Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
6463 | 19914887

មូនក្យ៉ង #6 - ដេយ៉ាសាន់ កន្លែងដំណើរកំសាន្តទី២ - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/27

Travel regions : South Korea
 | Hits : 2302786
https://blog.lookandwalk.com/zt/blog/mazinguide/1826/trackback

មូនក្យង ដេយ៉ាសាន់ សន់យ៉ូដុងឆន់ណាឌឺលគីល កន្លែងដំណើរកំសាន្តទី២ ជ្រលងភ្នំយឈូ 용추계곡

បន្តពី កន្លែងដំណើរកំសាន្តទី១ ដែលខ្ញុំបានណែនាំរួចមកហើយ ខ្ញុំនឹងណែនាំអ្នកទៅកន្លែងមួយទៀតគឺ សន់យ៉ូដុងឆន់ណាឌឺលគីល ដែលជាកន្លែងដើរកំសាន្តដ៏អសា្ចរ្យដែលខ្ញុំបានទៅ។ វាមានទេសភាពនៃរាងភ្នំ និងជ្រលងភ្នំដ៏ស្រស់ស្អាត ហើយកន្លែងដើរកំសាន្តនោះត្រូវបានបែងចែកជាពីរគឺកន្លែងដើរកំសាន្តទី១ និងកន្លែងដើរកំ សាន្តទី២។ កន្លែងទាំងពីរនេះគឺនៅជួរជ្រលងភ្នំតែមួយ ដូច្នេះអ្នកអាចដើរមើលជុំវិញតែម្ដង។ ឥលូវនេះខ្ញុំនឹងបង្ហាញអ្នកនូវ កន្លែងដំណើរកំសាន្តទី២ ឈ្មោះថា ជ្រលងភ្នំយ៉ង់ឈូ។

សំរាប់អ្នកដែលមិនទាន់បានពិនិត្យកន្លែងដំណើរកំសាន្តទី១ កន្លែងដំណើរកំសាន្តទាំងមូលមានទំហំប្រវែង ៨.៤គីឡូម៉ែត្រ រួមញ្ចូលទាំង សាលរំលឹកអ៊ុនកាង អ៊ីកាងញន់ (កន្លែងចេញដំណើរ) ->ឆីលអ៊ូដេ -> ប៉េកសក់ថាន់-> ហាក់ឆន់ចុង(ជាទូទៅគឺ កន្លែងដំណើរកំសាន្តទី១) -> យ៉ង់ឈូ -> វ៉ុលរ្យុងដេ(ជាទូទៅគឺ កន្លែងដំណើរកំសាន្តទី២)។ ប៉ុន្តែ ដើម្បីធ្វើដំណើរទៅមក ពីយ៉ង់ឈូ -> វ៉ុលរ្យុងដេ ចំងាយសរុបគឺប្រហែលជា ១២.៨គីឡូម៉ែត្រ។ ដូច្នេះខ្ញុំធ្វើដំណើរទៅយ៉ង់ឈូនៅថ្ងៃនេះ ពីហាក់ឆន់ចុងទៅ។


អាស័យដ្ឋានចេញដំនើរនៃកន្លែងដំណើរកំសាន្តទី២: ៤០៥-២ វ៉ាន់ចាំងរីកាអ៊ឺនអឹបមូនក្យ៉ងស៊ីក្យង់សាំងប៉ុក ដូ


ខ្ញុំមិនដែលឃើញជ្រលងភ្នំណាដូចជ្រលងភ្នំនេះទេក្នុងមួយជីវិតខ្ញុំ។ កន្លែងណាដែលខ្ញុំទៅក្នុងសន់យ៉ូដុងឆន់ណាឌឺលគីល នៅនឹងបាតទឹកកំរនឹងមានថ្មតូចៗណាស់ ផ្ទុយទៅវិញគឺមានតែថ្មធំៗ។ វាពិតជាស្អាត និងអស្ចារ្យមែនទែន។



ទឹកហូរមិនសូវខ្លាំងឡើយ ដូច្នេះវាគឺជាកន្លែងល្អបំផុតសំរាប់មុជទឹកលេងចំពោះកុមារ និងក្រុមគ្រួសាររបស់ពួកគេ។ កន្លែងដំណើរកំសាន្តទី១ ដែលខ្ញុំបានបង្ហាញអ្នកពីមុនគឺល្អ ប៉ុន្តែគឺសំរាប់ជាលក្ខណះគ្រួសារប៉ុណ្ណោះកន្លែងដំណើរកំសាន្ត ទី២ មើលទៅគឺជាកន្លែងល្អបំផុត។



រូបថតខាងលើបង្ហាញអ្នកថាហេតុអ្វីបានជាបាតទន្លេជាគឺសុទ្ធតែជាថ្ម។ ភ្នំដេយ៉ាមានថ្មធំៗជាច្រើនដែលភាគច្រើនជាប់ៗគ្នាពីមួយខាងទៅមួយខាងទៀត។ អ្នកអាចនិយាយថាថ្មធំៗទាំងនោះត្រូវបានដាក់ពង្រាយនៅក្នុងទឹក។ តើវាពិតជាអស្ចារ្យណាស់មែនទេ?



ខ្ញុំអាចស្រមៃមើលឪពុកម្ដាយជាច្រើនកំពុងអង្គុយហូបផ្លែឪឡឹកយ៉ាងសប្បាយបណ្ដើរ មើលកូនៗរបស់ពួកគេហែលទឹកជាមួយនឹងពោងហែលទឹកបណ្ដើរ។ នេះគឺជាជ្រលងដ៏ស្រស់ស្អាតដែលអ្នកអាចហៅមិត្តស្រីរបស់អ្នកមកគយគន់ទេសភាពនេះ បន្ទាប់មកនិយាយពាក្យពេជន៍ផ្អែមល្ហែមដូចជា “ទាំងអស់នេះគឺដើម្បីអូន” ហើយអ្នកនឹងទទួលអំនរពីមិត្តស្រីរបស់អ្នកវិញជាមិនខាន។


មានតុ(រនៀប)ជាច្រើននៅគ្រប់ទីកន្លែង។ អ្នកត្រូវបង់ប្រាក់ថ្លៃឈ្នួលតុនៅរដូវក្ដៅ ប៉ុន្តែចំពោះរដូវដ៏ទៃទៀតមិនចាំបាច់ឡើយ។



Wow! ទឹកកំពុងតែហូរតាមចន្លោះថ្ម ហើយមានគ្រលុកជ្រៅ និងធំមួយនៅទីនោះ។ វាមិនមែនជាកន្លែងហាមឃាត់ឡើយ ដូច្នេះខ្ញុំចង់លេងទឹកនៅទីនោះ ជាមួយពោងហែលទឹក និងអាវសុវត្ថិភាពនៅរដូវក្ដៅណាស់។ នេះគឺជាជ្រលងភ្នំដ៏ស្រស់ស្អាត ដែលធ្វើឲ្យខ្ញុំចង់មកលេងម្ដងទៀតមែនទែន។



ខ្ញុំនឹងឡើងទៅតាមជ្រលងភ្នំបន្តិច។ កន្លែងដំណើរកំសាន្តនេះ គឺត្រូវបានបង្កើតឡើងយ៉ាងល្អជាប់ទៅនឹងច្រាំងទឹកទន្លេ។



គឺដូចនេះ កន្លែងដំណើរកំសាន្តខ្លះគឺមានផ្លូវរនាបឈើ ឯកន្លែងខ្លះទៀតគឺជាផ្លូវដីសំរាប់ដើរ ប៉ុន្តែគ្មានកន្លែងណាពិបាកដើរជាងកន្លែងណាទេ។ ផ្លូវសំរាប់ដើរគឺគ្មានបញ្ហាទេ។



កន្លែងនេះក៏ហៅថា ទឹកជ្រោះយ៉ង់ឈូដែរ។ ខ្ញុំមកដល់ចំនុចកណ្ដាលដែលហៅថា យ៉ង់ឈូហើយ។ គេនិយាយថាកន្លែងនេះ គឺមើលទៅដូចជា នាគពីរកំពុងហោះហើរលើអាកាស ដូច្នេះខ្ញុំពិតជាឆ្ងល់ថាវាយ៉ាងម៉េចណាស់។




នោះគឺជា ទឹកជ្រោះយ៉ង់ឈូ ដែលមើលទៅដូចជារាងបេះដូង ប្រសិនបើមើលពីចំងាយ។ តើអ្នកមានឃើញទឹកជ្រោះធ្លាក់មកនៅចំនុចកណ្ដាលនៃរូបរាងបេះដូងទេ។ ខ្សែទឹកជ្រោះទាំងពីរធ្លាក់មកជាមួយគ្នា មើលទៅពិតជាអស្ចារ្យគ្មានកន្លែងណាដូចពិតមែន។



នៅពេលដែលខ្ញុំពង្រីកបន្តិចទៅ គឺវាមើលទៅបែបនេះ។ ចំឡែកគួរសមដែរ វាមានរាងបេះដូង និងរូងនៅខាងក្នុងដែលមានទឺកជ្រោះធ្លាក់។ វាពិតជាស្រស់ស្អាតមែន ខ្ញុំជឿថាគ្មានកន្លែងណាដូចកន្លែងនេះទេ។



នៅកន្លែងដែលទឹកជ្រោះធ្លាក់ មានគ្រលុកជ្រៅមួយប្រហែលជាជំរៅយ៉ាងតិច ៣ម៉ែត្រ។ ទឹកគឺជ្រៅ ហើយខ្សែទឹកគឺហូរមិនលឿនទេ ដែលធ្វើឲ្យខ្ញុំចង់តែអណ្ដែតនៅលើផ្ទៃទឹក ជាមួយនឹងពោងហែលទឹក សំរាប់អ្នកដែលរបូតជើងហើយធ្លាក់ចូលទៅក្នុងទឹក គឺមានពោងហែលទឹកសុវត្ថិភាព។ វាពិតជាគ្រោះថ្នាក់ណាស់ ដូច្នេះសូមកន្លែងដែលរអិល ប្រសិនបើអ្នកមិនចេះហែលទឹក។



ទឹកជ្រោះយ៉ង់ឈូ នៃជ្រលងភ្នំយ៉ង់ឈូ! ប្រសិនបើវាមិនមែនជាឋានសួគ៌នៃភពផែនដីទេ ខ្ញុំមិនដឹងថាត្រូវហៅវាថាជាអ្វីទេ។ វាពិតជាកន្លែងដ៏ស្រស់ស្អាតមែន។ ខ្ញុំមិនទាន់ឃើញនរណាម្នាក់មកទេ ប៉ុន្តែខ្ញុំជឿថាកន្លែងនេះច្បាស់ជាមានមនុស្សច្រើនកុះករ នៅរដូវក្ដៅ។



ពីកំពូលភ្នំ ទឹកជ្រោះរាងបេះដូងគឺមើលទៅបែបនេះ។ មានគ្រលុករាក់មួយនៅកណ្ដាល ហើយទឹកជ្រោះយ៉ង់ឈូនេះក៏ក្លាយជាកន្លែងក្មេងរំអិលលេងលើទឹកនៅរដូវក្ដៅ។ ពិតប្រាកដណាស់ អ្នកអាចចុះទៅក្នុងទឹកហែលលេង បាន។ យ៉ាងម៉េចដែរ? ទេសភាពដែលអ្នកឃើញនៅ កន្លែងដំណើរកំសាន្តទី២ គឺពិតជាស្រស់ស្អាតណាស់ មែនទេ? កន្លែងនេះដែលមាន កន្លែងដំណើរកំសាន្តដេយ៉ាសាន់ គឺល្បីខាងមានផ្លូវស្អាតគ្រប់រដូវ ហើយច្បាស់ណាស់ រដូវក្ដៅគឺជាពេលដ៏ល្អបំផុតសំរាប់មកលេងកំំសាន្ត ប៉ុន្តែផ្លូវសំរាប់ដើរលេងស្អាតជាងគេគឺនៅរដូវផ្ការរីក។ ខ្ញុំពិតជាសូមណែនាំអោយអ្នកទាំងអស់គ្នាមកលេងនៅកន្លែងនេះកុំខាន។


ទឹកជ្រោះយ៉ង់ឈូ 용추ㅍ
Map

អាស័យដ្ឋាន : វ៉ាន់ចាំងរីកាអ៊ឺនអឹបមូនក្យ៉ងស៊ីក្យងសាងប៉ុក ដូ (경상북도 문경시 가은읍 완장리)












대야산, 트래킹, 용추계곡, 계곡, 2코스, 용추폭포, 폭포, DaeyasanMountain, trekking, YongchuValley, Valley, Course2, YongchuFalls, waterfall, 大耶山, トラッキング, 龍墜溪谷, 渓谷, 2コース, 龍湫瀑布, 滝, 瀑布, 徒步行, 龙湫瀑布, 溪谷, 第二路线, Daeyasan, ติดตาม, Yongchuหุบเขา, หุบ, 2หลักสูตร, Yongchuฟอลส์, ฟอลส์
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list