Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
2001 | 20031893

Boeun, Geosan, Daejeon #6 - Hoban Nangmangil - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/31

Travel regions : South Korea
 | Hits : 570915
https://blog.lookandwalk.com/zt/blog/mazinguide/2206/trackback

ផ្លូវដើរកំសាន្តលេខ៤ ធេចន់ ធេឆង់ហូអូផេករីគីល “ហូប៉ាន់ណាង់ម៉ាង់គីល” 호반낭만길


តើអ្នកធ្លាប់ស្គាល់ផ្លូវដើរកំសាន្តធេឆង់ហូអូផេករីគីលនៅជុំវិញបឹងធេឆង់ក្នុងខេត្តធេចន់ហ្យូសង់គូដែរឬទេ? នេះគឺជាផ្លូវដែលមានភាពស្រស់ស្អាតនិងល្បីល្បាញសម្រាប់អ្នកទេសចរក្នុងរដូវផ្ការីកដែលមានប្រវែង២២០គីឡូម៉ែតជុំវិញបឹង។ ចាប់ផ្តើមពីទំនប់ធេចន់នៅស៊ីនថានជីន វាឆ្ពោះទៅអ៊ុកឆន់និងផូអ៊ឺននៅឈុងឆង់ភុកតូ ព័ទ្ធជុំវិញឆង់វ៉ន់ហើយត្រលប់ទៅទំនប់ធេចន់វិញដែលមានផ្លូវចំនួន២១តាមផ្លូវ។ អ្នកនឹងដើរកាត់ទឹកដែលធ្វើអោយអ្នកអាចរីករាយជាមួយនិងទឹកនិងភ្នំ ហើយថ្ងៃនេះខ្ញុំនឹងណែនាំអ្នកនូវផ្លូវដើរកំសាន្តលេខ៤ ហូប៉ាន់ណាង់ម៉ាង់គីល។ វាគឺជាផ្លូវដែលមានប្រវែង១២,៥គីឡូម៉ែតដែលចំណាយពេល៦ម៉ោងដោយដើរ។ ដូច្នេះអ្នកត្រូវតែកត់ចំណាំទិសដៅដែលខ្ញុំទៅលេងជាពណ៌ខៀវ។ តើយើងគួរតែទៅខាងក្រោម?



ខ្ញុំអាចឃើញបឹងធេចន់ពីចម្ងាយ។ វាដូចជាក្តៅបន្តិចសម្រាប់ការដើរប៉ុន្តែដើរតាមកន្លែងដែលមានទឹកធ្វើអោយខ្ញុំមានអារម្មណ៍ស្រស់ស្រាយ។



ទិសដៅទីមួយពីផ្លូវបំបែកជាបីម៉ាសានដុងគឺទៅតាមវាលស្មៅទៅកាន់កន្លែងថតភាពយន្ត “The Love Story”។
វាមានផ្ការីកនៅជិតផ្ទៃទឹក ហើយខ្ញុំក៏បានលឺនូវសំឡេងមកពីគ្រប់ទីកន្លែងដែលធ្វើអោយខ្ញុំចាប់ផ្តើមមានអារម្មណ៍កាន់តែល្អ។



ដូច្នេះស្រមៃថាវាមានឃ្មុំជាច្រើន ប្រហែលជាផ្កាដែលរីកពោរពេញដោយទឹកឃ្មុំនៅខាងក្នុងហើយនេះធ្វើអោយខ្ញុំនឹងឃើញពេលមុនដែលខ្ញុំបានធ្វើជញ្ជាន់ជាមួយពួកវា។



ទឹកបានលិចមកធ្វើអោយក្លាយជាដីភក់ហើយខ្ញុំអាចមើលឃើញមានសត្វនិងរុក្ខជាតិផ្សេងៗ រស់នៅទីនេះ។ នៅពេលដែលមានភ្លៀងពោរពេញដោយទឹកហើយក៏អស់ទៅវិញ ដូច្នេះអ្នកមិនបាច់បារម្ភពីសត្វពស់ឡើយ។



មើលទៅដូចជាអ្នកនិពន្ធកំពុងថតរូប។ មានផ្លាកសញ្ញាដែលព្យួរនៅគ្រប់ជំហានដូច្នេះអ្នកមិនបាច់បារម្ភពីការវង្វេងនោះទេ។



កន្លែងនេះនៅឆ្ងាយពីដើមឈើគឺជាកន្លែងដែលថតភាពយន្ត “The Love Story”។ វាគឺស្ងប់ស្ងាត់ដែលខ្ញុំចូលចិត្តនិងសំឡេងសត្វឃ្មុំនិងផ្កា។



បឹងធេឆង់ហូបានផ្តល់ទឹកអោយធេចន់ស៊ី។ កម្រិតនៃទឹកគឺទាបជាងធម្មតាដោយសារតែវាមុនរដូវភ្លៀង។ ផ្ទៃដីទឹកមានស្រទាប់មិនធម្មតាដូចជាសំបកខ្យង។


ខ្ញុំបានឃើញដើមឈើងាប់ត្រាំក្នុងទឹក ហើយនៅកន្លែងពណ៌សឆ្លងបឹងនៅខាងស្តាំគឺជាកន្លែងដែលធ្លាប់បានថតភាពយន្ត។



តើវាស្អាតណាស់មែនទេ? វាគឺជាបទពិសោធន៍ថ្មីនិងប្លែកដែលដើរតាមធេឆង់ហូអូផេករីគីលដែលជាហាងស្តុកទឹកសិប្បនិមិត្ត។ វាគឺជាទឹកសម្រាប់ផឹកដូច្នេះអ្នកមិនគួរធ្វើអ្វីដែលនាំអោយទឹកកខ្វក់នោះទេ។


មានកៅអ៊ីដែលអ្នកអាចអង្គុយសម្រាក់បានបើសិនអ្នកត្រូវការ ហើយផ្លាកសញ្ញាបានប្រាប់អ្នក។ វាក្តៅណាស់ ពិតជាក្តៅណាស់។



នៅជិតឧបករណ៍ស្តុកទឹក ម៉ាស៊ីនចម្រាញ់ទឹកបានអណ្តែតលើផ្ទៃទឹកដើម្បីបន្សុតទឹកនិងយកចេញនូវរបស់ដែលអណ្តែត។ វាមើលទៅស្អាតណាស់។



នេះគឺជាដើមឈើអ៊ីសូតិចដែលខ្ញុំបានឃើញតាមផ្លូវ។ ខ្ញុំសុំប្រាប់ថាបើអ្នកអង្គុយលើវានឹងធ្វើអោយគូទឡើងធំ ដូច្នេះអ្នកអាចសាកបានតែនៅពេលដែលអ្នកប្រាកដថាវាមិនជាប់អ្នក។



នៅខាងមុខដើមឈើដែលវាស់ពីគូទខ្ញុំបានញ៉ាំស្រាសរកូរ៉េហើយបន្តដើរទៅមុខទៀត។ ស្រាសរកូរ៉េគឺមិនមានជាតិកាបូនដែលហៅថាវ៉ុនដែលធ្វើនៅធេចន់តែវាមានរស់ជាតិផ្អែមហើយឆ្ងាញ់។



ប្រសិនបើអ្នកដើរកាត់ព្រៃមុនពេលទៅដល់ធេឃឺគីល(ភោជនីយដ្ឋាន)អ្នកនឹងឃើញមានផ្លូវដើរឈើ។ បឺងដែលមានផ្ទៃពណ៌ខៀវគឺស្រស់ស្អាតប៉ុន្តែខ្ញុំអាចស្រមៃឃើញថាភាពស្រស់ស្អាតរបស់បឹងដែលមានទឹកពេញក្រោយពីភ្លៀងហើយ។



នៅតាមផ្លូវដើរឈើខ្ញុំឆ្ពោះទៅមជ្ឈមណ្ឌលបរិស្ថានវិទ្យាធេឆង់ហូ។


អាកាសធាតុគឺក្តៅដែលធ្វើអោយមនុស្សជាច្រើនចង់ដើរ។ បន្ទាប់មកខ្ញុំបានឃើញកូនអូរតូចៗយ៉ាងស្រស់ស្អាតនៅ



ជិតផ្លូវនិងច្រាសដុះធ្មេញយ៉ាងធំសម្រាប់យក្សប្រើនៅខាងឆ្វេងទីនេះ។



ខ្ញុំបានទៅមជ្ឈមណ្ឌលបរិស្ថានវិទ្យាធេឆង់ហូ។ កន្លែងនេះមានផ្កាដ៏ស្រស់ស្អាតនៅនិងទីធ្លាដែលមើលទៅមិនសូវជាធំទេប៉ុន្តែអ្នកអាចរៀនអំពីសត្វនិងរុក្ខជាតិដែលរស់នៅក្នុងបឹងធេឆង់ហូជាមួយនិងកូនៗរបស់អ្នកហើយអាចឃើញនូវសត្វល្អិតផ្សេងៗ។



អ្នកអាចរៀនអំពីបរិស្ថានវិទ្យានិងវប្បធម៌របស់បឹងធេឆង់ហូនៅក្នុងមជ្ឈមណ្ឌលតាំងបង្ហាញកំពស់បីជាន់។ ខ្ញុំពិតជាចង់អោយអ្នកមកទីនេះប្រសិនជាអ្នកបានឆ្លងកាត់តំបន់នេះ។



ចេញពីមជ្ឈមណ្ឌលបរិស្ថានវិទ្យាអ្នកនឹងបានឃើញមានភូមិតូចមួយ។ វាមានបណ្ណាល័យសម្រាប់ក្មេងតូចមួយនៅក្នុងភូមិ។ នៅខាងក្រោមខាងឆ្វេងអ្នកនិងបានឃើញម្ចាស់ស្បែកជើងទាំងនេះ ពួកគេរាក់ទាក់ណាស់។



ពេលដែលអ្នកឆ្លង់មជ្ឈមណ្ឌលបរិស្ថានវិទ្យាធេឆង់ហូហើយដើរតាមផ្លាកសញ្ញានៅតាមផ្លូវ អ្នកនឹងទៅដល់ឧទ្យាណបរិស្ថានធម្មជាតិធេឆង់ហូផាន់ដែលមានផ្កាស្រស់ស្អាតជាច្រើន។


វាលភក់បានបង្កើតឡើងជាមួយនិងផ្ទះកង្ហារដែលបានរៀបចំដោយម៉ាស៊ីនចម្រាញ់ទឹកនិងផ្កា។



ក្មេងសិស្សមតេយ្យក្នុងសំលៀកបំពាក់ពណ៌លឿងត្រូវតែមកទីនេះសម្រាប់ការពិចនិចក្នុងអាកាសធាតុដែលកក់ក្តៅ។ អ្នកអាចឃើញមានក្មេងៗឈរជាជួរ។ អ្វីៗជាផ្នែកមួយនៃធម្មជាតិនៅទីនេះ។ តើវាមិនគួរអោយស្រលាញ់ទេឬ?


តើផ្លូវដើរកំសាន្តលេខ៤ ធេចន់ ធេឆង់ហូអូផេករីគីល “ហូប៉ាន់ណាង់ម៉ាង់គីល”យ៉ាងម៉េចដែរ? ប្រវែងសរុបដែលអ្នកដើរនៅផ្លូវលេខ៤នេះប្រហែលជា១២,៥គីឡូម៉ែត វាមិនសូវជាពិបាកទេ។ ប្រសិនបើអាកាសធាតុក្តៅពេកសម្រាប់ការដើរផ្លូវឆ្ញាយ ខ្ញុំសូមណែនាំថាអ្នកអាចដើរកំសាន្តនៅតាមផ្លូវនេះនៅធេចន់។ នាំមិត្តភក្កិមកជាមួយអ្នកផង!!


ចំណុចចាប់ផ្តើមៈ ផ្លូវបំបែកជាបីម៉ាសានដុង
Map
អាស័យដា្ឋនៈ ៤៨២ ១ ម៉ាសានដុង ដុងគូ ធេចន់ (대전광역시 동구 마산동 482-1)



ភោជនីយដ្ឋានដែលមានរស់ជាតិឆ្ងាញ់នៅធេចន់ ខារ៉េអ៊ូលដែលមានម្ហូបដ៏ឆ្ងាញ់គឺឆាសាច់ទា។ 가래울


អូខេ ឥឡូវខ្ញុំនឹងណែនាំអ្នកពីភោជនីយដ្ឋានដែលពួកយើងបានចូលញ៉ាំគឺ ខារ៉េអ៊ូលដែលមានបម្រើជូននូវម្ហូបដែលមានរស់ជាតិឆ្ងាញ់ឆាសាច់ទា(អូរីផូលកូគី)ក្នុងចំណោមផ្លូវដើរកំសាន្តលេខ៤ ធេចន់ ធេឆង់ហូអូផេករីគីល “ហូប៉ាន់ណាង់ម៉ាង់គីល”។ ទីនេះជាកន្លែងទីបីនៃផ្លូវដើរកំសាន្តលេខ៤ ធេចន់ ធេឆង់ហូអូផេករីគីល “ហូប៉ាន់ណាង់ម៉ាង់គីល” ដូច្នេះបើអ្នកដើរមកពីផ្លូវបំបែកជាបីម៉ាសានដុងអ្នកប្រហែលមកដល់ភោជនីយដ្ឋាននេះស្របពេលដែលអ្នកឃ្លានអាហារពេលថ្ងៃត្រង់។ ដូច្នេះបើអ្នកមកជាមួយនរណាដែលមានអារម្មណ៍មិនសប្បាយចិត្តពេលឃ្លានអ្នកប្រាកដជាត្រូវតែចូលក្នុងភោជនីយដ្ឋាននេះដោយមិននឹកគិតថាត្រូវទៅកន្លែងណាផ្សេងឡើយ។ អ្នកប្រហែលជាពិបាកក្នុងការរកហាងផ្សេងនៅទីនេះ ហើយឆាសាច់ទាគឺឆ្ងាញ់ណាស់នៅទីនេះ គ្មានអ្វីដែលត្រូវខាតបង់ផង។ តោះចាំមើលតើវាយ៉ាងម៉េចដែរ។



ពេលដែលយើងកំពុងតែឃ្លានផងបែកញើសផងស្រាប់តែមានភោជនីយដ្ឋានមួយ។ ខ្ញុំហត់ស្ទើរតែស្លាប់ហើយប៉ុន្តែខ្ញុំនៅមានកំលាំងរត់ភោជនីយដ្ឋាននោះ។


Wow នេះគឺជាភោជនីយដ្ឋានដែលមានឥទ្ធិពលឬយ៉ាចម៉េច? វាដូចជាទទួលបាននៅបានគ្រប់ពាន់រង្វាន់ក្នុងខេត្តឈុងឆង់តូនេះ។ ខ្ញុំសង្ឃឹមថានិងមានអ្វីៗពិសេសទៅចុះ។


ពួកយើងបានកាម៉ង់ឆាសាច់ទាមួយឈុត។ តម្លៃគឺ១០០០០វ៉ុនសម្រាប់មនុស្សមួយនាក់ (តែអាចញ៉ាំបានគ្នាពីរនាក់)។ ម្ហូបបន្ថែមបានដាក់ក្នុងចានដែលស្រស់ស្អាតនិងមានអនាម័យ។ ខ្ញុំពិតជាចង់ញ៉ាំក្រោយពីដើរយ៉ាងឆ្ងាយ។



គ្មានម្ហូបមួយណាដែលថាមិនត្រូវចិត្តខ្ញុំនោះទេ ជាពិសេសវាពិតជាធ្វើអោយខ្ញុំភ្ញាក់ផ្អែល។ ថរតក់ម៉ូឈីមក្នុងរូបភាពខាងក្រោមខាងឆ្វេងនេះក៏ឆ្ងាញ់ដែរ។ ខ្ញុំបានសួរម្ចាស់ហាងថា “តើនេះគឺជាឆៃថាវសរមែនទេ?” គាត់ក៏ខឹងហើយស្រែកមកវិញថា “ទេ វាគឺជាថរតក់”!!


ស៊ុនធេនចង់និងចំណិតតៅហ៊ូមានរស់ជាតិឈ្ងុយឆ្ងាញ់។



ទីបំផុតឆាសាច់ទាក៏បានយកមកដល់។ វាពិតជាប្លែកដែលឃើញមានខ្ទឹមបារាំងដាក់រាយនៅខាងក្រោមសាច់។ ពេលដែលខ្ញុំបានឃើញវាខ្ញុំកាន់តែឃ្លាន។


ខ្ញុំធ្លាប់ញ៉ាំឆាសាច់ទាជាច្រើនដងតែមិនដែលញ៉ាំវាបែបនេះទេ។ វាពិតជាប្លែកហើយឆ្ងាញ់។ ញ៉ាំសាច់ជាមួយនិងខ្ទឹមបារាំងពិតជាមានរស់ជាតិពិសេសមែន។



តើពួកគេចម្អិនសាច់ទាយ៉ាងដូចម្តេច! ខ្ទឹមបារាំងឆាផ្អែមជាមួយនិងឆាសាច់ទា។ ព្រះអើយវាគឺឆ្ងាញ់គ្រប់មាត់ដែលខ្ញុំញ៉ាំ។ អ្នកត្រូវតែមកសាកញ៉ាំវា!!



នៅពេលដែលសាច់នៅលើតុអ្នកគួរតែសាកស្រាសរកូរ៉េផងដែរ! ស្រាសរកូរ៉េមួយចានដែលអ្នកអាចអង្គុយផឹកបានតែនៅធេចន់ទេ។ ពួកយើងបានញ៉ាំម្ហូបទាំងនេះ។



តើអ្នកញ៉ាំខ្ទឹមស ខ្ទឹមបារាំងនិងឆាសាច់ទាខ្ចប់ជាមួយសាឡាតមួយមាត់សាកទេ?? ប្រសិនបើអ្នកមានឱកាសបានទៅលេងនូវផ្លូវដើរកំសាន្តលេខ៤ ធេចន់ ធេឆង់ហូអូផេករីគីល “ហូប៉ាន់ណាង់ម៉ាង់គីល” ខ្ញុំចង់អោយអ្នកបានសាកនូវអាហារនៅខារ៉េអ៊ូល វាពិតជាឆ្ងាញ់។



ជាចុងក្រោយ


តើដំណើរកំសាន្តរបស់ខ្ញុំយ៉ាងម៉េចដែរ? លើកនេះដំណើរកំសាន្តនេះខ្ញុំផ្តោតលើការរីករាយជាមួយនិងធម្មជាតិ ហើយសម្រាប់ពេលពីរថ្ងៃខ្ញុំបានដើរជាមួយមនុស្សដែលខ្ញុំស្រលាញ់ ដើរកាត់តាមជ្រលងភ្នំហើយរីករាយជាមួយការបោះជំរុំនាពេលយប់។ ដំណើរកំសាន្តនេះត្រូវការដើរច្រើនដូច្នេះបើអ្នកមានកូនក្មេងវាប្រហែលជាហត់បន្តិចប៉ុន្តែវាមិនសូវពិបាកទេសម្រាប់ក្មេងដែលរៀននៅបឋមសិក្សាដូចនេះសូមអ្នកកុំបារម្ភ។ ខ្ញុំសង្ឃឹមថាអ្នកនឹងរីករាយសម្រាប់រដូវក្តៅនេះ។


대청호오백리길, 오백리길, 호반낭만길, 걷기, 산책로, 대청호수, 갈대, 대청호자연생태관, 생태관, 늪지, 가래울, 오리불고기, 정식, 불고기, Daecheongho, Obaekrigil, Course, ObaekrigilCourse, HobanNangmangil, WalkingTrail, DaecheongLake, Reed, NaturalEcologyCenter, Swampy, Garaewul, Ori, Bulgogi, Duck, Meal, Setmenu, 大清湖五百里道, 五百里道, オべクキル, 湖畔ロマン道歩き, 歩き, 遊歩道, 大清湖, アシ, 大清湖自然生態館, 生態館, 沼, 加來鬱, 鴨プルコギ, オリブルゴギ, 定食, ブルゴギ, 大清湖五百里路, 五百里路, 湖畔浪漫路, 步行, 散步路, 芦苇, 大清湖天然生态馆, 生态馆, 沼泽, 加来郁, 烤鸭肉, 套餐料理, 烧烤, Daechungทะเลสาบrigilห้า, ห้าrigil, โรแมนติกริมทะเลสาบถนน, เวลาเดิน, Daechungทะเลสาบสามารถ, กก, Daechungทะเลสาบธรรมชาติ, saengtaegwan, บึง, เสมหะขนสัตว์, เป็ดBulgogi, อย่างเป็นทางการ, บาร์บีคิว
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list