Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
294 | 760811

មីត្រជាក់ភ្យុងយ៉ាងជាមួយនឹងរសជាតិសាបតែជ្រាលជ្រៅ, ហ្កងសរម៉្យុននុកសាខាអាប់ហ្គូចុង
 | 서울먹거리
Last Modified : 2020/10/11

Travel regions : South Korea
 | Hits : 24487
https://blog.lookandwalk.com/km/blog/tourseoul/6114/trackback

ម្ហូបប្រចាំរដូវក្ដៅនោះគឺមីត្រជាក់. ក្នុងចំណោមទាំងអស់នោះ, មីនេងម៉្យុនភ្យុងយ៉ាង (មីត្រជាក់), ដែលសំបូរនៅទឹកស៊ុបត្រជាក់, ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាត្រជាក់ដោយគ្រាន់តែស្រមៃដល់វា. ថ្ងៃនេះខ្ញុំសូមណែនាំអ្នកជាមួយនឹងហាង 'ហ្កាងសរម៉ុននុក', សាខាអាប់ហ្គូចុង, ដែលល្បីឈ្មោះក្នុងការដឹកជញ្ជូនមីត្រជាក់ទៅដល់ចុងវ៉ាដេ (ផ្ទះខៀវ).



SM-G986N | f/2.2 | iso 50 | 2020:08:05 13:17:52 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 160 | 2020:08:05 13:19:16 | Flash did not fire. | 2.2mm


ប្រវត្តិរបស់ហាងនេះគឺបានគេណែនាំនៅក្នុងមឺនុយ. វាចាប់ផ្ដើមនៅក្នុងឆ្នាំ ១៩៤៨ នៅហ្កាងសរ, ភ្យុងណាម. វាបានដឹកជញ្ជូនទៅដល់ចុងវ៉ាដេដោយគេទទួលស្គាល់ថានេះគឺជាមីត្រជាក់បុរាណរបស់កូរ៉េខាងជើង, ហើយវាក៏បានចែកចាយអំឡុងពេលការប្រជុំរវាងផ្ទៃក្នុងផងដែរ.



SM-G986N | f/2.2 | iso 125 | 2020:08:05 13:19:25 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 125 | 2020:08:05 13:19:34 | Flash did not fire. | 2.2mm


ជាការពិតណាស់ខ្ញុំបានកម្ម៉ង់មីនេងម៉្យុនភ្យុងយ៉ាង, ម្ហូបប្រចាំហាង. ខ្ញុំគឺជាអ្នកគ្រាំទ្រគីមីប៊ីប៊ីមនេងម៉្យុន (មីត្រជាក់ហឹរដោយគ្មានទឹកស៊ុប), ហើយខ្ញុំពិតជាឆ្ងល់ថារសជាតិវាដូចម្ដេចនៅទីនេះ.



SM-G986N | f/2.2 | iso 200 | 2020:08:05 13:22:06 | Flash did not fire. | 2.2mm


មានកន្លែងអង្គុយនៅជាន់ទីមួយនិងជាន់ទីពីរ, ហើយនៅជាន់ទីមួយគឺមានតុអង្គុយនៅទីធ្លាបើកធំទូលាយ, ហើយនៅជាន់ទីពីរគឺមានទីធ្លាបែងចែកដាច់ដោយឡែក.



SM-G986N | f/2.2 | iso 200 | 2020:08:05 13:23:02 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 250 | 2020:08:05 13:22:58 | Flash did not fire. | 2.2mm




SM-G986N | f/1.8 | iso 40 | 2020:08:05 13:23:52 | Flash did not fire. | 5.4mm


ក៏មានពាក្យណែនាំអំពីរបៀបញ៉ាំមីត្រជាក់នេះយ៉ាងឆ្ងាញ់ផងដែរ. ១. កុំកាត់មីជាមួយនឹងកន្ត្រៃក៏ប៉ុន្តែញ៉ាំវាទាំងអញ្ចឹង. ២. ភ្លក់រសជាតិទឹកស៊ុបមីត្រជាក់សិនរួចបានដាក់ទឹកជ្រលក់ម៉ូស្តាតឬក៏ទឹកខ្មេះតាមតម្រូវរសជាតិរបស់អ្នក. ៣. បើសិនជាអាចញ៉ាំមីយ៉ាងពេញមាត់ហើយហត់ទឹកស៊ុបផង. ខ្ញុំនឹងសាកល្បងធ្វើតាម.



SM-G986N | f/1.8 | iso 125 | 2020:08:05 13:20:15 | Flash did not fire. | 5.4mm


នេះគឺជាគីមឈីយ៉ល់មូនិងគីមឈីឆៃថាវគឺឆ្ងាញ់ទាំងអស់. រស់ជាតិស្រួយនិងត្រជាក់គឺល្អឥតខ្ចោះ.



SM-G986N | f/1.8 | iso 125 | 2020:08:05 13:24:34 | Flash did not fire. | 5.4mm


មីត្រជាក់បានយកចេញមក. វាមានរូបរាងបែបសុភាពប្រៀបធៀបទៅនឹងមីត្រជាក់ច្របល់ដែលមានពណ៌ឆើតឆាយ.



SM-G986N | f/1.8 | iso 640 | 2020:08:05 13:25:52 | Flash did not fire. | 5.4mm


ភ្យុនយ៉ុក (សាច់ជ្រូកស្ងោរ) គឺបានចំអិនយ៉ាងល្អហេតុដូច្នេះគឺវាមិនស្ងួតក៏ប៉ុន្តែស្វិតនិងមានជាតិទឹកច្រើន.



SM-G986N | f/1.8 | iso 320 | 2020:08:05 13:28:09 | Flash did not fire. | 5.4mm


មីនៅទីនេះគឺបានចម្អិនយ៉ាងហ្មត់ចត់ហេតុដូច្នេះរសជាតិរបស់វាឆ្ងាញ់ហើយមិនងាយជ្រាបទឹក. តាមអ្វីដែលបានណែនាំញ៉ាំមីនិងហត់ទឹកស៊ុបនៅក្នុងពេលតែមួយធ្វើឲ្យរសជាតិវាកាន់តែឆ្ងាញ់ដោយលាយគ្នានៃរសជាតិមីនិងទឹកស៊ុបនៅក្នុងមាត់របស់ខ្ញុំ. វាមានភាពទាក់ទាញយ៉ាងខ្លាំង. ខ្ញុំការពិតទៅចូលចិត្តញ៉ាំមីប៊ីប៊ីមនេងម៉្យុន, ក៏ប៉ុន្តែបើសិនជាខ្ញុំមកទីនេះម្ដងទៀត, ខ្ញុំគិតថាខ្ញុំនឹងជ្រើសរើសយកមីនេងម៉្យុនភ្យុងយ៉ាងដ៏ដែរទេ.



SM-G986N | f/1.8 | iso 64 | 2020:08:05 13:35:13 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 50 | 2020:08:05 13:35:17 | Flash did not fire. | 5.4mm


មីនេងម៉្យុនភ្យុងយ៉ាងរបស់ហាងហ្កាងសរម៉្យុននុកនឹងធ្វើឲ្យអ្នកត្រជាក់រហូតដល់ខួរក្បាលនៅថ្ងៃរដូវក្ដៅនេះ.

  • ម្ហូបអាហារ ★★★★☆

ត្រជាក់, រៀបរយ, ឆ្ងាញ់. វាគឺល្អឥតខ្ចោះ.

  • អនាម័យ ★★★★☆

សរុបសេចក្តីមកគឺស្អាតបាត.

  • សេវាកម្ម ★★★☆☆

ធម្មតា

  • បរិយាកាស ★★★☆☆

វារាងរញ៉េរញ៉ៃហើយការកម្មង់បន្ថែមគឺរាងពិបាកបន្តិចពីព្រោះតែទីធ្លាបានបែងចែកដាច់.

  • ភាពងាយស្រួល ★★★☆☆

ដើរ ៩នាទីពីច្រកចេញទី ៥ជួរប៊ុនដាំងនៃស្ថានីយអាប់ហ្គូចុងរ៉ូឌីអូ.

  • ម៉ោងធ្វើការ: ១១:០០~២១:៣០
  • ចំនួនមនុស្សណែនាំ: ចាប់ពីពីរឡើងទៅ
  • ម្ហូបណែនាំ: មីនេងម៉្យុនភ្យុងយ៉ាង
  • តម្លៃ: ១៣,០០០វ៉ុន
  • ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម

Map

អាសយដ្ឋាន: ១៩អន់ជូរ៉ូ ១៦៤ហ្កិល, ខណ្ឌហ្កាងណាមហ្គូ, ទីក្រុងសេអ៊ូល.


강서면옥, 평양냉면, 냉면, 물냉면, 분당선, 압구정로데오역, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list