ក្រុងសាឆន់ គឺជាក្រុងមួយដែលស្ថិតនៅទិសនីរតីនៃ ខេត្តខ្ចង់សំាងណាម់ ប្រទេសកូរ៉េ។ ក្រុងនេះត្រូវបានបង្កើតឡើងដោយសារតែការបញ្ចូលគ្នារវាង ក្រុងសាម់ឆន់ផូ និង ស្រុកសាឆន់។ សាម់ឆន់ផូគឺត្រូវបានគេចាត់ទុកជាតំបន់ទីប្រជុំជនមួយប្រចាំខេត្ត។ ដូច្នេះហើយទីតាំងរបស់ក្រុងសាឆន់ គឺស្ថិតនៅពាក់កណ្តាល សាមឆន់ភូ និង ក្រុងសាឆន់ ដែលមាននៅ ភូមិយ៉ុងហ្យ៉ន់ ឃុំតក់កុក។ នៅកណ្តាលក្រុងថូនុងគឺ គឺមានផ្សារកណ្តាលដ៏ធំតែមួយគត់ តែវាបែរជាស្ថិតនៅសង្កាត់ ស៊ីឆង់ មិនមែននៅក្នុងភូមិ។ ហើយតំបន់នេះគឺមាន ក្រុង ១, ៧ភូមិ និង ៦សង្កាត់។ (ប្រភពវីគីភីឌា - http://ko.wikipedia.org/wiki/사천시)
បន្ទាយសន់ជីនរី
កន្លែងមួយនេះត្រូវបានបង្កើតឡើងខណៈពេលដែលប្រទេសកូរ៉េធ្វើសង្គ្រាមជាមួយនិងជប៉ុន
ដែលសង្គ្រាមនេះមានឈ្មោះថាអ៊ីមជីនវេរ៉ាន់។
សព្វថ្ងៃនេះ
កន្លែងមួយនេះមានឈ្មោះល្បីល្បាញក្នុងនាមជាកន្លែងពោរពេញទៅដោយផ្ការីក។
បើខែ ៤ ចូលមកដល់ ដើមផ្កាប្រហែលជា
១ពាន់ដើមនៅក្នុបន្ទាយនិងរីកស្គុះស្គាយដែលផ្កាទាំងនោះសុទ្ធតែជាពណ៌ស
ទើបវាក្លាយជាទិដ្ឋភាពដ៏ស្រស់ស្អាតប្រចាំតំបន់តែម្តង។
លើសពីនេះទៅទៀត នៅឯខាងលិចបន្ទាយសន់ជីនរី
គឺមានដើមផ្កាប្រមាណ ៤ពាន់ដើម
មានផ្ការរីកស្គុះស្គាយ ហើយ
នាពេលល្ងាច នៅឯ សក់យ៉ាង
គឺមានពន្លឺភ្លឹបភ្លែតចេញពីដីភក់ដែលជាហេតុធ្វើអោយទេសភាពនាពេលនោះពិតជាស្រស់ត្រកាលខ្លាំងណាស់។
អាស្រ័យដ្ខានៈ ខេត្តខ្ចង់សំាងណាម់ ក្រុងសាឆន់ ភូមិយ៉ុងហ្យ៉ន់ ឃុំសន់ជីន
ទូរស័ព្ទៈ 055-832-9610
គេហទំព័ : www.toursacheon.net
ផ្លូវធ្វើដំនើរៈ
សាឆន់
IC
→
ផ្លូវបំបែកជាបី
សន់ជីន →បន្ទាយសន់ជីនរី
ទិដ្ឋភាពថ្ងៃលិចនៅទីនេះត្រូវបានជ្រើសរើសជាទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាត
ក្នុងចំនោម ទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាតទាំង៩
ទូទាំងប្រទេស
កំនត់ដោយក្រុមហ៊ុនដំនើរទេសចរណ៍ប្រទេស
កូរ៉េ។ ប្រសិនបើយើងចោលភ្នែកមើលផ្លូវទៅសមុទ្រ
ស៊ីលអាន់ យើងនិងមើលឃើញពីទិដ្ឋភាព
ថ្ងៃលិច ដែលចែងចាំងពេញផ្ទៃសមុទ្រនិង
ជះពន្លឺឆ្លងកាត់កោះនានា។
ថ្ងៃលិចនាពេលល្ងាចធ្វើ
អោយផ្ទៃសមុទ្រកាន់តែមើលទៅស្ងប់ស្ងាត់
ហើយនៅមានដើមស្រល់ដុះរាយដូចជាសំណាង់នៅ
តាមបណ្តោយមាត់សមុទ្រទៀត
ដូច្នេះនាំអោយវាក្លាយជាទិដ្ឋភាពដែលកំរបានឃើញពិតមែន។
អាស្រ័យដ្ឋានៈ ក្រុងសាឆន់ ផ្លូវទៅកាន់សមុទ្រស៊ីលអាន់
ទូរស័ព្ទ: 055-835-1023
គេហទំព័រ : www.toursacheon.net
ផ្លូវធ្វើដំនើរៈ
សាឆន់
IC
→ឆ្ពោះទៅកាន់→ណាម់ហេ→ផ្លូវបំបែកជាបួនសុងផូ→ទៅកាន់កន្លែង
ទេសចរណ៍ហេអាន់
ស្ពានដែលធ្វើការភ្ជាប់ក្រុងសាឆន់ ជាមួយនិង ស្រុកណាម់ហេ គឺមាន ៥ ស្ពាន,ដែលមានឈ្មោះដូចជា សាម់ឆន់ផូ, ឆូយ៉ាង, ណឺកតូ, ឆាន់សន និង ថាន់ហ្យ៉ាង។ ស្ពាននីមួយៗគឺមានរបៀបប្រើប្រាស់ផ្សេងៗគ្នា ដូចជាមានស្ពានមួយនោះគឺកសាងឡើងក្នុងនាមជា “ស្ពានផ្សារទំនើប”។នៅឆ្នាំ ២០០៦ ក្នុងកម្មវិធី “ផ្លូវ ១០០ ខ្សែដ៏ស្រស់ស្អាររបស់កូរ៉េ” ស្ពានទាំងនេះជាប់ជាកន្លែងដែល សឹងតែឈ្នះរង្វង់ធំព្រោះតែមានស្ពាន និង សម្បត្តិធម្មជាតិស្រស់ស្អាតដូចជារូបគំនូរដែល ពិបាកក្នុងការពិពណ៌នា ។
អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំងណាម់ដូ ក្រុងសាឆន់ សង្កាត់ថេបំាង 719-1
ទូរស័ព្ទៈ 055-835-1023
ផ្លូវធ្វើដំនើរៈ
សាឆន់
IC
→ទៅកាន់ណាម់ហេ
→ផ្លូវបំបែកជាបី
ឆ្វារ៉ុង→
ផ្លូវបំបែកជាបួន ស៊ូដូ
→ផ្លូវបំបែកជាបី
កាកសាន់ →ស្ពានធំសាម់ឆន់
ឆ្នេរសមុទ្រណាម់អ៊ីលតេ
លោកគ្រូឯកទេសផ្នែកប្រវត្តិសាស្រ្ត
បាននិយាយពាក្យមួយឃ្លាថា
“ដីនៅទិសខាងត្បូងគឺជាទេសភាពដ៏ស្រស់ស្អាតបំផុត”
ហើយគាត់បាននិយាយាទៀតថា
បានជាហៅកន្លែងមួយនេះថាជា
ណាម់អ៊ីលតេ ពីព្រោះថាកន្លែងមួយនេះគឺមាន
ឆ្នេរសមុទ្រណាម់អ៊ីលតេ និង
សាឆន់ ជាតំណាង
ហើយបូកផ្សំជាមួយនិងទេសភាពដ៏ស្រស់ស្អាត,
គ្រាប់ខ្សាច់ពណ៌ស
និងអាកាសធាតុដ៏សែនមនោរម្យ។
នៅឆ្នេរនេះគឺ មានត្រីសមុទ្រជាច្រើនដូចជា
ត្រីនូរ៉េមី ,
ត្រីផុលឡាក់
ជាដើម
ដូច្នេះកន្លែងនេះក៏បានក្លាយទៅជាកន្លែងស្ទួចត្រីដ៏សែនរីករាយផងដែរ។
អាស្រ័យដ្ឋានៈ
ខេត្តខ្ចង់សាំណាម់ដូ ក្រុងសាឆន់
សង្កាត់ហ្យ៉ាងឆុន 710-1
ទូរស័ព្ទៈ : 055-832-9610
គេហទំព័រ : www.toursacheon.net
ផ្លូរធ្វើដំនើរៈ
សាឆន់ IC
→
ទៅកាន់
ណាម់ហេ
→
ទៅកាន់មជ្ឈមណ្ឌលកូសង់
តាមខ្សែលេខ ២
→
ឆ្នេរសមុទ្រណាម់អ៊ីលតេ
ថ្មដំរី
នៅទិសខាងកើតឆ្នេរសមុទ្រណាម់អ៊ីលតេ
គឺមានថ្មមួយដែលមានរូបរាងដូចជាសត្វដំរីកំពុងឈរទំលាក់ប្រមោយចុះមកក្រោមយ៉ាងអញ្ចឹង។
នៅចន្លោះខ្លួន និង ច្រមុះ
គឺមានរូងធម្មជាតិ ដ៏គួរអោយទាក់ទាញមួយ
ហើយនៅតាមមាត់ឆ្នេរ
មានសំបកគ្រំផ្សេងៗត្រូវបានរលករុញឡើងមក
ខាងលើ រួមជាមួយនិងខ្សាច់ដ៏ស្រស់ស្អាត
នាំអោយវាក្លាយជាកន្លែងទេសចរណ៏មួយកន្លែងដែរ។