Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
461 | 910290

ភាពថ្លៃថ្នូរតូចតាចសម្រាប់បុគ្គលិកការិយាល័យ - សាកាណាយ៉ាបារ៉ូបារ៉ូ, ហាងម្ហូបស៊ូសុី
 | 서울먹거리
最後修改 : 2020/07/25

旅行地区 : South Korea
 | 点击数 : 40728
https://blog.lookandwalk.com/zh/blog/tourseoul/5922/trackback

នៅតំបន់សុនរឹងមានហាងអាហារជាច្រើនសម្រាប់អ្នកធ្វើការការិយាល័យ. មានហាងខ្លះនឹងបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានខែ, ហើយក៏មានហាងខ្លះវិញទទួលបានការគាំទ្ររយៈពេលយូរ. ថ្ងៃនេះខ្ញុំសូមណែនាំហាងឈ្មោះ 'សាកាណាយ៉ាបារ៉ូបារ៉ូ' ហាងម្ហូបស៊ូស៊ីដែលបានបើកដំណើរការមួយរយៈមកហើយ.


ពាក្យនៅក្នុងចិត្តរបស់ខ្ញុំបានសរសេរនៅលើផ្លាករបស់ហាងនេះ. 'បេះដូងរបស់ខ្ញុំចាប់ផ្ដើមលោតនៅពេលគិតដល់ការញ៉ាំស៊ូស៊ី.'


SM-G986N | f/2.2 | iso 50 | 2020:06:25 11:46:59 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 50 | 2020:06:25 11:47:17 | Flash did not fire. | 2.2mm

នៅច្រកចេញចូលមានព័ត៌មានអំពីឈុតអាហារពេលល្ងាចនឹងម្ហូបប្រចាំហាង. ហាងនេះល្បីឈ្មោះអំពីស៊ូសុីដែលមានតម្លៃសមរម្យ.



SM-G986N | f/2.2 | iso 100 | 2020:06:25 11:47:21 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 100 | 2020:06:25 11:47:38 | Flash did not fire. | 2.2mm




SM-G986N | f/1.8 | iso 40 | 2020:06:25 12:08:11 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 50 | 2020:06:25 12:08:26 | Flash did not fire. | 5.4mm

នៅគ្រប់ច្រករបស់ហាងនេះគឺមានរូបស៊ូស៊ីដ៏គួរឲ្យស្រលាញ់.



SM-G986N | f/2.2 | iso 160 | 2020:06:25 11:48:33 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 125 | 2020:06:25 11:48:01 | Flash did not fire. | 2.2mm

ពេលនោះគឺពេលអាហារថ្ងៃត្រង់ហើយហាងមានភ្ញៀវជាបុគ្គលិកការិយាល័យពេញបីភាគរបស់ហាងទៅហើយ.





SM-G986N | f/1.8 | iso 50 | 2020:06:25 11:48:56 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 40 | 2020:06:25 11:49:07 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 64 | 2020:06:25 11:49:12 | Flash did not fire. | 5.4mm


នៅទីនេះមានម្ហូបមួយចាននិងជាឈុតជាច្រើន. ហើយក៏មានស្រាសាគេច្រើនគួរសម. វាមើលទៅគេនឹងបើកពេលថ្ងៃសម្រាប់លក់អាហារហើយជាប្រភេទបារនៅពេលល្ងាច. វាគឺជាការផ្សំគ្នាដ៏ល្អមួយរវាងស៊ុបប្រហិតត្រីក្ដៅនិងស្រាសគេនៅរដូវខែរងា. ខ្ញុំបានកម្ម៉ង់ឈុតស៊ូសុីពិសេសដែលគឺជាម្ហូបឆ្ងាញើជាងគេក្នុងហាងនេះ.



SM-G986N | f/2.2 | iso 200 | 2020:06:25 11:48:29 | Flash did not fire. | 2.2mm

ខ្ញុំមកម្នាក់ឯងហេតុដូច្នេះខ្ញុំបានអង្គុយនៅកន្លែងតំបន់បារហើយពិតជាល្អណាស់ពីឃើញពួកគាត់ចំអិនម្ហូប.



SM-G986N | f/1.8 | iso 200 | 2020:06:25 11:49:47 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 100 | 2020:06:25 11:51:10 | Flash did not fire. | 5.4mm


សម្រាប់អាហារសម្រន់គឺសាឡាត់.



SM-G986N | f/1.8 | iso 200 | 2020:06:25 11:52:42 | Flash did not fire. | 5.4mm


មីអ៊ូដុនចានតូចចេញមកហើយគឺពិតជាសាកសមញ៉ាំជាមួយស៊ូសុី.



SM-G986N | f/1.8 | iso 64 | 2020:06:25 11:52:20 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 100 | 2020:06:25 11:52:34 | Flash did not fire. | 5.4mm


សាច់ពោះត្រីធូណា, សាច់ត្រីធូណា, ត្រីឆ្លាម, ត្រីសូម៉ុង, ត្រីប្រភេទសំប៉ែត, បង្គាប្រឡាក់គ្រឿង, បង្គាឆៅ, សាច់គោវ៉ោឃ្យូ, អន្ទង់. វាមានសរុប ១២ដុំ. ក៏ប៉ុន្តែនៅនេះមាន ១៣ដុំវិញ. បាយតៅហ៊ួរចៀនគឺរៀបចំឲ្យឥតគិតថ្លៃ.



SM-G986N | f/1.8 | iso 80 | 2020:06:25 11:53:37 | Flash did not fire. | 5.4mm


សាច់ត្រីប្រភេទសំប៉ែតនិងបង្គាប្រឡាក់គ្រឿងគឺឆ្ងាញ់ជាងគេ. ខ្ញុំចូលចិត្តរសជាតិបែបស្វិតបន្តិច. នៅម្ខាងទៀតសាច់ត្រីសូម៉ុងនិងសាច់ត្រីធូណារាងទន់បន្តិច. សរុបសេចក្តីមកគឺហាងនេះគឺជាហាងស៊ូស៊ីដ៏ល្អដែលមានតម្លៃសមរម្យ.



SM-G986N | f/1.8 | iso 125 | 2020:06:25 12:08:46 | Flash did not fire. | 5.4mm


សព្វថ្ងៃនេះខាងភាគច្រើនតែងតែមានតម្លៃចាប់ពី ៧,០០០វ៉ុនដល់ ៨,០០០វ៉ុនហេតុដូច្នេះខ្ញុំគិតថាម្ហូបជប៉ុនដែលធ្លាប់តែងតែគេគិតថាគឺជាមុខម្ហូបថ្លៃកាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំង. នៅពេលខ្ញុំញ៉ាំអាហារថ្ងៃត្រង់រួចតុក្នុងហាងពោរពេញទៅដោយមនុស្សហើយក៏មានមនុស្សរៀបជួរគ្នាចាំដែ. នៅពេលដែលអ្នកគិតដល់ស៊ូស៊ីនៅក្បែរតំបន់សល់លិង, យ៉ាងម៉េចដែរចំពោះហាង 'សកាណាយ៉ាបារ៉ូបារ៉ូ'?


  • ម្ហូបអាហារ ★★★★☆

ដោយសារតែមានភ្ញៀវជាច្រើនសាច់ត្រីគឺស្រស់. គ្រឿងប្រឡាក់គឺមិនប្រៃខ្លាំងហើយបាយចម្អិនបានល្អ.


  • អនាម័យ ★★★★☆

ភាពស្អាតបាតគឺពិតជាសំខាន់សម្រាប់ហាងម្ហូបស៊ូស៊ី. ពីព្រោះតែវាគឺជាម្ហូបដែរគេកាន់ដោយដៃទទេនៅពេលធ្វើស៊ូសុី.


  • សេវាកម្ម ★★★☆☆

ធម្មតា


  • បរិយាកាស★★★★☆

ផ្នែកខាងក្នុងគឺរៀបរយនិងការសង្កត់សំឡេង. ជញ្ជាំងកញ្ចក់ដ៏ធំធ្វើឲ្យអ្នកមានអារម្មណ៏ថាសេរីភាព.


  • ភាពងាយស្រួល ★★★★☆

ដើរ ៤នាទីពីច្រកចេញទី ៨ជួរទី ២នៃស្ថានីយសល់លិង.


  • ម៉ោងធ្វើការ: ១១:៣០~២២:០០, ម៉ោងសម្រាកចាប់ពី ១៤:៣០~១៧:៣០, បិទនៅថ្ងៃអាទិត្យ
  • ចំនួនមនុស្សណែនាំ: គ្មានបញ្ហា
  • ម្ហូបណែនាំ: ស៊ូសុីពិសេស
  • តម្លៃ: ចាប់ពី ១០,០០០វ៉ុន
  • ភាពទាក់ទាញ: ខ្ចប់យកទៅ, ហ្វ្រី Wifi

Map

អាសយដ្ឋាន: ១៤០-១ សាមសុងដុង, ខណ្ឌហ្កាងណាមហ្កូ, ទីក្រុងសេអ៊ូល.


사까나야, 사까나야바로바로, 초밥, 2호선, 분당선, 선릉역, 서울, seoul, korea
单线意见(0) 
PDF
书签
邮件
0bytes / 200bytes
查看目录