Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
19 | 885828

ភ្យុងយ៉ាងម្យ៉ុននុក, មីនេងម្យ៉ុនភ្យុងយ៉ាងដែលឆ្ងាញ់ជាងគេនៅតំបន់ចាងជុងដុង
 | 서울먹거리
Last Modified : 2020/10/27

Travel regions : South Korea
 | Hits : 32961
https://blog.lookandwalk.com/zt/blog/tourseoul/6151/trackback

អើយចុងប៊ូនិងចាងជុងដុងគឺល្បីឈ្មោះអំពីមីនេងម្យ៉ូនភ្យុងយ៉ាង.

សាមគ្គីរបស់ខ្ញុំគឺជាភ្ញៀវប្រចាំហាងរបស់ហាងមីភ្យុងយ៉ាងម៉្យុននុកនៅតំបន់ចាងជុងដុង. ពីព្រោះតែមូលហេតុនេះខ្ញុំគិតថាតំបន់ចាងជុងដុងគឺសម្រាប់តែមីត្រជាក់ភ្យុងយ៉ាងនេះទេ.



iPhone 11 | f/1.8 | iso 32 | 2020:06:18 17:34:43 | Flash did not fire, compulsory flash mode | 4.25mm


ចំណតគឺគិតលុយ, ក៏ប៉ុន្តែវាងាយស្រួលពីព្រោះតែមានចំណងចតយ៉ាងស្រួលរៀបរយ.

វាហាក់មើលទៅគឺជាចំណតរបស់រថយន្តនៅក្បែរអគារនេះ.



iPhone 11 | f/1.8 | iso 32 | 2020:06:18 17:34:58 | Flash did not fire, compulsory flash mode | 4.25mm


ខ្ញុំឮថានេះគឺជាមុខរបរបន្តត្រកូលដែលមកពីរគ្រួសារមួយនៅភ្យុងយ៉ាង.

គ្រឿងផ្សំភាគច្រើនគឺក្នុងស្រុហេតុដូច្នេះម្ហូបជាច្រើនគឺមានតម្លៃមិនថោកនោះទេ.

ជាការពិតណាស់បើសិនជាអ្នកមិនមែនជាអ្នកចូលចិត្តញ៉ាំមីត្រជាក់ភ្យុងយ៉ាងនេះ, តម្លៃមូលដ្ឋាន ១២,០០០វ៉ុនប្រហែលជាវាមើលទៅថ្លៃសម្រាប់អ្នក.



iPhone 11 | f/1.8 | iso 32 | 2020:06:18 17:35:19 | Flash did not fire, compulsory flash mode | 4.25mm


រឿងដ៏ភ្ញាក់ផ្អើលមួយ, ហាងមីនេះភាគច្រើនល្បីឈ្មោះជាមួយនឹងមនុស្សវ័យចំណាស់, ក៏ប៉ុន្តែមួយរយៈពេលប៉ុន្មានឆ្នាំក្រោយមកនេះ, យុវវ័យជាច្រើនហាក់មើលទៅចូលចិត្តញ៉ាំម្ហូបនេះផងដែរ.

តើនេះគឺជាប្រតិកម្មរបស់ហាងជាច្រើនដែលព្យាយាមទាក់ទាញភ្ញៀវរបស់ពួកគេជាមួយនឹងរសជាតិដ៏អស្ចារ្យមែនទេ?



iPhone 11 | f/1.8 | iso 320 | 2020:06:18 17:36:32 | Flash did not fire, compulsory flash mode | 4.25mm


ផ្នែកខាងក្នុងគឺស្អាតបាតរៀបរយនិងភ្លឺចែងចាំង. នៅពេលនោះមិនទាន់យប់នៅឡើយទេហេតុដូច្នេះខ្ញុំគិតថាប្រហែលជាមានភ្ញៀវតែប៉ុន្មានតុតែប៉ុណ្ណោះ. ខ្ញុំគិតដូច្នេះដោយសារតែបញ្ហាកូវីត ១៩. ជាពិសេសមនុស្សវ័យចំណាស់គួរតែប្រុងប្រយ័ត្នជាងគេ.



iPhone 11 | f/1.8 | iso 250 | 2020:06:18 17:36:40 | Flash did not fire, compulsory flash mode | 4.25mm


ក៏ប៉ុន្តែផ្ទុយទៅវិញលោកជាច្រើនគឺមានអ្នកកក់រួចទៅហើយ. ក្រុមដែលកក់កន្លែងអង្គុយមិនត្រឹមតែមកញ៉ាំមីនេងម្យ៉ុននោះទេក៏ប៉ុន្តែញ៉ាំអាហារពិសេសរបស់ពួកគេដូចជាអរបុកចេងបាន (ស៊ុបគោដែលមានសាច់និងបន្លែ).



iPhone 11 | f/1.8 | iso 160 | 2020:06:18 17:40:56 | Flash did not fire, compulsory flash mode | 4.25mm


ជាមួយនឹងម្ហូបបន្ថែម, គីមឈីនិងជ្រក់ឆៃថាវគឺបានយកចេញមក. វាមានរសជាតិសាប, ក៏ប៉ុន្តែប្រហែលជាគេធ្វើបែបនេះដើម្បីកុំឲ្យបាត់បង់រសជាតិដើមរបស់មីត្រជាក់. ទឹកដែលនៅក្នុងកែវនោះគឺជាទឹកក្ដៅដែលស្ងោរជាមួយនឹងមីស្រូវសាឡីហើយវាជួយបន្ធូរក្រពះរបស់អ្នក. ក្លិនរបស់មីស្រូវសាឡីឈ្ងុយចេញមកពីក្នុងទឹក.



iPhone 11 | f/1.8 | iso 250 | 2020:06:18 17:43:49 | Flash did not fire, compulsory flash mode | 4.25mm


ជាដំបូង, មានអ្វីម្យ៉ាងដែរឆ្លងកាត់ខួរក្បាលរបស់ខ្ញុំនៅពេលដែលខ្ញុំភ្លក់ទឹកស៊ុប.

មូលហេតុដែលគេព្យាយាមក្នុងការប្រើប្រាស់គ្រឿងផ្សំក្នុងស្រុកពីព្រោះតែពួកយើងឆាប់ប្រតិកម្មអំពីរសជាតិរបស់មីត្រជាក់នេះដែលពួកយើងមិនព្រមទទួលការខុសគ្នាអ្វីឡើយ.

វាមានរសជាតិសាមញ្ញជាងដែលមានរសជាតិបែបស្មុគស្មាញ.

យើងត្រូវការរយៈពេលយូរដើម្បីសមទៅនឹងរសជាតិនេះ, ក៏ប៉ុន្តែនៅពេលដែលអ្នកសមជាមួយវា, លោកអ្នកនិងគិតអំពីវាសូម្បីតែពេលគេង.

ហាងបើកចាប់ពីម៉ោងអាហារថ្ងៃត្រង់រហូតដល់យប់ជារាងរាល់ថ្ងៃ.

វាស្ថិតនៅខាងផ្លូវមួយទៀតដែលដើររយៈពេល ១០នាទីពីច្រកចេញទី ៤នៃស្ថានីយសួនឧទ្យានប្រវត្តិសាស្រ្តនិងវប្បធម៌ដុងដេមុន.



Map

អាសយដ្ឋាន: ២០៧ ចាងជុងដានរ៉ូ ចាងជុងដុង, ខណ្ឌជុងហ្គូ, ទីក្រុងសេអ៊ូល.


동대문역사문화공원역, 장충동, 평양냉면, 평양면옥, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list