Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
22 | 895760

បេងយ៉នណុក, ហាងតៅហ៊ួរដែលទទួលបានការស្រលាញ់ព្រោះតែរសជាតិ
 | 서울먹거리
Last Modified : 2020/06/23

Travel regions : South Korea
 | Hits : 41412
https://blog.lookandwalk.com/zt/blog/tourseoul/5813/trackback

នៅពីមុខមជ្ឈមណ្ឌលវីចិត្រសិល្បៈសេអ៊ូល, ខ្ញុំបានដើរទៅហាងឈ្មោះ 'បេងយ៉នណុក' ដែលគឺជាហាងល្បីឈ្មោះម្ហូបតៅហ៊ូ. 'បេងយ៉នណុក (បេក-យ៉ន-ណុក) គឺមានន័យថា'ផ្ទះ-អាយុកាល- រយឆ្នាំ', តើអ្នកមានអារម្មណ៍មោទនភាពទេនៅពេលដែលឮឈ្មោះរបស់វា?



SM-G986N | f/2.2 | iso 50 | 2020:05:18 11:58:17 | Flash did not fire. | 2.2mm


បេងយ៉នណុកបានបង្កើនទៅអាគារធំ, គឺអាគារថ្មី, និងទីធ្លា ២ បន្ថែមទៀត. ខ្ញុំអាចស្រមៃឃើញថាពួកគេទទួលបានការស្រឡាញ់ប៉ុណ្ណា. ដោយសារតែមានអ្នកជំងឺកូវីត ១៩ ធ្លាប់មកញ៉ាំនៅទីនេះ, ក៏មានផ្លាកបង្ហាញថាកន្លែងនេះបានបាញ់សម្លាប់មេរោគជារួចរាល់.



SM-G986N | f/2.0 | iso 25 | 2020:05:18 11:58:28 | Flash did not fire. | 5.9mm


ខាងនេះក៏បានជ្រើសរើសជា 'មៃខលលីនហ្កាយ' សម្រាប់ឆ្នាំ ២០១៩ បិបហ្កូម៉ាន. វាធ្វើឲ្យខ្ញុំកាន់តែបង្កើនការរំពឹងទុកហាងនេះបន្ថែមទៀត. នៅពេលដែលខ្ញុំរំពឹងច្រើនពេកអាចធ្វើឲ្យខ្ញុំខកបំណងបានហេតុដូច្នេះវាបានធ្វើឲ្យខ្ញុំបារម្មណ៌ពាក់កណ្ដាលនិងរំភើបពាក់កណ្ដាល.



SM-G986N | f/2.2 | iso 50 | 2020:05:18 11:58:39 | Flash did not fire. | 2.2mm


នៅច្រកចេញចូលខាងមុខហាងមានរូបថតនិងផ្លាក់តម្លៃម្ហូបនិមួយៗគេក៏បានសរសេរថាម្ហូបនេះសម្រាប់មនុស្សប៉ុន្មាននាក់.



SM-G986N | f/1.8 | iso 64 | 2020:05:18 12:27:51 | Flash did not fire. | 5.4mm


ការបារម្ភធំជាងគេរបស់ខ្ញុំពេលមកហាងម្ដងៗគឺអនាម័យ. ហាងនេះបានបង្ហាញថាពួកគេបានទទួលការបាញ់សម្លាប់មេរោគរបស់ក្រុមហ៊ុន 'សេសកូរ'. ហើយគេក៏បានដាក់ទឹកសម្លាប់មេរោគនៅកន្លែងគិតលុយផងដែរ. អ្នកអាចឃើញថាហាងនេះខ្វល់ខ្វាយអំពីអនាម័យស្មើនឹងកេរ្តិ៍ឈ្មោះរបស់គេ.



SM-G986N | f/2.2 | iso 50 | 2020:05:18 12:28:06 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 64 | 2020:05:18 12:27:56 | Flash did not fire. | 2.2mm


នៅក្នុងហាងនេះគឺសម្អាតបានស្អាតពីលើដល់ក្រោម. សូម្បីតែឥដ្ឋការ៉ូទីកន្លែងដែរមនុស្សដើចេញចូលក៏គ្មានស្នាមប្រលាក់សូម្បីតែបន្តិច. បុគ្គលិកហាងក៏ពាក់ស្រោមដៃគ្រប់គ្នាផងដែរ. ការរក្សាអនាម័យគីកាន់តែបង្កើនភាពជឿជាក់របស់អតិថិជនលើហាងនេះ.



SM-G986N | f/1.8 | iso 100 | 2020:05:18 11:59:55 | Flash did not fire. | 5.4mm


នៅទីនេះមានម្ហូបជាឈុតនឹងម្ហូបក្លែមដែលសាកសមជាមួយនឹងស្រាមួយពេង. តៅហ៊ួគឺជាគ្រឿងផ្សំដែលមិនអាចខ្វះបានរបស់ម្ហូបកូរ៉េ. តៅហ៊ួសាបគឺពិតជាមានផលប្រយោជន៍ព្រោះគ្រឿងទេសនិងគ្រឿងផ្សំអាចងាយស្រួលជ្រាបចូលបាន. ដូច្នេះហើយភាគច្រើននៃម្ហូបអាហារតៅហ៊ួរតែងតែដើជាតួរងច្រើនជាងតួឯក. ក៏ប៉ុន្តែហាងនេះគឺជា 'ហាងតៅហ៊ូ' ដែលដាក់តៅហ៊ួជាចម្បង. ខ្ញុំពិតជាចង់ដឹងណាស់តើរសជាតិបរិសុទ្ធរបស់តៅហ៊ួរម៉េចវិញ, ហេតុដូច្នេះទើបខ្ញុំកម្ម៉ង់ម្ហូប 'សុនដ៊ូប៊ូធម្មជាតិ (តៅហ៊ួរទន់) ដោយគ្មានបន្ថែមអ្វីឡើយ.



SM-G986N | f/2.2 | iso 250 | 2020:05:18 12:00:35 | Flash did not fire. | 2.2mm


មានហាងមួយចំនួនដែលមានភ្ញៀវច្រើនគឺគេរៀបចំឱ្យលឿន. ប្រហែលជាម្ហូបដែលខ្ញុំកម្ម៉ង់អត់ត្រូវចម្អិនហេតុដូច្នេះទើបគេយកមកឡើងលឿនដូចល្បឿនរបស់រន្ទះអញ្ចឹង. វាមកជាមួយនឹងជ្រក់សណ្ដែកបណ្ដុះ, ជ្រក់ស្ពៃកក្ដោបហឹរ, និងឆ្នាំពីរ.


SM-G986N | f/2.2 | iso 400 | 2020:05:18 12:01:03 | Flash did not fire. | 2.2mm

ក្នុងឆ្នាំងពីរនោះមានជ្រក់ឆៃថាវនិងជ្រក់សារាយសមុទ្រ. ខ្ញុំអាចញ៉ាំតាមចិត្តដែលខ្ញុំចង់ដោយប្រើប្រាស់ដង្កៀបគៀបវាចេញ.



SM-G986N | f/2.2 | iso 160 | 2020:05:18 12:03:04 | Flash did not fire. | 2.2mm


ខ្ញុំរៀបចំរួចរាល់ហើយដើម្បីចាប់ផ្ដើមញ៉ាំ. ការរៀបចំពិតជាសាមញ្ញណាស់.



SM-G986N | f/1.8 | iso 80 | 2020:05:18 12:04:22 | Flash did not fire. | 5.4mm


ដំបូងខ្ញុំសាកភ្លក់តៅហ៊ូរដោយបន្ថែមអ្វីទាំងអស់. ខ្ញុំមិនសូវចូលចិត្តមីសណ្ដែកឬក៏សម្លសណ្ដែកប៉ុន្តែពេលខ្លះខ្ញុំញ៉ាំសម្លតៅហ៊ួរ. អញ្ចឹងមានន័យថាខ្ញុំក៏អត់មានចំណូលចិត្តជាមួយតៅហ៊ួរដែរ. ក៏ប៉ុន្តែតៅហ៊ួរនៅហាងនេះបានបំបែកការរើសអើងរបស់ខ្ញុំ. ខ្ញុំធ្លាប់ឃើញតៅហ៊ួរដែលគេលក់នៅផ្សារមានរូបរាងទន់ដូចពពកក៏ប៉ុន្តែតៅហ៊ួរនៅទីនេះរាងដុំៗហើយវាមានរសជាតិស្រាលនិងឆ្ងាញ់.



SM-G986N | f/1.8 | iso 125 | 2020:05:18 12:04:43 | Flash did not fire. | 5.4mm


ប៉ុន្តែវារាងលើសលប់បន្តិចបើសិនជាអ្នកញ៉ាំតែតៅហ៊ូរទទេអញ្ចឹងហើយទើបខ្ញុំបានដាក់ទឹកច្រលក់បន្តិចនៅលើវា. ភាពប្រៃដឹងផ្អែមបន្តិចរបស់ទឹកស៊ីអ៊ីវពិតជាសាកសមជាមួយនឹងតៅហ៊ួរ.



SM-G986N | f/1.8 | iso 200 | 2020:05:18 12:05:13 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 320 | 2020:05:18 12:08:32 | Flash did not fire. | 5.4mm


ម្ហូបបន្ថែមក្រៅគឺពិតជាឆ្ងាញ់ណាស់ជាពិសេសជ្រក់សារ៉ាយសមុទ្រគឺពិតជាស្រូយហើយមានក្លិនរបស់សមុទ្រគឺល្អឥតខ្ចោះជាមួយនឹងតៅហ៊ួរ. សារ៉ាយសមុទ្រក៏បានបន្សាបជាតិពុលក្នុងតៅហ៊ួរផងដែរ.



SM-G986N | f/1.8 | iso 250 | 2020:05:18 12:08:35 | Flash did not fire. | 5.4mm

ជ្រក់ឆៃថាវនេះមានរសជាតិស្វិតហើយផ្អែមពិតជាសាកសមរជាមួយតៅហ៊ួរនេះ. ដោយសារតែតៅហ៊ួរគឺជាគ្រឿងផ្សំដែលសាកសមរនឹងម្ហូបគ្រប់មុខហេតុដូច្នេះវាគឺជាការបូកផ្សំគ្នាដ៏ល្អជាមួយគ្រប់មុខម្ហូប.



SM-G986N | f/1.8 | iso 50 | 2020:05:18 12:28:15 | Flash did not fire. | 5.4mm


នៅពេលដែលខ្ញុំចេញទៅខ្ញុំក៏បានឃើញថាពួកគេបានជ្រើសរើសជាហាងមៃខលលិនហ្កាយក្នុងឆ្នាំ ២០២០ ផងដែរ.ហាងនេះក៏ផ្ដល់អាហារឥតគិតថ្លៃដល់មនុស្សចាស់ជរាដែលរស់នៅម្នាក់ឯង.



SM-G986N | f/1.8 | iso 40 | 2020:05:18 12:29:05 | Flash did not fire. | 5.4mm


'សុន' (ក្នុងសុនដ៊ូប៊ូមានន័យថា 'បរិសុទ្ធ' ក្នុងអក្សរចិន. នេះគឺជាអាហារដែលសាកសមជាមួយពាក្យនេះ. មួយពេលនេះគឺពិតជាល្អដែលខ្ញុំអាចឃើញភាពទាក់ទាញរបស់តៅហ៊ួរសរ.


  • ម្ហូបអាហារ ★★★★☆

ភាពសាមញ្ញដែលអាចបំបែកការរើសអើងនែតៅហ៊ូរខុសពីអ្វីដែលយើងធ្លាប់ដឹង.


  • អនាម័យ★★★★★

ពួកគេខ្វល់ខ្វាយអំពីអនាម័យនិងការសំលាប់មេរោគ.


  • សេវាកម្ម ★★★☆☆

ធម្មតា


  • បរិយាកាស★★★★☆

វាមើលទៅសាមញ្ញនិងរៀបរយជាមួយនឹងភ្លើងនិងការតុបតែងដ៏ស្អាត


  • ភាពងាយស្រួល ★★★★☆

ដើ ៨ នាទីពីច្រកចេញ ៤-១ ជួរទី ៣ នែស្ថានីយណាមប៊ូ. កន្លែងចំណតឡានអស់់ ២,០០០វ៉ុន.


  • ម៉ោងធ្វើការ: ១០:០០~២១:០០ (បិទសម្រាកនៅថ្ងៃបុណ្យ)
  • ការណែនាំចំនួនមនុស្ស: មិនបញ្ហា
  • ម្ហូបណែនាំ: ម្ហូបមានកៅហ៊ូរ (បើសិនជាអ្នកមិនចូលចិត្តសម្លសណ្តែកអាចកម្មង់សម្លផ្សេងបាន), ណុកដ៊ូឆុន (នំផេនខេកសណ្ដែក) គឺពិតជាល្អជាមួយនឹងស្រាមួយពេង.
  • តម្លៃ: ១០,០០០វ៉ុនឬក៏លើសនឹងសម្រាប់មនុស្សម្នាក់
  • ភាពទាក់ទាញ: ចំណតឡាន, បន្ទប់ទឹកផ្សេងគ្នា.

Map

អស័យដ្ឋាន: ១៤៥០-៦ សរឆូ ៣-ដុង, សរឆូហ្កូ, ទីក្រុងសេអ៊ូល.


백년옥, 순두부, 두부전문점, 두부, 예술의전당, 남부터미널, 3호선, 한식, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list