Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
73 | 906169

ហាងនំបុ័ងគីមយ៉ុងម៉ូ: ហាងនំប័ុងដោយអ្នកជំនាញជាប់ថ្នាក់ក្នុងចំណោមទាំង ៣ ទីក្រុងសេអ៊ូល
 | 서울먹거리
Last Modified : 2020/06/24

Travel regions : South Korea
 | Hits : 46470
https://blog.lookandwalk.com/zt/blog/tourseoul/5817/trackback

នៅកូរ៉េមានពាក្យស្លោកមួយថាសត្វខ្លាបន្សល់ទុកស្បែករបស់វាហើយមនុស្សបន្សល់ទុកឈ្មោះនៅពេលពួកគេស្លាប់. វាគឺជារឿងអស្ចារ្យមួយដែលឈ្មោះមនុស្សអាចក្លាយជាឈ្មោះប្រេនមួយ. ជាពិសេសសម្រាប់មុខម្ហូបអាហារ, ហាងដែលមានឈ្មោះរបស់អ្នកបង្កើតកាន់តែបង្កើនភាពជឿទុកចិត្ត. តើលោកអ្នកធ្លាប់លឺឈ្មោះ 'គីមយ៉ុងម៉ូ'? នេះគឺជាឈ្មោះរបស់អ្នកជំនាញខាងធ្វើដំណាប់ដែលជាប់លេខ ៦ ក្នុងប្រទេសកូរ៉េ. ថ្ងៃនេះខ្ញុំបានមកហាងនំប័ងដែលមានឈ្មោះរបស់គាត់, ហាងនំប៉័ងគីមយ៉ុងម៉ូ.


SM-G986N | f/2.2 | iso 50 | 2020:05:18 12:45:36 | Flash did not fire. | 2.2mm


ហាងនំប័ងនេះបើកនៅសង្កាត់សរចូដុងនៅឆ្នាំ ១៩៨២. បន្ទាប់មកទៀតគាត់បានបើកហាងជាច្រើននៅតំបន់ដូចជាអាគារថូហ្កក, សិនបានផូ, ចាំសិល, ដេជីដុង, និងហាងជាច្រើននៅតំបន់ហ្កាងណាម. ហាងដែលខ្ញុំទៅថ្ងៃនេះនៅសិនបានផូ.



SM-G986N | f/2.2 | iso 100 | 2020:05:18 12:45:54 | Flash did not fire. | 2.2mm


ខ្ញុំអាចហិតក្លិនដ៏ឈ្ងុយរបស់នំប័ងនៅផ្លូវដើរចូល. នៅពេលដែលខ្ញុំបើកទ្វា, ខ្ញុំអាចមានអារម្មណ៍ថារីករាយសម្រាប់ភ្នែកនិងច្រមុះរបស់ខ្ញុំ. ខ្ញុំមានអារម្មណ៍ថាភ្នែករបស់ខ្ញុំពោរពេញទៅដោយនំប័ង, នំខេកនិងនំឃុកខិ.



SM-G986N | f/2.2 | iso 64 | 2020:05:18 12:46:01 | Flash did not fire. | 2.2mm


តើនេះជាឋានសួគ៌មែនទេ? ទូតាំងដ៏ធំដែរមាននំខេកជាច្រើនជាងហាងនំប៉័ងដទៃគឺពិតជាទាក់ទាញភ្នែកខ្ញុំណាស់. ជាការពិតណាស់នំខេកដែលស្អាតគឺតែងតែឈ្នះនំបុ័ងធម្មតា. ទៅតាមវិញ្ញាណរបស់ខ្ញុំ, ខ្ញុំបានផ្ដោតចំណាប់អារម្មណ៍របស់ខ្ញុំទៅលើទូតាំងនេះ.



SM-G986N | f/1.8 | iso 40 | 2020:05:18 12:46:18 | Flash did not fire. | 5.4mm


អូហូ,នំដ៏ស្រស់ស្អាតនិមួយៗកំពុងតែសម្រស់របស់វា. ស្រាប់តែខ្ញុំមានអារម្មណ៍ចង់ទិញវាខ្លាំងណាស់ហាក់ដូចមានជាថ្ងៃខួបកំណើតម្នាក់ណាអញ្ចឹង.



SM-G986N | f/1.8 | iso 40 | 2020:05:18 12:46:26 | Flash did not fire. | 5.4mm

នំខេកផ្កាមេអំបៅនេះបានធ្វើឡើងពីសូកូឡាវាកាន់តែទាក់ទាញខ្លាំងនៅខែឧសោភានៅពេលដែលមានថ្ងៃឪពុកម្ដាយ. ខ្ញុំសន្យាខ្ញុំទិញនំខេកនេះនៅថ្ងៃឪពុកម្ដាយឆ្នាំក្រោយ. (នៅថ្ងៃឪពុកម្ដាយ, ឪពុកម្ដាយជនជាតិកូរ៉េតែងតែទាស់ការមេអំបៅនៅលើទ្រូងខាងស្ដាំ.)



SM-G986N | f/1.8 | iso 40 | 2020:05:18 12:46:51 | Flash did not fire. | 5.4mm


នំម៉ាខារ៉ូនដែលកំពុងតែពេញនិយមសព្វថ្ងៃក៏បានដាក់តាំងយ៉ាងរៀបរយ. វាពិតជាសាកសមសម្រាប់ធ្វើជាកាដូ.



SM-G986N | f/1.8 | iso 64 | 2020:05:18 12:47:14 | Flash did not fire. | 5.4mm


ដោយសារតែនេះគឺជាខែឧសភាទើបមានតុមួយតាំងផ្កាមេអំបៅ.



SM-G986N | f/1.8 | iso 50 | 2020:05:18 12:48:35 | Flash did not fire. | 5.4mm


ខ្ញុំមិនដឹងថាគួរយកនំប៉័ងមួយណាទេ. នោះគឺជាពេលដែលផ្លាក 'ការណែនាំរបស់អ្នកជំនាញ' បានជួយខ្ញុំ.



SM-G986N | f/1.8 | iso 64 | 2020:05:18 12:49:44 | Flash did not fire. | 5.4mm


នៅពេលដែលខ្ញុំឃើញផ្លាកនេះ 'នំប៉័ងទាំង ៧ ដែលត្រូវភ្លក់នៅហាងនំប័ងគីមយ៉ុងម៉ូ'! ខ្ញុំគិតថានំប៉័ងតែល្បីជាងគេគឺនំប័ងសាំងវិច, ប៉ុន្តែមាននំប៉័ងដែលល្បីជាងហ្នឹងទៅទៀត.



SM-G986N | f/1.8 | iso 50 | 2020:05:18 12:49:30 | Flash did not fire. | 5.4mm


ហេតុដូច្នេះអ្វីដែលខ្ញុំជ្រើសរើសនោះគឺ, នំប៉័ងទំពាំងបាយជូរក្រៀមនិងនំទំទ្រាបលាជគឺជានំដែលខ្ញុំធ្លាប់ញុំ.



SM-G986N | f/1.8 | iso 80 | 2020:05:18 12:48:05 | Flash did not fire. | 5.4mm


ហើយនំបុ័ងសាំងវិចគឺជាគោលបំណងដែលខ្ញុំមកហាងនេះ. (សាខាសិនបានផូគឺអត់មានតុអង្គុយនោះទេអញ្ចឹងអ្នកបានតែខ្ចប់យកទៅ)



SM-G986N | f/1.8 | iso 40 | 2020:05:18 12:51:45 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 80 | 2020:05:18 14:00:54 | Flash did not fire. | 5.4mm

ដំបូងចាប់ផ្ដើមមើលនំប៉័ងសាំងវិច. គេបានខ្ចប់ក្រដាស់សើមមួយជាមួយ. នំសាំងវិចនេះប្រវែងប្រហែលជាមួយចង្អាមកន្លះ. ខ្ញុំគិតថាវាធំខ្លាំងណាស់ជាមួយនឹងតម្លៃ ៨,០០០វ៉ុន.



SM-G986N | f/1.8 | iso 100 | 2020:05:18 14:01:22 | Flash did not fire. | 5.4mm


វាពិតជារៀបរយណាស់នៅខាងក្នុងនំប៉័ង, សាឡាត, សាច់ហាម, ទឹកជ្រលក់. ខាងក្រៅនំប៉័ងគឺស្រួយហើយទន់ខាងក្នុង. ការពិតណាស់បញ្ហាដ៏ធំបំផុតសម្រាប់សាំងវិចនោះគឺនំប័ុងតែងតែសើមប៉ុន្តែនំប៉័ងសាំងវិចពីហាងនេះគឺអត់មានបញ្ហាអ្វីទាំងអស់ដូចទើបតែបានធ្វើអញ្ចឹង. ខ្ញុំមានអារម្មណ៍ថានេះគឺជានំបុ័ងដែលម៉ាក់ជនជាតិបារាំងគាត់ធ្វើឲ្យខ្ញុំបើសិនជាខ្ញុំបានកើតនៅប្រទេសបារាំង. មិត្តភក្កិរបស់ខ្ញុំដែលបានទៅប្រទេសបារាំងនិយាយថាអនុស្សាវរីយ៍ដែលគួរឲ្យចងចាំបំផុតគឺនំបុ័ងសាំងវិចនៅឯទន្លេសីណេជាងសារមន្ទីរលូវ៉េឬក៏តំបន់ទេសចរណ៍ល្បីផ្សេងទៀត. នៅពេលនោះខ្ញុំពិតជាមិនយល់ក៏ប៉ុន្តែខ្ញុំគិតថានំប៉័ងសាំងវិចនេះមានរសជាតិរបស់ប្រទេសបារាំង. ហេតុដូច្នេះខ្ញុំបានស្វែងរកនៅលើវេបសាយហើយបានរកឃើញថាលោក 'គីមយ៉ុងហុន' កូនប្រុសទី ២ របស់អ្នកជំនាញគីមយ៉ុងម៉ូបានក្លាយជាជនជិតកូរ៉េដំបូងដែលបានក្លាយជាអ្នកជំនាញខាងឆ្លាក់ទឹកកកនៅប្រទេសបារាំង. នេះប្រាកដជារឿងមួយដ៏អស្ចារ្យនៅទ្វីបអឺរ៉ុប, ស្រុកកំណើតខាងឆ្នាក់ទឹកកកនិងខាងនំប៉័ង, ជាពិសេសគាត់ក៏ទទួលបានតំណាងអ្នកជំនាញឌីសាញរបស់រដ្ឋបារាំង. ខ្ញុំគិតថាវាជាគឺរឿងភ្ញាក់ផ្អើលដែលនៅពេលដែលជនជាតិបរទេសក្លាយជាអ្នកជំនាញខាងច្រៀងផេនសូរី (អ្នកសម្ដែងនិយាយរឿងប្រទេសកូរ៉េ).



SM-G986N | f/1.8 | iso 125 | 2020:05:18 14:04:23 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 125 | 2020:05:18 14:04:46 | Flash did not fire. | 5.4mm


បន្ទាប់ពីភ្លក់នំបុ័ងសាំងវិចរួច, ខ្ញុំបានសាកញាំុនំប៉័ងទំពាំងបាយជូរក្រៀម. គ្រាប់វាល់ណាត់និងទំពាំងបាយជូរក្រៀមគឺមានច្រើននៅគ្រប់ម៉ាត់. ខ្ញុំគិតថាញ៉ាំនំប៉័ងពីរប្រភេទនោះរួចហើយទើបដឹងថាជំហានដំបូងគឺសំខាន់. ផ្នែករបស់នំបុ័ងគឺត្រូវតែល្អ.



SM-G986N | f/1.8 | iso 125 | 2020:05:18 14:06:26 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 100 | 2020:05:18 14:06:50 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 125 | 2020:05:18 14:07:42 | Flash did not fire. | 5.4mm


នំប័ុងទំទ្រាបលាជគីជានំប័ុងចំណូលចិត្តរបស់ខ្ញុំហើយទំទ្រាបលាជធម្មតានិងទំទ្រាបលាជពណ៌គឺពិតជាឆ្ងាញ់ណាស់. បន្ថែមពីនេះ, ខ្ញុំកាន់តែទំពាររសជាតិតែខ្មៅកាន់តែចេញមក, បន្សល់ទុករសជាតិដក់ជាប់ក្នុងមាត់របស់ខ្ញុំ.



SM-G986N | f/1.8 | iso 50 | 2020:05:18 12:51:56 | Flash did not fire. | 5.4mm

សព្វថ្ងៃនេះនំប៉័ងបានក្លាយជាអាហារសម្រន់មិនមែនជាអាហារចម្បងនោះទេពីព្រោះតែពួកគេគិតទៅលើបន្ថែមជាតិផ្អែមខ្លាំងពេក. ប៉ុន្តែនំប៉័ងនៅហាងនេះរឿងល្អសម្រាប់អាហារមួយពេល. ខ្ញុំចង់ត្រឡប់មកម្ដងទៀតដើម្បីសាកនំប៉័ងផ្សេង.


  • ម្ហូបអាហារ★★★★★

ជំនាញរបស់លោកគីមយ៉ុងម៉ូនិងគីមយ៉ុងហុនអ្នកបន្តតំណែងគឺកំពុងតែបង្ហាញជំនាញរបស់គេ.


  • អនាម័យ ★★★★☆

នំប៉័ងនិមួយៗ បានខ្ចប់ផ្សេងគ្នា. គ្រប់ជ្រុងជ្រោយគឺស្អាត. ក៏ប៉ុន្តែនំប៉័ងសាំងវិចដាក់ក្នុងទូតាំងគឺជាបញ្ហាមួយពីព្រោះតែបញ្ចេញឲ្យគេឃើញ.


  • សេវាកម្ម★★★☆☆

ធម្មតា

  • បរិយាកាស★★★★☆

វាអត់មានន័យអ្វីពីព្រោះតែអ្នកមិនបានញ៉ាំនៅក្នុងហាង. ទូតាំងយ៉ាងធំគឺពិតជាទាក់ភ្នែក.


  • ភាពងាយស្រួល ★★★★★

ដើរមួយនាទីពីច្រកចេញទី ១ ជួរទី ៩ នែស្ថានីយសោនបានផូ. ចំណតឡានហ្វ្រីរយៈពេល ៣០ នាទីនៅជាន់ក្រោមដី.


  • ម៉ោងធ្វើការ: ៨:០០~២២:៣០
  • ការណែនាំចំនួនមនុស្ស: មិនបញ្ហា
  • ម្ហូបណែនាំ: សាកល្បងនំប៉័ងល្បីទាំង ៧ ហើយកុំភ្លេចនំប៉័ងសាំងវិច!
  • តម្លៃ: ៥,០០០~៥០,០០០វ៉ុន

Map

អាសយដ្ឋាន: ១៨-៤ ផ្លូវបានផូ ២ដុង, ខណ្ឌសរឆូហ្កូ, ទីក្រុងសេអ៊ូល.


김영모, 김영모과자점, 빵집, 빵, 케이크, 신반포역, 9호선, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list