Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
887 | 3188577

ឌ្វេនចាំងជីហ្គេ 된장찌개 - (ម្ហូបកូរ៉េ)
 | 미분류
Last Modified : 2020/11/05

Travel regions : South Korea
 | Hits : 210722
https://blog.lookandwalk.com/zt/blog/foodguide/6160/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: ឌ្វេនចាំងនិងទឹក

- គ្រឿងផ្សំបន្ថែម: សាច់, គ្រឿងសមុទ្រ, ល្ពៅ, ដំឡូងបារាំង, តៅហ៊ួរ, លៗ



២. ការវាយតម្លៃរសជាតិ

-រសជាតិហឹរ: ☆☆☆☆☆
-រសជាតិប្រៃ: ★★★★☆
-រសជាតិផ្អែម: ☆☆☆☆☆
-រសជាតិជូរ: ☆☆☆☆☆
-ក្លិនឈ្ងុយ: ★★★☆☆



៣. ការណែនាំអំពីឌ្វេនចាំងជីហ្គេ (សម្លសណ្តែកសៀងអប់)

តុអាហារកូរ៉េជាទូទៅតែងតែមានបាយដាំឆ្អិនដូចជាបាយជាមួយនិងស្រូវសាឡី, សម្លដែលហៅថាជីហ្គេ, និងម្ហូបបន្ថែម. ដោយសារតែជនជាតិកូរ៉េតែងតែញ៉ាំបាយដោយបានចម្អិនដោយគ្មានដាក់រឿងអ្វីបន្ថែម, ពួកគេតែងតែញ៉ាំសម្លជាមួយនឹងបាយ.


ហើយសម្លដែលល្បីជាងគេសម្រាប់ជនជាតិកូរ៉េនោះគឺឌ្វេនចាំងជីហ្គេនិងគីមឈីជីហ្គេ. ខ្ញុំដូចជាចាំថាធ្លាប់បានណែនាំអំពីគីមឈីជីហ្គេលើកមុនរួចទៅហើយហេតុដូច្នេះលើកនេះខ្ញុំនឹងណែនាំអំពីឌ្វេនចាំងជីហ្គេម្ដង.



ឌ្វេនចាំងជីហ្គេគឺជាសម្លកូរ៉េដែលបានប្រើប្រាស់ឌ្វេនចាំង (សៀងអប់ទុកបែបបុរាណរបស់កូរ៉េ), សាច់, គ្រឿងសមុទ្រនិងបន្លែ. ការសម្ងាត់របស់ម្ហូបនេះគឺឌ្វេនចាំង, គ្រឿងទេសបែបបុរាណកូរ៉េ.


ឌ្វេនចាំងគឺតំណាងម្ហូបកូរ៉េជាដែលបានប្រើប្រាស់ក្នុងមុខម្ហូបជាច្រើនរយៈពេលយូរមកហើយ. វាបានបង្កើតឡើងនៅសតវត្សរាជវង្សហ្កូហ្គូរីអរ, ប្រភពដើមនៃសណ្ដែកសៀង, ហើយជាបានចែកចាយទៅដល់មនុស្សអំឡុងឆ្នាំនៃការអត់អាហារក្នុងសករាជ្យរបស់រដ្ឋទាំងបី.


បន្ទាប់ពីសករាជ្យរាជវង្សចូសុនមក, វាបានប្រើប្រាស់នៅក្នុងមុខម្ហូបជាច្រើនដែលមិនបានគិតអំពីថ្នាក់នៃសង្គមដែលសូម្បីតែទាហានក៏អាចញ៉ាំវាធ្វើជាម្ហូបបន្ថែមផងដែរ. របៀបធ្វើគឺបានកែច្នៃពីពេលនោះមក.

ឌ្វេនចាំងគឺបានធ្វើចេញពីមេជូ, សណ្ដែកសៀងចំហុយ, ក្នុងរបៀបបុរាណក៏ប៉ុន្តែអំឡុងពេលអាណានិគមកិច្ចជប៉ុននៅចុងសតវត្សរ៍ទី ១៩, ឌ្វេនចាំងក៏មានការកែតម្រូវដោយរោងការប៉ះពាល់ពីមីសូរបស់ជប៉ុន. សព្វថ្ងៃនេះ, ទាំងឌ្វេនចាំងបែបបុរាណនិងឌ្វេនចាំងកែច្នៃគឺបានប្រើប្រាស់ធ្វើម្ហូបមួយមុខនេះ.



ឌ្វេនចាំងបែបបុរាណគឺមានរសជាតិបែបប្លែកដែលបានមកពីការចម្អិនមេជូ (សណ្ដែកសៀងចំហុយ) ជាមួយនឹងទឹកអំបិល, រួចដាក់ចូលទៅក្នុងកន្លែងអប់ទុកបែបបុរាណឈ្មោះថាហានហ្ការី (ពាង) រួចទុកចោលរហូតដល់វាឡើងជាតិ. ក្នុងអំឡុងពេលនោះ, វានឹងផលិតចេញជាប្រភេទទឹក, ដែលគេហៅថាទឹកស៊ីអ៊ីវ, ហើយគ្រឿងដុំរឹងដែលនៅសេសសល់គឺបានក្លាយទៅជាឌ្វេនចាំង.

មីសូរបស់ជប៉ុននិងឌូចាំងរបស់ចិនគឺមានរូបរាងនិងរសជាតិស្រដៀងទៅនឹងឌ្វេនចាំងហើយវាក៏បានប្រើប្រាស់របៀបធ្វើដូចគ្នាដែរ.


ឌ្វេនចាំងគឺមានក្លិនដ៏ចម្លែកដូចឈីសនឹងទឹកដោះគោជូរដោយសារតែវាគឺជាផលិតផលអប់ទុក. ទោះបីជាលោកអ្នកអាចគិតថាវារាងគួរអោយខ្ពើមនៅពេលដំបូង, វាចាប់ផ្ដើមទទួលបានចំណាប់អារម្មណ៍ពេញមួយពិភពលោកអំពីប្រសិទ្ធភាពការពារជំងឺមហារីករបស់វា.

ដោយសារតែឌ្វេនចាំងគឺជាសណ្ដែកសៀងអប់, វាមានរសជាតិរាងខ្លាំងនិងជ្រៅហើយវាប្រៃខ្លាំងដោយសារតែទឹកអំបិល. គ្រឿងអប់ទុកដ៏ឆ្ងាញ់និងប្រៃមួយនេះគឺបានប្រើប្រាស់នៅក្នុងមុខម្ហូបកូរ៉េជាច្រើន.


គេតែងតែប្រើប្រាស់ឌ្វេនចាំងដើម្បីធ្វើឌ្វេនចាំងជីហ្គេគ្រប់ពេលវេលា.

ឌ្វេនចាំងគឺបានលាយជាមួយនឹងទឹករួចស្ងោរជាមួយនឹងសាច់, គ្រឿងសមុទ្រនិងបន្លែ.

ជារាងប្រៃបន្តិចក៏ប៉ុន្តែឆ្ងាញ់ដែលចេញពីឌ្វេនចាំងនិងគ្រឿងផ្សំជាច្រើន.

ឌ្វេនចាំងមិនត្រឹមតែជាម្ហូបបែបធម្មតាក៏ប៉ុន្តែជាម្ហូបទូទៅមួយដែលលោកអ្នកអាចរកឃើញនៅលើតុអាហាររបស់កូរ៉េ.

ហេតុដូច្នេះពួកគេតែងតែញ៉ាំវានៅផ្ទះជាមួយនឹងគ្រួសាររបស់ពួកគេច្រើនជាងទៅញ៉ាំនៅខាងក្រៅនៅហាងអាហារដ៏ថ្លៃថ្នូរ.

វាគឺជាម្ហូបដែលធ្វើនៅផ្ទះមួយក្នុងប្រទេសកូរ៉េ.

ហើយទុកអាហារដែលមានឌ្វេនចាំងជីហ្គេដ៏ក្ដៅនិងរំលឹកពួកយើងអំពីម៉ាករបស់ពួកយើងដែលតែងតែធ្វើម្ហូបឱ្យពួកយើងញ៉ាំ.


wikipedia에서 살펴보기


៤. ប្រភេទនៃឌ្វេនចាំងជីហ្គេ

ឌ្វេនចាំងជីហ្គេគឺបានចម្អិនឡើងជាមួយនឹងទឹកស៊ុបកូនត្រីសារឌីនដែលរំងាស់ជាមួយនឹងឌ្វេនចាំងនិងគ្រឿងផ្សំជាច្រើន.


យើងអាចប្រើប្រាស់សាច់ឬក៏គ្រឿងសមុទ្រ, ក៏ប៉ុន្តែទឹកស៊ុបនៅដដែលគ្រប់ពេលវេលា.


លោកអ្នកអាចឃើញប្រភេទខុសគ្នាយោងទៅតាមគ្រឿងផ្សំបានប្រើប្រាស់ក៏ប៉ុន្តែប្រភេទទូទៅនោះគឺឌ្វេនចាំងជីហ្គេសាច់ជ្រូក, ឆាដូលបាហ្គី (ផ្នែកមួយរបស់សាច់គោ) ឌ្វេនចាំងជីហ្គេ, ហេមូល (គ្រឿងសមុទ្រ) ឌ្វេនចាំងជីហ្គេ, ឌូបូ (តៅហ៊ួរ) ឌ្វេនចាំងជីហ្គេនិងហូបាក់ (ល្ពៅ) ឌ្វេនចាំងជីហ្គេ.




៥. របៀបដើម្បីញុាំឌ្វេនចាំងជីហ្គេអោយកាន់តែឆ្ងាញ់

ជីហ្គេ, គឺជាសម្លរបស់កូរ៉េ, គឺមានលក្ខណៈដែលបានប្រើប្រាស់គ្រឿងផ្សំជាច្រើននិងទឹកជ្រលក់ដែលមានរសជាតិខ្លាំង. ឌ្វេនចាំងជីហ្គេគឺប្រៃខ្លាំងបើសិនជាអ្នកញ៉ាំតែវាទទេហេតុដូច្នេះលោកអ្នកត្រូវញ៉ាំវាជាមួយនឹងបាយ.


រឿងពិតមួយដ៏គួរឲ្យចាប់អារម្មណ៍អំពីម្ហូបកូរ៉េនោះគឺម្ហូបទាំងអស់បានយកចេញមកនៅពេលតែមួយ, គឺគ្មានតាមលំដាប់លំដោយច្បាស់លាស់អ្វីនោះទេ.


នៅពេលដែលលោកអ្នកញ៉ាំសាមខ្យុបសាល់ (សាច់ជ្រូកបីជាន់) ឬក៏ហ្កាល់ប៊ី (ឆ្អឹងជំនី), ឌ្វេនចាំងជីហ្គេនិងបាយនិងបានយកចេញមកនៅពេលចុងក្រោយដូចមុខម្ហូបចុងក្រោយយ៉ាងអញ្ចឹង.

ជាទូទៅម្ហូបអ៊ីតាលីឬក៏ចិនតែងតែចាប់ផ្ដើមជាមួយនិងសាឡាត់រួចបន្ទាប់មកគឺម្ហូបចម្បងនិងអាហារផ្សេងៗ.


ជនជាតិកូរ៉េញ៉ាំសាច់រួចបញ្ចប់អាហារមួយពេលជាមួយនឹងឌ្វេនចាំងជីហ្គេនិងបាយនៅហាងដែលលក់សាច់អាំង.


វាពិតជាមានតម្លៃសមរម្យហេតុដូច្នេះខ្ញុំចង់ឲ្យលោកអ្នកញ៉ាំប្រភេទអាហារជាឈុតនៅហាងសាច់អាំងកូរ៉េ.





テンジャンチゲ, 된장찌개, 된장, 해산물, 채소, 메주, 미소, 두반장, 발효, 밥, doenjang-stew, seafood, vegetable, fermented-soybean-lump, miso, dujang, fermentation, rice
One line comment(6) 
PDF
Bookmark
E-mail
0bytes / 200bytes
View list