Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
2944 | 19911306

មូនក្យ៉ង #4 - កន្លែងកំសាន្តធម្មជាតិភ្នំដេយ៉ា - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/27

Travel regions : South Korea
 | Hits : 479621
https://blog.lookandwalk.com/en/blog/mazinguide/1824/trackback

មួយយប់នៅផ្ទះយ៉ន់រីពដុង ក្នុងព្រៃនៃ កន្លែងកំសាន្តធម្មជាតិភ្នំដេយ៉ា មូនក្យ៉ង 대야산 자연휴양림


សំរាប់មួយយប់នៅមូនក្យ៉ង យើងសំរេចចិត្តថានឹងចំនាយពេលនៅផ្ទះយ៉ន់រីពដុងនៃ កន្លែងកំ សាន្តធម្មជាតិភ្នំដេយ៉ា មូនក្យ៉ង។ កន្លែងនេះគឺជាកន្លែងកំសាន្តធម្មជាតិជាតិដែលត្រូវបានបង្កើតនៅឆ្នាំ២០០៩។ វាមានទីតាំងជិតតំបន់ទាក់ទាញភ្ងៀវទេសចរទាំងប្រាំបីនៅមូនក្យ៉ង ដែលមានដូចជាជ្រលងភ្នំយ៉ង់ឈូ ជ្រលងភ្នំសន់យ៉ូដុង ជ្រលងភ្នំផេកអ៊ុនដេរ ដូច្នោះនៅរដូវក្តៅតែងតែមានមនុស្សច្រើនកុះករមកហែលទឹកនៅទីនេះ។ ពិតប្រាកដណាស់សព្វថ្ងៃដំណើរកំសាន្តដោយដើរថ្មើរជើងមានប្រជាប្រិយភាពណាស់។ ការចំនាយពេលនៅផ្ទះក្នុងព្រៃរយៈពេលមួយយប់ ហើយធ្វើការដើរលេងតាមផ្លូវលំ ក្នុងព្រៃពិតជាដំណើរកំសាន្តដ៏គួរឲ្យសប្បាយរីករាយណាស់។តោះសាកល្បងចុះមើលតើវាមានអ្វីខ្លះនៅផ្តុំកន្លែងដែលយើងស្នាក់នៅ?



Map

អាស័យដ្ឋាន : ក្យងប៉ុក មូនក្យ៉ងស៊ី មូនក្យ៉ង អឹប យ៉ុងឈូគីល ៣១ ៥៥

ពេលវេលាប្រើប្រាស់: ម៉ោងcheck-in ម៉ោង៣:00ថ្ងៃ ដល់ ម៉ោង១២:00ថ្ងៃបន្ទាប់

តម្លៃនិង ការកក់ : យ៉ន់រីពដុងសំរាប់ ៧នាក់ ៥៨០០០វ៉ុន(ថ្ងៃធម្មតា ចន្ទ័ដល់សុក្រ) ១០៤០០០(ថ្ងៃបុណ្យ)


បើប្រៀបធៀបជាមួយនឹងកន្លែងកំសាន្តធម្មជាតិផ្សេងៗផ្លូវលំនៅទីនេះមិនសូវវែងទេ គេផ្តល់សេវាកម្មដឺលមានបន្ទប់ត្រឹមតែ ១៦ប៉ុណ្ណោះ តែដោយសារវាទើបតែសាងសង់ឡើង បន្ទប់ស្នាក់នៅនិង គ្រឿងបរិក្ខារនៅថ្មីហើយស្អាត។ រូបថតខាងលើគឺជាច្រកចូលនៃកន្លែងកំសាន្តធម្មជាតិភ្នំដេយ៉ា ហើយនៅអគារខាងឆ្វេង ភ្ងៀវដែលសំរាកមួយថ្ងៃអាចបង់ថ្លៃចូលនិងចតឡាន ហើយវាក៏ជាកន្លែងដែលភ្ងៀវអាច check-inផងដែរ។


នៅពេលខ្ញុំទៅដល់កន្លែងកំសាន្តធម្មជាតិភ្នំដេយ៉ាម៉ោងប្រហែល៦ហើយព្រះអាទិត្យក៏រៀបលិច ដូច្នោះខ្ញុំក៏សំរេចចិត្តពន្យារពេលដើរកំសាន្តទៅថ្ងៃបន្ទាប់ ហើយទៅcheck-inជាមុនសិន។ បន្ទប់ស្នាក់នៅមានច្រើនប្រភេទ ក្នុងនោះមានដូចជាហ្យូរយ៉ាងខ្វាន់ដែលមានប្រាំបីបន្ទប់ជាប់ៗគ្នាក្នុងមួយអគារ ហើយនិង យ៉ន់រីមដុងដែលមានបន្ទប់ដាច់ៗគ្នាប្រាំបី ដូច្នោះវាមានទាំងអស់ ១៦បន្ទប់ស្នាក់នៅ។

ក្នុងចំនោម៨បន្ទប់នៅយ៉ន់រីមដុង មានតែ៤ផ្ទះប៉ុណ្ណោះដែលដាច់ៗពីគ្នា ហើយបន្ទប់មួយៗអាចផ្ទុកមនុស្សចំនួន៧នាក់។ ឯបន្ទប់ផ្សេងទៀត គឺជាប់គ្នាពីរពីរ ដូច្នោះវាមានសំលេងឡូឡាពីបន្ទប់ផ្សេងទៀត។ ដូចដែលឃើញក្នុងរូបភាព បន្ទប់ដែលខ្ញុំស្នាក់នៅ នៅយ៉ន់រីមដុងគឺសំរាប់៧នាក់ មាន២ជាន់ដែលបានចាប់ផ្តើមសាងសង់នៅខែធ្នូ ឆ្នាំ២០១៣ហើយចាប់ផ្តើមបំរើសេវាកម្មនៅខែកុម្ភៈឆ្នាំ២០១៤។ ច្រកផ្លូវចូលតូចនិងកន្លែងដែលមានបង្អួចនោះមិនមែនជាច្រកចូលទេ អ្នកអាចចូលទៅបន្ទប់នីមួយៗតាមកាំជណ្តើរឡើងទៅជាន់ទី២ ដែលមាននៅខាងឆ្វេងកន្លែងចតឡាន។



អាចថាខ្ញុំបំផ្លើសបន្តិច តើវាដូចជាបុរីដែលបានសាងសង់យ៉ាងប្រណីតណាស់មែនទេ? ខ្ញុំតែងតែជ្រើសរើសបន្ទប់ស្នាក់នៅនៅកន្លែងកំសាន្តធម្មជាតិភ្នំដេយ៉ា ដោយសារវាមានតំលៃថោក តែវាជាលើកទីមួយដែលខ្ញុំឃើញអគារសាងសង់ស្អាតបែបនេះ។



ចំនុចល្អមួយទៀតគឺថា កន្លែងស្នាក់នៅនេះមានទីតាំងជាប់នឹងកន្លែងចតឡានដូច្នោះមានភាពងាយស្រួលក្នុងការរើឥវ៉ាន់។ នៅកន្លែងកំសាន្តធម្មជាតិផ្សេងទៀត ចំនតឡាននៅឆ្ងាយធ្វើឲ្យការជញ្ជូនឥវ៉ាន់មានភាពលំបាក។ ច្រកចូលគឺជាជាទ្វារខ្មៅនៅជាន់ទី២ តែអ្នកមិនចាំបាច់យួរឥវ៉ាន់ទៅដល់នឹងទេ អ្នកគួរតែបើកទ្វារទុកសិន ហើយទៅបើកទ្វារច្រកផ្លូវចូលតូច ហើយទើបរើឥវ៉ាន់ចូល។ បន្ថែមពីនេះទៀត ពីផ្ទះមួយទៅផ្ទះមួយ មានចន្លោះឆ្ងាយពីគ្នា ហើយផ្ទះនីមួយៗមានទីធ្លាមុខធំដែលកូនក្មេងអាចលេងតែម្តង។ នៅពីមុខកន្លែងយើងស្នាក់នៅ មានជ្រលងភ្នំដែលមានទឹកហូរ ដូច្នោះអ្នកអាចចុះឡើងតាមកាំជណ្តើរជាប់បង្អួចដើម្បីលេងទឹកនៅរដូវក្តៅ។



ដូចដែលខ្ញុំបានពន្យល់ខាងលើ អ្នកអាចឡើងទៅបន្ទប់របស់អ្នកតាមកាំជណ្តើរខាងឆ្វេងនៃអាគារ។ ពិតជាចំលែកណាស់មែនទេ?ខ្ញុំគិតថាវាពិតជាល្អណាស់បើយើងអាចអង្គុយផឹកកាហ្វេហើយមើលទេសភាពនៅរានមុខផ្ទះខាងលើ និងឆ្លៀតពេលមើលកន្លែងនេះ កន្លែងនោះតើមានតុឈើដែលយើងអាចអង្គុយញ៉ាំអាហារបាន។ សំរាប់កន្លែងកំសាន្តធម្មជាតិផ្សេងទៀត វាតែងតែមានតុឈើនៅខាងមុខអាគារ។



មើលទេសភាពហើយ ពេលដែលខ្ញុំដើរចូលទៅក្នុងវិញ ដំបូងខ្ញុំចាប់អារម្មណ៍ឃើញមានថ្នាក់សំរាប់ដាក់ស្បែកជើងដ៏ធំមួយ។ ខ្ញុំថាវាមានថ្នាក់សំរាប់ដាក់ស្បែកជើង! ខ្ញុំមានការភ្ងាក់ផ្អើលបន្តិចដោយវាជាលើកដំបូងដែលខ្ញុំបានឃើញថ្នាក់សំរាប់ដាក់ស្បែកជើងដែលមានទ្វារនៅបន្ទប់របស់កន្លែងកំសាន្តធម្មជាតិ។


បើយើងដើរទៅខាងក្រោយពីទូដាក់ស្បែកជើងនោះ អ្នកនឹងឃើញមានស្កាក(ជាន់)មួយ។ នេះគឺជាបន្ទប់ពីរជាន់ ដូច្នោះជាន់លើមានលក្ខណៈតូចដូចស្កាកអញ្ចឹងដែល មនុស្សពេញវ័យពីរនាក់អាចដេករឺ ក្មេងបីបួននាក់អាចលេងបាន។



នេះគឺជារូបភាពមើលពីជាន់លើ។ ស្កាកជាន់លើនេះហើយគឺជាបន្ទប់បន្ថែមតែមួយគត់។ ជាន់ក្រោមវិញអាចក្លាយជាបន្ទប់ទទួលភ្ងៀវ។ អាគារនេះទើបតែសាងសង់ ដូច្នោះគ្រឿងបរិក្ខារនៅខាងក្នុងសុទ្ធតែថ្មីៗ។


នេះគឺជារូបភាពមើលទៅស្កាក(ជាន់ទី២)ពីបង្អួច។ នៅជាន់ទីមួយខាងក្នុងបំផុតគឺជាចង្រ្កានបាយទល់មុខនឹងបន្ទប់ទឹក។ កន្លែងចំហរវាតូចប៉ុន្តែមានពិដានខ្ពស់ ហើយមានបង្អួចធំៗទៀតដូច្នោះមើលទៅមានអារម្មណ៍ថាដូចជាទូលាយ។ នៅតាមជញ្ចាំងក៏មាន បង្អួចតូចៗដែលធ្វើឲ្យបរិយាកាសត្រជាក់ដោយសារខ្យល់បក់ពីភ្នំ។



ខ្ញុំនឹងបកស្រាយឲ្យច្បាស់ពីគ្រឿងបរិក្ខារផ្សេងៗទៀត។ ជាដំបូងនៅក្នុងទូខោអាវនិង ទូដាក់កំរាលពួកគឺមានរៀបចំសំរាប់មនុស្ស៧នាក់សមល្មម ក្នុងទូខោអាវក៏មានចន្លោះតូចសំរាប់ដាក់និង ព្យួរខោអាវផងដែរ។



កំរាលវិញគឺមានដោយស្រោមសដែលអាចផ្លាស់ប្តូរបាន។ នៅពេលភ្ងៀវcheckoutគេតែងតែផ្លាស់កំរាលនោះ ដូច្នោះវាស្អាតជាងកំរាលពូកដែលគ្មានស្រោមស។



នេះគឺជាបន្ទប់ទឹក។ មនុស្សស្រីប្រហែលជាព្រួយបារម្ភពីអនាម័យបន្ទប់ទឹក ប៉ុន្តែមិនបាច់បារម្ភទេព្រោះវាមានអនាម័យស្អាត។ ទំហំបន្ទប់ទឹកនេះធំជាងអ្វីដែលអ្នកឃើញក្នុងរូបថត ហើយវាក៏មានទឹកក្តៅផងដែរ។ អ្វីដែលអ្នកត្រូវការគឺ ក្រដាសនិង កន្សែងជូតខ្លួនទេ។


នេះគឺជាផ្ទះបាយនិង គ្រឿងបរិក្ខារដែលធ្វើឲ្យភរិយាខ្ញុំភ្ងាក់ផ្អើល។ ភរិយាខ្ញុំបាននិយាយថាគេចង់បានបាសាំងទឹកបែបនោះ ហើយបន្តវាមានភាពងាយស្រួលសំរាប់ស្រ្តីមេផ្ទះបើគេមានសំភារៈដូចជា គ្រឿងប្រើប្រាស់សំរាប់បរិភោគអាហារ ឆ្នាំងដាំបាយ រន្ធខ្យល់ចេញចូល តុ ប្រដាប់ទ្រឆ្នាំង ដង្កៀបចាប់សាច់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ គេមានដាក់រន្ធបឺតខ្យល់នៅខាងលើចង្រ្កាន ដូច្នោះនៅពេលអាំងសាច់ វានឹងគ្មានផ្សែងក្នុងផ្ទះទេ។



ដោយសារតែនៅភ្នំដេយ៉ា វាមានបរិយាកាសស្រស់ថ្លាជាមួយនិង ទឹកថ្លាស្អាត អ្នកមិនចាំបាច់យកទឹកបរិសុទ្ធទៅទេ។



មានរឿងដែលគួរឲ្យភ្ងាក់ផ្អើលផ្សេងទៀត។ នេះគឺជាទូរទស្សន៍ជាមួយនឹង កញ្ចក់LEDស្តើង។នៅកន្លែងកំសាន្តធម្មជាតិផ្សេងទៀត វាមានតែទូរទស្សន៍ធម្មតាប៉ុណ្ណោះ ប៉ុន្តែនៅទីនេះគេមានទូរទស្សន៍ LEDនៅទីនេះ។ខ្ញុំនិងភរិយាបានសំរាកផឹកកាហ្វេ។ ទូរទស្សន៍នេះមានរន្ធUSB ដូច្នោះអ្នកដាក់ភ្ជាប់ចូលទូរទស្សន៍នូវរឿងកុនដើម្បីមើលជាលក្ខណៈគ្រូសារ រឺ វីដីអូផ្សេងៗសំរាប់កូនតូចៗរបស់អ្នក។



ក្រោយពីភ្ងាក់ពីគេងខ្ញុំចាប់ផ្តើមធ្វើដំណើរកំសាន្តនៅខាងមុខអាគារតែម្តង។ ផ្លូវភាគច្រើនត្រូវបានសាងសង់ជាមូយនឹងឈើឆ្លង ដូច្នោះមិនចាំបាច់ព្រូយបារម្ភថាក្មេងអាចជំពប់ជើងដោយសារថ្មឡើយ។



នៅមួយខាងនៃផ្លូវ មានជ្រលងទឹកហូរដែលមានថ្ម ដូច្នោះយើងអាចលេងទឹកបាន។ វាមិនសូវមានទឹកច្រើនប៉ុន្មានទេ តែដោយសារឥឡូវមិនមែនជារដូវភ្លៀង ទឹកប៉ុណ្ណឹងខ្ញុំគិតថាគ្រប់គ្រាន់ ហើយ។


ដើរទៅបន្តិចទៀតយើងនឹងដើរហួសផ្លូវក្រាលឈើហើយចូលដល់ផ្លូវលំម្តង។ សូមដកដង្ហើមធំៗមួយរយដង!



នៅតាមផ្លូវដែលយើងដើរកំសាន្តអ្នកនឹងប្រទះឃើញល្បាក់ទឹកហូរមួយៗខ្ញុំមានអារម្មណ៍ថាកំពុងសោយសុខជាមួយធម្មជាតិដែលមាន ដើមឈើខៀវស្រស់ បរិយាការបរិសុទ្ធ សំលេងសត្វចាបយំ និង ល្បាក់ទឹកហូរ។



ផ្លូវដែលមានក្រាលឈើបានធ្វើឡើងដែលផ្តល់ភាពងាយស្រួលដល់ក្មេងៗនិង មនុស្សចាស់ៗផងដែរ។ ផ្លូវលំមិនសូវវែងប៉ុន្មានទេដែលអ្នកត្រូវចំនាយពេលប្រហែល២០ ទៅ៣០នាទីក្នុងការដើរ ផ្នែកផ្សេងទៀតត្រូវបានកំពុងសាងសង់ហើយនិងរួចរាល់នៅរដូវក្តៅ។ អ្នកគួរតែទៅហែលទឹករឺ សំរាកនៅជិតជ្រលងភ្នំយ៉ង់ឈូដែលអ្នកអាចដើរដល់ក្នុងរយៈពេល១០នាទី។ ផ្លូវទៅកាន់ជ្រលងភ្នំយ៉ង់ឈូ គឺត្រូវបានឈូសឆាយបានស្អាតហើយ។


នេះគឺជារូបភាពក្រោយខ្នងពេលឡើងមកកន្លែងស្នាក់នៅរបស់យើង។ មើលយ៉ាងម៉េចក៏ឡូយដែរ។ ពេលចាស់ទៅ សង្ឃឹមថាអាចមានផ្ទះតូចមូយនៅក្នុងព្រៃបែបនេះ។




នៅក្រោយអគាររបស់យើង គឺជាហ្យូរយ៉ាងខ្វាន់ដែលមានប្រាំបីបន្ទប់ជាប់ៗគ្នា។ បើមើលទេសភាពពីសន្យាកផ្ទះជាន់ទី២នៃហ្យូរយ៉ាងខ្វាន់ដែលខ្ពស់ជាងគេនោះ ទេសភាពពិតជាស្អាតណាស់ ប៉ុន្តែខ្ញុំមិនបានសាកល្បងចូលទេ។


ចំនតឡាននៅហ្យូរយ៉ាងខ្វាន់គឺធំទូលាយសំរាប់៨គ្រួសារ ហើយប្រសិនបើគ្មានឡានចត អ្នកក៏អាចលេងបាល់ទាត់នៅទីនោះផងដែរ។ សាកល្បងក្រលេកមើលកំពស់ដើមឈើនោះមើល។ វាពោរពេញដោយដើមឈើខ្ពស់ៗដែលលធ្វើឲ្យឡានមើលទៅតូចៗមែនទែន។



នេះក៏ជាយ៉ន់រីមដុងខាងក្រោយកន្លែងដែលខ្ញុំស្នាក់នៅផងដែរ។ ប៉ុន្តែផ្ទះទាំងពីរគឺដាច់ពីគ្នា។



ក្រោយពីបានសំរាកនិង ដើរកំសាន្តកន្លែងដែលខ្ញុំស្នាក់នៅយ៉ាងសប្បាយហើយ តាមផ្លូវចុះមកខ្ញុំបានថតរូបដោយសារផ្លូវចុះក្រោមមើលទៅពិតជាស្អាតណាស់។រដូវក្តៅហាក់ដូចជាបានចាប់ផ្តើមនៅភ្នំដេយ៉ាហើយព្រោះយើងឃើញមានពោរពេញដោយទឹកពណ៍បៃតង។ មានកន្លែងកំ សាន្តជាច្រើនដែលដាក់ដំណើរការដោយក្រុមហ៊ុនធំ និងកន្លែងទទួលឲ្យសំណាក់នឹងបរិភោគនៅមូនក្យ៉ង ប៉ុន្តែកន្លែងកំសាន្តធម្មជាតិភ្នំដេយ៉ាស្ថិតទីតាំងដ៏ល្អដែលអ្នកអាចទស្សនាដូចជា ជ្រលងភ្នំយ៉ង់ឈូ ជ្រលងភ្នំសន់យ៉ូដុង សារមន្ទីរធ្យូងថ្ម ទីតាំងថតកាអ៊ឺន និង កន្លែងជិះកង់លើផ្លូវដែក។ អ្នកក៏អាចសំរាកនៅផ្ទះក្នុងព្រៃដែលមានតំលៃថោកសមរម្យ ដូច្នោះអ្នកគួរតែជ្រើសរើសនៅទីនេះនៅពេលដែលមកកំសាន្តនៅមូនក្យ៉ង។




대야산자연휴양림, 자연휴양림, 휴양림, 산책로, 대야산, 트래킹, Daeyasan, NaturalRecreationForest, Naturalrecreationforest, recreationalforest, trails, Daeyasanmountain, trekking, 大耶山自然休養林, 自然休養林, 休養林, 遊歩道, 大耶山, トラッキング, 大耶山自然休养林, 自然休养林, 休养林, 散步路, 徒步行, ธรรมชาติสันทนาการป่า, ป่า, Promenade, daeyasan, ติดตาม
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list