ក្រុងមីលយ៉ាង គឺជាទីក្រុងដែលស្ថិតនៅទិសអាគ្នេយ៍នៃក្រុងខ្ចង់សាំងណាម់ ប្រទេសកូរ៉េ។ ឮប្រសិនបើអ្នកធ្វើដំនើរតាមផ្លូវរថភ្លើងខ្ចង់ពូសន់ និង ផ្លូវហាយវេយ ថេគូពូសាន់ វានិងមានបញ្ជាក់អំពីទីតាំងក្រុងទេសចរណ៍ថេគូ និង ក្រុងទេសចរណ៍ពូសាន់។ ហើយនិងមានធ្វើកាំណែនាំចំរៀងប្រពៃណីមីលយ៉ាងអារីរាំង។ ផលដំនាំពិសេសគឺ ផ្លែពុតទ្រា។ទីតាំងចុះឈ្មោះគឺ នៅ ខ្ចូដុង ហើយតំបន់នេះគឺមានក្រុង ២ , ៩ភូមិ និង ៥សង្កាត់។ ( ប្រភពវីគីភីឌា - http://ko.wikipedia.org/wiki/밀양시)
វាលសាចា
វាលសាចាគឺជាវាលតំណាងអោយតំបន់វាលស្មៅយ៉ង់ណាម់ ហើយស្ថិតនៅជួរភ្នំទី ៨របស់ភ្នំចេអាក ដែលស្ថិតនៅរយៈកំពស់ប្រហែលជាពី ៧០០ ទៅ៨០០ម៉ែត ហើយវាលនេះមានទំហំ២៥០ម៉ែតការ៉េ ទើបវាត្រូបានគេហៅថាជាវាលដ៏ធំមួយ។ជាពិសេសនៅវាលសាចា រដូវស្លឹកឈើជ្រុះចូលមកដល់ រុក្ខជាតិទាំងអស់និងមានពណ៌ត្នោតខ្លី ហើយវាលនេះមានភាពល្បីឈ្មោះក្នុងប្រទេសថាជាកន្លែងដែលអាចអោយយើងបានជួបនូវទិដ្ឋភាពនៃការបក់ចុះឡើងនៃស្លឹកដើមត្រែងដែលមានពណ៌ប្រាក់ទៀតផង។
អាស្រ័យដ្ឋានៈ
ខេត្តខ្ចង់សាំងណាម,
ក្រុងមីលយ៉ាង,
ភូមិថាន់ចាំង
ឃុំគូឆន់ ភ្នំ ១
ទូរស័ព្ទ:
055-359-5643
គេហទំព័រ : http://tour.miryang.go.kr/
ផ្លូវធ្វើដំណើរៈ
ភ្នំណាម់យាំង→
ទៅតាមផ្លូវឡានក្រោមដីភ្នំយំាង→
ផ្លូវចូលបំបែកជាបួនខុងដាន់→
ទៅកាន់ហ្យ៉ន់ឆូង→
ឧស្សាហកម្មក្នុងតំបន់អកុក→
ប្រាសាទសក់ណាម់→
ឆ្ពោះទៅកាន់រូងភ្នំផេនេ
ពន្លាយ៉ង់ណាម់
តាំងពីសម័យឆូសន់មក
នៅប្រទេសកូរ៉េគឺមានពន្លាធំ
៣គឺ ពន្លាឆុកសក់ នៅ ជីនជូ,
ពន្លាពូផ្ចក់
នៅ ផ្ចង់យ៉ាង និងចុងក្រោយគឺ
ពន្លាយ៉ង់ណាម់ នៅ មីលយ៉ាង,
ចំនែកឯបឹងណាន់ដុង
ដែលជាដៃទន្លេរបស់ទន្លេមីលយ៉ាងមិនត្រឹមតែមានទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ
វាថែមទាំងផ្តល់នូវទិដ្ឋភាពដែលអាចទស្សនាបានយ៉ាងច្រើនទៀតផង។ បើនិយាយអំពីទេសភាពនាពេលរាត្រីរបស់ទន្លេមីលយ៉ាងត្រូវបានគេចាត់ទុកថាជាទេសភាពដ៏ស្រស់ត្រកាល
ក្នុងចំនោមទេសភាពដ៏ស្រស់ស្អាតរបស់
មីលយ៉ាងទាំង៨។
អាស្រ័យដ្ឋានៈ
ខេត្តខ្ចង់សំាងណាម់ ក្រុងមីលយ៉ាង
សង្កាត់នេអ៊ីល40
ទូរស័ព្ទៈ
055-359-5590
គេហទំព័រ : http://tour.miryang.go.kr/
ផ្លូវធ្វើដំនើរៈ
ណាម់ម៉ីលយ៉ាងIC→
ផ្លូវបំបែកជាបួនយ៉េរីម→
ផ្លូវបំបែកជាបួនម៉ាអាំ
→ទៅកាន់ទ្វាសាម់១
→ឆ្ពោះទៅកាន់
ជូងអាំង
បឹងវីយ៉ាង
បឹងវីយ៉ាងគឺជាបឹងដែលប្រមូលផ្តុំទៅដោយសម្បត្តិជាតិដ៏សែនស្រស់ត្រកាល។
វាមានជម្រៅ១៦៦ម៉ែតហើយ
គ្រាន់តែជលដ្ឋានតូចៗមានដល់ទៅ
៥។ថែមទាំងមានការច្របាច់បញ្ចូលនូវទេសភាពរបស់ដើមអាផាប់
និង ស្លឹកត្រូវបានបក់ល្ហៀកៗទៅតាមខ្យល់របស់ដើមសូល
នាំអោយវាជាទិដ្ឋភាពដែលល្អផ្តាច់តែម្តង។
នៅពេលដែលខ្យល់ត្រូវបានបញ្ឈប់
គ្រប់យ៉ាងក៏ប្រែទៅជាស្ងៀមស្ងាត់ដូចជាលួងលោមអោយយើងងងុយគេង
ទិដ្ឋភាពនេះនិងនាំមកនូវអារម្មណ៍ធូរស្បើយនិងស្រស់ស្រាយដល់អ្នក។
អាស្រ័យដ្ឋានៈ
ខេត្តខ្ចង់សាំងណាម់ ក្រុងមីលយ៉ាង
ភូមិផូផូក ឃុំវីយ៉ាង
២៩៤(នៅខាងក្រោមភ្នំហ្វាអាក
ផ្លូវធ្វើដំនើរៈ
ណាម់មីលយ៉ាងIC→
ផ្លូវបំបែកជាបួនយ៉េរីម→
ផ្លូវបំបែកជាបួនម៉ាអាំ→
ផ្លូវបំបែកជាបីឈូនហ្វាសាម់→
ឆ្ពោះទៅកាន់ផ្លូវវីយ៉ាង→
ទៅតាមផ្លូវផ្ចង់ផាត់
ប្រាសាទផ្ចូឆូង
ប្រាសាទផ្ចូឆូងគឺមានទីតំាងនៅឯភ្នំកាជី,
ភ្នំអ៊ូនម៉ូន
និងភ្នំចេអាក
វាជាកន្លែងមានទិដ្ឋភាពដ៏ស្រស់ស្អាតដែលមិនគួរអោយជឿ។
ប្រាសាទនេះត្រូវបានបង្កើតឡើងដោយព្រះសង្ឈមួយព្រះអង្គនៅក្នុងសម័យអ៊ីមជីនវីរ៉ាន់
ក្នុងគោលបំនងទុកជាតំបន់ប្រវត្តិសាស្រ្ត
ហើយនៅប្រាសាទនេះមានតំកល់ទុកនូវ
វប្បធម៌ប្រវត្តិសាស្រ្តជាច្រើនដូចជា
អត្តសញ្ញាណជាតិ,
សម្បត្តិជាតិ,ឧបករណ៍ល្បែងប្រជាប្រិយសំខាន់ៗជាដើម។
អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សំាងណាម់ ក្រុងមីលយ៉ាង ភូមិថាន់ចាំង ឃុំគូឆន់ 31-2
ទូរស័ព្ទៈ 055-352-1150
គេហទំព័រៈ (បច្ចុប្បន្នមិនត្រូវបានដាក់ដំនើរការ)
ផ្លូវធ្វើដំណើរៈ
មីលយ៉ាង
IC
→
ឆ្លងកាត់ខឺមកុក
→
ឆ្ពោះទៅកាន់ប្រាសាទផ្ចូឆូង
ចំនុចចំនាំ
បូជនីយផ្ចូឆូងៈ
កន្លែងមួយនេះត្រូវបានគេហៅថាថ្មផ្លាក់ព្រលឹងដែលហូរញើសគ្រប់រដូវកាល។
នាពេលមួយនោះប្រទេសកូរ៉េបានជួបប្រទះនិងព្រឹត្តិការណ៍ដ៏ធំមួយ
ដោយសារតែហេតុការណ៏ដ៏អស្ចារ្យនេះហើយ
ទើបផ្ទាំងថ្មនេះក៏ចាប់ផ្តើមចេញញើស
ដែលញើសនោះហូរដូចជាខ្សែរអង្កាំយ៉ាងអញ្ចឹង។
ហើយត្រូវបានល្បីតៗគ្នាថាសូម្បីតែរស់ជាតិក៏ប្រៃដូចញើសដែរ។
ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺខ្សែរនៃញើសនោះមិនបានរត់កាត់តួអក្សរ
មិនថាថ្មដែលដាក់ជាថ្មកម្តល់ក៏មិនមានញើសនោះរត់ប៉ះដែរ
ដូច្នេះហើយវាកំពុងតែធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍និងភាពអស្ចារ្យដែលពោរពេញទៅដោយអាថ៌កំបាំងនេះ។