Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
894 | 19843746

ម៉ូនក្យង #3 - សារមន្ទីរផ្លូវបុរាណ សេចេហាលមេជីម - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/27

Travel regions : South Korea
 | Hits : 465126
https://blog.lookandwalk.com/zt/blog/mazinguide/1823/trackback

សារមន្ទីរផ្លូវបុរាណ មូនក្យ៉ងសេចេ


ពាក្យថា ផ្លូវ មួយម៉ាត់ វាជាកន្លែងដែលមាន មនុស្សកុះករធ្វើការរស់នៅនិងពាក់ពន្ធ័។ វាមានទាំង យ៉ាងប៉ាន់ដែលត្រៀមប្រលងបំរើការស៊ីវិល អ្នកដើរលក់ដែលធ្វើដំណើរជុំវិញទីក្រុង ភ្ងៀវទេសចរដែលដើរលេងតាមខេត្តក្រុងទាំង៨ និងផ្ទះសំណាក់តូចៗដែលបំរើសេវាកម្មភ្ងៀវ។ វាគឺជាសារមន្ទីរដែលបង្ហាញពីសភាពផ្លូវកាលពីជំនាន់មុន ហើយយើងក៏អាចដឹងថា មានអ្វីនៅក្នុង ខ្វេណារីប៉ុតចីមដែលប្រជាជនដើរកាត់កាលនោះចូលចិត្តស្ពាយ និងថាតើការប្រលងបំរើការស៊ីវិលរបស់ពួកយ៉ាងប៉ាន់កាលនោះមានលក្ខណៈដូចម្តេច។


យើងឃើញមានអគារដែលត្រូវបានសាងសង់ទុកគូរអោយកត់សំគាល់។ ផ្ទះប្រក់ស្បូវធំទូលាយស្អាតចំនួន៣ និង ដំបូល ៣ជ្រុងត្រូវបានបញ្ទួលចូលគ្នា។កន្លែងនេះដោយសារតែគ្មានអាគារទំ នើបៗ មើលទៅទីណាក៏មានភាពស្រស់បំព្រងដែរ។


Map

អាស័យដ្ឋាន : ក្យងប៉ុក មូនក្យ៉ងស៊ី មូនក្យ៉ងអឹប សេចេរូ ៩៤៤ (경상북도 문경시 문경읍 새재로 944)
លេខទូរសព្ទ័ : ០៥៤-៥៥០-៨៣៦៦~៨



ពេលចូលទៅដល់ក្នុង ផែនទីបុរាណនិង ខ្វេណារីប៉ុតចីម ដែលគេជ្ជួរលើជញ្ជឹងទល់មុខនោះ ពិតជាធ្វើឲ្យខ្ញុំចាប់អារម្មណ៍មែន។



សំលៀកបំពាក់ដែលដូនតាកាលជំនាន់ចូរសន់ធ្លាប់ពាក់នោះក៏បានដាក់បង្ហាញផងដែរ។ ទាំងនេះគឺជាសំលៀកបំពាក់ពិតៗកាលពីជំនាន់នោះ មិនមែនរបស់កែច្នៃទេ។




ដូចគ្នានោះ គេក៏ដាក់បង្ហាញនូវ កាតាបដែលគេប្រើប្រាស់កាលពីជំនាន់ឆ្នាំ ១៩៦០-១៩៧០។ ខ្ញុំក៏ចាំបានថា ខ្ញុំធ្លាប់ប្រើកាតាបមួយនោះដែលយើងត្រូវគន្លះដែកដើម្បីបើកបិទកាតាប។





ពេលដើរតាមផ្លូវ គេបានចាក់សំលេងដែលរៀបរាប់ពី ចំរៀង អារីរ៉ាង ដែលធ្លាប់ត្រូវបានច្រៀងដោយមនុស្សជំនាន់មុន ហើយយើងក៏អាចឃើញ បារីនិង ឈើគូសអារីរ៉ាងដែលគេដាក់តាំងបង្ហាញ។ មើលទៅពិតជាមានរបៀបរៀបរយមែន។





ខ្ញុំក៏អាចឃើញការតាំងបង្ហាញពី ផែនទីដែលប្រាប់ពីផ្លូវនិង ចំនុចផ្សេងៗនៅផ្តុំហានយ៉ាងក្នុងសម័យចូរសន់ ព្រមទាំង ត្រីវិស័យ,





និង នាឡិកាថាសដែលដូនតាកាលជំនាន់ចូរសន់ប្រើប្រាស់។ វាពិតជាអស្ចារ្យមែនទែនក្នុងការមើលម៉ោងតាមវត្ថុទាំងនោះ។ ចំនែកឯជាន់ទី១វិញ យើងអាចឃើញមានការតាំងបង្ហាញនូវ វត្ថុគេប្រើប្រាស់ពីជំនាន់ចូរសន់ ដែលរបស់ទាំងនេះគេតែងតែដាក់នៅក្នុងខ្វេណារីប៉ុតចីម។





រីឯជាន់ទី២វិញ គេតាំងបង្ហាញនូវ ផែនទីតែវាប្រាប់ព័ត៍មានល្អិតល្អន់ជាងផែនទីដែលយើងទើបតែយើងឃើញមុននឹងបន្តិច។មិនដឹងថាអស្ចារ្យប៉ុណ្ណារទេ ប្រសិនបើអាចមើលរបស់ពិតៗនោះ។ កន្លែងនេះវិញ យើងឃើញមានការតាំងបង្ហាញនូវ វប្បធម៍រស់នៅប្រចាំថ្ងៃរបស់ប្រជាជនដែលពាក់ពន្ធ័នឹង មូនក្យ៉ងសេចេ។





នេះគឺជាវិញ្ញាសារប្រលងបំរើការស៊ីវិលកាលពីជំនាន់ចូរសន់។បើសិនបើខ្ញុំយកវាហើយជិះម៉ាស៊ីនពេលវេលាទៅជំនាន់នោះវិញ ខ្ញុំប្រាកដជាទទួលបានចំនាត់ថ្នាក់លេខមួយជាក់ជាមិនខាន។





នេះគឺជា ក្យងសរខាជី ដែលគេសរសេរឃ្លាគម្ពីរដែលត្រូវទន្ទេញចាំលើបន្ទះឫស្សី។ខ្ញុំគិតនេះគឺជាវិធីសិស្សៗអនុវត្តដើម្បីទន្ទេញមេរៀនឲចាំ។





នេះវិញគឺជាទស្សនាវដ្តីសាលាដែលចុះផ្សាយពីបេក្ខជនដែលជាប់ក្នុងជំនាន់ចូរសន់។ ទស្សនាវដ្តីមួយនេះបានចុះផ្សាយថា អ្នកជំនាញឈ្មោះ លីហ្យន់សាងបានជាប់ការប្រលងនេះ។ កន្លងផុតជាង២០០ឆ្នាំហើយតែ សួមចូលរួមអបអរសាទរដល់គាត់ផង។





ខ្ញុំគិតថាអ្នកណាក៏ស្គាល់របស់មួយនេះដែរ។ លីម៉ុងរ្យុងកំពុងតែពាក់ អរសាហ្វានៅលើក្បាលរបស់គាត់នៅពេលជួបជាមួយនឹង ឈន់ហ្យាង។ អរសាហ្វាគឺជា ផ្កាក្រដាសដែលប្រទានដោយស្តេចដល់បេក្ខជនដែលប្រលងជាប់បំរើការស៊ីវិលកាលពីជំនាន់ចូរសន់។




មើលទៅរបស់សំរាប់ផ្គត់ផ្គង់ដល់ផ្ទះសំណាក់តូចៗក៏ប្រហែលត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលដែរ។នេះជាឯកសារដែលបញ្ជាក់ថារដ្ឋាភិបាលត្រូវដឹកជញ្ជូនឥវ៉ាន់ទៅឲ្យខាងផ្ទះសំណាក់តូចៗ។




សៀវភៅនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ ហើយនេះគឺជាតារាងឈ្មោះអ្នកដែលប្រលងជាប់ខាងបុរាណវិទ្យានិងអក្សរសាស្រ្ត។ តាមឯកសារខាងក្រោម បានបញ្ជាក់ថា លោកគីមសាងឈូដែលធ្លាប់ជាយ៉ក់រី(ខាងឆ្វេងទំព័រ)បានប្រលងជាប់ខាងអក្សរសាស្រ្ត។ អ្នកជំនាញខាងអក្សរសាស្រ្តមានឋានៈខ្ពស់ជាងមនុស្សធម្មតា តែក៏នៅទាបជាងហ្យាងរីដែលជាមន្រ្តីរាជការតូចតាចប្រចាំខេត្តនានា។




វាក៏មានការដាក់បង្ហាញនូវសៀវភៅផែនទីដូចជា ស៊ីនចឹងដុងគុកយ៉រជីសឹងរ៉ាម ដែលមានសារៈសំខាន់ក្នុងការដឹកនាំតាំងពីការករកើតនៃជំនាន់ចូរសន់។





ឯកសារឆាចុងដែលទាក់ទងនឹងអ្នកដើរលក់ដូរឥវ៉ាន់ផ្សេងៗក៏ត្រូវបានដាក់បង្ហាញផងដែរ។ យោងតាមឯកសារនេះមានន័យថា អ្នកដើរលក់ដូរឥវ៉ាន់ពេលខ្លះក៏ទទួលបានការតែងតាំងផងដែរក្នុងលក្ខខណ្ឌពួកគេត្រូវបំពេញការងារផ្សេងៗ។





នេះគឺជាសៀវភៅដែលដិតជាប់អារម្មណ៍ខ្ញុំជាងគេ។ សៀវភៅដែលមានឈ្មោះថា យ៉រហេងគីនេះ គឺត្រូវគេហៅថា យ៉រហេងរុកសាម សរសេរដោយបញ្ញាវ័នម្នាក់ឈ្មោះ ក្វន់សប់ ទាក់ទងនឹងដំណើរកំសាន្តរបស់គាត់ជុំវិញប្រទេសនិងចំនាប់អារម្មណ៍ផ្សេងៗ។ គេថាគាត់ក៏បានកត់ត្រានូវខ្លឹមសារទាក់ទងនឹងដំណើរកំសាន្តនៅតាមតំបន់ស្អាតៗទាំងប្រាំបីនៅខ្វានដុងដែលក្នុងនោះមានភ្នំគឹមកាងផងដែរ។ ពិតជាគួរឲរំភើបមែន។ បើមានការពណ៍នាជាភាសាកូរ៉េ ខ្ញុំចង់ទិញសៀវភៅនេះណាស់។





នេះក៏គឺជាសៀវភៅស្តីពីដំណើរកំសាន្តដែលសរសេររៀបរាប់ពីតំបន់គែសង់។ ខ្ញុំស្តាយក្រោយដែលមិនបានរៀនអក្សរចិនពីមុន។ សៀវភៅនេះត្រូវការការបកប្រែទៅជាភាសាកូរ៉េក្នុងពេលឆាប់ៗនេះ។





នេះគឺជាឯកសារពាក្យបណ្តឹងដែលត្រូវបានដាក់ដោយមនុស្សម្នាក់ត្រកូលលី រស់នៅចន់ឡាដូ។ក្តីនេះត្រូវបានសំរេចដោយក្រុមស៊ើបអង្កេតសម្ងាត់ហើយបោះត្រាដោយ ម៉ាភេ។មិនដឹងថាហេតុអ្វីខ្ញុំមើលពាក្យបណ្តឹងទៅពិតជាអស្ចារ្យមែន។គួរឲ្យចាប់អារម្មណ៍ណាស់។




នៅសារៈមន្ទីផ្លូវចាស់មានការដាក់បង្ហាញវត្ថុបុរាណនិងឯកសារផ្សេងៗច្រើនជាងអ្វីដែលខ្ញុំបានថតនេះ។ ប្រសិនបើអ្នកទៅជាមួយនឹងក្មេងតូចៗ ប្រាកដជាមានរឿងនិយាយច្រើន ហើយវាក៏ជាសារៈមន្ទីរដែលត្រូវចិត្តអ្នកដែលមានចំនាប់អារម្មណ៍ខាងវប្បធម៍បុរាណចាស់ៗ។ អ្នកគួរតែសាកល្បងទៅឲ្យបានយ៉ាងណាក៏ម្តងដែរ។ឥឡូវខ្ញុំដូចជាឃ្លានបន្តិច តើយើងគួរតែញ៉ាំអីសិនទេ?



ភោជនីយដ្ឋានចំនាស់៤០ឆ្នាំនៅមូនក្យ៉ងសេចេឈ្មោះ សេចេហាលម៉េជីព



ខ្ញុំដើរយូរហើយ ឥឡូវដល់ពេលត្រូវញ៉ាំសាច់ហើយ។ មានម្ហូបជាច្រើនដែលតំនាងឲ្យមូនក្យ៉ង ក្នុងនោះ យ៉ាកទោលទ្វេជី សក់ស្វេគូរអ៊ីមានភាពល្បីល្បាញជាងគេ។កម្មករអណ្តូងរ៉ែដែលធ្លាប់ការនៅអណ្តូងរ៉ែអឹនសង់មានទីតាំងនៅ ការអ៊ឹនអឹបកាលពីជំនាន់អាណានិគមជប៉ុន ចូលចិត្តញុំសាច់ជ្រូកដើម្បីសំអាតធូលីធ្យូងថ្មចេញពីក្នុងខ្លួន។ ដូច្នោះតំរូវការសាច់ជ្រូកមានច្រើន។


ក្រោយពេលអណ្តូងរ៉ែត្រូវបានបិទទ្វារ កណសិលាដែលមានឈ្មោះថា ករចុងសក់ត្រូវបានគេរកឃើញហើយគេហៅថា យ៉ាកទោល។ វាត្រូវគេយកទៅធ្វើជាម្សៅដើម្បីយកទៅផឹកព្រោះគេជឿថាវាអាចជួយមានសារធាតុកម្រដែលមានប្រយោជន៍ដល់សារពាង្គកាយមនុស្សមានដូចជា Holium(ជំងឺសារស្បែក មហារីកថ្លើម) selenium()និង germanium(សំរាប់សំលាប់មេរោគ)។ យ៉ាកទោលទ្វេជីគឺសំដៅលើជ្រូកដែលគេចញ្ចឹមឲស៊ីម្សៅថ្មប្រភេទនេះ។ យ៉ាកទោលនេះគេចែកចាយលក់តែនៅ ម៉ូនក្យងប៉ុណ្ណោះដូច្នោះវាជាម្ហូបតំណាងតំបន់នេះ។ ជ្រូកគេចញ្ចឹមឲស៊ីយ៉ាកទោលនេះ មានសុខភាពល្អហើយឆ្ងាញ់ជាងសាច់ជ្រូកផ្សេងៗ ដូច្នោះវាកំពុងទទួលភាពពេញនិយម។



Map

អាស័យដ្ឋាន: ក្យងសាងប៉ុកដូរ មូនក្យ៉ងស៊ី មូនក្យ៉ងអឹប សាងឈររី ២៨៨ ៦០(ច្រកចូលមូនក្យ៉ងសេចេ)

ម៉ោងធ្វើការ: ព្រឹកម៉ោង ១០ ដល់ ល្ងាចម៉ោង ៨

មុខម្ហូបល្បី: គោឈូចាងយ៉ាងញ៉ម់សក់ស្វេគូរអ៊ី និង តតុកគូរអ៊ី

កន្លែងចត: អ្នកអាចចតនៅខាងក្រោយភោជនីយដ្ឋាន រឺប្រើប្រាស់ចំនតម៉ូនក្យងសេចេ មួយម៉ោងកន្លះដោយឥតគិតថ្លៃ





នៅច្រកចូលម៉ូនក្យងសេចេ មានភោជនីយដ្ឋានដែលជំនាញខាងយ៉ាកទោលទ្វេជីតំរៀបជាជួរតាមផ្លូវ។ខ្ញុំបានសំរេចចូល ហាងឈ្មោះ សេចេហាលម៉េជីពដែលមានចំនាស់៤០ឆ្នាំហើយធ្លាប់ចូលទូរទស្សន៍ប៉ុន្មានដងផងដែរ។





មិនត្រឹមតែភ្ងៀវទេសចរប៉ុណ្ណោះទេ តារាល្បីៗដែលចូលរួមថតរឿងភាគរឺកុន ក៏ធ្លាប់មានវត្តមាននៅហាងនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នករស់នៅតំបន់នេះក៏ចូលចិត្តមកទីនេះផងដែរ។ វាប្រាកដជាភោជនីយដ្ឋានដែលមានម្ហូបរសជាតិឆ្ងាញ់ហើយ។





វាមានឈុតអាហារដែលអ្នកអាចសាករសជាតិមុខម្ហូបល្បីនៅសេចេហាលម៉េជីពដែលមានដូចជា គោឈូចាងយ៉ាងញ៉ម់សក់ស្វេគូរអ៊ី និង តតុកគូរអ៊ី រួមជាមួយ អីលប៉ាន់គូរអ៊ី ដែលសាកសមជាគ្រឿងក្លែមស្រា។





ដោយសារយើងអាចរកតតុកគូរអ៊ី ញុំបាននៅតំបន់ផ្សេងខ្ញុំបានកម៉ុងយ៉ាកទោលទ្ទេជី គោឈូចាងយ៉ាងញ៉ម់សក់ស្វេគូរអ៊ី ដែលធ្វើពីជ្រូកគេចញ្ចឹមឲ្យស៊ីយ៉ាកទោលមានតែនៅមូនក្យ៉ង។





គ្រាន់តែទទួលបានការកំម្មង់ពីភ្ងៀវភ្លាម ស្រ្តីចំនាស់ប៉ុន្មាននាក់ចាប់ផ្តើមដាក់សាច់ជ្រូកដែលប្រលាក់ហើយលើចង្អើរ ហៅថាសក់សរ ដើម្បីអាំង។ ដោយសារពេលនេះជាម៉ោងមិនសូវរវល់ មិនទាន់អីផង ម្ហូបដប់មុខ បន្លែសំរាប់ខ្ចប់ញ៉ាំ និង សក់សរ បានចេញមក។





ម្ហូបលើតុទាំងអស់សុទ្ធតែមានតុល្យភាព ពីម្ហូបចំអិនហើយដល់បន្លែ ម្ហូបហិល ប្រៃនិង លមៗ ពីម្ហូបធ្វើថ្មីៗដល់ម្ហូបត្រាំទុក ពីគីមឈីសំរាប់មនុស្សពេញវ័យ ដល់នំចៀនសំរាប់កូនក្មេង។ ម្ហូបទាំងអស់សុទ្ធតែមើលទៅមានអនាម័យ ហើយមានរសជាតិប្រៃល្មម។ ក្មេងដែលតូចពេកមិនអាចញ៉ាំគោឈូចាង ពួកគេអាចញុំចាប់ឆេនិង ផារ៉េពូឆីមគេបាន។





ម្ហូបពិសេសថ្ងៃនេះគឺជាគោឈូចាងយ៉ាងញ៉ម់សក់ស្វេគូរអ៊ីដែលធ្វើពី សាច់ជ្រូកបីជាន់យ៉ាកដូល។ វ៉ោ! មើលស្បែកជ្រូកដែលកំពុងតែអាំងមើល! ជាដំបូលផ្សែងធ្យូងដែលចេញពីគោឈូចាងពណ៌ក្រហមនោះធ្វើឲ្យខ្ញុំឃ្លានមែនទែន។ខ្ញុំបានសាកសាច់ជ្រូកមួយម៉ាត់ វាពិតជាទន់ដែលស្វិតឆ្ងាញ់ជាមួយនឹងស្បែកជ្រូកខាងក្រៅ។ ហើយដោយសារតែគេអាំងសាច់លើចង្អើរដែលធ្វើឲ្យខ្លាញ់ស្រកចេញពីសាច់ដូច្នោះ ទោះបីជាវាមានខ្លាញ់ច្រើនក៏ដោយពេលញុំទៅមិនមានអារម្មណ៍ថាខ្លាញ់ច្រើនសោះ។



បើយើងប្រៀបធៀបនឹងការប្រលាក់សាច់ជ្រូកបីជាន់នៅតំបន់សេអ៊ូលឫក្យូងគីវិញ វាមានលក្ខណៈប្រៃតិចជាងដូច្នោះវាមិនហឹលខ្លាំងរឺប្រៃខ្លាំងឡើយ។ សំរាប់អ្នកដែលចូលចិត្តម្ហូបមានជាតិនិងក្លិនខ្លាំង ប្រហែលជាត្រូវខកចិត្តបន្តិចហើយ។ ប៉ុន្តែសំរាប់ខ្ញុំវិញ ខ្ញុំចូលចិត្តវាដោយសារវាមានរសជាតិល្មម។ ម្ហូបកាន់តែឆ្ងាញ់ជាមួយនឹងក្លិនរបស់ភ្លើងធ្យូង។





កំពុងតែញ៉ាំសាច់យ៉ាងឆ្ងាញ់មួយសន្ទុះហើយ សម្លដែលមានតែក្នុងឈុតចុងស៊ីកបានចេញមក។ នេះជាសម្លដ្វេនចាងដែលមាន តៅហ៊ូ ល្ពៅ ខ្ទឹមបារាំង ម្ទេសឆុងយ៉ាង និងស្លឹកខ្ទឹម។ ម្ទេសឆុងយ៉ាងបានធ្វើឲសម្លនេះហឹលឆ្ងាញ់។





ញ៉ាំអញ្ជឹងឆ្ងាញ់ តែបើខ្ញុំខ្ចប់ញ៉ាំវិញ តើវាអាចមានរសជាតិខុសគ្នាទេ? ដាក់សាច់ជ្រូកមួយដុំធំ សាមចាង ខ្លឹមស ម្ទេស ញុំទៅពិតជាឆ្ងាញ់មួយបែបរបស់គេមែន។ តើអ្នកទាំងអស់គ្នាចង់ញុំមួយម៉ាត់ដែរទេ?





តាំងពីរៀបចំធ្វើដំណើរកំសាន្តមូនក្យ៉ងមក ខ្ញុំតែងតែឆ្ងល់ពីមុខម្ហូបធ្វើពីសាច់ជ្រូកយ៉ាកដូលដែលគេចិញ្ចឹមឲ្យស៊ីម្សៅថ្ម។ដល់ពេលញុំទៅ រសជាតិពិតជាឆ្ងាញ់មែន។ ខ្ញុំមានអារម្មណ៍ថា វាមិនសូវជាខុសពីសាច់ជ្រូកធម្មតាប៉ុន្មានទេ។ យ៉ាងណាក៏ដោយខ្ញុំចូលចិត្តរសជាតិរបស់ទឹកជ្រលក់ដែលធ្វើដោយហាងសេចេហាលម៉េជីពនេះ ពីព្រោះវាធ្វើឲ្យយើងអាចភ្លក់រសជាតិដើមរបស់សាច់ជ្រូកដោយសារវាមិនសូវមានជាតិឫ ក្លិនមុតខ្លាំង ទោះបីជាវាហឹលបន្តិចក៏ដោយ។ មិនដូចគោឈូចាងធម្មតាដែលធ្វើឲបាត់រសជាតិដើមរបស់សាច់ដោយសាររសជាតិហឹលរឺ ប្រៃពេករបស់វា។ សំរាប់អ្នកទៅមូនក្យ៉ងសេចេ អ្នកគួរតែសាកល្បងចូលហាងមួយនេះ ទីមួយវាមានទីតាំងជិតច្រកចូល ហើយយើងអាចសាកល្បងញុំមុខម្ហួបដែលមានតែមួយនៅមូនក្យ៉ង។







문경새재, 문경새재옛길박물관, 옛길박물관, 박물관, 맛집, 새재할매집, 더덕구이, 된장찌개, 석쇠구이, 정식, Mungyeongsaejae, MuseumofOldRoads, museum, Must-gorestaurant, Saejaehalmaejib, Deodeokgui, Doenjangjjigae, Seoksoegui, Jeongsik, Setmenu, 聞慶セジェ, 聞慶セジェ旧道博物館, 旧道博物館, 博物館, おいしい店, セジェハルメ屋, トドックイ, 蔓人蔘焼き, テンジャンチゲ, 網焼き, ソクセクイ, 定食, 文庆鸟岭, 文庆鸟岭古路博物馆, 古路博物馆, 博物馆, 美食店, 鸟岭奶奶家, 煎烤沙参, 大酱汤, 铁网烧烤, 套餐, MungyeongsaejaeKodoพิพิธภัณฑ์, Kodoพิพิธภัณฑ์, พิพิธภัณฑ์, ร้านอาหาร, saejaehalmaejip, deodeokคั่ว, มิโซะซุป, ย่าง, อย่างเป็นทางการ
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list