភាពទាក់ទាញ: ហ្វ្រី Wifi, ចំណតចតឡាន

Map

អាសយដ្ឋាន: ៤៣-៩ បេកចេផ្នូរបូរាណរ៉ូ ៤១ហ្កិល, ខណ្ឌសុងផាហ្កូ, ទីក្រុងសេអ៊ូល.


키이로메시야, 카레, 일본카레, 3호선, 9호선, 석촌역, 서울, seoul, korea
单线意见(0) 
PDF
书签
邮件
0bytes / 200bytes
查看目录