Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
5919 | 19921858

ប៊ូសាន #3 - គឺភូមិវប្បធម៌ “កាំឈុន” (2) - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/24

Travel regions : South Korea
 | Hits : 529931
https://blog.lookandwalk.com/zt/blog/mazinguide/1432/trackback


ហ៊ីវ៉ន ម្យងហ្យនលីនហើយនិងសេហ៊ីដែលទើបតែមកលេងនៅទីនេះហើយ ពួកគេមើលទៅប្រហែលជាសិស្ស ហើយខ្ញុំក៏មិនច្បាស់ដែរថាពួកគេជានរណា។សេហ៊ីគឺជាឈ្មោះដែលដូចទៅនឹងឈ្មោះកូនរបស់ខ្ញុំ ប៉ុនែ្តនាងមិនមែនជាកូនរបស់ខ្ញុំទេ។






ទេសភាពនៅទីនោះពិតជាកំរ ដែលយើងមិនអាចមើលឃើញនៅកន្លែងដទៃទៀត។





នេះគឺជាស្នាមដានរបស់មនុស្សដែលរស់នៅទីនោះ។មានសំលៀកបំពាក់ខ្លះដាក់ពាក់ហាល



នៅលើខ្សែនៅពេលកំពុងតែមានភ្លៀងធ្លាក់។ហើយមានឥដ្ឋដែលដាក់កលនៅលើដំបូល

ដើម្បីការពារកុំអោយខ្យល់ប៉ើង ហើយនេះគឺជាទិដ្ឋភាពដែលខ្ញុំធ្លាប់ឃើញកាលពីសម័យមុន។


“ជណ្តើរទៅមើលផ្កាយ"បើស្តាប់ទៅហាក់ដូចជាមានអារម្មណ៍អន្លង់អន្លោចនិងស្រស់ស្រាយប៉ុនែ្តនៅពេលដែលខ្ញុំបានដើរទៅខាងលើបានមួយស្របក់ ខ្ញុំក៏បានយល់ពីអត្ថន័យនៃការ



មើលផ្កាយហើយវាគឺជាឃ្លាមួយដ៏សាកសម្យ។បន្ទប់ទឹករួមសាធារណៈមួយនៅក្នុងភូមិនេះ បានក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ក្រោមការជួសជុសដ៏ល្អ។



នៅពេលដែលឃើញរូបភាព នៃមា្ចស់របស់កន្លែងនេះកំពុងតែគេងលក់នៅទីនោះពិតជាធ្វើអោយខ្ញុំមានអារម្មណ៍កក់ក្តៅហើយក៏មានរូបលោកតាចំណាស់ម្នាក់នៅក្នុងនោះផងដែរ ដែលពីមុនគាត់ជាតារាដ៏ល្បីមួយរូប។






ពួកយើងបានដើរឡើងជណ្តើរ១១៧កាំ ហើយបានដើរតាមសញ្ញាព្រួញដែលនាំផ្លូវទៅកាន់

សាលារៀនមួយ។ មើលឃើញសញ្ញាទាំងអស់នេះទៅពួកយើងក៏មានការងឿងឆ្ងល់ថាសិស្ស

ដែលនៅរៀនទីនោះកំពុងធ្វើអ្វីកាលពីសម័យមុន។បន្ទាប់ពីដើរលេងជុំវិញភូមិវប្បធម៌កាំឈុន

រួចរាល់មកពួកយើងក៏ធ្វើដំណើរទៅកាន់ផ្សារមួយដែលមានឈ្មោះថា“គូកជែ"។



នៅច្រកចូលទៅកាន់ផ្សារនោះ ពួកយើងបានឃើញមនុស្សជាច្រើនកំពុងតែញ៉ាំបបរសណ្តែក

ក្រហមដែលមានដាក់លក់ជាច្រើនតូប។មួយចានគឺមានតំលៃ ៣ដុល្លារ ប៉ុនែ្តវាមានអត្ថប្រយោជន៍

ផេ្សងទៀតដូចជា យើងអាចសុំថែមបបរបានព្រមទាំងអាចញ៉ាំនំដែលធ្វើពីស្រូវអង្ករ លើសពីនេះទៅទៀតយើងអាចញ៉ាំភេសជ្ជៈដែលហៅថា “ស៊ីកខេ" សំរាប់លាងមាត់។ ទាំងនេះពិតជាជួយទាក់ទាញការលក់បបរសណែ្តកនេះ ហើយរសជាតិរបស់វាពិតជាឆ្ងាញ់មែន។



ប៉ុនែ្តពួកយើងមិនបានចូលទៅញ៉ាំបបរសណែ្តកនោះទេ ពួកយើងបានសំរេចចិត្តត្រលបប់ទៅសណ្ឋាគារវិញទៅញ៉ាំអាហារដែលមានគុណភាពល្អជាងនេះ។យើងបានចំណាយពេលប្រហែលជា





감천문화마을, 감천, 문화마을, 산책, 별보러가는계단, 국제시장, 팥죽, 인절미, GamcheonCulturalVillage, Gamcheon, CulturalVillage, walk, GukjeMarket, beanporridge, Injeolmi, 甘川文化村, 甘川, 文化村, 散歩, 星を見に行く階段, 国際市場, しるこ, 餅, 散步, 去看星星的阶梯, 国际市场, 红豆粥, 黏糕, หมู่บ้านวัฒนธรรมGamcheon, หมู่บ้านวัฒนธรรม, เดิน, บันไดโดยจะไปดู, ตลาดต่างประเทศ, ซุปถั่วแดง, injeolmi
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list