ភោជនីយដ្ឋានមីរ៉ាមែនដែលខ្ញុំមកលើកនេះធ្វើឲ្យខ្ញុំគិតថាខ្នាតរបស់ហាងគឺមិនសំខាន់នោះទេ, ក៏ប៉ុន្តែភាពស្មោះត្រង់របស់ម្ហូបអាហារគឺជាចំណុចសំខាន់.
វាល្បីល្បាញក្នុងការធ្វើទឹកស៊ុបតាមរបៀបបូរាណរបស់ប្រទេសជប៉ុនក្នុងរយៈពេលបីថ្ងៃជាប់គ្នា.
iPhone 11 | f/1.8 | iso 32 | 2020:06:15 12:09:05 | Flash did not fire, compulsory flash mode | 4.25mm
វាស្ថិតនៅផ្លូវដង្ហែមតូច.
ពួកគេមិនត្រឹមតែធ្វើទឹកស៊ុបនោះទេក៏ប៉ុន្តែថែមទាំងទឹកជ្រលក់និងមីដោយខ្លួនឯង. នៅតំបន់សុីនឆុនក៏ធ្លាប់មានសាខាមួយក៏ប៉ុន្តែវាហាក់មើលទៅបានបិទហើយទីនេះគឺជាសាខាតែមួយគត់.
iPhone 11 | f/1.8 | iso 160 | 2020:06:15 12:31:43 | Flash did not fire, compulsory flash mode | 4.25mm
វាគឺជាបន្ទប់ដ៏កក់ក្ដៅសម្រាប់ញ៉ាំម្នាក់ឯង. បន្ថែមជាមួយនឹងមីរ៉ាមែន, ម៉ាផាឌូប៊ូ (តៅហ៊ួរម៉ាផូ, តៅហ៊ួរហឹរ) និងបាយគឺបន្ថែមដោយមិនគិតថ្លៃ. ខ្ញុំគិតថានេះគឺជាសេវាកម្មដែលចាប់ផ្ដើមជាមួយនឹងការយកចិត្តទុកដាក់សម្រាប់ភ្ញៀវជាសិស្សនៅតំបន់នេះ.
iPhone 11 | f/1.8 | iso 200 | 2020:06:15 12:30:46 | Flash did not fire, compulsory flash mode | 4.25mm
តើទង់ពាណិជ្ជកម្មគួរតែនៅខាងមុខហាងមែនទេ?
ការពិតទៅវាល្អដែលអាចមើលឃើញយ៉ាងលឿនក៏ប៉ុន្តែវារាងពិបាកនៅក្នុងការមើលឃើញចង្រ្កានបាយខាងក្នុង.
បើសិនជាអត់មានមឺនុយទេ, ខ្ញុំយល់, ក៏ប៉ុន្តែនៅទីនេះមានមឺនុយដែរ.
iPhone 11 | f/1.8 | iso 100 | 2020:06:15 12:10:17 | Flash did not fire, compulsory flash mode | 4.25mm
តោះចាប់ផ្ដើមមើលមឺនុយសិន.
iPhone 11 | f/1.8 | iso 80 | 2020:06:15 12:10:48 | Flash did not fire, compulsory flash mode | 4.25mm
នៅទីនេះមានតែម្ហូបសម្រាប់រដូវក្ដៅ. ក៏ប៉ុន្តែមិនមែនថ្ងៃនេះ. ខ្ញុំចង់ញ៉ាំហើយបែកញើសក្នុងថ្ងៃនេះ.
iPhone 11 | f/1.8 | iso 80 | 2020:06:15 12:11:04 | Flash did not fire, compulsory flash mode | 4.25mm
ប្រភេទដែលល្បីជាងគេនោះគឺមីរ៉ាមែនឌូនកូតស៊ូ. លោកអ្នកអាចជ្រើសរើសប្រភេទទឹកស៊ុបនិងមីបានដែរ.
iPhone 11 | f/1.8 | iso 80 | 2020:06:15 12:11:49 | Flash did not fire, compulsory flash mode | 4.25mm
ខ្ញុំចង់កម្មង់មីរ៉ាមែនការ៉ាអុី. ខ្ញុំចូលចិត្តម្ហូបបែបហឹរក៏ប៉ុន្តែខ្ញុំញ៉ាំបានត្រឹមកម្រិតមីរ៉ាមែនសុីនតែប៉ុណ្ណោះ.
iPhone 11 | f/1.8 | iso 160 | 2020:06:15 12:18:03 | Flash did not fire, compulsory flash mode | 4.25mm
ជាដំបូង, វាមើលទៅប្រណិត.
ទឹកស៊ុបគឺមានរសជាតិជ្រៅហើយមីគឺមិនទន់ខ្លាំងពេកនោះទេ, ហើយក៏មិនស្វិតផងដែរ. ហើយវាផ្សំគ្រឿងគ្រប់គ្រាន់ហេតុដូច្នេះមានរសជាតិបរិសុទ្ធ.
ខ្ញុំអាចមើលដឹងថាហេតុអ្វីបានវាល្បីជាមួយនឹងសិស្សសាកលវិទ្យាល័យនៅតំបន់នេះ.
ហាងបើកចាប់ពីម៉ោងអាហារថ្ងៃត្រង់រហូតដល់យប់, ហើយពួកគេក៏មានម៉ោងសម្រាកនៅពេលថ្ងៃត្រង់. ហាងបិទនៅថ្ងៃអាទិត្យ.
ដើរប្រហែល ១៥នាទីពីច្រកចេញទី ២នៃស្ថានីយសុីនឆុន.
អាសយដ្ឋាន: ៤សុងសានរ៉ូ ២២ហ្កិល, សុីនឆុនដុង, ខណ្ឌសរដេមុនហ្គូ, ទីក្រុងសេអ៊ូល.