Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
1655 | 3195176

ថាក់ផេកសុក 닭백숙 - (ម្ហូបកូរ៉េ)
 | 미분류
Last Modified : 2020/08/10

Travel regions : South Korea
 | Hits : 196873
https://blog.lookandwalk.com/zt/blog/foodguide/5970/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: សាច់មាន់

- គ្រឿងផ្សំបន្ថែម: ទឹក, ខ្ទឹមស, អំបិល


២. ការវាយតម្លៃរសជាតិ

-រសជាតិហឺរ:☆☆☆☆☆

-រសជាតិប្រៃ:★★☆☆☆

-រសជាតិផ្អែម:☆☆☆☆☆

-រសជាតិជូរ:☆☆☆☆☆

-ក្លិនឈ្ងុយ: ★☆☆☆☆


៣. ការណែនាំអំពីថាក់ផេកសុក


ផេកសុកគឺជាម្ហូបសាច់ត្រីឬក៏សាច់ដាក់ស្ងោរនៅក្នុងទឹកសាប. 'ថាក់ផេកសុក' គឺជាមុខម្ហូបដែលស្ងោរមាន់រយៈពេលជាយូរ.

ថាក់ផេកសុកគឺស្រដៀងទៅនឹងសាមគ្យេថាំង, ដែលល្បីឈ្មោះជាមួយនឹងជនបរទេស. ក៏ប៉ុន្តែយិនសិន, គ្រាប់ឆេះណាត់, ផ្លែពុទ្រាក្រៀមនិងបាយដំណើបអត់បានដាក់បញ្ចូលនោះទេ.


ប្រៀបធៀបទៅនឹងសាមគ្យេថាំង, វារាងថោកហើយងាយស្រួលចម្អិនជាង. សាច់មាន់បានញ៉ាំតាំងពីសតវត្សរាជវង្សសុីឡា, ក៏ប៉ុន្តែការចុះបញ្ជីអំពីថាក់ផេកសុកគឺអត់បានរកឃើញនោះទេ.


មនុស្សបានញ៉ាំ 'សាមគ្យេថាំង' តាំងពីឆ្នាំ ១៩៦០. ខ្ញុំគិតថាថាក់ផេកសុកជាដើមឡើយចេញពីសាមគ្យេថាំង, បន្ទាប់ពីបានដកថ្នាំចិនសែដែលមានតម្លៃនិងយិនសិនចេញ.



ដើម្បីធ្វើម្ហូបនេះ, លោកអ្នកត្រូវយកគ្រឿងក្នុងនិងក្បាលរបស់មាន់ចេញ, រួចស្ងោររយៈពេលយូរ. នៅពេលដែលគ្រឿងផ្សំជាច្រើនប្រភេទដូចជាយិនសិន, គ្រាប់ឆេះណាត់, ផ្លែពុទ្រាក្រៀមនិងបាយដំណើបបានដាក់ចូលទៅសាមគ្យេថាំង, សម្រាប់ថាក់ផេកសុកគឺគ្រាន់តែដាក់ទឹកនិងខ្ទឹមសចូលដើម្បីធ្វើវា.


អញ្ចឹងវាមានរសជាតិស្រាលខ្លាំង. សាច់មាន់ខ្ចី, ដែលវារាងធំជាងកូនមាន់ហើយមិនទាន់មានពងគឺបានប្រើប្រាស់. មូលហេតុគឺដោយសារសាច់របស់វាទន់ហើយមានជីវជាតិច្រើន. មនុស្សជាច្រើនតែងតែបាក់កម្លាំងហើយបាត់ចំណងអាហារដោយសារតែអាកាសធាតុក្ដៅនៅរដូវក្ដៅ.


ថាក់ផេកសុកគឺជាមុខម្ហូបអាហារសុខភាពនៅរដូវក្ដៅ, ដែលបំពេញជីវជាតិនិងបង្កើនចំណងអាហាររបស់មនុស្សម្នាក់. បើសិនជាអ្នកមិនចូលចិត្តរសជាតិច្រើនរបស់ថ្នាំចិនសែរបស់សាមគ្យេថាំង, លោកអ្នកគួរតែញ៉ាំថាក់ផេកសុកដ៏ស្រាលនេះ, នឹងទទួលបានកម្លាំងពោរពេញនៅរដូវក្ដៅ.


wikipedia에서 살펴보기



៤. ប្រភេទនៃថាក់ផេកសុក

ដើម្បីធ្វើម្ហូបនេះ, លោកអ្នកត្រូវដាក់សាច់មាន់និងខ្ទឹមសចូលទៅក្នុងទឹករួចស្ងោររយៈពេលយូរ.


ហើយបន្ទាប់មកទៀតដាក់អំបិលចូលដើម្បីឲ្យមានរសជាតិ. មនុស្សជាច្រើនចូលចិត្តញ៉ាំម្ហូបនេះដូចសាមគ្យេថាំងដោយសារតែវាគឺជាម្ហូបសុខភាពនៅរដូវក្ដៅ, ហេតុដូច្នេះថ្នាំចិនសែដូចជាគល់អាស់ត្រាហ្កាលុសបានដាក់ចូលពេលខ្លះ. បន្ថែមទៅនេះ, សាច់ទាតែងតែបានប្រើប្រាស់ច្រើនជាងសាច់មាន់.



Canon EOS 550D | f/4.0 | iso 800 | 2015:08:02 12:47:25 | Flash did not fire, compulsory flash mode | 50mm



៥. របៀបដើម្បីញុាំថាក់ផេកសុកអោយកាន់តែឆ្ងាញ់

បើសិនជាអ្នកកម្ម៉ង់ថាក់ផេកសុក, មាន់ទាំងមូលនិងបានដាក់នៅក្នុងឆ្នាំងដ៏ធំ. ដោយសារតែវាក្ដៅខ្លាំង, លោកអ្នកគួរតែហែកសាច់មាន់ចេញជាចំណិតតូចជាមួយនឹងចង្កឹះ, ហើយញ៉ាំសាច់ដែលត្រជាក់មុន. បន្ទាប់មកទៀតចាក់ទឹកស៊ុបចូលទៅក្នុងចានរួចដាក់គ្រឿងជាមួយនឹងអំបិលនិងម្រេច. ហើយដាក់ស្លឹកខ្ទឹមចូលទៅ. វានឹងមានរសជាតិឆ្ងាញ់ជាងនេះ.


ទឹកស៊ុបរបស់ថាក់ផេកសុកគឺមានរសជាតិច្រើនដោយសារតែបានស្ងោររយៈពេលយូរជាមួយនឹងសាច់មាន់.


បន្ទាប់ពីញ៉ាំម្ហូបនេះ, លោកអ្នកគួរតែដាក់បាយចូលទៅក្នុងទឹកស៊ុបដើម្បីធ្វើបបរមាន់. វាពិតជាឆ្ងាញ់លើសលប់លើលោកមែន!


タッペッスッ, 닭백숙, 백숙, 삼계탕, 영계, 보양식, Dak-baeksuk, baeksuk, samgyetang, young-chicken, health-food
One line comment(2) 
PDF
Bookmark
E-mail
0bytes / 200bytes
View list