Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
426 | 3234483

ថាក់បុកហ្គីមថាំង 닭볶음탕 - (ម្ហូបកូរ៉េ)
 | 미분류
Last Modified : 2020/11/03

Travel regions : South Korea
 | Hits : 223760
https://blog.lookandwalk.com/zt/blog/foodguide/6158/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: សាច់មាន់

- គ្រឿងផ្សំបន្ថែម: គ្រឿងទេស (ទឹកហ្គូជូចាំង, ទឹកស៊ីអ៊ីវ, ស្ករស, ស្លឹកខ្ទឹមនិងខ្ទឹមស) និងបន្លែ (ដំឡូងបារាំង, ការ៉ុតនិងខ្ទឹមបារាំង)



២. ការវាយតម្លៃរសជាតិ

-រសជាតិហឹរ: ★★★★☆
-រសជាតិប្រៃ: ★★★☆☆
-រសជាតិផ្អែម: ★★☆☆☆
-រសជាតិជូរ: ☆☆☆☆☆



៣. ការណែនាំអំពីថាក់បុកហ្គីមថាំង (សាច់មានខហឹរ)

ថាក់បុកហ្គីមថាំងគឺជាមុខម្ហូបខសាច់មាន់ប្រឡាក់គ្រឿងជាមួយនឹងទឹកហ្គូជូចាំងហឹរហើយបានរម្ងាស់ជាមួយនឹងបន្លែច្រើនប្រភេទ. វាគឺជាមុខម្ហូបមួយដែលល្បីសម្រាប់ជនជាតិកូរ៉េញ៉ាំនៅគ្រប់រដូវកាល.


វាជាម្ហូបល្បីក៏ពិតមែនក៏ប៉ុន្តែវាមិនមានប្រវត្តិយូរអង្វែងដែលបានកត់ត្រានោះទេ. ពីមុនធ្លាប់មានម្ហូបមួយមុខឈ្មោះថាដូរីថាំងដែលបានចម្អិនស្រដៀងទៅនឹងម្ហូបថាក់បុកហ្គីមថាំងនៅតំបន់ភ្យុងយ៉ាងនៅដើមឆ្នាំ ១៩៩០ហេតុដូច្នេះគេបានសន្មតថាម្ហូបនេះមានដើមកំណើតមកពីទីនោះ.

ក៏ប៉ុន្តែម្ដេចក៏ដូរីថាំងស្រដៀងទៅនឹងថាក់បុកហ្គីមថាំង? នៅក្នុងឆ្នាំ ១៩២០នៅពេលដែលវាចាប់ផ្ដើមបានបង្កើតឡើង, ពេលនោះកូរ៉េសន្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសជប៉ុនហើយមុខម្ហូបថាក់ដូរីថាំងបានយកឈ្មោះបន្ទាប់ពីពាក្យដូរី, ដែលគឺជាពាក្យជប៉ុនសម្រាប់សត្វចាប.


វាក៏ល្បីល្បាញជាឈ្មោះថាថាក់ដូរីថាំងរហូតដល់សព្វថ្ងៃក៏ប៉ុន្តែឈ្មោះពិតប្រាកដរបស់វាគឺថាក់បុកហ្គីមថាំង.


Canon EOS 550D | f/4.0 | iso 1000 | 2015:03:21 17:04:16 | Flash did not fire, compulsory flash mode | 50mm


ម្ហូបនេះគឺជាប្រភេទម្ហូបសាច់មាន់ខ, ប្រឡាក់គ្រឿងជាមួយនឹងទឹកហ្គូជូចាំង, ទឹកស៊ីអ៊ីវ, ស្ករស, ស្លឹកខ្ទឹមនិងខ្ទឹមស, រួចរម្ងាស់ជាមួយនឹងដំឡូងបារាំង, ខ្ទឹមបារាំងនិងការ៉ុតរហូតដល់នៅសល់ទឹកស៊ុបតែបន្តិច.


សាច់មាន់និងកាន់តែទន់ហើយឆ្ងាញ់ជាងនៅពេលដែលបានរម្ងាស់រយៈពេលយូរ.

វាប្រហែលរាងហឹរបន្តិចនៅពេលដំបូងដោយសារតែទឹកហ្គូជូចាំងក៏ប៉ុន្តែវាមានរសជាតិយ៉ាងខ្លាំងរបស់សាច់មាន់ពីព្រោះតែឆ្អឹងបានរម្ងាស់ជាមួយគ្នា.


ម្ហូបកូរ៉េភាគច្រើនតែងតែប្រើគ្រឿងទេសដូចជាស្លឹកខ្ទឹម, ខ្ទឹមសនិងខ្ញីដើម្បីចម្រាញ់ក្លិនរបស់សាច់. ហើយរសជាតិបែបហឹរនេះនឹងភាយនៅក្នុងមាត់របស់អ្នកបែបឆ្ងាញ់ចម្លែក.


សាច់មាន់រាងថោកជាងសាច់គោនិងសាច់ជ្រូកនៅកូរ៉េហេតុដូច្នេះលោកអ្នកអាចញ៉ាំម្ហូបនេះជាមួយនឹងតម្លៃដ៏ធូរថ្លៃ.
បន្ថែមទៅនេះវាមើលទៅច្រើនគួរសមជាមួយនឹងបន្លែជាច្រើនប្រភេទដូចជាដំឡូងបារាំង, ការ៉ុតនិងខ្ទឹមបារាំងដែលអាចធ្វើឱ្យលោកអ្នកឆ្អែតបាន.


វាគឺជាមុខម្ហូបដ៏ល្អដែលញ៉ាំជាមួយអ្នកដទៃពីព្រោះតែមុខម្ហូបនេះវាច្រើនហើយថោក.

wikipedia에서 살펴보기


៤. ប្រភេទនៃថាក់បុកហ្គីមថាំង

ដោយសារតែវាមានប្រវត្តិយ៉ាងខ្លី, មុខម្ហូបនេះមិនមានច្រើនប្រភេទនោះទេ. ក៏ប៉ុន្តែសព្វថ្ងៃនេះមនុស្សចូលចិត្តម្ហូបបែបហឹរហេតុដូច្នេះលោកអ្នកអាចរកឃើញសាច់មាន់បែបហឹរផងដែរ.


ហើយជាមួយនឹងគ្រឿងផ្សំទូទៅដូចជាសាច់មាន់និងបន្លែ, លោកអ្នកអាចបន្ថែមប្រភេទបន្លែផ្សេងចូលទៅបាន.


ហេតុដូច្នេះក៏មានមុខម្ហូបហេមូលថាក់បុកហ្គីមថាំង (បន្ថែមគ្រឿងសមុទ្រ), គីមឈីថាក់បុកហ្គីមថាំង (បន្ថែមគីមឈី) និងការេថាក់បុកហ្គីមថាំង (បន្ថែមការី).




៥. របៀបដើម្បីញុាំថាក់បុកហ្គីមថាំងអោយកាន់តែឆ្ងាញ់

ម្ហូបនេះគឺជាម្ហូបមួយដែលល្បីនៅប្រទេសកូរ៉េដែលលោកអ្នកអាចរកឃើញហាងជំនាញលើមុខម្ហូបនេះយ៉ាងងាយស្រួល.


ឬក៏លោកអ្នកអាចទទួលទានក្នុងរបៀបដ៏ពិសេសមួយ.

មានហាងម្ហូបជាច្រើននៅតាមដងផ្លូវនៅក្បែរច្រលងភ្នំនៅកូរ៉េដូចជាភ្នំណាមហានសានសុងនិងភ្នំចុងហ្គ្យេសាន. ហើយភាគច្រើននៅតំបន់ជុំវិញនោះនឹងមានលក់ម្ហូបនេះ.


លោកអ្នកអាចស្ដាប់សំឡេងទឹកហូរនៅក្បែរអ្នកនៅពេលដែលអ្នកញ៉ាំសាច់មាន់នេះ.

លោកអ្នកក៏អាចដាក់ជើងទៅចូលក្នុងទឹកបើសិនជាលោកអ្នកសំណាងគ្រប់គ្រាន់ដែលអាចយកតុនៅកន្លែងនោះបាន.


លោកអ្នកនឹងអាចចាប់ផ្ដើមបែកញើសនិងក្ដៅនៅពេលដែលញ៉ាំថាក់បុកហ្គីមថាំងហឹរនេះ. ហេតុដូច្នេះវាពិតជាល្អដែលអាចមើលឃើញទឹកត្រជាក់ហូរក្បែរអ្នកអំឡុងពេលញ៉ាំម្ហូបនេះ. បន្ថែមទៅនេះលោកអ្នកអាចលេងនៅក្នុងទឹកមួយភ្លែតអញ្ចឹងលោកអ្នកអាចទទួលបានអាហារយ៉ាងឆ្ងាញ់មួយហើយការសម្រាកលំហែកាយដ៏ល្អមួយផងដែរ.


Canon EOS 550D | f/4.0 | iso 125 | 2013:03:02 17:20:45 | Flash did not fire, compulsory flash mode | 17mm


タッポックンタン, 닭볶음탕, 닭고기, 도리탕, 남한산성, 청계산, Dak-bokkeum-tang, chicken, dori-tang, Namhansanseong-Fortress, Cheonggyesan
One line comment(4) 
PDF
Bookmark
E-mail
0bytes / 200bytes
View list